ជនគណនា Chapter 23

For English

Read ជនគណនា Chapter 23 Online

Read ជនគណនា Chapter 23 online from the Holy Bible. This chapter is part of the Book of ជនគណនា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ជនគណនា and the Holy Bible online.

Choose a Chapter

ជនគណនា 23

ជំពូក 23

1. នោះ​បាឡាម​ទូល​ទៅ​បាឡាក​ថា សូម​ទ្រង់​ធ្វើ​អាសនៈ​៧​នៅ​ទី​នេះ​ឲ្យ​ទូល‌បង្គំ ហើយ​រៀប​គោ​ឈ្មោល​៧ និង​ចៀម​ឈ្មោល​៧​ផង

2. បាឡាក​ទ្រង់​ក៏​ធ្វើ​ដូច​ជា​បាឡាម​បាន​ថា នោះ​បាឡាក ហើយ​និង​បាឡាម​ក៏​ថ្វាយ​គោ និង​ចៀម​មួយៗ​នៅ​លើ​អាសនៈ​ទាំង​នោះ

3. រួច​បាឡាម​គាត់​ទូល​ទៅ​បាឡាក​ថា សូម​ទ្រង់​ឈរ​នៅ​ជិត​តង្វាយ​ទ្រង់​នេះ​ចុះ ទូល‌បង្គំ​នឹង​ទៅ ប្រហែល​ជា​ព្រះ‌យេហូវ៉ា​នឹង​យាង​មក​ជួប​នឹង​ទូល‌បង្គំ បើ​សេចក្ដី​ណា​ដែល​ទ្រង់​បង្ហាញ​មក​ទូល‌បង្គំ នោះ​ទូល‌បង្គំ​នឹង​នាំ​មក​ទូល​ដល់​ទ្រង់ រួច​គាត់​ក៏​ឡើង​ទៅ​ឯ​ទី​ខ្ពស់

4. ឯ​ព្រះ​ទ្រង់​ក៏​មក​ជួប​នឹង​បាឡាម រួច​គាត់​ទូល​ទ្រង់​ថា ទូល‌បង្គំ​បាន​រៀប‌ចំ​អាសនៈ​ទាំង​៧ ហើយ​បាន​ថ្វាយ​គោ និង​ចៀម​មួយៗ នៅ​លើ​អាសនៈ​ទាំង​នោះ

5. នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ដាក់​ព្រះ‌បន្ទូល​នៅ​ក្នុង​មាត់​បាឡាម ហើយ​ប្រាប់​ថា ចូរ​ត្រឡប់​ទៅ​ឯ​បាឡាក​វិញ​ទៅ ហើយ​ត្រូវ​និយាយ​ដូច្នេះ

6. គាត់​ក៏​ត្រឡប់​ទៅ​ឯ​បាឡាក ឃើញ​ទ្រង់​កំពុង​តែ​ឈរ​នៅ​ជិត​តង្វាយ​របស់​ទ្រង់​នៅ​ឡើយ មាន​អស់​ទាំង​មេ​របស់​សាសន៍​ម៉ូអាប់​នៅ​ជា​មួយ

7. រួច​គាត់​ចាប់​តាំង​បញ្ចេញ​ព្រះ‌បន្ទូល​ដោយ​ពាក្យ​ថា បាឡាក​ជា​ស្តេច​នៃ​សាសន៍​ម៉ូអាប់ ទ្រង់​បាន​នាំ​ខ្ញុំ​ពី​ស្រុក​អើរ៉ាម​មក គឺ​ពី​ស្រុក​ភ្នំ​ទិស​ខាង​កើត ដោយ​ប្រាប់​ថា ចូរ​មក ចូរ​ដាក់​បណ្តាសា​ដល់​ពួក​យ៉ាកុប​ឲ្យ​អញ ហើយ​ថា ចូរ​មក ចូរ​ប្រកួត​នឹង​សាសន៍​អ៊ីស្រា‌អែល​ចុះ

8. តែ​ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ​ដាក់​បណ្តាសា​ដល់​អ្នក​ណា ដែល​ព្រះ‌ទ្រង់​មិន​បាន​ដាក់​បណ្តាសា​ទៅ​កើត ហើយ​ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ​ប្រកួត​នឹង​អ្នក​ណា ដែល​ព្រះ‌យេហូវ៉ា​មិន​បាន​ប្រកួត​ចំពោះ​គេ​បាន

9. ដ្បិត​ខ្ញុំ​បាន​ឃើញ​គេ​ពី​លើ​កំពូល​ថ្មដា ខ្ញុំ​បាន​រំពឹង​មើល​គេ​ពី​លើ​ភ្នំ​ទាំង​ប៉ុន្មាន មើល​សាសន៍​នេះ​គេ​នៅ​តែ​ដោយ​ពួក​គេ​ទេ គេ​មិន​បាន​រាប់​បញ្ចូល​ក្នុង​នគរ​ទាំង​ប៉ុន្មាន​ឡើយ

10. តើ​អ្នក​ណា​នឹង​រាប់​ធូលី​របស់​យ៉ាកុប​បាន ឬ​រាប់​ចំនួន​នៃ​សាសន៍​អ៊ីស្រា‌អែល​១​ភាគ​ក្នុង​៤​បាន សូម​តែ​ឲ្យ​ខ្ញុំ​បាន​ស្លាប់​ដូច​ជា​ពួក​សុចរិត​នោះ​ចុះ ហើយ​សូម​ឲ្យ​ទី​បំផុត​នៃ​ជីវិត​របស់​ខ្ញុំ​បាន​ដូច​ជា​គេ​ដែរ។

11. នោះ​បាឡាក​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​បាឡាម​ថា តើ​ឯង​បាន​ធ្វើ​យ៉ាង​ដូច​ម្តេច​នឹង​អញ គឺ​អញ​បាន​នាំ​ឯង​មក​ឲ្យ​ដាក់​បណ្តាសា​ដល់​ពួក​ខ្មាំង​សត្រូវ​របស់​អញ តែ​មើល ឯង​បាន​ឲ្យ​ពរ​ដល់​គេ​វិញ

12. គាត់​ទូល​ឆ្លើយ​ថា តើ​មិន​ត្រូវ​ឲ្យ​ទូល‌បង្គំ​ប្រយ័ត នឹង​និយាយ​តែ​សេចក្ដី ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​សម្រេច​នៅ​ក្នុង​មាត់​ទូល‌បង្គំ​ទេ​ឬ​អី។

13. រួច​បាឡាក​មាន​ព្រះ‌បន្ទូល​នឹង​គាត់​ថា ចូរ​មក​ជា​មួយ​នឹង​អញ ទៅ​ឯ​កន្លែង​១​ទៀត ជា​កន្លែង​ដែល​ល្មម​ឲ្យ​ឯង​មើល​គេ​ឃើញ ឯង​នឹង​ឃើញ​តែ​ពួក​គេ​ខាង​ចុង​បង្អស់ ឥត​ឃើញ​ទាំង​អស់​ទេ រួច​ចូរ​ឯង​ដាក់​បណ្តាសា​គេ​ពី​ទី​នោះ​ឲ្យ​អញ។

14. នោះ​ទ្រង់​នាំ​គាត់​ទៅ​ឯ​វាល​សូភិម នៅ​លើ​ភ្នំ​ពីសកា ក៏​ធ្វើ​អាសនៈ​៧ ហើយ​ថ្វាយ​គោ និង​ចៀម​មួយៗ​នៅ​លើ​អាសនៈ​ទាំង​នោះ

15. បាឡាម​ទូល​ទៅ​បាឡាក​ថា សូម​ទ្រង់​ឈរ​នៅ​ជិត​តង្វាយ​ទ្រង់​នេះ​ចុះ ចាំ​ទូល‌បង្គំ​ទៅ​ជួប​នឹង​ព្រះ​សិន

16. ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​យាង​មក​ជួប​នឹង​បាឡាម ហើយ​ដាក់​ព្រះ‌បន្ទូល​ទៅ​ក្នុង​មាត់​គាត់ រួច​ប្រាប់​ថា ចូរ​វិល​ត្រឡប់​ទៅ​ឯ​បាឡាក​វិញ​ចុះ ហើយ​ត្រូវ​និយាយ​ដូច្នេះ

17. គាត់​ក៏​មក​ឯ​បាឡាក ឃើញ​ទ្រង់​កំពុង​តែ​ឈរ​នៅ​ជិត​តង្វាយ​របស់​ទ្រង់​នៅ​ឡើយ មាន​ទាំង​ពួក​មេ​នៃ​សាសន៍​ម៉ូអាប់​នៅ​ជា​មួយ រួច​បាឡាក​សួរ​ថា តើ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា​ដូច​ម្តេច

18. នោះ​គាត់​ចាប់​តាំង​បញ្ចេញ​ព្រះ‌បន្ទូល​ដោយ​ពាក្យ​ថា សូម​ឈរ​ឡើង ព្រះ‌រាជា​អើយ សូម​ទ្រង់​ស្តាប់​សិន ឱ​បុត្រ​ស៊ីបព័រ​អើយ សូម​ផ្ទៀង​ព្រះ‌ស្រោត្រ​ស្តាប់​ទូល‌បង្គំ​ចុះ

19. ព្រះ‌ទ្រង់​មិន​មែន​ជា​មនុស្ស ទ្រង់​មិន​ចេះ​កុហក​ឡើយ ក៏​មិន​មែន​ជា​កូន​មនុស្ស​ដែរ ទ្រង់​មិន​ត្រូវ​ការ​នឹង​ប្រែ​គំនិត​ទេ សេចក្ដី​ដែល​ទ្រង់​មាន​វាចា​ហើយ តើ​ទ្រង់​មិន​ធ្វើ​តាម​ឬ​អី ឬ​សេចក្ដី​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល តើ​មិន​សម្រេច​តាម​ទេ​ឬ​អី

20. មើល ទូល‌បង្គំ​បាន​ទទួល​បង្គាប់​មក​ថា ត្រូវ​ឲ្យ​ពរ ព្រះ​ទ្រង់​ក៏​បាន​ឲ្យ​ពរ​ហើយ ដូច្នេះ ទូល‌បង្គំ​ពុំ​អាច​នឹង​បំផ្លាស់​ទៅ​បាន​ទេ

21. ទ្រង់​មិន​បាន​ឃើញ​ជា​ពួក​យ៉ាកុប​មាន​សេចក្ដី​ទុច្ចរិត​អ្វី​ទេ ក៏​មិន​ឃើញ​ជា​មាន​សេចក្ដី​អាក្រក់​ណា​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល​ដែរ ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​គេ ទ្រង់​គង់​នៅ​ជា​មួយ​នឹង​គេ ក៏​មាន​ឮ​សម្រែក​នៃ​ស្តេច​នៅ​កណ្តាល​ពួក​គេ

22. ព្រះ‌ទ្រង់​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គេ​មាន​កម្លាំង​បែប​ដូច​ជា​កម្លាំង​នៃ​សត្វ​រមាស

23. គ្មាន​មន្ត​វិជ្ជា​ការ​ណា​នឹង​ដាក់​ពួក​យ៉ាកុប ឬ​អំពើ​អំពាន់​ណា​ដាក់​សាសន៍​អ៊ីស្រា‌អែល​ត្រូវ​ទេ លុះ​ដល់​កំណត់ នោះ​នឹង​មាន​ពាក្យ​ដំណាល​ពី​យ៉ាកុប ហើយ​ពី​អ៊ីស្រា‌អែល​ថា យី​អើ ទ្រង់​បាន​ធ្វើ​អ្វី​នេះ​ហ្ន៎

24. មើល បណ្តា‌ជន​នេះ​គេ​ក្រោក​ឡើង​ដូច​ជា​សិង្ហ​ញី ក៏​ឈរ​ឡើង​ដូច​ជា​សិង្ហ​ឈ្មោល គេ​មិន​ដេក​វិញ​ទាល់​តែ​បាន​ស៊ី​រំពា​ហើយ ព្រម​ទាំង​ផឹក​ឈាម​នៃ​ពួក​ដែល​បាន​សម្លាប់​ផង។

25. នោះ​បាឡាក​មាន​ព្រះ‌បន្ទូល​ទៅ​បាឡាម​ថា បើ​មិន​ប្រទេច​ផ្តាសា​គេ​ទេ នោះ​ក៏​មិន​ត្រូវ​ឲ្យ​ពរ​គេ​ដែរ

26. តែ​បាឡាម​ទូល​ឆ្លើយ​ថា តើ​ទូល‌បង្គំ​មិន​បាន​ទូល​ទ្រង់​ទេ​ឬ​អី​ថា គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល នោះ​ទូល‌បង្គំ​ត្រូវ​តែ​ធ្វើ​តាម។

27. រួច​បាឡាក​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​បាឡាម​ថា ចូរ​មក អញ​នឹង​នាំ​ឯង​ទៅ​កន្លែង​១​ទៀត ប្រហែល​ជា​ព្រះ​នឹង​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​ឯង​ដាក់​បណ្តាសា​ដល់​គេ​ពី​ទី​នោះ​ឲ្យ​អញ

28. បាឡាក​ក៏​នាំ​បាឡាម​ទៅ​លើ​កំពូល​ភ្នំ​ពេអរ ដែល​បែរ​ទៅ​ខាង​ឯ​ទី​រហោ‌ស្ថាន

29. នោះ​បាឡាម​ទូល​ទៅ​បាឡាក​ថា សូម​ទ្រង់​ធ្វើ​អាសនៈ​៧​នៅ​ទី​នេះ​ឲ្យ​ទូល‌បង្គំ ហើយ​សូម​រៀប​គោ​៧ និង​ចៀម​៧ ឲ្យ​ទូល‌បង្គំ​ទៀត

30. រួច​បាឡាក​ក៏​ធ្វើ​ដូច​ជា​បាឡាម​បាន​មាន​វាចា គឺ​បាន​ថ្វាយ​គោ និង​ចៀម​មួយៗ​នៅ​លើ​អាសនៈ​ទាំង​នោះ។

About ជនគណនា Chapter 23

Read ជនគណនា Chapter 23 online from the Holy Bible. This chapter is part of the Book of ជនគណនា in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ជនគណនា
Chapter: 23
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ជនគណនា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ជនគណនា Chapter 23 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ជនគណនា Chapter 23?

ជនគណនា Chapter 23 is part of the Book of ជនគណនា in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ជនគណនា Chapter 23 online for free with easy chapter navigation.

More Chapters from ជនគណនា

  1. ជនគណនា Chapter 5
  2. ជនគណនា Chapter 1
  3. ជនគណនា Chapter 22
  4. ជនគណនា Chapter 9
  5. ជនគណនា Chapter 19
  6. ជនគណនា Chapter 7
  7. ជនគណនា Chapter 35

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. របាក្សត្រ ទី ២ Chapter 22
  2. ទំនុកដំកើង Chapter 90
  3. ជនគណនា Chapter 12
  4. សាំយូអែល ទី ២ Chapter 12
  5. សាស្តា Chapter 6
  6. លេវីវិន័យ Chapter 19
  7. ពង្សាវតារក្សត្រ ទី ១ Chapter 21

Related Chapters & Readings

  1. អេសេគាល Chapter 42
  2. របាក្សត្រ ទី ២ Chapter 20
  3. សាការី Chapter 5
  4. ហាបាគុក Chapter 2
  5. អេសេគាល Chapter 39
  6. ធីម៉ូថេ ទី ១ Chapter 3
  7. ពង្សាវតារក្សត្រ ទី ១ Chapter 18
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *