ជនគណនា Chapter 17

For English

Read ជនគណនា Chapter 17 Online

Read ជនគណនា Chapter 17 online from the Holy Bible. This chapter is part of the Book of ជនគណនា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ជនគណនា and the Holy Bible online.

Choose a Chapter

ជនគណនា 17

ជំពូក 17

1. ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា

2. ចូរ​និយាយ​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល រួច​ទទួល​យក​ដំបង​ពី​គេ គឺ​ដំបង​មួយៗ​ពី​គ្រប់​ទាំង​វង្សា‌នុវង្ស របស់​ពួក​អយ្យកោ​គេ ត្រូវ​យក​ពី​ពួក​អ្នក​ដែល​ជា​កំពូល​លើ​គេ តាម​វង្សា‌នុវង្ស​នៃ​ពួក​អយ្យកោ​គេ​រៀង​ខ្លួន ឲ្យ​បាន​ដំបង​១២ ហើយ​សរសេរ​ឈ្មោះ​របស់​គេ​រៀង​ខ្លួន នៅ​ភ្ជាប់​នឹង​ដំបង​នីមួយៗ

3. តែ​ត្រូវ​សរសេរ​ឈ្មោះ​អើរ៉ុន ភ្ជាប់​នៅ​ដំបង​របស់​ពួក​លេវី​វិញ ដ្បិត​ត្រូវ​ឲ្យ​មាន​ដំបង​១ សម្រាប់​គ្រប់​ទាំង​មេ​នៃ​ពួក​វង្ស​អយ្យកោ​គេ

4. រួច​ត្រូវ​ដាក់​ដំបង​ទាំង​នោះ​ទុក​ក្នុង​ត្រសាល​ជំនុំ នៅ​ចំពោះ​មុខ​នៃ​សេចក្ដី​បន្ទាល់ ត្រង់​កន្លែង​ដែល​អញ​តែង​ជួប​នឹង​ឯង

5. ឯ​ដំបង​របស់​អ្នក​ណា​ដែល​អញ​បាន​រើស នោះ​នឹង​បាន​ប៉ិច​ឡើង ហើយ​យ៉ាង​នោះ​អញ​នឹង​បំបាត់​សេចក្ដី​រទូ‌រទាំ​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដែល​គេ​ចេះ​តែ​រទូ‌រទាំ​ទាស់​នឹង​ឯង ឲ្យ​បាត់​ចេញ​ពី​មុខ​អញ​ទៅ។

6. ម៉ូសេ​ក៏​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល រួច​អស់​ទាំង​អ្នក ដែល​ជា​កំពូល​លើ​គេ ក៏​ប្រគល់​ដំបង​១​ម្នាក់​មក​លោក​រៀង​ខ្លួន តាម​ពួក​វង្សា‌នុវង្ស​នៃ​ពួក​អយ្យកោ​គេ គឺ​ជា​ដំបង​ទាំង​អស់​១២ ហើយ​ដំបង​របស់​អើរ៉ុន​ក៏​នៅ​ជា​មួយ​នឹង​ដំបង​គេ​ដែរ

7. រួច​ម៉ូសេ​ដាក់​ដំបង​ទាំង​នោះ​ទុក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ក្នុង​ត្រសាល​នៃ​សេចក្ដី​បន្ទាល់។

8. លុះ​ថ្ងៃ​ស្អែក​ឡើង កាល​ម៉ូសេ​ចូល​ទៅ​ក្នុង​ត្រសាល​នៃ​សេចក្ដី​បន្ទាល់ នោះ​ឃើញ​ដំបង​របស់​អើរ៉ុន ដែល​សម្រាប់​ពួក​វង្ស​លេវី មាន​ពក ហើយ​ប៉ិច​ឡើង រួច​បែក​ចេញ​ជា​ផ្កា ហើយ​បង្កើត​បាន​ផ្លែ​ចំបក់​ទុំ

9. ម៉ូសេ​ក៏​យក​ដំបង​ទាំង​នោះ​ពី​ចំពោះ​ព្រះ‌យេហូវ៉ា​ចេញ​មក​ឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល គេ​ក៏​មើល ហើយ​បាន​យក​ដំបង​របស់​គេ​រៀង​ខ្លួន​ទៅ

10. រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ដាក់​ដំបង​របស់​អើរ៉ុន​នៅ​ចំពោះ​មុខ​នៃ​សេចក្ដី​បន្ទាល់​វិញ​ទៅ ទុក​ជា​ទី​សម្គាល់​ទាស់​នឹង​ពួក​អ្នក​ដែល​ចង់​បះ‌បោរ ដើម្បី​ឲ្យ​សេចក្ដី​រទូ‌រទាំ​របស់​គេ​បាន​ផុត​ចេញ​ពី​មុខ​អញ​ទៅ ក្រែង​លោ​គេ​ត្រូវ​ស្លាប់

11. នោះ​ម៉ូសេ​ក៏​ធ្វើ​ដូច្នោះ តាម​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក លោក​បាន​ធ្វើ​សម្រេច​តាម​នោះ។

12. ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ពោល​ចំពោះ​ម៉ូសេ​ថា មើល យើង​រាល់​គ្នា​ស្លាប់ យើង​វិនាស​ហើយ យើង​ទាំង​អស់​គ្នា​ត្រូវ​វិនាស

13. ដ្បិត​អស់​អ្នក​ណា​ដែល​ចូល​ទៅ​ជិត​រោង​ឧបោសថ​ផង​ព្រះ‌យេហូវ៉ា នោះ​ក៏​ត្រូវ​ស្លាប់ ដូច្នេះ តើ​ត្រូវ​ឲ្យ​យើង​ទាំង​អស់​គ្នា​វិនាស​ទៅ​ឬ​អី។

About ជនគណនា Chapter 17

Read ជនគណនា Chapter 17 online from the Holy Bible. This chapter is part of the Book of ជនគណនា in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ជនគណនា
Chapter: 17
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ជនគណនា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ជនគណនា Chapter 17 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ជនគណនា Chapter 17?

ជនគណនា Chapter 17 is part of the Book of ជនគណនា in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ជនគណនា Chapter 17 online for free with easy chapter navigation.

More Chapters from ជនគណនា

  1. ជនគណនា Chapter 19
  2. ជនគណនា Chapter 32
  3. ជនគណនា Chapter 30
  4. ជនគណនា Chapter 27
  5. ជនគណនា Chapter 18
  6. ជនគណនា Chapter 15
  7. ជនគណនា Chapter 9

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. និក្ខមនំ Chapter 20
  2. និក្ខមនំ Chapter 27
  3. សាំយូអែល ទី ១ Chapter 25
  4. ទំនុកដំកើង Chapter 146
  5. ទំនុកដំកើង Chapter 68
  6. ទំនុកដំកើង Chapter 34
  7. ទំនុកដំកើង Chapter 6

Related Chapters & Readings

  1. យ៉ូហាន ទី ១ Chapter 3
  2. ពួក ចៅហ្វាយ Chapter 15
  3. អេសាយ Chapter 59
  4. ម៉ាថាយ Chapter 28
  5. ទំនុកដំកើង Chapter 47
  6. អេសាយ Chapter 23
  7. យ៉ូហាន Chapter 17
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *