Read ជនគណនា Chapter 25 Online
Read ជនគណនា Chapter 25 online from the Holy Bible. This chapter is part of the Book of ជនគណនា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ជនគណនា and the Holy Bible online.
Choose a Chapter
ជនគណនា 25
ជំពូក 25
1. រីឯពួកអ៊ីស្រាអែល គេនៅស្រុកស៊ីទីម ហើយបណ្តាជនចាប់តាំងសហាយស្មន់ នឹងពួកកូនស្រីរបស់សាសន៍ម៉ូអាប់
2. ដ្បិតពួកនោះបានហៅបណ្តាជន ទៅឯការថ្វាយយញ្ញបូជាដល់ព្រះរបស់គេ ហើយសាសន៍អ៊ីស្រាអែលក៏បានបរិភោគ ព្រមទាំងក្រាបសំពះដល់ព្រះនៃសាសន៍ម៉ូអាប់នោះដែរ
3. គេចូលពួកខាងព្រះបាល-ពេអរ នោះសេចក្ដីខ្ញាល់នៃព្រះយេហូវ៉ាក៏ឆួលឡើងទាស់នឹងគេ
4. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ចូរចាប់យកពួកមេនៃបណ្តាជនទាំងអស់ មកចងព្យួរហាលថ្ងៃនៅចំពោះព្រះយេហូវ៉ាទៅ ដើម្បីឲ្យសេចក្ដីខ្ញាល់ក្តៅរបស់ទ្រង់បានបែរពីពួកអ៊ីស្រាអែលចេញ
5. នោះម៉ូសេក៏ប្រាប់ដល់ពួកចៅក្រមនៃពួកអ៊ីស្រាអែលថា ចូរអ្នករាល់គ្នាសម្លាប់ពួករបស់ខ្លួន ដែលចូលពួកខាងព្រះបាល-ពេអរចេញទៅ។
6. ខណៈនោះ មានពួកកូនចៅសាសន៍អ៊ីស្រាអែលម្នាក់ នាំស្ត្រីសាសន៍ម៉ាឌានម្នាក់មកឯបងប្អូនខ្លួន នៅចំពោះមុខម៉ូសេ និងពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ ដែលកំពុងយំនៅមាត់ទ្វារត្រសាលជំនុំ
7. កាលភីនេហាស ជាកូនអេលាសារ ដែលជាកូនអើរ៉ុនដ៏ជាសង្ឃ បានឃើញ នោះក៏ក្រោកឡើងនៅកណ្តាលពួកជំនុំ ចាប់យកលំពែងនៅដៃ
8. ចូលទៅក្នុងត្រសាលតាមក្រោយអ្នកនោះ ហើយក៏ចាក់ទម្លុះអ្នកទាំង២នោះទៅ គឺទាំងប្រុសសាសន៍អ៊ីស្រាអែល និងស្ត្រីនោះផង ត្រូវត្រង់ពោះនាង នោះសេចក្ដីវេទនាបានបាត់ពីពួកកូនចៅអ៊ីស្រាអែលទៅ
9. ឯអស់អ្នកដែលបានស្លាប់ក្នុងសេចក្ដីវេទនានោះ មានចំនួន២ម៉ឺន៤ពាន់នាក់។
10. រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
11. ភីនេហាសជាកូនអេលាសារ ដែលជាកូនអើរ៉ុនដ៏ជាសង្ឃ លោកបានបំបែកសេចក្ដីឃោរឃៅរបស់អញពីពួកកូនចៅអ៊ីស្រាអែលចេញ ដោយព្រោះមានសេចក្ដីឈឺឆ្អាលជំនួសអញ ប្រយោជន៍កុំឲ្យអញបានបំផ្លាញគេក្នុងសេចក្ដីប្រចណ្ឌរបស់អញឡើយ
12. ដូច្នេះ ចូរប្រាប់ថា អញតាំងសេចក្ដីសញ្ញារបស់អញឲ្យបានមេត្រីនឹងលោកហើយ
13. គឺជាសេចក្ដីសញ្ញាឲ្យបានការងារជាសង្ឃ នៅជាដរាបតទៅ សម្រាប់លោក និងពូជលោករៀងតទៅ ពីព្រោះលោកបានឈឺឆ្អាលនឹងព្រះនៃខ្លួន ហើយបានធ្វើឲ្យធួននឹងពួកកូនចៅអ៊ីស្រាអែល។
14. រីឯមនុស្សសាសន៍អ៊ីស្រាអែល ដែលត្រូវស្លាប់ជាមួយនឹងស្ត្រីសាសន៍ម៉ាឌាននោះ គឺឈ្មោះស៊ីមរី ជាកូនសាលូវ ដែលជាកំពូលលើវង្សានុវង្សរបស់ឪពុក១ក្នុងពូជអំបូរស៊ីម្មាន
15. ហើយស្ត្រីសាសន៍ម៉ាឌាន ដែលត្រូវស្លាប់នោះ គឺឈ្មោះកូសប៊ី ជាកូនស៊ើ ដែលជាមេលើពួកវង្សនៃឪពុក១ក្នុងសាសន៍ម៉ាឌាន។
16. ព្រះយេហូវ៉ាទ្រង់ក៏មានព្រះបន្ទូលនឹងម៉ូសេថា
17. ចូរធ្វើទុក្ខដល់សាសន៍ម៉ាឌាន ហើយវាយគេចុះ
18. ដ្បិតគេធ្វើទុក្ខឯងរាល់គ្នាដោយឧបាយកល ដែលគេមកល្បួងលួងលោមឯងពីដំណើរពេអរនោះ ហើយពីដំណើរនាងកូសប៊ី ជាកូននៃអ្នក១ ដែលជាកំពូលលើសាសន៍ម៉ាឌាន ជាអ្នកដែលត្រូវស្លាប់នៅថ្ងៃមានសេចក្ដីវេទនា ដោយព្រោះរឿងពេអរនោះ។
About ជនគណនា Chapter 25
Read ជនគណនា Chapter 25 online from the Holy Bible. This chapter is part of the Book of ជនគណនា in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ជនគណនា
Chapter: 25
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ជនគណនា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ជនគណនា Chapter 25 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ជនគណនា Chapter 25?
ជនគណនា Chapter 25 is part of the Book of ជនគណនា in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ជនគណនា Chapter 25 online for free with easy chapter navigation.
More Chapters from ជនគណនា
- ជនគណនា Chapter 5
- ជនគណនា Chapter 1
- ជនគណនា Chapter 22
- ជនគណនា Chapter 9
- ជនគណនា Chapter 19
- ជនគណនា Chapter 7
- ជនគណនា Chapter 35
Explore More from ព្រះគម្ពីរសញ្ញាចាស់
- និក្ខមនំ Chapter 1
- របាក្សត្រ ទី ១ Chapter 17
- លោកុប្បត្តិ Chapter 21
- លេវីវិន័យ Chapter 7
- ពង្សាវតារក្សត្រ ទី ២ Chapter 4
- ទំនុកដំកើង Chapter 56
- លោកុប្បត្តិ Chapter 1