ជនគណនា Chapter 21

For English

Read ជនគណនា Chapter 21 Online

Read ជនគណនា Chapter 21 online from the Holy Bible. This chapter is part of the Book of ជនគណនា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ជនគណនា and the Holy Bible online.

Choose a Chapter

ជនគណនា 21

ជំពូក 21

1. រីឯ​ស្តេច​អើរ៉ាត ជា​សាសន៍​កាណាន ដែល​នៅ​ស្រុក​ខាង​ត្បូង កាល​បាន​ឮ​ថា ពួក​អ៊ីស្រា‌អែល​មក​តាម​ផ្លូវ​ស្រុក​អ័ថារីម​ហើយ នោះ​ទ្រង់​ក៏​ចេញ​មក​ច្បាំង​នឹង​គេ ហើយ​ចាប់​យក​បាន​ខ្លះ

2. រួច​ពួក​អ៊ីស្រា‌អែល​គេ​តាំង​សច្ចា​ដល់​ព្រះ‌យេហូវ៉ា ដោយ​ពាក្យ​ថា បើ​ទ្រង់​ប្រគល់​សាសន៍​នោះ​មក​ក្នុង​កណ្តាប់​ដៃ​យើង​ខ្ញុំ នោះ​យើង​ខ្ញុំ​នឹង​បំផ្លាញ​ទី​ក្រុង​គេ​អស់​រលីង

3. ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ស្តាប់​តាម​ពាក្យ​របស់​ពួក​អ៊ីស្រា‌អែល ហើយ​ប្រគល់​ពួក​សាសន៍​កាណាន​នោះ​មក រួច​ពួក​អ៊ីស្រា‌អែល​ក៏​បំផ្លាញ​គេ និង​ទី​ក្រុង​គេ​ទាំង​អស់​ទៅ គេ​ហៅ​ទី​នោះ​ថា ហោម៉ា។

4. រួច​គេ​ធ្វើ​ដំណើរ​ពី​ភ្នំ​ហោរ​ដើរ​ទៅ តាម​ផ្លូវ​សមុទ្រ​ក្រហម ដើម្បី​នឹង​វាង​ព័ទ្ធ​ស្រុក​អេដុម តែ​បណ្តា‌ជន​មាន​ចិត្ត​រវាត ដោយ​ព្រោះ​ផ្លូវ​នោះ

5. ក៏​និយាយ​ទាស់​នឹង​ព្រះ ហើយ​ទាស់​នឹង​ម៉ូសេ​ថា ម្តេច​ក៏​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ឲ្យ​ត្រូវ​ស្លាប់​នៅ​ក្នុង​ទី​រហោ‌ស្ថាន​ដូច្នេះ ដ្បិត​គ្មាន​អាហារ គ្មាន​ទឹក​សោះ ហើយ​យើង​ទ្រាន់‌ណាយ​នឹង​នំ​គំរក់​នេះ​ពេក​ណាស់

6. នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ចាត់​ពស់​ភ្លើង​មក​កណ្តាល​ពួក​ជន ពស់​ទាំង​នោះ​ក៏​ចឹក​គេ ហើយ​មាន​មនុស្ស​ស្លាប់​ជា​ច្រើន

7. បណ្តា‌ជន​ទាំង‌ឡាយ​ក៏​មក​ឯ​ម៉ូសេ ជម្រាប​ថា យើង​រាល់​គ្នា​បាន​ធ្វើ​បាប​ហើយ ដ្បិត​បាន​និយាយ​ទាស់​នឹង​ព្រះ‌យេហូវ៉ា ហើយ​ទាស់​នឹង​លោក​ដែរ ដូច្នេះ សូម​លោក​អធិ‌ស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ផង សូម​ទ្រង់​បន្ថយ​ពស់​ទាំង​នេះ​ចេញ​ពី​យើង​រាល់​គ្នា​ទៅ នោះ​ម៉ូសេ​ក៏​អធិ‌ស្ឋាន​ឲ្យ​គេ

8. ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ម៉ូសេ​ថា ចូរ​ធ្វើ​ពស់​ភ្លើង​១ ភ្ជាប់​នៅ​លើ​បង្គោល​ទៅ ដើម្បី​កាល​ណា​អស់​អ្នក​ដែល​ត្រូវ​ពស់​ចឹក គេ​ក្រឡេក​មើល​ទៅ​ឃើញ នោះ​នឹង​បាន​រស់​នៅ

9. ម៉ូសេ​ក៏​ធ្វើ​រូប​ពស់​១​ពី​លង្ហិន ដាក់​ភ្ជាប់​នៅ​លើ​បង្គោល​នោះ ដូច្នេះ កាល​ណា​មាន​ពស់​ចឹក​មនុស្ស​ណា បើ​អ្នក​នោះ​គ្រាន់​តែ​ក្រឡេក​មើល​ទៅ​រូប​ពស់​លង្ហិន​នោះ ក៏​បាន​រស់​វិញ។

10. ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ធ្វើ​ដំណើរ​ទៅ ដំឡើង​ត្រសាល​នៅ​ត្រង់​អូបូត

11. រួច​គេ​ចេញ​ពី​អូបូត ទៅ​ដំឡើង​ត្រសាល​នៅ​ត្រង់​អ៊ីយេ-អាបារីម ក្នុង​ទី​រហោ‌ស្ថាន ដែល​ជាប់​ព្រំ‌ដែន​ខាង​កើត​នៃ​ស្រុក​ម៉ូអាប់

12. ពី​ទី​នោះ គេ​ក៏​ធ្វើ​ដំណើរ​ដើរ​ទៅ​ដំឡើង​ត្រសាល នៅ​ត្រង់​ច្រក​ភ្នំ​សេរេត

13. ហើយ​ចេញ​ពី​ទី​នោះ ដើរ​ទៅ​ដំឡើង​ត្រសាល​ឯ​ត្រើយ​ស្ទឹង​អើណូន​ម្ខាង ជា​ស្ទឹង​ដែល​ហូរ​ពី​ព្រំ​ស្រុក​អាម៉ូរី​មក​តាម​ទី​រហោ‌ស្ថាន ដ្បិត​ស្ទឹង​អើណូន​ជា​ព្រំ‌ដែន​នៃ​ស្រុក​ម៉ូអាប់ នៅ​ជា​កណ្តាល​ស្រុក​ម៉ូអាប់ និង​ស្រុក​អាម៉ូរី

14. ហេតុ​នោះ​បាន​ជា​មាន​ពាក្យ​ដំណាល​ក្នុង​សៀវភៅ ដែល​និទាន​ពី​ចម្បាំង​ផង​ព្រះ‌យេហូវ៉ា​ថា «ការ​ដែល​ទ្រង់​ធ្វើ​នៅ​ក្នុង​ស៊ូផា ហើយ​នៅ​ច្រក​ភ្នំ​អើណូន

15. គឺ​នៅ​ជម្រាល​ភ្នំ​ដែល​ជ្រាល​ទៅ​ខាង​ទី​លំនៅ​អើរ ហើយ​ក៏​ជាប់​នឹង​ព្រំ​ស្រុក​ម៉ូអាប់»

16. ពី​ទី​នោះ គេ​មក​ដល់​ប្អៀរ គឺ​ជា​អណ្តូង ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ប្រមូល​ពួក​បណ្តា‌ជន​ឲ្យ​ជុំ​គ្នា នោះ​អញ​នឹង​ឲ្យ​ទឹក​គេ​ផឹក

17. រួច​ពួក​អ៊ីស្រា‌អែល​គេ​ក៏​ច្រៀង​ទំនុក​នេះ​ថា «ឲ្យ​ផុស​ឡើង អណ្តូង​អើយ ចូរ​ច្រៀង​សរសើរ​អណ្តូង​នេះ​ចុះ

18. ជា​អណ្តូង​ដែល​ពួក​ចៅ‌ហ្វាយ​បាន​ជីក ហើយ​ពួក​អ្នក​មាន​ត្រកូល​ខ្ពស់​បាន​ជីក​នឹង​ជ្រនីក​គេ តាម​ច្បាប់​បញ្ញត្ត» រួច​ពី​ទី​រហោ‌ស្ថាន​នោះ គេ​ក៏​មក​ដល់​ម៉ាថាណា

19. ពី​ម៉ាថាណា​ទៅ​ដល់​ណាហា‌លាល ពី​ណាហា‌លាល​ទៅ​ដល់​បាម៉ូត

20. ហើយ​ពី​បាម៉ូត ដែល​នៅ​ក្នុង​ច្រក​ភ្នំ​នៅ​ស្រុក​ម៉ូអាប់ ក៏​ទៅ​ដល់​កំពូល​ភ្នំ​ពី​សកា ដែល​បែរ​ទៅ​ខាង​ទី​រហោ‌ស្ថាន។

21. នោះ​សាសន៍​អ៊ីស្រា‌អែល​គេ​ចាត់​សារ​ទៅ​ឯ​ស៊ីហុន​ជា​ស្តេច​សាសន៍​អាម៉ូរី​ថា

22. សូម​ឲ្យ​យើង​ខ្ញុំ​ដើរ​កាត់​ស្រុក​ទ្រង់​ផង យើង​ខ្ញុំ​នឹង​មិន​ងាក​បែរ​ទៅ​ក្នុង​ស្រែ ឬ​ចម្ការ​ទេ ក៏​មិន​ផឹក​ទឹក​អណ្តូង​ដែរ យើង​ខ្ញុំ​នឹង​ដើរ​តាម​តែ​ថ្នល់​ធំ​របស់​ស្តេច​ប៉ុណ្ណោះ រហូត​ដល់​បាន​ហួស​ផុត​ពី​ដែន​ស្រុក​ទ្រង់​ទៅ

23. តែ​ស៊ីហុន​មិន​ព្រម​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​ដើរ​កាត់​ព្រំ​ស្រុក​ទ្រង់​ទេ គឺ​ទ្រង់​បាន​ប្រមូល​ពួក​ជន​ទាំង​អស់ ចេញ​ទៅ​ឯ​ទី​រហោ‌ស្ថាន​ទាស់​នឹង​ពួក​អ៊ីស្រា‌អែល​វិញ ក៏​ច្បាំង​វាយ​ពួក​អ៊ីស្រា‌អែល​នៅ​ត្រង់​យ៉ាហាស់

24. តែ​ពួក​អ៊ីស្រា‌អែល​ប្រហារ​ទ្រង់​ដោយ​មុខ​ដាវ​ទៅ ហើយ​ក៏​ចាប់​យក​ស្រុក​ទ្រង់​ចាប់​តាំង​ពី​ស្ទឹង​អើណូន រហូត​ដល់​ស្ទឹង​យ៉ាបុក ដែល​ជា​ព្រំ‌ដែន​របស់​សាសន៍​អាំម៉ូន ឯ​ព្រំ‌ដែន​នៃ​ពួក​កូន​ចៅ​អាំម៉ូន​នោះ​មាំ​ណាស់

25. ពួក​អ៊ីស្រា‌អែល​ក៏​វាយ​យក​អស់​ទាំង​ទី​ក្រុង​របស់​ពួក​សាសន៍​អាម៉ូរី ហើយ​អាស្រ័យ​នៅ​ក្នុង​ទី​ក្រុង​ទាំង​នោះ គឺ​ក្នុង​ក្រុង​ហែសបូន និង​តំបន់​ទាំង​ប៉ុន្មាន​នៅ​ជុំវិញ​ទី​ក្រុង​នោះ

26. ឯ​ហែសបូន​នេះ ជា​ទី​ក្រុង​នៃ​ស៊ីហុន​ជា​ស្តេច​សាសន៍​អាម៉ូរី ដែល​បាន​ច្បាំង​នឹង​ស្តេច​សាសន៍​ម៉ូអាប់ ជា​ស្តេច​ពី​មុន ហើយ​ចាប់​យក​អស់​ទាំង​ស្រុក​ពី​កណ្តាប់​ដៃ​នៃ​ស្តេច​នោះ រហូត​ដល់​ស្ទឹង​អើណូន

27. ហេតុ​នោះ​បាន​ជា​គេ​តែង​និយាយ​ដោយ​ពាក្យ​សុភាសិត​ថា «ចូរ​មក​ក្នុង​ហែសបូន ឲ្យ​ទី​ក្រុង​របស់​ស៊ីហុន​បាន​សង់​ឡើង ហើយ​រៀប​ជា​ស្រេច​ផង

28. ដ្បិត​មាន​ភ្លើង​ចេញ​ពី​ហែសបូន​មក គឺ​ជា​អណ្តាត​ភ្លើង​ពី​ទី​ក្រុង​របស់​ស៊ីហុន ភ្លើង​នោះ​បាន​ឆេះ​ក្រុង​អើរ របស់​ស្រុក​ម៉ូអាប់ ព្រម​ទាំង​ពួក​ម្ចាស់​ទី​ខ្ពស់​របស់​ស្ទឹង​អើណូន

29. វេទនា​ដល់​ឯង ម៉ូអាប់​អើយ ឱ​ពួក​ព្រះ​កេម៉ូស​អើយ ឯង​រាល់​គ្នា​ត្រូវ​វិនាស​ហើយ ដ្បិត​ព្រះ​នៃ​ឯង​បាន​បញ្ជូន​ពួក​កូន​ប្រុស​របស់​ខ្លួន ឲ្យ​ត្រូវ​រត់ និង​ពួក​កូន​ស្រី ឲ្យ​ទៅ​ជា​ឈ្លើយ ដល់​ស៊ីហុន​ជា​ស្តេច​សាសន៍​អាម៉ូរី

30. យើង​បាន​បាញ់​តាម​គេ ហែសបូន​ត្រូវ​វិនាស​ទៅ រហូត​ដល់​ឌីបូន យើង​ក៏​បាន​រំលាង​ស្រុក​រហូត​ដល់​ណូផា គឺ​ទៅ​ដល់​មេឌីបា​ផង»

31. ដូច្នេះ ពួក​អ៊ីស្រា‌អែល​បាន​នៅ​ក្នុង​ស្រុក​របស់​សាសន៍​អាម៉ូរី​នោះ

32. រួច​ម៉ូសេ​ចាត់​គេ​ទៅ​សង្កេត​មើល​ឯ​ក្រុង​យ៉ាស៊ើ គេ​ក៏​ចាប់​យក​អស់​ទាំង​តំបន់​នៅ​ជុំវិញ ព្រម​ទាំង​បណ្តេញ​សាសន៍​អាម៉ូរី ដែល​នៅ​ស្រុក​នោះ ឲ្យ​ចេញ​ទៅ​ផង។

33. រួច​គេ​បែរ​ឡើង​ទៅ​តាម​ផ្លូវ​ស្រុក​បាសាន​វិញ នោះ​អុក​ជា​ស្តេច​ស្រុក​បាសាន ព្រម​ទាំង​ពួក​ជន​របស់​ទ្រង់​ក៏​លើក​គ្នា​ចេញ​មក​ទាស់​នឹង​គេ ហើយ​ច្បាំង​គ្នា​នៅ​ត្រង់​អេទ្រី

34. នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា កុំ​ឲ្យ​ខ្លាច​គេ​ឡើយ ដ្បិត​អញ​បាន​ប្រគល់​ស្តេច​នេះ​មក​ក្នុង​កណ្តាប់​ដៃ​ឯង​ហើយ ព្រម​ទាំង​រាស្ត្រ និង​ស្រុក​របស់​ទ្រង់​ផង ត្រូវ​ឲ្យ​ឯង​ធ្វើ​ដល់​គេ​ដូច​ជា​ឯង​បាន​ធ្វើ​ដល់​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី ដែល​នៅ​ហែសបូន​នោះ​ដែរ

35. ដូច្នេះ គេ​ក៏​វាយ​ស្តេច​នោះ ព្រម​ទាំង​កូន​ចៅ និង​សាស្ត្រ​ទ្រង់​ផង ទាល់​តែ​គ្មាន​សល់​១​ឡើយ ហើយ​គេ​ចាប់​យក​ស្រុក​របស់​ទ្រង់​ដែរ។

About ជនគណនា Chapter 21

Read ជនគណនា Chapter 21 online from the Holy Bible. This chapter is part of the Book of ជនគណនា in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ជនគណនា
Chapter: 21
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ជនគណនា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ជនគណនា Chapter 21 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ជនគណនា Chapter 21?

ជនគណនា Chapter 21 is part of the Book of ជនគណនា in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ជនគណនា Chapter 21 online for free with easy chapter navigation.

More Chapters from ជនគណនា

  1. ជនគណនា Chapter 19
  2. ជនគណនា Chapter 32
  3. ជនគណនា Chapter 30
  4. ជនគណនា Chapter 27
  5. ជនគណនា Chapter 18
  6. ជនគណនា Chapter 15
  7. ជនគណនា Chapter 9

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. អេសេគាល Chapter 1
  2. ទំនុកដំកើង Chapter 129
  3. សាំយូអែល ទី ២ Chapter 5
  4. ពង្សាវតារក្សត្រ ទី ២ Chapter 24
  5. សាំយូអែល ទី ២ Chapter 16
  6. យ៉ូប Chapter 5
  7. ទំនុកដំកើង Chapter 71

Related Chapters & Readings

  1. ចោទិយកថា Chapter 24
  2. សាំយូអែល ទី ១ Chapter 14
  3. សុភាសិត Chapter 17
  4. យ៉ូហាន Chapter 3
  5. លោកុប្បត្តិ Chapter 15
  6. សាស្តា Chapter 3
  7. យ៉ូហាន Chapter 2
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *