Read ជនគណនា Chapter 35 Online
Read ជនគណនា Chapter 35 online from the Holy Bible. This chapter is part of the Book of ជនគណនា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ជនគណនា and the Holy Bible online.
Choose a Chapter
ជនគណនា 35
ជំពូក 35
1. ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ នៅត្រង់ស្រុកវាលរបស់ម៉ូអាប់ ជិតទន្លេយ័រដាន់ទល់មុខនឹងយេរីខូ
2. ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល ឲ្យគេចែកទីក្រុងខ្លះក្នុងមរដកជាកេរអាកររបស់គេដល់ពួកលេវីឲ្យនៅផង ព្រមទាំងតំបន់នៅជុំវិញទីក្រុងទាំងនោះដែរ
3. ដូច្នេះ គេនឹងមានទីក្រុងសម្រាប់ជាទីលំនៅរបស់គេ និងតំបន់នៅជុំវិញទាំងប៉ុន្មាន សម្រាប់ហ្វូងសត្វគេ អស់ទាំងរបស់របរ និងសត្វផ្សេងៗទាំងប៉ុន្មានផង
4. ឯតំបន់នៅជុំវិញទីក្រុងទាំងប៉ុន្មាន ដែលឯងនឹងឲ្យដល់ពួកលេវី នោះត្រូវវាស់ពីកំផែងក្រុងទៅ១ពាន់ហត្ថគ្រប់ជុំវិញ
5. រួចត្រូវវាស់ពីខាងក្រៅទីក្រុងទៅជា២ពាន់ហត្ថនៅទិសខាងកើត ២ពាន់ហត្ថនៅទិសខាងត្បូង ២ពាន់ហត្ថនៅទិសខាងលិច ហើយ២ពាន់ហត្ថទៅទិសខាងជើង មានទីក្រុងនៅជាកណ្តាល នោះនឹងបានជាដីវាលសម្រាប់ឲ្យគេឃ្វាលហ្វូងសត្វនៅជុំវិញទីក្រុងទាំងនោះ។
6. ឯក្នុងទីក្រុងទាំងប៉ុន្មាន ដែលឯងរាល់គ្នាឲ្យដល់ពួកលេវី នោះត្រូវឲ្យមានទីក្រុងពំនាក់៦ សម្រាប់ឲ្យអ្នកណាដែលសម្លាប់មនុស្សបានរត់ទៅជ្រកអាស្រ័យ ហើយក្រៅពីនោះត្រូវឲ្យឯងរាល់គ្នាឲ្យទីក្រុង៤២ទៅគេទៀត
7. អស់ទាំងទីក្រុងដែលត្រូវឲ្យដល់ពួកលេវី នោះរួមត្រូវជា៤៨ ព្រមទាំងតំបន់នៅជុំវិញផង
8. ឯទីក្រុងក្នុងកេរអាករពួកកូនចៅអ៊ីស្រាអែល ដែលឯងរាល់គ្នាត្រូវឲ្យដល់ពួកលេវី នោះត្រូវយកយ៉ាងច្រើន ពីពួកណាដែលមានទីក្រុងច្រើន ហើយយ៉ាងតិចពីពួកណាដែលមានតិច ត្រូវឲ្យគ្រប់គ្នាចែកទីក្រុងទាំងនោះ ដល់ពួកលេវី តាមមរដកដែលខ្លួនទទួលហើយ។
9. ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ
10. ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា កាលណាឯងរាល់គ្នាបានឆ្លងទន្លេយ័រដាន់ចូលទៅក្នុងស្រុកកាណានហើយ
11. នោះត្រូវឲ្យតម្រូវទីក្រុងខ្លះ ទុកសម្រាប់ជាទីក្រុងពំនាក់ ដល់ឯងរាល់គ្នា ដើម្បីឲ្យអ្នកណាដែលសម្លាប់មនុស្ស មិនប្រកបដោយចិត្តប៉ង បានរត់ទៅជ្រកអាស្រ័យនៅទីនោះបាន
12. ទីក្រុងទាំងនោះនឹងបានសម្រាប់ជាទីពំនាក់ ឲ្យឯងរាល់គ្នាបានរួចពីអ្នកដែលសងសឹកចេញ ដើម្បីកុំឲ្យអ្នកដែលសម្លាប់គេបានត្រូវស្លាប់ឡើយ ដរាបដល់បានជំនុំជម្រះនៅមុខពួកជំនុំហើយ
13. ក្នុងបណ្តាទីក្រុងដែលឯងរាល់គ្នានឹងឲ្យនោះ ត្រូវមាន៦ទុកជាទីក្រុងពំនាក់សម្រាប់ឯងរាល់គ្នា
14. ត្រូវឲ្យឯងរាល់គ្នាឲ្យទីក្រុង៣ នៅត្រើយទន្លេយ័រដាន់ខាងអាយ ហើយទីក្រុង៣ទៀតនៅក្នុងស្រុកកាណាន ទីក្រុងទាំង៦នោះ ត្រូវទុកសម្រាប់ជាទីពំនាក់អាស្រ័យ
15. គឺត្រូវបានសម្រាប់ជាទីពំនាក់ដល់ពួកកូនចៅអ៊ីស្រាអែល និងពួកអ្នកប្រទេសក្រៅ ហើយដល់អ្នកណាដែលស្នាក់នៅជាមួយផង ដើម្បីឲ្យអស់អ្នកណាដែលសម្លាប់មនុស្សមិនប្រកបដោយចិត្តប៉ង បានរត់ទៅជ្រកអាស្រ័យបាន។
16. តែបើអ្នកនោះបានប្រហារគេដោយគ្រឿងដែកអ្វីឲ្យដល់ស្លាប់ អ្នកនោះឈ្មោះថាជាអ្នកសម្លាប់គេហើយ អ្នកណាដែលសម្លាប់គេដូច្នេះ នោះត្រូវតែសម្លាប់វិញជាមិនខាន
17. ឬបើអ្នកនោះកាន់ថ្មនៅដៃគប់គេ ល្មមឲ្យស្លាប់ទៅបាន ហើយគេក៏ស្លាប់ទៅ អ្នកនោះឈ្មោះថាជាអ្នកសម្លាប់គេហើយ អ្នកណាដែលសម្លាប់គេដូច្នេះ នោះត្រូវតែសម្លាប់វិញជាមិនខាន
18. ឬបើអ្នកនោះបានប្រហារគេដោយគ្រឿងឈើដែលកាន់នៅដៃ ជាប្រដាប់ល្មមឲ្យស្លាប់បាន ហើយគេក៏ស្លាប់ទៅ អ្នកនោះឈ្មោះថាជាអ្នកសម្លាប់គេហើយ អ្នកណាដែលសម្លាប់គេដូច្នេះ នោះត្រូវតែសម្លាប់វិញជាមិនខាន
19. ឯអ្នកដែលត្រូវសងសឹកនឹងឈាម នោះត្រូវតែសម្លាប់អ្នកដែលបានសម្លាប់គេនោះវិញ កាលជួបប្រទះឃើញអ្នកនោះវេលាណា នោះត្រូវតែសម្លាប់ចោលចេញ
20. បើសិនជាអ្នកនោះបានប្រហារគេដោយចិត្តស្អប់ ឬបានលបចោលគេនឹងអ្វីឲ្យដល់ស្លាប់
21. ឬបានដាល់គេដោយចិត្តក្នាញ់ឲ្យដល់ស្លាប់ នោះត្រូវតែសម្លាប់អ្នកដែលបានវាយគេនោះ ចោលចេញជាមិនខាន អ្នកនោះឈ្មោះថាបានសម្លាប់គេហើយ ឯអ្នកដែលត្រូវសងសឹកនឹងឈាម នោះត្រូវសម្លាប់អ្នកនោះវិញ ក្នុងវេលាដែលជួបប្រទះនោះឯង។
22. តែបើអ្នកនោះ ស្រាប់តែវាយគេ ដោយឥតមានចិត្តសំអប់សោះ ឬចោលរបស់អ្វី ទៅលើគេ ដោយឥតមានឈ្លបលប
23. ឬបានទម្លាក់ថ្មណាមួយទៅលើគេ ដោយមិនបានឃើញ ដែលល្មមឲ្យស្លាប់បាន ហើយគេក៏ស្លាប់ទៅ តែអ្នកនេះមិនមែនជាខ្មាំងសត្រូវ ហើយក៏មិនដែលប៉ងនឹងធ្វើអាក្រក់គេដែរ
24. នោះពួកជំនុំត្រូវជំនុំជម្រះអ្នកដែលបានសម្លាប់គេ និងអ្នកដែលរកសងសឹកនឹងឈាមគេនោះ តាមមាត្រាច្បាប់ទាំងនេះ
25. រួចត្រូវដោះអ្នកដែលបានសម្លាប់គេ ចេញពីកណ្តាប់ដៃ នៃអ្នកដែលរកសងសឹកនឹងឈាមគេនោះ ហើយត្រូវឲ្យអ្នកនោះត្រឡប់ទៅឯក្រុងពំនាក់ ដែលបានរត់ទៅជ្រកអាស្រ័យវិញ ត្រូវឲ្យគេនៅក្នុងទីក្រុងនោះ ដរាបដល់សម្ដេចសង្ឃដែលបានចាក់ប្រេងបរិសុទ្ធតាំងឡើងលោកសុគតទៅ
26. ប៉ុន្តែ បើអ្នកដែលសម្លាប់គេ បានចេញមកឯក្រៅព្រំក្រុងពំនាក់ ដែលខ្លួនបានរត់ទៅជ្រកអាស្រ័យនោះវេលាណា
27. ហើយជួនជាអ្នកដែលត្រូវសងសឹកនឹងឈាមបានប្រទះឃើញ នៅត្រង់ខាងក្រៅព្រំទីក្រុងពំនាក់នោះ ហើយសម្លាប់អ្នកនោះទៅ នោះគ្មានទោសនឹងឈាមអ្នកនោះឡើយ
28. ពីព្រោះត្រូវតែនៅក្នុងទីក្រុងពំនាក់ ដែលខ្លួនជ្រកអាស្រ័យនោះ ដរាបដល់សម្ដេចសង្ឃបានសុគតហើយសិន លុះក្រោយដែលសម្ដេចសង្ឃនោះសុគតហើយ នោះទើបនឹងត្រឡប់មកឯស្រុក ដែលជាកេរអាកររបស់ខ្លួនវិញបាន
29. នេះជាបញ្ញត្តច្បាប់ សម្រាប់ឯងរាល់គ្នា នៅគ្រប់ទីលំនៅរបស់ឯង នៅអស់ទាំងតំណតរៀងទៅ។
30. អ្នកណាដែលសម្លាប់គេ នោះត្រូវសម្លាប់វិញ ដោយពាក្យរបស់ស្មរបន្ទាល់២ ឬ៣នាក់ តែបើមានស្មរបន្ទាល់តែម្នាក់វិញ នោះនឹងធ្វើបន្ទាល់ទាស់នឹងអ្នកណាឲ្យគេត្រូវស្លាប់មិនបានទេ
31. មួយទៀត មិនត្រូវឲ្យឯងរាល់គ្នាទទួលសំណូកអ្វីនឹងលោះជីវិតអ្នកណា ដែលមានទោសជាអ្នកសម្លាប់គេឡើយ ត្រូវសម្លាប់អ្នកនោះវិញជាកុំខាន
32. ក៏មិនត្រូវទទួលសំណូកអ្វីនឹងលោះអ្នកដែលបានរត់ទៅជ្រកអាស្រ័យក្នុងទីក្រុងពំនាក់ ឲ្យត្រឡប់មកនៅក្នុងស្រុកវិញ ដរាបដល់សង្ឃនោះបានសុគតទៅនោះដែរ
33. មិនត្រូវឲ្យឯងរាល់គ្នាធ្វើឲ្យស្រុកដែលឯងនៅនោះ ទៅជាស្មោកគ្រោកឡើយ ដ្បិតឯឈាម នោះរមែងធ្វើឲ្យស្រុកទៅជាស្មោកគ្រោក ហើយនិងរកអ្វីឲ្យធួនស្មើនឹងស្រុក ដោយឈាមដែលបានខ្ចាយហើយនោះគ្មានទេ មានតែឈាមនៃអ្នកដែលបានកម្ចាយឈាមនោះប៉ុណ្ណោះឯង
34. ដូច្នេះ មិនត្រូវឲ្យឯងរាល់គ្នាធ្វើឲ្យស្រុកដែលឯងអាស្រ័យនៅ ហើយដែលអញនៅកណ្តាលនោះ ទៅជាស្មោកគ្រោកឡើយ ដ្បិតអញនេះជាព្រះយេហូវ៉ាដែលនៅកណ្តាលពួកកូនចៅអ៊ីស្រាអែល។
About ជនគណនា Chapter 35
Read ជនគណនា Chapter 35 online from the Holy Bible. This chapter is part of the Book of ជនគណនា in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ជនគណនា
Chapter: 35
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ជនគណនា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ជនគណនា Chapter 35 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ជនគណនា Chapter 35?
ជនគណនា Chapter 35 is part of the Book of ជនគណនា in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ជនគណនា Chapter 35 online for free with easy chapter navigation.
More Chapters from ជនគណនា
- ជនគណនា Chapter 19
- ជនគណនា Chapter 31
- ជនគណនា Chapter 1
- ជនគណនា Chapter 33
- ជនគណនា Chapter 32
- ជនគណនា Chapter 30
- ជនគណនា Chapter 27
Explore More from ព្រះគម្ពីរសញ្ញាចាស់
- នេហេមា Chapter 1
- សុភាសិត Chapter 31
- របាក្សត្រ ទី ២ Chapter 35
- លោកុប្បត្តិ Chapter 2
- លេវីវិន័យ Chapter 17
- មីកា Chapter 3
- អេសេគាល Chapter 1