Read ជនគណនា Chapter 29 Online
Read ជនគណនា Chapter 29 online from the Holy Bible. This chapter is part of the Book of ជនគណនា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ជនគណនា and the Holy Bible online.
Choose a Chapter
ជនគណនា 29
ជំពូក 29
1. នៅថ្ងៃទី១ក្នុងខែអស្សុជ នោះត្រូវឲ្យឯងរាល់គ្នាប្រជុំជំនុំបរិសុទ្ធ មិនត្រូវឲ្យធ្វើការរកស៊ីអ្វីឲ្យសោះ នេះជាថ្ងៃសម្រាប់ផ្លុំត្រែឲ្យឯងរាល់គ្នា
2. ត្រូវឲ្យថ្វាយតង្វាយដុតជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា គឺជាកូនគោឈ្មោល១ ចៀមឈ្មោល១ និងកូនចៀមឈ្មោល៧ ឥតខ្ចោះ អាយុ១ខួប
3. ព្រមទាំងតង្វាយម្សៅលាយដោយប្រេង គឺ៣ខ្ញឹងសម្រាប់គោនោះ ២ខ្ញឹងសម្រាប់ចៀមនោះ
4. និង១ខ្ញឹងសម្រាប់កូនចៀមមួយៗក្នុងចៀមទាំង៧នោះ
5. ហើយពពែឈ្មោល១សម្រាប់ជាតង្វាយលោះបាបផង ប្រយោជន៍ឲ្យធួននឹងឯងរាល់គ្នា
6. នេះត្រូវថ្វាយឲ្យលើសពីតង្វាយដុត ដែលតែងថ្វាយនៅថ្ងៃចូលខែ និងតង្វាយម្សៅផង ហើយលើសពីតង្វាយដុត ដែលតែងថ្វាយជានិច្ច និងតង្វាយម្សៅ ហើយតង្វាយច្រួចនោះដែរ ត្រូវថ្វាយតាមរបៀបតង្វាយនោះ ទុកជាតង្វាយដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
7. លុះដល់ថ្ងៃ១០ក្នុងខែអស្សុជ ត្រូវឲ្យឯងរាល់គ្នាប្រជុំជំនុំបរិសុទ្ធ ហើយត្រូវបញ្ឈឺចិត្តខ្លួន មិនត្រូវឲ្យធ្វើការអ្វីឲ្យសោះ
8. ត្រូវថ្វាយតង្វាយដុតទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ាវិញ គឺកូនគោឈ្មោល១ ចៀមឈ្មោល១ និងកូនចៀមឈ្មោល៧ ឥតខ្ចោះ អាយុ១ខួប
9. ព្រមទាំងតង្វាយម្សៅផង ជាម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង គឺ៣ខ្ញឹងសម្រាប់គោនោះ ២ខ្ញឹងសម្រាប់ចៀមនោះ
10. និង១ខ្ញឹងសម្រាប់កូនចៀមមួយៗ ក្នុងកូនចៀមទាំង៧នោះ
11. ហើយពពែឈ្មោល១ សម្រាប់ជាតង្វាយលោះបាបផង នេះត្រូវថ្វាយឲ្យលើសពីតង្វាយលោះបាប ដែលតែងថ្វាយឲ្យធួននឹងខ្លួន ហើយលើសពីតង្វាយដុត ដែលតែងថ្វាយជានិច្ច ព្រមទាំងតង្វាយម្សៅ និងតង្វាយច្រួចនោះដែរ។
12. នៅថ្ងៃ១៥ក្នុងខែអស្សុជ ត្រូវឲ្យឯងរាល់គ្នាប្រជុំជំនុំបរិសុទ្ធ មិនត្រូវឲ្យធ្វើការរកស៊ីអ្វីឲ្យសោះ ហើយត្រូវធ្វើបុណ្យថ្វាយព្រះយេហូវ៉ាអស់៧ថ្ងៃ
13. ក៏ត្រូវថ្វាយតង្វាយដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា គឺកូនគោឈ្មោល១៣ ចៀមឈ្មោល២ កូនចៀមឈ្មោល១៤ ឥតខ្ចោះ អាយុ១ខួប
14. ព្រមទាំងតង្វាយម្សៅផង ជាម្សៅយ៉ាងម៉ដ្តលាយដោយប្រេង គឺ៣ខ្ញឹងសម្រាប់គោមួយៗ ក្នុងគោទាំង១៣នោះ ២ខ្ញឹងសម្រាប់ចៀមឈ្មោល១មួយៗ ក្នុងចៀមទាំង២
15. និង១ខ្ញឹងសម្រាប់កូនចៀមមួយៗ ក្នុងចៀមទាំង១៤
16. ហើយពពែឈ្មោល១ សម្រាប់ជាតង្វាយលោះបាបផង នេះឲ្យលើសពីតង្វាយដុត ដែលតែងថ្វាយជានិច្ច និងតង្វាយម្សៅ ហើយតង្វាយច្រួចនោះដែរ។
17. នៅថ្ងៃទី២ ត្រូវថ្វាយកូនគោឈ្មោល១២ ចៀមឈ្មោល២ កូនចៀមឈ្មោល១៤ ឥតខ្ចោះ អាយុ១ខួប
18. ព្រមទាំងតង្វាយម្សៅ និងតង្វាយច្រួច សម្រាប់គោ ចៀម និងកូនចៀមទាំងប៉ុន្មាន តាមចំនួន ឲ្យត្រូវតាមរបៀប
19. ហើយពពែឈ្មោល១ សម្រាប់ជាតង្វាយលោះបាបផង នេះឲ្យលើសពីតង្វាយដុត ដែលតែងថ្វាយជានិច្ច និងតង្វាយម្សៅ ហើយតង្វាយច្រួចនោះដែរ។
20. នៅថ្ងៃទី៣ ត្រូវថ្វាយគោឈ្មោល១១ ចៀមឈ្មោល២ កូនចៀមឈ្មោល១៤ ឥតខ្ចោះ អាយុ១ខួប
21. ព្រមទាំងតង្វាយម្សៅ និងតង្វាយច្រួចសម្រាប់គោ ចៀម និងកូនចៀមទាំងប៉ុន្មាន តាមចំនួន ឲ្យត្រូវតាមរបៀប
22. ហើយពពែឈ្មោល១ សម្រាប់ជាតង្វាយលោះបាបផង នេះឲ្យលើសពីតង្វាយដុត ដែលតែងថ្វាយជានិច្ច និងតង្វាយម្សៅ ហើយតង្វាយច្រួចនោះដែរ។
23. នៅថ្ងៃទី៤ ត្រូវថ្វាយគោឈ្មោល១០ ចៀមឈ្មោល២ កូនចៀមឈ្មោល១៤ ឥតខ្ចោះ អាយុ១ខួប
24. ព្រមទាំងតង្វាយម្សៅ និងតង្វាយច្រួចសម្រាប់គោ ចៀម និងកូនចៀមទាំងប៉ុន្មាន តាមចំនួន ឲ្យត្រូវតាមរបៀប
25. ហើយពពែឈ្មោល១ សម្រាប់ជាតង្វាយលោះបាបផង នេះឲ្យលើសពីតង្វាយដុត ដែលតែងថ្វាយជានិច្ច និងតង្វាយម្សៅ ហើយតង្វាយច្រួចនោះដែរ។
26. នៅថ្ងៃទី៥ ត្រូវថ្វាយគោឈ្មោល៩ ចៀមឈ្មោល២ កូនចៀមឈ្មោល១៤ ឥតខ្ចោះ អាយុ១ខួប
27. ព្រមទាំងតង្វាយម្សៅ និងតង្វាយច្រួច សម្រាប់គោ ចៀម និងកូនចៀមទាំងប៉ុន្មាន តាមចំនួន ឲ្យត្រូវតាមរបៀប
28. ហើយពពែឈ្មោល១ សម្រាប់ជាតង្វាយលោះបាបផង នេះឲ្យលើសពីតង្វាយដុត ដែលតែងថ្វាយជានិច្ច និងតង្វាយម្សៅ ហើយតង្វាយច្រួចនោះដែរ។
29. នៅថ្ងៃទី៦ ត្រូវថ្វាយគោឈ្មោល៨ ចៀមឈ្មោល២ កូនចៀមឈ្មោល១៤ ឥតខ្ចោះ អាយុ១ខួប
30. ព្រមទាំងតង្វាយម្សៅ និងតង្វាយច្រួច សម្រាប់គោ ចៀម និងកូនចៀមទាំងប៉ុន្មាន តាមចំនួន ឲ្យត្រូវតាមរបៀប
31. ហើយពពែឈ្មោល១ សម្រាប់ជាតង្វាយលោះបាបផង នេះឲ្យលើសពីតង្វាយដុត ដែលតែងថ្វាយជានិច្ច និងតង្វាយម្សៅ ហើយតង្វាយច្រួចនោះដែរ។
32. នៅថ្ងៃទី៧ ត្រូវថ្វាយគោឈ្មោល៧ ចៀមឈ្មោល២ កូនចៀមឈ្មោល១៤ ឥតខ្ចោះ អាយុ១ខួប
33. ព្រមទាំងតង្វាយម្សៅ និងតង្វាយច្រួចសម្រាប់គោ ចៀម និងកូនចៀមទាំងអស់នោះ តាមចំនួន ឲ្យត្រូវតាមរបៀប
34. ហើយពពែឈ្មោល១ សម្រាប់ជាតង្វាយលោះបាបផង នេះឲ្យលើសពីតង្វាយដុត ដែលតែងថ្វាយជានិច្ច និងតង្វាយម្សៅ ហើយតង្វាយច្រួចនោះដែរ។
35. នៅថ្ងៃទី៨ ត្រូវឲ្យឯងរាល់គ្នាប្រជុំជំនុំមុតមាំ មិនត្រូវឲ្យធ្វើការរកស៊ីអ្វីឲ្យសោះ
36. ត្រូវឲ្យថ្វាយតង្វាយដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា គឺគោឈ្មោល១ ចៀមឈ្មោល១ កូនចៀមឈ្មោល៧ ឥតខ្ចោះ អាយុ១ខួប
37. ព្រមទាំងតង្វាយម្សៅ និងតង្វាយច្រួច សម្រាប់គោ ចៀម និងកូនចៀមទាំងនោះ តាមចំនួន ឲ្យត្រូវតាមរបៀប
38. ហើយពពែឈ្មោល១ សម្រាប់ជាតង្វាយលោះបាបផង នេះឲ្យលើសពីតង្វាយដុត ដែលតែងថ្វាយជានិច្ច និងតង្វាយម្សៅ ហើយតង្វាយច្រួចនោះដែរ។
39. ត្រូវឲ្យឯងរាល់គ្នាថ្វាយតង្វាយទាំងនេះដល់ព្រះយេហូវ៉ា នៅអស់ទាំងថ្ងៃបុណ្យដែលមានកំណត់របស់ឯង ឲ្យលើសពីអស់ទាំងតង្វាយដុត តង្វាយម្សៅ តង្វាយច្រួច និងតង្វាយមេត្រី ដែលឯងរាល់គ្នាថ្វាយសម្រាប់លាបំណន់ និងតង្វាយដែលថ្វាយដោយស្ម័គ្រពីចិត្ត
40. នោះម៉ូសេក៏ប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលតាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មក។
About ជនគណនា Chapter 29
Read ជនគណនា Chapter 29 online from the Holy Bible. This chapter is part of the Book of ជនគណនា in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ជនគណនា
Chapter: 29
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ជនគណនា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ជនគណនា Chapter 29 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ជនគណនា Chapter 29?
ជនគណនា Chapter 29 is part of the Book of ជនគណនា in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ជនគណនា Chapter 29 online for free with easy chapter navigation.
More Chapters from ជនគណនា
- ជនគណនា Chapter 19
- ជនគណនា Chapter 9
- ជនគណនា Chapter 1
- ជនគណនា Chapter 5
- ជនគណនា Chapter 10
- ជនគណនា Chapter 8
- ជនគណនា Chapter 33
Explore More from ព្រះគម្ពីរសញ្ញាចាស់
- យ៉ូប Chapter 7
- អេសាយ Chapter 34
- ពង្សាវតារក្សត្រ ទី ២ Chapter 5
- អេម៉ុស Chapter 5
- ទំនុកដំកើង Chapter 75
- ម៉ាឡាគី Chapter 3
- អេសេគាល Chapter 13