ជនគណនា Chapter 9

For English

Read ជនគណនា Chapter 9 Online

Read ជនគណនា Chapter 9 online from the Holy Bible. This chapter is part of the Book of ជនគណនា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ជនគណនា and the Holy Bible online.

Choose a Chapter

ជនគណនា 9

ជំពូក 9

1. នៅ​ខែ​ចេត្រ​ក្នុង​ឆ្នាំ​ទី​២ រាប់​តាំង​ពី​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ នៅ​ត្រង់​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ​ថា

2. ត្រូវ​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ធ្វើ​បុណ្យ​រំលង​នៅ​វេលា​កំណត់​ដែរ

3. គឺ​នៅ​ថ្ងៃ​១៤​ខែ​នេះ​ឯង ដល់​ល្ងាច​ត្រូវ​ឲ្យ​ធ្វើ​បុណ្យ​នោះ​នៅ​វេលា​កំណត់ ត្រូវ​តែ​ធ្វើ​តាម​របៀប និង​ច្បាប់ ហើយ​បញ្ញត្ត​នៃ​បុណ្យ​នោះ​គ្រប់​Chapter

4. ម៉ូសេ​ក៏​បង្គាប់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ឲ្យ​ធ្វើ​បុណ្យ​រំលង

5. ដូច្នេះ គេ​ក៏​ធ្វើ​បុណ្យ​នោះ​ត្រង់​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ នៅ​ថ្ងៃ​១៤​ខែ​ចេត្រ នៅ​វេលា​ពេល​ល្ងាច តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ គឺ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ធ្វើ​សម្រេច​យ៉ាង​ដូច្នោះ។

6. រីឯ​មនុស្ស​ខ្លះ គេ​មាន​សៅ‌ហ្មង​ដោយ​ខ្មោច​ស្លាប់​ម្នាក់ បាន​ជា​គេ​ធ្វើ​បុណ្យ​រំលង​នៅ​ថ្ងៃ​នោះ​មិន​បាន គេ​ក៏​មក​ឯ​ម៉ូសេ និង​អើរ៉ុន នៅ​ថ្ងៃ​នោះ

7. រួច​ជម្រាប​លោក​ថា យើង​រាល់​គ្នា​មាន​សៅ‌ហ្មង​ដោយ​ខ្មោច​ស្លាប់​ម្នាក់ ហេតុ​អ្វី​បាន​ជា​ឃាត់​មិន​ឲ្យ​យើង​ខ្ញុំ​យក​តង្វាយ​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា នៅ​ពេល​កំណត់ ជា​មួយ​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ផង

8. នោះ​ម៉ូសេ​ប្រាប់​គេ​ថា ចាំ​សិន ទំរាំ​ខ្ញុំ​ឮ​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ពី​ដំណើរ​អ្នក​រាល់​គ្នា​ជា​យ៉ាង​ណា។

9. ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​បង្គាប់​ម៉ូសេ

10. ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា បើ‌សិន​ជា​មនុស្ស​ណា​ក្នុង​ពួក​ឯង​រាល់​គ្នា ឬ​ក្នុង​ពូជ​តំណ​ឯង​ត​ទៅ មាន​សៅ‌ហ្មង​ដោយ​ខ្មោច​ស្លាប់ ឬ​គេ​ដើរ​ដំណើរ​ទៅ​ឆ្ងាយ​ក្តី ក៏​គង់​តែ​ត្រូវ​ធ្វើ​បុណ្យ​រំលង​ថ្វាយ​ព្រះ‌យេហូវ៉ា​ដែរ

11. គឺ​ត្រូវ​ឲ្យ​គេ​ធ្វើ​នៅ​ពេល​ល្ងាច ក្នុង​ថ្ងៃ​១៤ ខែ​ពិសាខ​វិញ ត្រូវ​ឲ្យ​គេ​បរិភោគ​បុណ្យ​នោះ​ជា​មួយ​នឹង​នំបុ័ង​ឥត​ដំបែរ ហើយ​និង​បន្លែ​ល្វីង

12. មិន​ត្រូវ​ឲ្យ​ទុក​អ្វី​ដល់​ព្រឹក​ឡើយ ក៏​មិន​ត្រូវ​បំបាក់​ឆ្អឹង​ណា​មួយ​ឲ្យ​សោះ គឺ​ត្រូវ​ធ្វើ​តាម​របៀប​បុណ្យ​រំលង​គ្រប់​Chapter

13. តែ​ឯ​មនុស្ស​ណា​ដែល​ស្អាត ឥត​មាន​ដំណើរ​ទៅ​ឯ​ណា ហើយ​ខាន​ធ្វើ​បុណ្យ​រំលង មនុស្ស​នោះ​ត្រូវ​កាត់‌កាល់​ចេញ​ពី​សាសន៍​របស់​ខ្លួន ដោយ​ព្រោះ​មិន​បាន​យក​តង្វាយ មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​នៅ​វេលា​កំណត់ មនុស្ស​នោះ​នឹង​ត្រូវ​ទ្រាំ‌ទ្រ​ក្នុង​អំពើ​បាប​របស់​ខ្លួន

14. បើ‌សិន​ជា​មនុស្ស​ប្រទេស​ក្រៅ ដែល​នៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា គេ​ចង់​ធ្វើ​បុណ្យ​រំលង​ថ្វាយ​ព្រះ‌យេហូវ៉ា​ដែរ នោះ​ត្រូវ​ឲ្យ​គេ​ធ្វើ​តាម​របៀប និង​បញ្ញត្ត​ច្បាប់​របស់​បុណ្យ​រំលង​នេះ​ចុះ មាន​ច្បាប់​តែ​១​ទេ ដែល​សម្រាប់​ទាំង​អ្នក​ប្រទេស​ក្រៅ និង​អ្នក​កើត​ក្នុង​ស្រុក​ផង។

15. នៅ​ថ្ងៃ​ដែល​បាន​ដំឡើង​រោង​ឧបោសថ នោះ​ពពក​ក៏​មក​គ្រប​រោង​ឧបោសថ គឺ​ជា​ត្រសាល​នៃ​សេចក្ដី​បន្ទាល់ ហើយ​នៅ​ពេល​ល្ងាច មាន​ភាព​ដូច​ជា​ភ្លើង​វិញ រហូត​ដល់​ព្រឹក

16. ក៏​មាន​ដូច្នោះ​នៅ​ជានិច្ច គឺ​មាន​ពពក​គ្រប​រោង​ឧបោសថ ហើយ​នៅ​ពេល​យប់ មាន​ដូច​ជា​ភ្លើង​វិញ

17. បើ​កាល​ណា​ពពក​ឡើង​ផុត​ពី​ត្រសាល នោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ធ្វើ​ដំណើរ​ទៅ ហើយ​នៅ​កន្លែង​ណា​ដែល​ពពក​ឈប់ នោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ដំឡើង​ត្រសាល​នៅ​ទី​នោះ

18. ដូច្នេះ គឺ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ធ្វើ​ដំណើរ​ទៅ ហើយ​ក៏​តាម​បង្គាប់​ព្រះ‌យេហូវ៉ា​ដែល​គេ​ឈប់​ដំឡើង​ត្រសាល​នៅ បើ​ពពក​នៅ​លើ​រោង​ឧបោសថ​ជា​យូរ​ប៉ុណ្ណា នោះ​គេ​ក៏​ចេះ​តែ​នៅ​ជា​ដរាប​ទៅ​ប៉ុណ្ណោះ​ឯង

19. កាល​ណា​ពពក​នៅ​លើ​រោង​ឧបោសថ​ជា​យូរ​ថ្ងៃ នោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​គេ​ក៏​រក្សា​បញ្ញើ​របស់​ព្រះ‌យេហូវ៉ា ឥត​មាន​ធ្វើ​ដំណើរ​ទៅ​ឯ​ណា​ទេ

20. ជួន‌កាល​ពពក​នៅ​លើ​រោង​ឧបោសថ​តែ​បួន​ដប់​ថ្ងៃ នោះ​គេ​ក៏​តាំង​នៅ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា រួច​ដែល​ចេញ​ដំណើរ​ទៅ ក៏​តាម​បង្គាប់​ព្រះ‌យេហូវ៉ា​ដែរ

21. ហើយ​ជួន‌កាល​ពពក​គ្រាន់​តែ​នៅ​ពី​ល្ងាច​ដល់​ព្រឹក រួច​ព្រឹក​ឡើង កាល​ណា​បាន​ឡើង​ផុត​ទៅ នោះ​គេ​ក៏​ចេញ​ដំណើរ​ទៅ កាល​ណា​ពពក​បាន​ឡើង​ផុត​ទៅ ទោះ​បើ​ជា​ពេល​ថ្ងៃ ឬ​យប់​ក្តី គង់​តែ​គេ​ក៏​ចេញ​ដំណើរ​ទៅ​ដែរ

22. ឬ​បើ​ជា​២​ថ្ងៃ ឬ​១​ខែ ឬ​១​ឆ្នាំ ដែល​ពពក​នៅ​ជាប់​លើ​រោង​ឧបោសថ​ឥត​រើ​ទៅ​ឯ​ណា នោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ចេះ​តែ​នៅ​ទី​នោះ​ជា​ដរាប ឥត​ធ្វើ​ដំណើរ​ទៅ​ឯ​ណា​ឡើយ តែ​វេលា​ណា​ដែល​ពពក​ឡើង​ផុត​វិញ នោះ​ទើប​គេ​ចេញ​ដំណើរ​ទៅ

23. គឺ​តាម​តែ​បង្គាប់​ព្រះ‌យេហូវ៉ា​ដែល​គេ​ដំឡើង​ត្រសាល ហើយ​ក៏​តាម​បង្គាប់​ព្រះ‌យេហូវ៉ា ដែល​គេ​ចេញ​ដំណើរ​ទៅ គេ​ក៏​ស្តាប់​បង្គាប់​នៃ​ព្រះ‌យេហូវ៉ា តាម​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ដោយ‌សារ​ម៉ូសេ។

About ជនគណនា Chapter 9

Read ជនគណនា Chapter 9 online from the Holy Bible. This chapter is part of the Book of ជនគណនា in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ជនគណនា
Chapter: 9
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ជនគណនា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ជនគណនា Chapter 9 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ជនគណនា Chapter 9?

ជនគណនា Chapter 9 is part of the Book of ជនគណនា in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ជនគណនា Chapter 9 online for free with easy chapter navigation.

More Chapters from ជនគណនា

  1. ជនគណនា Chapter 19
  2. ជនគណនា Chapter 32
  3. ជនគណនា Chapter 30
  4. ជនគណនា Chapter 27
  5. ជនគណនា Chapter 18
  6. ជនគណនា Chapter 15
  7. ជនគណនា Chapter 1

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. ជនគណនា Chapter 17
  2. ពួក ចៅហ្វាយ Chapter 7
  3. យ៉ូស្វេ Chapter 15
  4. ទំនុកដំកើង Chapter 11
  5. យេរេមា Chapter 37
  6. អេសាយ Chapter 66
  7. សាំយូអែល ទី ២ Chapter 24

Related Chapters & Readings

  1. ជនគណនា Chapter 6
  2. លោកុប្បត្តិ Chapter 35
  3. យ៉ូប Chapter 21
  4. សាំយូអែល ទី ១ Chapter 13
  5. ទំនុកដំកើង Chapter 134
  6. យ៉ូប Chapter 32
  7. រ៉ូម Chapter 14
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *