Read ជនគណនា Chapter 15 Online
Read ជនគណនា Chapter 15 online from the Holy Bible. This chapter is part of the Book of ជនគណនា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ជនគណនា and the Holy Bible online.
Choose a Chapter
ជនគណនា 15
ជំពូក 15
1. ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ
2. ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា កាលណាឯងរាល់គ្នាបានចូលទៅក្នុងស្រុក ដែលអញនឹងឲ្យ ទុកសម្រាប់ជាទីលំនៅរបស់ឯង
3. ហើយចង់យកសត្វពីហ្វូងគោ ឬពីហ្វូងចៀម ដើម្បីនឹងថ្វាយជាតង្វាយដុតដល់ព្រះយេហូវ៉ា ទោះបើជាតង្វាយដុត ឬជាយញ្ញបូជាលាបំណន់ ឬជាតង្វាយថ្វាយដោយស្ម័គ្រពីចិត្ត ឬដែលថ្វាយនៅថ្ងៃបុណ្យកំណត់ក្តី ទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា
4. នោះអ្នកណាដែលថ្វាយតង្វាយរបស់ខ្លួនដល់ព្រះយេហូវ៉ា ត្រូវតែយកម្សៅយ៉ាងម៉ដ្ត១ខ្ញឹង ថ្វាយជាតង្វាយម្សៅលាយដោយប្រេង២កំប៉ុង
5. ហើយយកស្រាទំពាំងបាយជូរ២កំប៉ុង សម្រាប់ជាតង្វាយច្រួចជាមួយនឹងតង្វាយដុតនោះ ឬសម្រាប់រាល់តែចៀមក្នុងយញ្ញបូជានោះ
6. ឬបើជាចៀមឈ្មោល នោះត្រូវរៀបម្សៅយ៉ាងម៉ដ្ត២ខ្ញឹង លាយនឹងប្រេង៣កំប៉ុង សម្រាប់ជាតង្វាយម្សៅ
7. ហើយត្រូវថ្វាយស្រាទំពាំងបាយជូរ៣កំប៉ុងសម្រាប់ជាតង្វាយច្រួច ទុកជាក្លិនឈ្ងុយដល់ព្រះព្រះយេហូវ៉ា
8. កាលណារៀបគោឈ្មោលសម្រាប់ជាតង្វាយដុត ឬយញ្ញបូជាលាបំណន់ ឬជាតង្វាយមេត្រីថ្វាយដល់ព្រះយេហូវ៉ា
9. នោះត្រូវថ្វាយម្សៅយ៉ាងម៉ដ្ត៣ខ្ញឹង សម្រាប់ជាតង្វាយម្សៅលាយដោយប្រេង៤កំប៉ុងជាមួយនឹងគោឈ្មោលនោះ
10. ឯតង្វាយច្រួច នោះត្រូវថ្វាយស្រាទំពាំងបាយជូរ៤កំប៉ុង សម្រាប់ជាតង្វាយដុត ទុកក្លិនឈ្ងុយដល់ព្រះយេហូវ៉ា
11. គឺយ៉ាងនោះដែលត្រូវធ្វើដល់រាល់តែគោឈ្មោល ពពែឈ្មោល កូនចៀមឈ្មោល និងកូនពពែនីមួយៗ
12. តាមចំនួនសត្វដែលឯងរៀបថ្វាយ នោះត្រូវតែធ្វើចំពោះសត្វនីមួយៗយ៉ាងដូច្នេះតាមចំនួន
13. អស់អ្នកដែលកើតក្នុងស្រុកត្រូវតែធ្វើតាមរបៀបនេះ ក្នុងកាលដែលថ្វាយតង្វាយដុត ទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា
14. ឬបើមានអ្នកប្រទេសក្រៅណាស្នាក់នៅជាមួយនឹងឯងរាល់គ្នា ឬអ្នកណាក៏ដោយ ដែលនៅកណ្តាលឯងរាល់គ្នាគ្រប់ទាំងតំណតទៅ ចង់ថ្វាយតង្វាយដុត ទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា នោះត្រូវឲ្យគេធ្វើដូចជាឯងរាល់គ្នាធ្វើដែរ
15. នៅក្នុងពួកជំនុំ នោះត្រូវមានច្បាប់តែ១សម្រាប់ឯងរាល់គ្នា ហើយសម្រាប់អ្នកប្រទេសក្រៅដែលស្នាក់នៅជាមួយដែរ គឺជាច្បាប់ដ៏អស់កល្បជានិច្ច នៅអស់ទាំងតំណតទៅ នៅចំពោះព្រះយេហូវ៉ា ទោះទាំងអ្នកប្រទេសក្រៅ ក៏ដូចជាឯងរាល់គ្នាដែរ
16. ត្រូវឲ្យមានរបៀបតែ១ ហើយច្បាប់តែ១ប៉ុណ្ណោះសម្រាប់ឯងរាល់គ្នា ហើយនិងពួកអ្នកប្រទេសក្រៅ ដែលនៅជាមួយនឹងឯងដែរ។
17. ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ
18. ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា កាលណាឯងរាល់គ្នាបានចូលទៅក្នុងស្រុក ដែលអញនាំឯងចូលទៅ
19. ហើយឯងនឹងបរិភោគអាហាររបស់ស្រុកនោះ នោះត្រូវឲ្យថ្វាយតង្វាយលើកចុះឡើងដល់ព្រះយេហូវ៉ា
20. ត្រូវយកម្សៅដែលលាយមុនដំបូង មកធ្វើជានំ១ ថ្វាយសម្រាប់ជាតង្វាយលើកចុះឡើង ត្រូវឲ្យថ្វាយតង្វាយនោះ ដូចជាតង្វាយពីលានស្រូវ ដែលថ្វាយដោយលើកចុះឡើងដែរ
21. នៅអស់ទាំងតំណឯងតទៅ នោះត្រូវយកម្សៅដែលលាយមុនដំបូងមក ថ្វាយជាតង្វាយលើកចុះឡើងដល់ព្រះយេហូវ៉ា។
22. បើកាលណាឯងរាល់គ្នាធ្វើខុស ដោយមិនបានប្រព្រឹត្តតាមអស់ទាំងបញ្ញត្តទាំងនេះ ដែលព្រះយេហូវ៉ាបានប្រាប់មកម៉ូសេ
23. គឺអស់ទាំងសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មក ដោយសារម៉ូសេ ចាប់តាំងពីថ្ងៃដែលទ្រង់បានបង្គាប់សេចក្ដីនោះមក ដរាបដល់អស់ទាំងតំណតរៀងទៅ
24. បើសិនជាការកំហុសនោះបានធ្វើដោយឥតដឹង ឥតមានអ្នកណាមួយក្នុងពួកជំនុំបានដឹងសោះ នោះពួកជំនុំទាំងអស់គ្នា ត្រូវថ្វាយកូនគោឈ្មោល១ ទុកជាតង្វាយដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា ព្រមទាំងតង្វាយម្សៅ និងតង្វាយច្រួចតាមរបៀបនោះផង ហើយពពែឈ្មោល១ សម្រាប់ជាតង្វាយលោះបាបដែរ
25. ត្រូវឲ្យសង្ឃថ្វាយឲ្យធួននឹងពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់គ្នា នោះនឹងបានអត់ទោសឲ្យគេ ដ្បិតការនោះជាការកំហុស តែគេបានយកតង្វាយគេមកហើយ គឺជាតង្វាយដុត ថ្វាយដល់ព្រះយេហូវ៉ា ព្រមទាំងតង្វាយលោះបាបនៅចំពោះយេហូវ៉ា ដោយព្រោះការកំហុសរបស់គេ
26. នោះពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់គ្នា និងពួកអ្នកដទៃដែលស្នាក់នៅកណ្តាលគេ នឹងបានរួចចាកទោសហើយ ដ្បិតបណ្តាជនទាំងឡាយបានធ្វើបាបនោះ ដោយឥតដឹងសោះ។
27. បើសិនជាមានអ្នកណាតែម្នាក់ ធ្វើបាបដោយឥតដឹង អ្នកនោះត្រូវថ្វាយពពែញី១ អាយុ១ខួប សម្រាប់ជាតង្វាយលោះបាប
28. ហើយត្រូវឲ្យសង្ឃថ្វាយឲ្យធួននឹងអ្នកនោះ ដែលបានធ្វើខុស នៅវេលាណាដែលគេធ្វើបាប នៅចំពោះព្រះយេហូវ៉ាដោយឥតដឹង ដើម្បីឲ្យបានធួននឹងអ្នកនោះ រួចនឹងបានអត់ទោសឲ្យគេ
29. ត្រូវមានច្បាប់តែ១សម្រាប់អ្នកណាដែលធ្វើការខុសដោយឥតដឹង ទោះបើជាអ្នកកើតនៅក្នុងពួកកូនចៅអ៊ីស្រាអែល ឬជាអ្នកប្រទេសក្រៅដែលស្នាក់នៅជាមួយក្តី
30. តែឯអ្នកណាដែលធ្វើបាបដោយឥតមានខ្លាច ទោះបើជាអ្នកស្រុក ឬជាអ្នកស្នាក់នៅក្តី អ្នកនោះឈ្មោះថាប្រមាថដល់ព្រះយេហូវ៉ាហើយ ត្រូវតែកាត់អ្នកយ៉ាងនោះចេញពីសាសន៍របស់ខ្លួន
31. ពីព្រោះបានមើលងាយដល់ព្រះបន្ទូលនៃព្រះយេហូវ៉ា ព្រមទាំងប្រព្រឹត្តទទឹងនឹងបញ្ញត្តទ្រង់ផង ត្រូវតែកាត់កាល់អ្នកនោះ ឲ្យដាច់ចេញជាពិត គេមានទោសជាប់នៅលើខ្លួនហើយ។
32. កាលពួកកូនចៅអ៊ីស្រាអែលនៅក្នុងទីរហោស្ថាន គេឃើញមនុស្សម្នាក់កំពុងតែរើសឧសនៅថ្ងៃឈប់សម្រាក
33. ឯពួកអ្នកដែលឃើញ ក៏នាំទៅឯម៉ូសេ និងអើរ៉ុន ហើយនិងពួកជំនុំទាំងអស់
34. គេឃុំអ្នកនោះទុក ពីព្រោះមិនទាន់បានសម្ដែងឲ្យដឹង ជាត្រូវធ្វើយ៉ាងដូចម្តេចនៅឡើយ
35. នោះព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា ត្រូវសម្លាប់អ្នកនោះចោលទៅជាកុំខាន ត្រូវឲ្យពួកជំនុំទាំងអស់គ្នាចោលនឹងថ្ម នៅឯក្រៅទីដំឡើងត្រសាលទៅ
36. ដូច្នេះ ពួកជំនុំក៏នាំទៅឯក្រៅទីដំឡើងត្រសាល ចោលនឹងថ្មឲ្យស្លាប់ទៅ ដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ។
37. ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ
38. ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា ត្រូវឲ្យធ្វើរំយោលនៅជាយអាវខ្លួន នៅអស់ទាំងតំណតរៀងទៅ ហើយត្រូវមានខ្សែពណ៌ផ្ទៃមេឃជាប់នឹងរំយោល នៅគ្រប់ទាំងជាយអាវរបស់គេ
39. នោះនឹងបានសម្រាប់ជារំយោល ឲ្យឯងរាល់គ្នាមើល ដើម្បីឲ្យនឹកចាំពីអស់ទាំងបញ្ញត្តនៃព្រះយេហូវ៉ា ព្រមទាំងប្រព្រឹត្តតាមផង ប្រយោជន៍កុំឲ្យឯងរាល់គ្នារកតាមតែចិត្ត និងភ្នែកឯងដែលនាំឲ្យឯងផិតទៅតាមនោះឡើយ
40. គឺឲ្យឯងរាល់គ្នាបាននឹកចាំ ព្រមទាំងប្រព្រឹត្តតាមអស់ទាំងបញ្ញត្តរបស់អញ ហើយឲ្យបានបរិសុទ្ធសម្រាប់ព្រះនៃឯងវិញ
41. អញនេះគឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នាដែលបាននាំឯងចេញពីស្រុកអេស៊ីព្ទមក ដើម្បីឲ្យបានធ្វើជាព្រះនៃឯង អញនេះគឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា។
About ជនគណនា Chapter 15
Read ជនគណនា Chapter 15 online from the Holy Bible. This chapter is part of the Book of ជនគណនា in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ជនគណនា
Chapter: 15
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ជនគណនា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ជនគណនា Chapter 15 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ជនគណនា Chapter 15?
ជនគណនា Chapter 15 is part of the Book of ជនគណនា in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ជនគណនា Chapter 15 online for free with easy chapter navigation.
More Chapters from ជនគណនា
- ជនគណនា Chapter 19
- ជនគណនា Chapter 32
- ជនគណនា Chapter 30
- ជនគណនា Chapter 1
- ជនគណនា Chapter 36
- ជនគណនា Chapter 33
- ជនគណនា Chapter 31
Explore More from ព្រះគម្ពីរសញ្ញាចាស់
- ពង្សាវតារក្សត្រ ទី ១ Chapter 3
- អេសេគាល Chapter 40
- យេរេមា Chapter 36
- យេរេមា Chapter 38
- អេសេគាល Chapter 42
- អេសេគាល Chapter 12
- លេវីវិន័យ Chapter 12