Read ជនគណនា Chapter 9 Online
Read ជនគណនា Chapter 9 online from the Holy Bible. This chapter is part of the Book of ជនគណនា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ជនគណនា and the Holy Bible online.
Choose a Chapter
ជនគណនា 9
ជំពូក 9
1. នៅខែចេត្រក្នុងឆ្នាំទី២ រាប់តាំងពីគេចេញពីស្រុកអេស៊ីព្ទមក នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេ នៅត្រង់ទីរហោស្ថានស៊ីណាយថា
2. ត្រូវឲ្យពួកកូនចៅអ៊ីស្រាអែលធ្វើបុណ្យរំលងនៅវេលាកំណត់ដែរ
3. គឺនៅថ្ងៃ១៤ខែនេះឯង ដល់ល្ងាចត្រូវឲ្យធ្វើបុណ្យនោះនៅវេលាកំណត់ ត្រូវតែធ្វើតាមរបៀប និងច្បាប់ ហើយបញ្ញត្តនៃបុណ្យនោះគ្រប់Chapter
4. ម៉ូសេក៏បង្គាប់ពួកកូនចៅអ៊ីស្រាអែលឲ្យធ្វើបុណ្យរំលង
5. ដូច្នេះ គេក៏ធ្វើបុណ្យនោះត្រង់ទីរហោស្ថានស៊ីណាយ នៅថ្ងៃ១៤ខែចេត្រ នៅវេលាពេលល្ងាច តាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ គឺពួកកូនចៅអ៊ីស្រាអែលបានធ្វើសម្រេចយ៉ាងដូច្នោះ។
6. រីឯមនុស្សខ្លះ គេមានសៅហ្មងដោយខ្មោចស្លាប់ម្នាក់ បានជាគេធ្វើបុណ្យរំលងនៅថ្ងៃនោះមិនបាន គេក៏មកឯម៉ូសេ និងអើរ៉ុន នៅថ្ងៃនោះ
7. រួចជម្រាបលោកថា យើងរាល់គ្នាមានសៅហ្មងដោយខ្មោចស្លាប់ម្នាក់ ហេតុអ្វីបានជាឃាត់មិនឲ្យយើងខ្ញុំយកតង្វាយមកថ្វាយដល់ព្រះយេហូវ៉ា នៅពេលកំណត់ ជាមួយនឹងពួកកូនចៅអ៊ីស្រាអែលផង
8. នោះម៉ូសេប្រាប់គេថា ចាំសិន ទំរាំខ្ញុំឮសេចក្ដីដែលព្រះយេហូវ៉ាទ្រង់បង្គាប់ពីដំណើរអ្នករាល់គ្នាជាយ៉ាងណា។
9. ព្រះយេហូវ៉ាទ្រង់ក៏បង្គាប់ម៉ូសេ
10. ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា បើសិនជាមនុស្សណាក្នុងពួកឯងរាល់គ្នា ឬក្នុងពូជតំណឯងតទៅ មានសៅហ្មងដោយខ្មោចស្លាប់ ឬគេដើរដំណើរទៅឆ្ងាយក្តី ក៏គង់តែត្រូវធ្វើបុណ្យរំលងថ្វាយព្រះយេហូវ៉ាដែរ
11. គឺត្រូវឲ្យគេធ្វើនៅពេលល្ងាច ក្នុងថ្ងៃ១៤ ខែពិសាខវិញ ត្រូវឲ្យគេបរិភោគបុណ្យនោះជាមួយនឹងនំបុ័ងឥតដំបែរ ហើយនិងបន្លែល្វីង
12. មិនត្រូវឲ្យទុកអ្វីដល់ព្រឹកឡើយ ក៏មិនត្រូវបំបាក់ឆ្អឹងណាមួយឲ្យសោះ គឺត្រូវធ្វើតាមរបៀបបុណ្យរំលងគ្រប់Chapter
13. តែឯមនុស្សណាដែលស្អាត ឥតមានដំណើរទៅឯណា ហើយខានធ្វើបុណ្យរំលង មនុស្សនោះត្រូវកាត់កាល់ចេញពីសាសន៍របស់ខ្លួន ដោយព្រោះមិនបានយកតង្វាយ មកថ្វាយដល់ព្រះយេហូវ៉ានៅវេលាកំណត់ មនុស្សនោះនឹងត្រូវទ្រាំទ្រក្នុងអំពើបាបរបស់ខ្លួន
14. បើសិនជាមនុស្សប្រទេសក្រៅ ដែលនៅជាមួយនឹងឯងរាល់គ្នា គេចង់ធ្វើបុណ្យរំលងថ្វាយព្រះយេហូវ៉ាដែរ នោះត្រូវឲ្យគេធ្វើតាមរបៀប និងបញ្ញត្តច្បាប់របស់បុណ្យរំលងនេះចុះ មានច្បាប់តែ១ទេ ដែលសម្រាប់ទាំងអ្នកប្រទេសក្រៅ និងអ្នកកើតក្នុងស្រុកផង។
15. នៅថ្ងៃដែលបានដំឡើងរោងឧបោសថ នោះពពកក៏មកគ្របរោងឧបោសថ គឺជាត្រសាលនៃសេចក្ដីបន្ទាល់ ហើយនៅពេលល្ងាច មានភាពដូចជាភ្លើងវិញ រហូតដល់ព្រឹក
16. ក៏មានដូច្នោះនៅជានិច្ច គឺមានពពកគ្របរោងឧបោសថ ហើយនៅពេលយប់ មានដូចជាភ្លើងវិញ
17. បើកាលណាពពកឡើងផុតពីត្រសាល នោះពួកកូនចៅអ៊ីស្រាអែលក៏ធ្វើដំណើរទៅ ហើយនៅកន្លែងណាដែលពពកឈប់ នោះពួកកូនចៅអ៊ីស្រាអែលក៏ដំឡើងត្រសាលនៅទីនោះ
18. ដូច្នេះ គឺតាមបង្គាប់ព្រះយេហូវ៉ាដែលពួកកូនចៅអ៊ីស្រាអែលបានធ្វើដំណើរទៅ ហើយក៏តាមបង្គាប់ព្រះយេហូវ៉ាដែលគេឈប់ដំឡើងត្រសាលនៅ បើពពកនៅលើរោងឧបោសថជាយូរប៉ុណ្ណា នោះគេក៏ចេះតែនៅជាដរាបទៅប៉ុណ្ណោះឯង
19. កាលណាពពកនៅលើរោងឧបោសថជាយូរថ្ងៃ នោះពួកកូនចៅអ៊ីស្រាអែលគេក៏រក្សាបញ្ញើរបស់ព្រះយេហូវ៉ា ឥតមានធ្វើដំណើរទៅឯណាទេ
20. ជួនកាលពពកនៅលើរោងឧបោសថតែបួនដប់ថ្ងៃ នោះគេក៏តាំងនៅតាមបង្គាប់ព្រះយេហូវ៉ា រួចដែលចេញដំណើរទៅ ក៏តាមបង្គាប់ព្រះយេហូវ៉ាដែរ
21. ហើយជួនកាលពពកគ្រាន់តែនៅពីល្ងាចដល់ព្រឹក រួចព្រឹកឡើង កាលណាបានឡើងផុតទៅ នោះគេក៏ចេញដំណើរទៅ កាលណាពពកបានឡើងផុតទៅ ទោះបើជាពេលថ្ងៃ ឬយប់ក្តី គង់តែគេក៏ចេញដំណើរទៅដែរ
22. ឬបើជា២ថ្ងៃ ឬ១ខែ ឬ១ឆ្នាំ ដែលពពកនៅជាប់លើរោងឧបោសថឥតរើទៅឯណា នោះពួកកូនចៅអ៊ីស្រាអែលក៏ចេះតែនៅទីនោះជាដរាប ឥតធ្វើដំណើរទៅឯណាឡើយ តែវេលាណាដែលពពកឡើងផុតវិញ នោះទើបគេចេញដំណើរទៅ
23. គឺតាមតែបង្គាប់ព្រះយេហូវ៉ាដែលគេដំឡើងត្រសាល ហើយក៏តាមបង្គាប់ព្រះយេហូវ៉ា ដែលគេចេញដំណើរទៅ គេក៏ស្តាប់បង្គាប់នៃព្រះយេហូវ៉ា តាមដែលទ្រង់មានព្រះបន្ទូលមកដោយសារម៉ូសេ។
About ជនគណនា Chapter 9
Read ជនគណនា Chapter 9 online from the Holy Bible. This chapter is part of the Book of ជនគណនា in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ជនគណនា
Chapter: 9
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ជនគណនា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ជនគណនា Chapter 9 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ជនគណនា Chapter 9?
ជនគណនា Chapter 9 is part of the Book of ជនគណនា in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ជនគណនា Chapter 9 online for free with easy chapter navigation.
More Chapters from ជនគណនា
- ជនគណនា Chapter 19
- ជនគណនា Chapter 32
- ជនគណនា Chapter 30
- ជនគណនា Chapter 15
- ជនគណនា Chapter 1
- ជនគណនា Chapter 36
- ជនគណនា Chapter 33
Explore More from ព្រះគម្ពីរសញ្ញាចាស់
- និក្ខមនំ Chapter 16
- សាំយូអែល ទី ១ Chapter 11
- យេរេមា Chapter 45
- ចោទិយកថា Chapter 34
- ហូសេ Chapter 7
- របាក្សត្រ ទី ១ Chapter 1
- ចោទិយកថា Chapter 21