ជនគណនា Chapter 32

For English

Read ជនគណនា Chapter 32 Online

Read ជនគណនា Chapter 32 online from the Holy Bible. This chapter is part of the Book of ជនគណនា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ជនគណនា and the Holy Bible online.

Choose a Chapter

ជនគណនា 32

ជំពូក 32

1. ឯ​ពួក​កូន​ចៅ​រូបេន និង​ពួក​កូន​ចៅ​កាឌ់ គេ​មាន​ហ្វូង​សត្វ​សន្ធឹក​ណាស់ ដូច្នេះ កាល​គេ​បាន​ឃើញ​ស្រុក​យ៉ាស៊ើរ និង​ស្រុក​កាឡាត ថា​ជា​ស្រុក​ស្រួល​ល្មម​ឲ្យ​ចិញ្ចឹម​ហ្វូង​សត្វ​បាន

2. នោះ​គេ​ក៏​មក​ជម្រាប​ដល់​ម៉ូសេ និង​អេលាសារ​ដ៏​ជា​សង្ឃ ព្រម​ទាំង​ពួក​ដែល​ជា​កំពូល​លើ​ពួក​ជំនុំ​ថា

3. ក្រុង​អាថារ៉ូត ឌីបូន យ៉ាស៊ើ នីមរ៉ា ហែសបូន អេលាលេ សេបាម នេបូរ ហើយ​បេអុន

4. គឺ​ស្រុក​នេះ​ឯង​ដែល​ព្រះ‌យេហូវ៉ា​បាន​វាយ នៅ​មុខ​ពួក​ជំនុំ​នៃ​សាសន៍​អ៊ីស្រា‌អែល ជា​ស្រុក​ស្រួល​ល្មម​នឹង​ចិញ្ចឹម​ហ្វូង​សត្វ​បាន ឯ​យើង​ខ្ញុំ​ប្របាទ​ជា​អ្នក​មាន​ហ្វូង​សត្វ​ហើយ

5. ដូច្នេះ បើ​យើង​ខ្ញុំ​បាន​ប្រកប​ដោយ​គុណ​នៃ​លោក នោះ​សូម​ប្រគល់​ស្រុក​នេះ​ឲ្យ​បាន​ជា​កេរ‌អាករ​ដល់​យើង​ខ្ញុំ​ប្របាទ​ផង សូម​កុំ​នាំ​យើង​ខ្ញុំ​ឆ្លង​ទន្លេ​យ័រដាន់​នេះ​ទៅ​ឡើយ។

6. ម៉ូសេ​លោក​ឆ្លើយ​ទៅ​ពួក​កូន​ចៅ​កាឌ់ និង​ពួក​កូន​ចៅ​រូបេន​ថា តើ​ត្រូវ​ឲ្យ​បង​ប្អូន​ឯង​រាល់​គ្នា​ទៅ​ច្បាំង ហើយ​ឯង​រាល់​គ្នា​អង្គុយ​ព្រងើយ​នៅ​ទី​នេះ​វិញ​ឬ​អី

7. ម្តេច​ក៏​ឯង​រាល់​គ្នា​ចង់​រំសាយ​ចិត្ត​នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល មិន​ឲ្យ​គេ​ឆ្លង​ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ឲ្យ​គេ​ដូច្នេះ

8. ពួក​ឪពុក​ឯង​រាល់​គ្នា​ក៏​បាន​ធ្វើ​ដូច្នេះ​ដែរ ក្នុង​កាល​ដែល​អញ​ចាត់​គេ​ពី​កាដេស-បារនា ឲ្យ​ទៅ​សង្កេត​មើល​ស្រុក​នោះ

9. ដ្បិត​កាល​គេ​បាន​ឡើង​ទៅ​ដល់​ជ្រោះ​អែស‌កុល​ឃើញ​ស្រុក​នោះ​ហើយ នោះ​គេ​បាន​រំសាយ​ចិត្ត​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​វិញ ដើម្បី​កុំ​ឲ្យ​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ឲ្យ

10. ហើយ​នៅ​ថ្ងៃ​នោះ​ឯង សេចក្ដី​ខ្ញាល់​នៃ​ព្រះ‌យេហូវ៉ា​បាន​កាត់​ឡើង ទ្រង់​ក៏​ស្បថ​ថា

11. ក្នុង​ពួក​មនុស្ស​ដែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ នោះ​គ្មាន​អ្នក​ណា​មួយ​នឹង​ឃើញ​ស្រុក​ដែល​អញ​បាន​ស្បថ នឹង​ឲ្យ​ដល់​អ័ប្រា‌ហាំ អ៊ីសាក ហើយ​យ៉ាកុប នោះ​ឡើយ ពី​ព្រោះ​គេ​មិន​បាន​ប្រព្រឹត្ត​តាម​អញ​គ្រប់​Chapter

12. លើក​តែ​កាលែប​ជា​កូន​យេភូនេ​ក្នុង​ពូជ​កេណាស​១ និង​យ៉ូស្វេ​ជា​កូន​នុន​១​ប៉ុណ្ណោះ ពី​ព្រោះ​អ្នក​ទាំង​២​នោះ បាន​ប្រព្រឹត្ត​តាម​អញ​គ្រប់​Chapter

13. ដូច្នេះ សេចក្ដី​ខ្ញាល់​នៃ​ព្រះ‌យេហូវ៉ា ក៏​កាត់​ឡើង​ទាស់​នឹង​សាសន៍​អ៊ីស្រា‌អែល ហើយ​ទ្រង់​បាន​ធ្វើ​ឲ្យ​គេ​ដើរ​វីម‌វាម​នៅ​ក្នុង​ទី​រហោ‌ស្ថាន​អស់​៤០​ឆ្នាំ ទាល់​តែ​ដំណ​មនុស្ស​ដែល​បាន​ប្រព្រឹត្ត​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​នោះ បាន​វិនាស​ទាំង​អស់​ទៅ

14. ហើយ​មើល ឯង​រាល់​គ្នា​បាន​កើត​ឡើង ជា​ដំណាង​នៃ​ឪពុក​ឯង ជា​ពួក​មនុស្ស​មាន​បាប ដែល​ចម្រើន​កាន់​តែ​ច្រើន​ឡើង ចង់​តែ​បន្ថែម​សេចក្ដី​ក្រោធ​ដ៏​សហ័ស​នៃ​ព្រះ‌យេហូវ៉ា ឲ្យ​រឹង‌រឹត​តែ​ក្តៅ​ឡើង ទាស់​នឹង​សាសន៍​អ៊ីស្រា‌អែល​ទៅ​ទៀត

15. ដ្បិត​បើ​ឯង​រាល់​គ្នា​បែរ​ចេញ​ពី​ទ្រង់ នោះ​ទ្រង់​នឹង​ទុក​ឯង​ចោល​នៅ​ទី​រហោ‌ស្ថាន​ត​ទៅ ហើយ​ឯង​រាល់​គ្នា​នឹង​ធ្វើ​ឲ្យ​បណ្តា‌ជន​ទាំង​នេះ​ត្រូវ​វិនាស​បង់។

16. តែ​គេ​ចូល​ទៅ​ជិត​ជម្រាប​លោក​ថា យើង​ខ្ញុំ​នឹង​ធ្វើ​ក្រោល​សម្រាប់​ហ្វូង​សត្វ​របស់​យើង​ខ្ញុំ ហើយ​និង​ទី​ក្រុង​សម្រាប់​កូន​ចៅ​យើង​ខ្ញុំ

17. តែ​ខ្លួន​យើង​ខ្ញុំ​នឹង​មាន​គ្រឿង​ប្រុង​ជា​ស្រេច ដើម្បី​នឹង​ជូន​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ទាល់​តែ​បាន​នាំ​គេ​រហូត​ទៅ​ដល់​ទី​កន្លែង​របស់​គេ ឯ​កូន​ចៅ​យើង​ខ្ញុំ គេ​នឹង​នៅ​ក្នុង​ទី​ក្រុង​មាន​កំផែង ដោយ​ខ្លាច​ដល់​មនុស្ស​នៅ​ស្រុក​នេះ

18. យើង​ខ្ញុំ​មិន​ត្រឡប់​មក​ឯ​ផ្ទះ​យើង​ខ្ញុំ​វិញ​ទេ ដរាប​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ស៊ី​មរដក​របស់​គេ​រៀង​ខ្លួន

19. ដ្បិត​យើង​ខ្ញុំ​រាល់​គ្នា​នឹង​មិន​ស៊ី​មរដក​ជា​មួយ​នឹង​គេ នៅ​ត្រើយ​ទន្លេ​យ័រដាន់​ម្ខាង​ទៀត​ទេ ពី​ព្រោះ​មរដក​របស់​ផង​យើង​ខ្ញុំ​បាន​ធ្លាក់​មក​ដល់​យើង​ខ្ញុំ នៅ​ត្រើយ​ខាង​កើត​នេះ​ហើយ។

20. រួច​ម៉ូសេ​លោក​ឆ្លើយ​ឡើង​ថា បើ​ឯង​រាល់​គ្នា​ធ្វើ​យ៉ាង​នោះ គឺ​បើ​ឯង​នឹង​យក​គ្រឿង​ចេញ​ទៅ​ច្បាំង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

21. ហើយ​ពួក​ឯង​គ្រប់​គ្នា ដែល​មាន​គ្រឿង​ចម្បាំង​នឹង​ឆ្លង​ទន្លេ​យ័រដាន់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដរាប​ដល់​ទ្រង់​បាន​បណ្តេញ​ពួក​ខ្មាំង​សត្រូវ​ពី​ចំពោះ​ទ្រង់​ចេញ

22. គឺ​ដល់​កាល​ណា​ស្រុក​នោះ​បាន​ទទួល​ចុះ​ចាញ់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នោះ​ឯង​រាល់​គ្នា​នឹង​ត្រឡប់​មក​វិញ ឥត​មាន​ទោស​ចំពោះ​ព្រះ‌យេហូវ៉ា ឬ​ចំពោះ​សាសន៍​អ៊ីស្រា‌អែល​ឡើយ ហើយ​ស្រុក​នេះ​ក៏​នឹង​បាន​ជា​កេរ‌អាករ​របស់​ឯង​រាល់​គ្នា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

23. តែ​បើ​មិន​ព្រម​ធ្វើ​ដូច្នោះ​ទេ នោះ​នឹង​មាន​បាប​ចំពោះ​ព្រះ‌យេហូវ៉ា​វិញ ហើយ​ត្រូវ​ដឹង​ជា​ប្រាកដ​ថា បាប​ឯង​រាល់​គ្នា​នឹង​តាម​ឯង​ទាន់

24. ចូរ​សង់​ទី​ក្រុង​សម្រាប់​កូន​ចៅ​ឯង ហើយ​និង​ក្រោល​សម្រាប់​ហ្វូង​សត្វ​ផង ឲ្យ​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ចេញ​ពី​មាត់​ឯង​នោះ​ចុះ

25. នោះ​ពួក​កូន​ចៅ​កាឌ់ និង​កូន​ចៅ​រូបេន​ក៏​ឆ្លើយ​ឡើង​ថា យើង​ខ្ញុំ​ប្របាទ​នឹង​ធ្វើ​ដូច​ជា​លោក​ម្ចាស់​បង្គាប់​មក

26. ប្រពន្ធ​កូន ហើយ​និង​ហ្វូង​គោ ហ្វូង​ចៀម​របស់​យើង​ខ្ញុំ​ទាំង​ប៉ុន្មាន នឹង​នៅ​ក្នុង​អស់​ទាំង​ទី​ក្រុង​នៃ​ស្រុក​កាឡាត​នេះ

27. តែ​យើង​ខ្ញុំ​ប្របាទ​ដែល​មាន​គ្រឿង​ចម្បាំង​រៀប​ជា​ស្រេច យើង​ខ្ញុំ​នឹង​ឆ្លង​ទៅ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដូច​ជា​លោក​ម្ចាស់​បាន​បង្គាប់​មក។

28. ដូច្នេះ ម៉ូសេ​ក៏​បង្គាប់​ដល់​អេលាសារ​ដ៏​ជា​សង្ឃ និង​យ៉ូស្វេ ជា​កូន​នុន ព្រម​ទាំង​ពួក​មេ​លើ​វង្សា‌នុវង្ស​នៃ​ពូជ​អំបូរ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ពី​ដំណើរ​គេ

29. លោក​ប្រាប់​អ្នក​ទាំង​នោះ​ថា បើ‌សិន​ជា​ពួក​កូន​ចៅ​កាឌ់ និង​ពួក​កូន​ចៅ​រូបេន ឆ្លង​ទន្លេ​យ័រដាន់​ទៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​គ្រប់​គ្នា​មាន​គ្រឿង​ចម្បាំង​ប្រុង​ជា​ស្រេច ដូច្នេះ កាល​ណា​ស្រុក​នោះ​បាន​ចុះ​ចាញ់​នៅ​មុខ​ឯង​រាល់​គ្នា​ហើយ នោះ​ត្រូវ​ចែក​ស្រុក​កាឡាត​នេះ​ឲ្យ​ដល់​គេ ទុក​ជា​កេរ‌អាករ​ចុះ

30. តែ​បើ​គេ​មិន​ឆ្លង​ទៅ​ជា​មួយ​ដោយ​មាន​គ្រឿង​ចម្បាំង​ប្រុង​ជា​ស្រេច​ទេ នោះ​គេ​ត្រូវ​បាន​កេរ‌អាករ​នៅ​កណ្តាល​ឯង​រាល់​គ្នា ក្នុង​ស្រុក​កាណាន​វិញ

31. ពួក​កូន​ចៅ​កាឌ់ និង​កូន​ចៅ​រូបេន​ក៏​ឆ្លើយ​ឡើង​ថា សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​យើង​ខ្ញុំ​ប្របាទ នោះ​យើង​ខ្ញុំ​នឹង​ធ្វើ​តាម

32. យើង​ខ្ញុំ​នឹង​ឆ្លង​ទៅ ទាំង​មាន​គ្រឿង​សស្ត្រា‌វុធ​នៅ​ដៃ ចូល​ទៅ​ក្នុង​ស្រុក​កាណាន នៅ​ចំពោះ​ព្រះ‌យេហូវ៉ា តែ​កេរ‌អាករ​ជា​មរដក​របស់​យើង​ខ្ញុំ នឹង​នៅ​ឯ​ត្រើយ​ទន្លេ​យ័រដាន់ ខាង‌អាយ​នេះ​វិញ។

33. ម៉ូសេ លោក​ក៏​ឲ្យ​នគរ​របស់​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី និង​នគរ​របស់​អុក ជា​ស្តេច​បាសាន គឺ​ស្រុក​ទាំង​មូល តាម​ចំនួន​ទី​ក្រុង​គេ រហូត​ដល់​ព្រំ​ប្រទល់ ព្រម​ទាំង​ទី​ក្រុង នៅ​ព័ទ្ធ​ជុំវិញ​ទាំង​ប៉ុន្មាន ដល់​ពួក​កូន​ចៅ​កាឌ់ និង​ពួក​កូន​ចៅ​រូបេន ហើយ​ដល់​១​ចំហៀង​នៃ​ពូជ​អំបូរ​ម៉ាន៉ាសេ ជា​កូន​យ៉ូសែប

34. នោះ​ពួក​កូន​ចៅ​កាឌ់​ក៏​សង់​ទី​ក្រុង​ឌីបូន អាថារ៉ូត អារ៉ូអ៊ើរ

35. អាត្រូត-សូផាន យ៉ាស៊ើ យ៉ុក‌បិហា

36. បេត-នីមរ៉ា ហើយ​និង​បេត-ហារ៉ាន សុទ្ធ​តែ​ជា​ទី​ក្រុង​មាន​កំផែង ព្រម​ទាំង​ធ្វើ​ក្រោល​សម្រាប់​ហ្វូង​សត្វ​គេ​ផង

37. ហើយ​ពួក​កូន​ចៅ​រូបេន គេ​ក៏​សង់​ក្រុង​ហែសបូន អេលាលេ គារយ៉ា-ថែម

38. នេបូរ បាល-មេយ៉ូន (ឯ​ទី​ក្រុង​ទាំង​នោះ គេ​បាន​ផ្លាស់​ឈ្មោះ​ចេញ) ហើយ​ស៊ីបម៉ា​ផង គេ​ដាក់​ឈ្មោះ​ជា​ថ្មី​ដល់​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​គេ​បាន​សង់​ឡើង​វិញ​នោះ

39. រីឯ​ពួក​កូន​ចៅ​ម៉ាគារ ជា​កូន​ម៉ាន៉ាសេ គេ​ក៏​ទៅ​វាយ​យក​ស្រុក​កាឡាត ព្រម​ទាំង​កំចាត់​សាសន៍​អាម៉ូរី​ដែល​នៅ​ស្រុក​នោះ​ចេញ

40. ដូច្នេះ ម៉ូសេ​ក៏​ឲ្យ​ស្រុក​កាឡាត ទៅ​ម៉ាគារ​ជា​កូន​ម៉ាន៉ាសេ ហើយ​គាត់​តាំង​ទី​លំនៅ​ស្រុក​នោះ​ទៅ

41. ឯ​យ៉ាអ៊ារ ជា​កូន​ម៉ាន៉ាសេ គាត់​ក៏​ទៅ​វាយ​យក​អស់​ទាំង​ភូមិ​នៅ​ស្រុក​នោះ ហើយ​គាត់​ហៅ​ភូមិ​ទាំង​នោះ​ថា ហាវ៉ុត-យ៉ាអ៊ារ

42. ចំណែក​ណូបាស​ក៏​ទៅ​វាយ​យក​ក្រុង​កេណាត ព្រម​ទាំង​តំបន់​របស់​ទី​ក្រុង​នោះ​ទាំង​ប៉ុន្មាន ហើយ​ដាក់​ឈ្មោះ​ថា ក្រុង​ណូបាស តាម​ឈ្មោះ​របស់​ខ្លួន។

About ជនគណនា Chapter 32

Read ជនគណនា Chapter 32 online from the Holy Bible. This chapter is part of the Book of ជនគណនា in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ជនគណនា
Chapter: 32
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ជនគណនា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ជនគណនា Chapter 32 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ជនគណនា Chapter 32?

ជនគណនា Chapter 32 is part of the Book of ជនគណនា in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ជនគណនា Chapter 32 online for free with easy chapter navigation.

More Chapters from ជនគណនា

  1. ជនគណនា Chapter 19
  2. ជនគណនា Chapter 9
  3. ជនគណនា Chapter 1
  4. ជនគណនា Chapter 5
  5. ជនគណនា Chapter 10
  6. ជនគណនា Chapter 22
  7. ជនគណនា Chapter 8

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. យ៉ូស្វេ Chapter 15
  2. ចោទិយកថា Chapter 17
  3. លោកុប្បត្តិ Chapter 16
  4. សាំយូអែល ទី ១ Chapter 15
  5. របាក្សត្រ ទី ១ Chapter 28
  6. ជនគណនា Chapter 1
  7. របាក្សត្រ ទី ២ Chapter 31

Related Chapters & Readings

  1. ទំនុកដំកើង Chapter 81
  2. សាការី Chapter 7
  3. លេវីវិន័យ Chapter 19
  4. ហូសេ Chapter 2
  5. ពង្សាវតារក្សត្រ ទី ២ Chapter 15
  6. នេហេមា Chapter 13
  7. របាក្សត្រ ទី ១ Chapter 13
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *