Read ជនគណនា Chapter 5 Online
Read ជនគណនា Chapter 5 online from the Holy Bible. This chapter is part of the Book of ជនគណនា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ជនគណនា and the Holy Bible online.
Choose a Chapter
ជនគណនា 5
ជំពូក 5
1. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
2. ចូរបង្គាប់ដល់ពួកកូនចៅអ៊ីស្រាអែល ឲ្យគេបណ្តេញអស់អ្នកដែលកើតឃ្លង់ ឬមានហូរខ្ទុះ ឬដែលមិនស្អាតដោយព្រោះខ្មោចស្លាប់ ឲ្យចេញទៅក្រៅទីដំឡើងត្រសាលទៅ
3. ត្រូវឲ្យ ទាំងប្រុស ទាំងស្រី ចេញទៅខាងក្រៅទីដំឡើងត្រសាលចុះ ដើម្បីកុំឲ្យគេនាំឲ្យទីដំឡើងត្រសាល ជាទីដែលអញនៅជាកណ្តាលគេ ទៅជាស្មោកគ្រោកឡើយ
4. ដូច្នេះ ពួកកូនចៅអ៊ីស្រាអែលក៏ធ្វើយ៉ាងនោះ គឺគេឲ្យពួកអ្នកទាំងនោះចេញទៅក្រៅទីដំឡើងត្រសាលទៅ ដូចជាព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលនឹងម៉ូសេ ពួកកូនចៅអ៊ីស្រាអែលក៏ធ្វើសម្រេចដូច្នោះ។
5. ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា
6. បើកាលណាមនុស្សប្រុស ឬស្រី នឹងប្រព្រឹត្តអំពើបាបទាស់នឹងអ្នកណា ទាំងប្រព្រឹត្តរំលងចំពោះព្រះយេហូវ៉ាផង ហើយមានទោសដូច្នោះ
7. នោះត្រូវឲ្យលន់តួបាបដែលខ្លួនបានប្រព្រឹត្ត ហើយប្រគល់អ្វីៗនោះទៅវិញទាំងមូល ព្រមទាំងថែម១ភាគក្នុង៥ទៀត ឲ្យដល់អ្នកដែលខ្លួនមានទោសចំពោះគេផង
8. តែបើគ្មានអ្នកណាមានច្បាប់នឹងទទួលសំណងដែលខ្លួនសង ដើម្បីនឹងលោះបាបខ្លួននោះទេ នោះសំណងដែលសងដល់ព្រះយេហូវ៉ា ដោយព្រោះទោសខ្លួន នឹងត្រូវបានជារបស់សង្ឃវិញ ព្រមទាំងពពែឈ្មោលដែលសម្រាប់ឲ្យធួននឹងបាប ដែលត្រូវថ្វាយឲ្យធួននឹងខ្លួននោះផង
9. ហើយគ្រប់ទាំងតង្វាយដែលថ្វាយដោយលើកចុះឡើង ពីតង្វាយបរិសុទ្ធនៃពួកកូនចៅអ៊ីស្រាអែល ដែលគេនាំយកមកប្រគល់ដល់សង្ឃ នោះត្រូវបានជារបស់ផងលោក
10. ហើយអស់ទាំងរបស់អ្វីដែលមនុស្សណានឹងញែកជាបរិសុទ្ធ គឺរបស់ណាក៏ដោយដែលមនុស្សនឹងប្រគល់ដល់សង្ឃ នោះត្រូវបានជារបស់ផងលោកហើយ។
11. ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ
12. ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា បើប្រពន្ធរបស់អ្នកណាបែរចេញទៅប្រព្រឹត្តក្បត់នឹងប្ដី
13. ហើយមានអ្នកណាសេពសម្ភពនឹងនាង តែការនោះនៅកំបាំងនឹងភ្នែកប្ដី ឥតអ្នកណាមួយដឹងសោះ គឺនាងបានទៅជាសៅហ្មង ដោយស្ងាត់កំបាំង ហើយគ្មានអ្នកធ្វើបន្ទាល់ទាស់នឹងនាង ក៏គ្មានអ្នកណាមួយបានទាន់ដែរ
14. រួចប្ដីកើតមានចិត្តប្រចណ្ឌនឹងប្រពន្ធ ដោយមានសេចក្ដីសង្ស័យ ហើយនាងក៏សៅហ្មងមែន ឬបើប្ដីកើតមានចិត្តប្រចណ្ឌ ដោយមានសេចក្ដីសង្ស័យ តែប្រពន្ធមិនបានសៅហ្មងទេ
15. នោះប្ដីត្រូវនាំប្រពន្ធខ្លួនទៅឯសង្ឃ ព្រមទាំងយកតង្វាយជាម្សៅឱក១ខ្ញឹងសម្រាប់ប្រពន្ធផង មិនត្រូវចាក់ប្រេង ឬដាក់កំញានពីលើទេ ដ្បិតជាតង្វាយខាងឯសេចក្ដីប្រចណ្ឌ ទុកជាតង្វាយរំឭក សម្រាប់នឹងរំឭកពីអំពើដ៏លាមក
16. ត្រូវឲ្យសង្ឃនាំនាងនោះមកជិត ឲ្យឈរនៅចំពោះព្រះយេហូវ៉ា
17. រួចត្រូវយកទឹកបរិសុទ្ធ ចាក់ក្នុងចានដី ហើយយកធូលីដីក្នុងរោងឧបោសថដាក់ចុះក្នុងទឹកនោះ
18. ត្រូវឲ្យសង្ឃ ឲ្យនាងឈរនៅចំពោះព្រះយេហូវ៉ា ហើយបើកក្បាលនៅទទេ រួចត្រូវដាក់ជាតង្វាយរំឭក គឺជាតង្វាយខាងឯសេចក្ដីប្រចណ្ឌនោះនៅបាតដៃនាង ហើយសង្ឃត្រូវកាន់ទឹកល្វីង ដែលនាំឲ្យត្រូវបណ្តាសានោះនៅក្នុងដៃ
19. រួចត្រូវឲ្យនាងស្បថ ដោយប្រាប់ថា បើគ្មានប្រុសដទៃណារួមដំណេកនឹងនាង ឬបើនាងមិនបានបែរទៅឯសេចក្ដីសៅហ្មង ដើម្បីនឹងក្បត់ប្ដីទេ នោះឲ្យនាងរួចពីទឹកល្វីង ដែលនាំឲ្យត្រូវបណ្តាសានេះចុះ
20. តែបើនាងដែលនៅក្រោមអំណាចប្ដី បានបែរចេញទៅរួមដំណេកនឹងប្រុសដទៃណាក្រៅពីប្ដីខ្លួន ឲ្យមានសេចក្ដីសៅហ្មងវិញ
21. យ៉ាងនោះសង្ឃត្រូវឲ្យនាងស្បថ ដោយសម្បថដែលនាំឲ្យត្រូវបណ្តាសា រួចនឹងបញ្ចេញវាចាថា សូមព្រះយេហូវ៉ាធ្វើឲ្យនាងទៅជាអ្នករងពាក្យដំណៀល និងពាក្យប្រមាថនៅក្នុងសាសន៍របស់ខ្លួនចុះ ដោយព្រះយេហូវ៉ាទ្រង់ធ្វើឲ្យភ្លៅនាងរលួយ ហើយឲ្យពោះនាងហើមប៉ោងឡើង
22. ទឹកដែលនាំឲ្យត្រូវបណ្តាសានេះ នឹងចូលទៅក្នុងពោះនាង ព្រមទាំងធ្វើឲ្យពោះនាងហើមប៉ោងឡើង ហើយឲ្យភ្លៅនាងរលួយទៅ រួចស្ត្រីនោះត្រូវទទួលថា អាម៉ែន អាម៉ែន
23. ត្រូវឲ្យសង្ឃនោះកត់សេចក្ដីបណ្តាសាទាំងនេះ ចុះក្នុងសៀវភៅ ហើយយកទឹកល្វីងមកលុបចេញ
24. រួចត្រូវឲ្យនាងផឹកទឹកល្វីងដែលនាំឲ្យត្រូវបណ្តាសាទៅ ទឹកនោះនឹងចូលទៅក្នុងនាង ត្រឡប់ទៅជាល្វីង
25. រួចត្រូវឲ្យសង្ឃយកតង្វាយនោះ ដែលត្រូវខាងសេចក្ដីប្រចណ្ឌ ពីដៃនាងមកគ្រវីថ្វាយ នៅចំពោះព្រះយេហូវ៉ា ហើយយកទៅឯអាសនៈ
26. នោះត្រូវឲ្យសង្ឃយកម្សៅ ពីតង្វាយនោះ១ក្តាប់ ទុកជាសេចក្ដីរំឭកទៅដុតលើអាសនៈ រួចសឹមឲ្យនាងផឹកទឹកនោះ
27. កាលណាបានឲ្យផឹកទឹករួចហើយ បើនាងមានសៅហ្មងមែន ដោយបានក្បត់ប្ដី នោះទឹកដែលនាំឲ្យត្រូវបណ្តាសានឹងចូលទៅក្នុងនាង ត្រឡប់ទៅជាល្វីង ពោះនាងនឹងហើមប៉ោងឡើង ហើយភ្លៅនាងនឹងរលួយទៅ នាងនឹងទៅជាអ្នករងសេចក្ដីដំណៀលទៅក្នុងសាសន៍របស់ខ្លួន
28. តែបើមិនបានសៅហ្មងទេ គឺនាងបរិសុទ្ធស្អាតវិញ នោះនឹងបានរួច ហើយនិងមានកូនផង
29. នេះហើយជាច្បាប់ខាងឯសេចក្ដីប្រចណ្ឌ កាលណាស្ត្រីណា ដែលនៅក្រោមអំណាចប្ដី នឹងបែរចេញទៅក្បត់ប្ដីខ្លួនឲ្យមានសៅហ្មង
30. ឬបើមានមនុស្សណាកើតមានចិត្តប្រចណ្ឌនឹងប្រពន្ធ ដោយមានសេចក្ដីសង្ស័យ នោះត្រូវនាំនាងទៅឲ្យឈរនៅចំពោះព្រះយេហូវ៉ា ហើយត្រូវឲ្យសង្ឃធ្វើសម្រេចតាមច្បាប់នេះគ្រប់
31. គឺយ៉ាងដូច្នោះ ដែលមនុស្សនោះនឹងបានវៀររួចពីសេចក្ដីទុច្ចរិត តែឯស្ត្រីនោះ ត្រូវទ្រាំទ្រនឹងអំពើដ៏លាមករបស់ខ្លួនវិញ។
About ជនគណនា Chapter 5
Read ជនគណនា Chapter 5 online from the Holy Bible. This chapter is part of the Book of ជនគណនា in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ជនគណនា
Chapter: 5
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ជនគណនា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ជនគណនា Chapter 5 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ជនគណនា Chapter 5?
ជនគណនា Chapter 5 is part of the Book of ជនគណនា in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ជនគណនា Chapter 5 online for free with easy chapter navigation.
More Chapters from ជនគណនា
- ជនគណនា Chapter 19
- ជនគណនា Chapter 9
- ជនគណនា Chapter 1
- ជនគណនា Chapter 31
- ជនគណនា Chapter 21
- ជនគណនា Chapter 15
- ជនគណនា Chapter 8
Explore More from ព្រះគម្ពីរសញ្ញាចាស់
- ពង្សាវតារក្សត្រ ទី ១ Chapter 12
- អេសាយ Chapter 11
- យ៉ូណាស Chapter 4
- ចោទិយកថា Chapter 9
- អេសេគាល Chapter 48
- ទំនុកដំកើង Chapter 82
- អេសាយ Chapter 39