ជនគណនា Chapter 4

For English

Read ជនគណនា Chapter 4 Online

Read ជនគណនា Chapter 4 online from the Holy Bible. This chapter is part of the Book of ជនគណនា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ជនគណនា and the Holy Bible online.

Choose a Chapter

ជនគណនា 4

ជំពូក 4

1. ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ និង​អើរ៉ុន​ថា

2. ចូរ​រាប់​ចំនួន​ពួក​កូន​ចៅ​កេហាត់ ញែក​គេ​ចេញ​ពី​ពួក​កូន​ចៅ​លេវី​ទាំង​ប៉ុន្មាន តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ

3. ចាប់​តាំង​ពី​អាយុ​៣០​ឆ្នាំ​ឡើង​ទៅ រហូត​ដល់​៥០​ឆ្នាំ គឺ​អស់​អ្នក​ដែល​ត្រូវ​ទទួល​ការ‌ងារ​ក្នុង​ត្រសាល​ជំនុំ​បាន

4. ឯ​ក្រសួង​របស់​ពួក​កូន​ចៅ​កេហាត់​ក្នុង​ត្រសាល​ជំនុំ នោះ​គឺ​ខាង​ឯ​របស់​បរិសុទ្ធ​បំផុត

5. កាល​ណា​ពួក​ជំនុំ​រៀប​ដំណើរ​ចេញ​ទៅ នោះ​អើរ៉ុន និង​ពួក​កូន​លោក ត្រូវ​ចូល​ទៅ​ដោះ​វាំង‌នន ដែល​បិទ​បាំង យក​ទៅ​គ្រប​លើ​ហឹប នៃ​សេចក្ដី​បន្ទាល់

6. រួច​ត្រូវ​គ្រប​ដោយ​ស្បែក​ផ្សោត ហើយ​ក្រាល​សំពត់​ពណ៌​ផ្ទៃ​មេឃ​ពី​លើ ទើប​ប្រហក​ឈើ​ស្នែង​ចូល​ទៅ

7. ត្រូវ​ឲ្យ​គេ​ក្រាល​សំពត់​ពណ៌​ផ្ទៃ​មេឃ នៅ​លើ​តុ​នៃ​នំបុ័ង​តាំង​ទុក ហើយ​ដាក់​ថាស ចាន ពែង និង​ប៉ាន់ ដែល​សម្រាប់​តង្វាយ​ច្រួច ព្រម​ទាំង​នំបុ័ង​ដែល​ដាក់​ជា​អចិន្ត្រៃយ៍​នៅ​លើ​តុ​នោះ​ដែរ

8. រួច​ត្រូវ​ក្រាល​សំពត់​ពណ៌​ក្រហម​លើ​របស់​ទាំង​នោះ ទាំង​គ្រប​ដោយ​ស្បែក​ផ្សោត​ពី​លើ​ទៀត រួច​ប្រហក​ឈើ​ស្នែង​ចូល​ទៅ

9. ក៏​ត្រូវ​យក​សំពត់​ពណ៌​ផ្ទៃ​មេឃ គ្រប​ពី​លើ​ជើង​ដែល​សម្រាប់​ដាក់​ចង្កៀង ព្រម​ទាំង​ចង្កៀង ឃ្នាប​ប្រឆេះ កន្ថោរ​រង​កម្ទេច និង​ដប​ប្រេង​ទាំង​ប៉ុន្មាន ដែល​សម្រាប់​ការ​ថែ​ចង្កៀង​នោះ​ផង

10. រួច​ត្រូវ​ឲ្យ​គេ​យក​ចង្កៀង និង​ប្រដាប់​ទាំង​នោះ ដាក់​ក្នុង​ស្បែក​ផ្សោត ហើយ​ស៊ក​ឈើ​ស្នែង​ចូល

11. ឯ​អាសនៈ​មាស នោះ​ត្រូវ​ឲ្យ​ក្រាល​សំពត់​ពណ៌​ផ្ទៃ​មេឃ​នៅ​ពី​លើ ហើយ​គ្រប​ដោយ​ស្បែក​ផ្សោត រួច​ប្រហក​ឈើ​ស្នែង​ចូល​ដែរ

12. ត្រូវ​យក​ប្រដាប់‌ប្រដា​ទាំង​អស់​ដែល​សម្រាប់​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទៅ​ដាក់​ក្នុង​សំពត់​ពណ៌​ផ្ទៃ​មេឃ ហើយ​គ្រប​នឹង​ស្បែក​ផ្សោត រួច​ស៊ក​ឈើ​ស្នែង​ចូល

13. ត្រូវ​កាយ​ផេះ​ពី​អាសនៈ​ចេញ ហើយ​ក្រាល​សំពត់​ពណ៌​ស្វាយ​ពី​លើ

14. ព្រម​ទាំង​ដាក់​ប្រដាប់‌ប្រដា​ដែល​សម្រាប់​ប្រើ​នៅ​អាសនៈ​នេះ​ផង គឺ​ជើង‌ពាន សម ចប‌ចូក ផើង និង​អស់​ទាំង​ប្រដាប់‌ប្រដា​នៃ​អាសនៈ​នោះ រួច​ត្រូវ​ក្រាល​ស្បែក​ផ្សោត​ពី​លើ ហើយ​ប្រហក​ឈើ​ស្នែង​ចូល

15. កាល​ណា​អើរ៉ុន និង​ពួក​កូន​លោក​បាន​គ្រប​ទី​បរិសុទ្ធ ព្រម​ទាំង​ប្រដាប់‌ប្រដា​ទាំង​ប៉ុន្មាន​ជា​ស្រេច​ហើយ ក្នុង​វេលា​ដែល​ពួក​ជំនុំ​រៀប​ដំណើរ​ចេញ​ទៅ នោះ​ពួក​កូន​ចៅ​កេហាត់​ត្រូវ​មក​លី‌សែង​របស់​ទាំង​នោះ តែ​មិន​ត្រូវ​ឲ្យ​ពាល់​ដល់​បរិសុទ្ធ​ណា​មួយ​ឡើយ ក្រែង​ត្រូវ​ស្លាប់ របស់​ទាំង​នោះ​ជា​បន្ទុក​លើ​ពួក​កូន​ចៅ​កេហាត់​ក្នុង​ត្រសាល​ជំនុំ។

16. ឯ​អេលាសារ​ជា​កូន​អើរ៉ុន​ដ៏​ជា​សង្ឃ នោះ​ត្រូវ​ត្រួត​ខាង​ប្រេង​សម្រាប់​ចង្កៀង គ្រឿង​ក្រអូប តង្វាយ​ម្សៅ​ដែល​ថ្វាយ​ជានិច្ច និង​ប្រេង​ចាក់​លាប ហើយ​ត្រូវ​ត្រួត‌ត្រា​លើ​រោង​ឧបោសថ​ទាំង​មូល ព្រម​ទាំង​ប្រដាប់‌ប្រដា​នៅ​ក្នុង​រោង​នោះ​ទាំង​ប៉ុន្មាន និង​ទី​បរិសុទ្ធ ហើយ​ប្រដាប់‌ប្រដា​សម្រាប់​ទី​នោះ​ផង។

17. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ ហើយ​និង​អើរ៉ុន​ថា

18. កុំ​ឲ្យ​កាត់​ពូជ​គ្រួសារ​កេហាត់​ឲ្យ​បាត់​ពី​ពួក​លេវី​ឡើយ

19. គឺ​ត្រូវ​ធ្វើ​នឹង​គេ​យ៉ាង​នេះ​វិញ ដើម្បី​ឲ្យ​គេ​រស់​នៅ ឥត​ត្រូវ​ស្លាប់​ឡើយ ក្នុង​កាល​ដែល​គេ​ចូល​ទៅ​ឯ​របស់​ទាំង​ប៉ុន្មាន ដែល​បរិសុទ្ធ​បំផុត គឺ​ត្រូវ​ឲ្យ​អើរ៉ុន និង​ពួក​កូន​លោក ចូល​ទៅ​តម្រូវ​ការ‌ងារ និង​បន្ទុក​ឲ្យ​គេ​រៀង​ខ្លួន

20. តែ​មិន​ត្រូវ​ឲ្យ​គេ​ចូល​ទៅ​មើល កំពុង​ដែល​គ្រប​របស់​បរិសុទ្ធ​ទាំង​ប៉ុន្មាន​ឡើយ ក្រែង​ត្រូវ​ស្លាប់។

21. ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា

22. ចូរ​រាប់​ចំនួន​នៃ​ពួក​កូន​ចៅ​គើសុន​ដែរ តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ

23. ត្រូវ​រាប់​គេ​ចាប់​តាំង​ពី​អាយុ​៣០​ឆ្នាំ​ឡើង​ទៅ រហូត​ដល់​៥០​ឆ្នាំ គឺ​អស់​អ្នក​ដែល​ត្រូវ​ទទួល​ការ‌ងារ​ក្នុង​ត្រសាល​ជំនុំ​បាន

24. ឯ​ក្រសួង​របស់​ពួក​គ្រួសារ​គើសុន នោះ​គឺ​ជា​ការ​បម្រើ និង​ការ​លី‌សែង​ផង

25. ត្រូវ​ឲ្យ​គេ​សែង​ផ្ទាំង​សំពត់​ទាំង​ប៉ុន្មាន ដែល​សម្រាប់​រោង​ឧបោសថ ព្រម​ទាំង​ត្រសាល​ជំនុំ និង​គំរប​នៃ​ត្រសាល គំរប​ស្បែក​ផ្សោត​ដែល​គ្រប​ពី​លើ ហើយ​និង​រនាំង​បាំង​មាត់​ទ្វារ​ត្រសាល​ជំនុំ

26. រនាំង​ទីលាន រនាំង​បាំង​មាត់​ទ្វារ​ទីលាន ដែល​នៅ​ព័ទ្ធ​ជុំវិញ​រោង​ឧបោសថ ហើយ​និង​អាសនៈ និង​អស់​ទាំង​ខ្សែ ប្រដាប់‌ប្រដា​សម្រាប់​ការ‌ងារ​ទាំង​ប៉ុន្មាន ហើយ​គ្រប់​ទាំង​របស់​អ្វី​ផ្សេងៗ​ឯ​ទៀត គឺ​ការ​នោះ​ឯង​ដែល​គេ​ត្រូវ​បម្រើ

27. ឯ​ក្រសួង​របស់​ពួក​កូន​ចៅ​គើសុន ក្នុង​ការ​លី‌សែង ឬ​ការ‌ងារ​អ្វី​ក្តី នោះ​ស្រេច​នៅ​អើរ៉ុន និង​ពួក​កូន​លោក គឺ​ត្រូវ​ឲ្យ​លោក​ចាត់‌ចែង​ការ​របស់​គេ​ទាំង​អស់

28. នេះ​ហើយ​ជា​ក្រសួង​នៃ​អស់​ទាំង​គ្រួសារ​របស់​ពួក​កូន​ចៅ​គើសុន ក្នុង​ត្រសាល​ជំនុំ ហើយ​បញ្ញើ​ដែល​ផ្ញើ​ទុក​នឹង​គេ នោះ​នៅ​ក្រោម​បង្គាប់​របស់​អ៊ីថាម៉ារ ជា​កូន​អើរ៉ុន​ដ៏​ជា​សង្ឃ។

29. ឯ​ពួក​កូន​ចៅ​ម្រ៉ារី នោះ​ត្រូវ​រាប់​គេ​តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ

30. ចាប់​តាំង​ពី​អាយុ​៣០​ឆ្នាំ​ឡើង​ទៅ រហូត​ដល់​៥០​ឆ្នាំ គឺ​អស់​អ្នក​ដែល​ត្រូវ​ទទួល​ការ‌ងារ​ក្នុង​ត្រសាល​ជំនុំ​បាន

31. នេះ​ជា​បញ្ញើ​ដែល​ផ្ញើ​ទុក​នឹង​គេ​ឲ្យ​លី​សែង តាម​ក្រសួង​គេ​ក្នុង​ត្រសាល​ជំនុំ គឺ​ក្តារ​របស់​រោង​ឧបោសថ ព្រម​ទាំង​រនុក សសរ ហើយ​និង​ជើង

32. សសរ​ទីលាន​ដែល​នៅ​ជុំវិញ និង​ជើង ចំរ៉ឹង ខ្សែ ព្រម​ទាំង​ប្រដាប់‌ប្រដា​ទាំង​ប៉ុន្មាន ហើយ​និង​របស់​ទាំង​អស់​ដែល​សម្រាប់​គាំពារ​ផង ត្រូវ​ឲ្យ​ឯង​តម្រូវ​ដោយ​ឈ្មោះ​ប្រដាប់‌ប្រដា​ដែល​ត្រូវ​ផ្ញើ​ទុក​ឲ្យ​គេ​លី‌សែង

33. នេះ​ហើយ​ជា​ក្រសួង​នៃ​អស់​ទាំង​គ្រួសារ​ពួក​កូន​ចៅ​ម្រ៉ារី តាម​ការ‌ងារ​គេ​ទាំង​ប៉ុន្មាន​ក្នុង​ត្រសាល​ជំនុំ ដែល​នៅ​ក្រោម​បង្គាប់​អ៊ីថាម៉ារ ជា​កូន​អើរ៉ុន​ដ៏​ជា​សង្ឃ។

34. រួច​ម៉ូសេ អើរ៉ុន និង​ពួក​ដែល​ជា​កំពូល​លើ​ពួក​ជំនុំ​ទាំង​ប៉ុន្មាន ក៏​រាប់​ពួក​កូន​ចៅ​កេហាត់ តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ

35. ចាប់​តាំង​ពី​អាយុ​៣០​ឆ្នាំ​ឡើង​ទៅ រហូត​ដល់​៥០​ឆ្នាំ គឺ​អស់​អ្នក​ដែល​ត្រូវ​ទទួល​ការ‌ងារ​បម្រើ​ក្នុង​ត្រសាល​ជំនុំ​បាន

36. ហើយ​ពួក​អ្នក​ដែល​បាន​រាប់​តាម​គ្រួសារ នោះ​មាន​ចំនួន​២​ពាន់​៧៥០​នាក់

37. នេះ​ហើយ​ជា​ពួក​អ្នក ដែល​បាន​រាប់​ក្នុង​គ្រួសារ​ទាំង​ប៉ុន្មាន​របស់​កេហាត់ គឺ​អស់​អ្នក​ដែល​បម្រើ​ក្នុង​ត្រសាល​ជំនុំ​ដែល​ម៉ូសេ និង​អើរ៉ុន​បាន​រាប់ តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក ដោយ‌សារ​ម៉ូសេ។

38. ឯ​ពួក​អ្នក​ដែល​បាន​រាប់​ក្នុង​ពួក​កូន​ចៅ​គើសុន​តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ

39. ចាប់​តាំង​ពី​អាយុ​៣០​ឆ្នាំ​ឡើង​ទៅ រហូត​ដល់​៥០​ឆ្នាំ គឺ​អស់​អ្នក​ដែល​ត្រូវ​ទទួល​ការ‌ងារ​ក្នុង​ត្រសាល​ជំនុំ​បាន

40. ពួក​នោះ​ដែល​បាន​រាប់​តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ នោះ​មាន​ចំនួន​២​ពាន់​៦៣០​នាក់

41. នេះ​ហើយ​ជា​ពួក​អ្នក​ដែល​បាន​រាប់​ក្នុង​គ្រួសារ​ទាំង​ប៉ុន្មាន​របស់​ពួក​កូន​ចៅ​គើសុន គឺ​អស់​ដែល​បម្រើ​ក្នុង​ត្រសាល​ជំនុំ ដែល​ម៉ូសេ និង​អើរ៉ុន​បាន​រាប់ តាម​បង្គាប់​ព្រះ‌យេហូវ៉ា។

42. ឯ​ពួក​អ្នក​ដែល​បាន​រាប់​ក្នុង​គ្រួសារ​ទាំង​ប៉ុន្មាន​របស់​ពួក​កូន​ចៅ​ម្រ៉ារី តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ

43. ចាប់​តាំង​ពី​អាយុ​៣០​ឆ្នាំ​ឡើង​ទៅ រហូត​ដល់​៥០​ឆ្នាំ គឺ​អស់​អ្នក​ដែល​ត្រូវ​ទទួល​ការ‌ងារ​ក្នុង​ត្រសាល​ជំនុំ​បាន

44. ពួក​នោះ​ដែល​បាន​រាប់​តាម​គ្រួសារ នោះ​មាន​ចំនួន​៣​ពាន់​២០០​នាក់

45. នេះ​ហើយ​ជា​ពួក​អ្នក​ដែល​បាន​រាប់​ក្នុង​គ្រួសារ​ទាំង​ប៉ុន្មាន​របស់​ពួក​កូន​ចៅ​ម្រ៉ារី ដែល​ម៉ូសេ និង​អើរ៉ុន​បាន​រាប់​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក ដោយ‌សារ​ម៉ូសេ។

46. ឯ​អស់​អ្នក​ដែល​ម៉ូសេ អើរ៉ុន និង​ពួក​ជា​កំពូល​ទាំង​ប៉ុន្មាន​លើ​សាសន៍​អ៊ីស្រា‌អែល បាន​រាប់​ក្នុង​ពួក​លេវី តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ

47. ចាប់​តាំង​ពី​អាយុ​៣០​ឆ្នាំ​ឡើង​ទៅ រហូត​ដល់​៥០​ឆ្នាំ គឺ​អស់​អ្នក​ដែល​បាន​ចូល​ទៅ​ធ្វើ​ការ‌ងារ ហើយ​លី‌សែង​ក្នុង​ត្រសាល​ជំនុំ

48. នោះ​រួម​គ្នា​ទាំង​អស់​មាន​៨​ពាន់​៥៨០​នាក់

49. ម៉ូសេ​បាន​រាប់​គេ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា គ្រប់​គ្នា​តាម​ក្រសួង​ការ តាម​បន្ទុក​របស់​ខ្លួន គឺ​យ៉ាង​នោះ​ហើយ​ដែល​លោក​បាន​រាប់​គេ តាម​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក។

About ជនគណនា Chapter 4

Read ជនគណនា Chapter 4 online from the Holy Bible. This chapter is part of the Book of ជនគណនា in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ជនគណនា
Chapter: 4
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ជនគណនា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ជនគណនា Chapter 4 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ជនគណនា Chapter 4?

ជនគណនា Chapter 4 is part of the Book of ជនគណនា in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ជនគណនា Chapter 4 online for free with easy chapter navigation.

More Chapters from ជនគណនា

  1. ជនគណនា Chapter 19
  2. ជនគណនា Chapter 9
  3. ជនគណនា Chapter 1
  4. ជនគណនា Chapter 5
  5. ជនគណនា Chapter 8
  6. ជនគណនា Chapter 10
  7. ជនគណនា Chapter 33

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. ទំនុកដំកើង Chapter 93
  2. ចោទិយកថា Chapter 6
  3. ពួក ចៅហ្វាយ Chapter 7
  4. សាំយូអែល ទី ១ Chapter 7
  5. យេរេមា Chapter 31
  6. ទំនុកដំកើង Chapter 31
  7. ណាហ៊ុម Chapter 2

Related Chapters & Readings

  1. របាក្សត្រ ទី ២ Chapter 16
  2. សាស្តា Chapter 9
  3. យ៉ូប Chapter 42
  4. នេហេមា Chapter 7
  5. អេសាយ Chapter 29
  6. ទំនុកដំកើង Chapter 148
  7. ទំនុកដំកើង Chapter 87
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *