ជនគណនា Chapter 31

For English

Read ជនគណនា Chapter 31 Online

Read ជនគណនា Chapter 31 online from the Holy Bible. This chapter is part of the Book of ជនគណនា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ជនគណនា and the Holy Bible online.

Choose a Chapter

ជនគណនា 31

ជំពូក 31

1. ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា

2. ចូរ​សង‌សឹក​នឹង​សាសន៍​ម៉ាឌាន ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចុះ ក្រោយ​នោះ​មក ឯង​នឹង​ត្រូវ​ប្រមូល​ទៅ​មូល​នឹង​ពួក​អយ្យកោ​ឯង​វិញ

3. នោះ​ម៉ូសេ​ក៏​ប្រាប់​ដល់​ពួក​បណ្តា‌ជន​ថា ចូរ​ចាត់‌ចែង​គ្រឿង​ចម្បាំង​ឲ្យ​ដល់​ពួក​អ្នក​រាល់​គ្នា​ខ្លះ ដើម្បី​នឹង​ទៅ​ច្បាំង​នឹង​សាសន៍​ម៉ាឌាន ប្រយោជន៍​នឹង​សម្រេច​សេចក្ដី​សង‌សឹក​របស់​ព្រះ‌យេហូវ៉ា​ទៅ​លើ​គេ

4. ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ចាត់​មនុស្ស​១​ពាន់​នាក់ ពី​គ្រប់​ទាំង​ពូជ​អំបូរ​សាសន៍​អ៊ីស្រា‌អែល​ឲ្យ​ចេញ​ទៅ​ច្បាំង

5. ដូច្នេះ គេ​ក៏​កេណ្ឌ​យក​១​ពាន់​នាក់ ក្នុង​គ្រប់​ទាំង​ពូជ​អំបូរ​ពី​ពួក​អ៊ីស្រា‌អែល​ទាំង​ពាន់ៗ បាន​១​ម៉ឺន​២​ពាន់​នាក់ ដែល​កាន់​គ្រឿង​សម្រាប់​ទៅ​ច្បាំង

6. រួច​ម៉ូសេ​ចាត់​គេ​ទៅ​ច្បាំង គឺ​១​ពាន់​នាក់​ពី​គ្រប់​ទាំង​ពូជ​អំបូរ​នោះ មាន​ទាំង​ភីនេ‌ហាស ជា​កូន​អេលាសារ​ដ៏​ជា​សង្ឃ នាំ​យក​គ្រឿង​ប្រដាប់​ទី​បរិសុទ្ធ និង​ត្រែ​សម្រាប់​ផ្លុំ​កាន់​នៅ​ដៃ​ទៅ​ជា​មួយ​ផង

7. គេ​ក៏​ច្បាំង​នឹង​សាសន៍​ម៉ាឌាន ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ ក៏​សម្លាប់​ពួក​ប្រុសៗ​ទាំង​អស់​ទៅ

8. ព្រម​ទាំង​សម្លាប់​ពួក​ស្តេច​សាសន៍​ម៉ាឌាន​ជា​មួយ​នឹង​ពួក​អ្នក​ដែល​ត្រូវ​ស្លាប់​ទាំង​ប៉ុន្មាន​នោះ​ដែរ គឺ​អេវី​១ រេគេម​១ ស៊ើ​១ ហើយ​និង​រេបា​១ ជា​ស្តេច​សាសន៍​ម៉ាឌាន​ទាំង​៥​អង្គ ក៏​បាន​សម្លាប់​បាឡាម​ជា​កូន​បេអ៊រ​ដោយ​ដាវ​ដែរ

9. ពួក​កូន​ចៅ​អ៊ីស្រា‌អែល​គេ​ចាប់​យក​ពួក​ស្រីៗ​សាសន៍​ម៉ាឌាន និង​កូន​តូចៗ​ទាំង​ប៉ុន្មាន​នាំ​ទៅ​ជា​ឈ្លើយ ក៏​យក​ហ្វូង​គោ ហ្វូង​ចៀម និង​ទ្រព្យ​សម្បត្តិ​ទាំង​អស់​ទុក​ជា​របឹប​ដែរ

10. ឯ​អស់​ទាំង​ទី​ក្រុង និង​ផ្ទះ‌សំបែង ហើយ​អស់​ទាំង​ទី​ដំឡើង​ត្រសាល​ទាំង​ប៉ុន្មាន នោះ​គេ​ក៏​ដុត​ដោយ​ភ្លើង​ទៅ

11. រួច​យក​អស់​ទាំង​របឹប ព្រម​ទាំង​សត្វ និង​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​គេ​ចាប់​បាន​នោះ

12. ហើយ​នាំ​ពួក​ឈ្លើយ សត្វ​ទាំង​នោះ និង​របឹង​ទាំង​ប៉ុន្មាន​ទៅ​ប្រគល់​ដល់​ម៉ូសេ និង​អេលាសារ​ដ៏​ជា​សង្ឃ ព្រម​ទាំង​ដល់​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល នៅ​ត្រង់​ទី​ដំឡើង​ត្រសាល នា​ស្រុក​វាល​របស់​ម៉ូអាប់ ដែល​ជិត​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​យេរីខូ។

13. នោះ​ម៉ូសេ អេលាសារ​ដ៏​ជា​សង្ឃ ហើយ​និង​ពួក​ដែល​ជា​កំពូល​លើ​ពួក​ជំនុំ​ទាំង​អស់ ក៏​នាំ​គ្នា​ចេញ​ទៅ​ទទួល​គេ នៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល

14. ឯ​ម៉ូសេ​លោក​ខឹង​នឹង​ពួក​មេ‌ទ័ព គឺ​នឹង​ពួក​មេ​លើ​១​ពាន់​នាក់ ហើយ​និង​ពួក​មេ​លើ​១០០​នាក់ ដែល​មក​ពី​ច្បាំង​វិញ​នោះ

15. លោក​សួរ​គេ​ថា តើ​បាន​ទុក​ឲ្យ​ស្រីៗ​ទាំង​អស់​រស់​នៅ​ឬ​អី

16. មើល គឺ​វា​រាល់​គ្នា​ហើយ​ដែល​បាន​នាំ​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ប្រព្រឹត្ត​រំលង ទាស់​នឹង​ព្រះ‌យេហូវ៉ា ពី​ដំណើរ​ពេអរ ដោយ‌សារ​សេចក្ដី​ទូន្មាន​របស់​បាឡាម ហើយ​យ៉ាង​នោះ ក៏​មាន​សេចក្ដី​វេទនា​កើត​ឡើង​ក្នុង​ពួក​ជំនុំ​នៃ​ព្រះ‌យេហូវ៉ា

17. ដូច្នេះ ចូរ​សម្លាប់​អស់​ទាំង​ប្រុសៗ​ក្នុង​ពួក​ក្មេង​ទាំង​ប៉ុន្មាន ព្រម​ទាំង​ស្រីៗ​ដែល​បាន​ស្គាល់​ប្រុស​ដោយ​រួម​ដំណេក​ហើយ​ឥឡូវ​ទៅ

18. តែ​ឯ​ពួក​ក្មេង​ស្រីៗ​ដែល​មិន​ទាន់​ស្គាល់​ប្រុស​ណា​ដោយ​រួម​ដំណេក​នៅ​ឡើយ នោះ​ទុក​សម្រាប់​ឯង​រាល់​គ្នា​វិញ​ចុះ

19. ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​នៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​អស់​៧​ថ្ងៃ ឯ​អស់​អ្នក​ណា​ដែល​បាន​សម្លាប់​គេ ឬ​បាន​ប៉ះ‌ពាល់​ខ្មោច​ណា នោះ​ត្រូវ​សម្អាត​ខ្លួន​នៅ​ថ្ងៃ​ទី​៣ ហើយ​នៅ​ថ្ងៃ​ទី​៧​ទៀត គឺ​ទាំង​ឯង​រាល់​គ្នា ហើយ​និង​ពួក​ឈ្លើយ​ទាំង​ប៉ុន្មាន​ផង

20. ចំណែក​ខាង​សម្លៀក‌បំពាក់​ទាំង​ប៉ុន្មាន និង​អស់​ទាំង​របស់​ធ្វើ​ពី​ស្បែក ព្រម​ទាំង​របស់​ធ្វើ​ពី​រោម​ពពែ ហើយ​គ្រប់​ទាំង​របស់​ធ្វើ​ពី​ឈើ នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​សម្អាត​ដោយ​ខ្លួន​ឯង។

21. ឯ​អេលាសារ​ដ៏​ជា​សង្ឃ លោក​ប្រាប់​ដល់​ពួក​ទ័ព​ដែល​បាន​ទៅ​ច្បាំង​ថា នេះ​ជា​បញ្ញត្ត​ច្បាប់​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ​ថា

22. ឯ​មាស ប្រាក់ លង្ហិន ដែក ស៊ីវិឡាត និង​សំណ

23. គឺ​គ្រប់​ទាំង​ធាតុ​អ្វី​ដែល​ធន់​នៅ​នឹង​ភ្លើង​បាន នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​នាំ​យក​ទៅ​ដុត​ភ្លើង​សម្អាត​ទៅ រួច​នឹង​បាន​ស្អាត ប៉ុន្តែ ត្រូវ​ឲ្យ​សម្អាត​នឹង​ទឹក​ដែល​សម្រាប់​សម្អាត​ដែរ ឯ​អស់​ទាំង​ធាតុ​អ្វី​ដែល​ធន់​នៅ​នឹង​ភ្លើង​មិន​បាន នោះ​ត្រូវ​ឲ្យ​លាង​នឹង​ទឹក​វិញ

24. ដល់​ថ្ងៃ​ទី​៧ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បោក​សម្លៀក‌បំពាក់​ខ្លួន​ចេញ នោះ​នឹង​បាន​ស្អាត រួច​សឹម​ចូល​មក​ក្នុង​ទី​ដំឡើង​ត្រសាល​ចុះ។

25. ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា

26. ចូរ​ឲ្យ​ឯង និង​អេលាសារ​ដ៏​ជា​សង្ឃ ហើយ​និង​ពួក​មេ​ក្នុង​វង្សា‌នុវង្ស​នៃ​ពួក​ជំនុំ​រាប់​ចំនួន​របឹប គឺ​ទាំង​មនុស្ស ហើយ​និង​សត្វ​ផង ដែល​ចាប់​បាន​នោះ

27. រួច​បែង​ចែក​របឹប​ជា​២​ចំណែក ឲ្យ​ដល់​ពួក​ទាហាន​ដែល​បាន​ទៅ​ច្បាំង និង​ពួក​ជំនុំ​ទាំង​អស់​គ្នា

28. ហើយ​ត្រូវ​ហូត​យក​សួយ‌អាករ​ពី​ពួក​ទាហាន​ដែល​បាន​ទៅ​ច្បាំង​ដែរ គឺ​១​ក្នុង​៥០០ ទាំង​មនុស្ស ទាំង​គោ ទាំង​លា ហើយ​និង​ចៀម​ផង ទុក​សម្រាប់​ព្រះ‌យេហូវ៉ា

29. ត្រូវ​ឲ្យ​យក​ពី​ចំណែក​នៃ​ពួក​ទាហាន ប្រគល់​ដល់​អេលាសារ​ដ៏​ជា​សង្ឃ ទុក​ជា​តង្វាយ​លើក​ចុះ​ឡើង​ថ្វាយ​ព្រះ‌យេហូវ៉ា

30. ឯ​ចំណែក​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល នោះ​ត្រូវ​ហូត​យក​១​ភាគ​ក្នុង​៥០​វិញ ទាំង​មនុស្ស ទាំង​គោ ទាំង​លា ហើយ​និង​ចៀម​ផង គឺ​ពី​គ្រប់​សត្វ​ទាំង​អស់ ប្រគល់​ដល់​ពួក​លេវី ដែល​ថែ​រក្សា​បញ្ញើ​នៃ​រោង​ឧបោសថ​ផង​ព្រះ‌យេហូវ៉ា

31. នោះ​ម៉ូសេ និង​អេលាសារ​ដ៏​ជា​សង្ឃ​ក៏​ធ្វើ​ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។

32. រីឯ​ក្រៅ​ពី​របស់​អ្វីៗ​ដែល​ពួក​ទាហាន​បាន​យក នោះ​របឹប​ទាំង​អស់​មាន​ចំនួន​ដូច្នេះ គឺ​ចៀម​៦​សែន​៧​ម៉ឺន​៥​ពាន់

33. និង​គោ​៧​ម៉ឺន​២​ពាន់

34. សត្វ​លា​៦​ម៉ឺន​១​ពាន់

35. ឯ​មនុស្ស​ស្រី​ទាំង​ប៉ុន្មាន​ដែល​មិន​បាន​ស្គាល់​ប្រុស​ណា​ដោយ​រួម​ដំណេក​នឹង​គ្នា នោះ​មាន​ចំនួន​៣​ម៉ឺន​២​ពាន់​នាក់

36. ហើយ​ចំណែក​១​ដែល​បាន​ចែក​ឲ្យ​ពួក​អ្នក​ដែល​ចេញ​ទៅ​ច្បាំង នោះ​មាន​ចៀម​៣​សែន​៣​ម៉ឺន​៧​ពាន់​៥០០

37. ហើយ​ចៀម​ដែល​ជា​សួយ‌អាករ ទុក​សម្រាប់​ព្រះ‌យេហូវ៉ា នោះ​មាន​៦៧៥

38. ឯ​គោ នោះ​គេ​បាន​៣​ម៉ឺន​៦​ពាន់ ហើយ​សួយ‌អាករ​ថ្វាយ​ព្រះ‌យេហូវ៉ា​បាន​៧២

39. ក្នុង​សត្វ​លា នោះ​គេ​បាន​៣​ម៉ឺន​៥០០ ហើយ​សួយ‌អាករ​ថ្វាយ​ព្រះ‌យេហូវ៉ា​បាន​៦១

40. ឯ​មនុស្ស នោះ​គេ​បាន​១​ម៉ឺន​៦​ពាន់​នាក់ ហើយ​សួយ‌អាករ​ថ្វាយ​ព្រះ‌យេហូវ៉ា​បាន​៣២​នាក់

41. ម៉ូសេ​ក៏​ប្រគល់​សួយ‌អាករ​ទាំង​នោះ ដែល​ជា​តង្វាយ​លើក​ចុះ​ឡើង​របស់​ព្រះ‌យេហូវ៉ា ដល់​អេលាសារ​ដ៏​ជា​សង្ឃ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។

42. ឯ​១​ចំណែក​ទៀត ដែល​ត្រូវ​បាន​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល គឺ​ជា​ចំណែក​ដែល​ម៉ូសេ​បាន​ហូត​យក​ពី​ពួក​អ្នក​ដែល​ទៅ​ច្បាំង

43. ឲ្យ​ដល់​ពួក​ជំនុំ​វិញ នោះ​មាន​ចៀម​៣​សែន​៣​ម៉ឺន​៧​ពាន់​៥០០

44. គោ​៣​ម៉ឺន​៦​ពាន់

45. សត្វ​លា​៣​ម៉ឺន​៥០០

46. ហើយ​មនុស្ស​១​ម៉ឺន​៦​ពាន់

47. ម៉ូសេ​ក៏​យក​១​ក្នុង​៥០ ទាំង​មនុស្ស​ទាំង​សត្វ ពី​ចំណែក​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នោះ ប្រគល់​ឲ្យ​ដល់​ពួក​លេវី ដែល​ថែ​រក្សា​បញ្ញើ​នៃ​រោង​ឧបោសថ​ផង​ព្រះ‌យេហូវ៉ា ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។

48. រួច​ពួក​ទ័ព​ដែល​ត្រួត​លើ​ពល‌ទ័ព​ទាំង​ពាន់ៗ គឺ​ជា​ពួក​មេ​លើ​១​ពាន់​នាក់ ហើយ​ពួក​មេ​លើ​១០០​នាក់ គេ​ក៏​នាំ​គ្នា​ចូល​មក​ឯ​ម៉ូសេ ជម្រាប​ថា

49. យើង​ខ្ញុំ ជា​អ្នក​បម្រើ​លោក បាន​រាប់​ពួក​ពល‌ទ័ព​ដែល​នៅ​ក្រោម​អំណាច​យើង​ខ្ញុំ​ទាំង​អស់​ហើយ ឥត​មាន​ខ្វះ​មនុស្ស​ណា​មួយ​ក្នុង​ពួក​យើង​ខ្ញុំ​ឡើយ

50. ហើយ​យើង​ខ្ញុំ​បាន​យក​តង្វាយ​នេះ​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ជា​របស់​ដែល​គ្រប់​គ្នា​ចាប់​យក​បាន គឺ​ជា​គ្រឿង​មាស ខ្សែ កង​ដៃ ចិញ្ចៀន កាវ ហើយ​និង​ខ្សែ​ក ដើម្បី​នឹង​ថ្វាយ​ឲ្យ​ធួន​នឹង​ជីវិត​យើង​ខ្ញុំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

51. ម៉ូសេ និង​អេលាសារ​ដ៏​ជា​សង្ឃ ក៏​ទទួល​យក​មាស​ទាំង​នោះ​ពី​គេ សុទ្ធ​តែ​ជា​គ្រឿង​រចនា​ទាំង​អស់

52. ឯ​មាស​ទាំង​អស់​ដែល​គេ​បាន​ថ្វាយ ដោយ​លើក​ចុះ​ឡើង​ដល់​ព្រះ‌យេហូវ៉ា គឺ​ដែល​ពួក​មេ​លើ​១​ពាន់​នាក់ និង​ពួក​មេ​លើ​១០០​នាក់​បាន​ថ្វាយ នោះ​មាន​ទំងន់​១​ម៉ឺន​៦​ពាន់​៧៥០​ដំឡឹង

53. ដ្បិត​ពួក​ទ័ព​បាន​ចាប់​យក​របស់​ទាំង​នោះ​ទុក​សម្រាប់​ខ្លួន​គេ

54. ម៉ូសេ និង​អេលាសារ​ដ៏​ជា​សង្ឃ ក៏​ទទួល​យក​មាស​ទាំង​នោះ​ពី​ពួក​មេ​លើ​១​ពាន់​នាក់ ហើយ​ពី​ពួក​មេ​លើ​១០០​នាក់ ទៅ​ទុក​ដាក់​ក្នុង​ត្រសាល​ជំនុំ ទុក​ជា​សេចក្ដី​រំឭក​សម្រាប់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។

About ជនគណនា Chapter 31

Read ជនគណនា Chapter 31 online from the Holy Bible. This chapter is part of the Book of ជនគណនា in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ជនគណនា
Chapter: 31
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ជនគណនា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ជនគណនា Chapter 31 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ជនគណនា Chapter 31?

ជនគណនា Chapter 31 is part of the Book of ជនគណនា in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ជនគណនា Chapter 31 online for free with easy chapter navigation.

More Chapters from ជនគណនា

  1. ជនគណនា Chapter 19
  2. ជនគណនា Chapter 32
  3. ជនគណនា Chapter 30
  4. ជនគណនា Chapter 27
  5. ជនគណនា Chapter 18
  6. ជនគណនា Chapter 15
  7. ជនគណនា Chapter 9

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. លេវីវិន័យ Chapter 19
  2. សាំយូអែល ទី ១ Chapter 2
  3. សាំយូអែល ទី ១ Chapter 17
  4. យេរេមា Chapter 41
  5. អេម៉ុស Chapter 6
  6. សាំយូអែល ទី ២ Chapter 23
  7. យ៉ូស្វេ Chapter 14

Related Chapters & Readings

  1. យ៉ូប Chapter 41
  2. ជនគណនា Chapter 11
  3. វិវរណៈ Chapter 1
  4. របាក្សត្រ ទី ២ Chapter 10
  5. អែសរ៉ា Chapter 7
  6. យេរេមា Chapter 28
  7. ជនគណនា Chapter 21
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *