Read កូរិនថូសទី ១ Chapter 16 Online
Read កូរិនថូសទី ១ Chapter 16 online from the Holy Bible. This chapter is part of the Book of កូរិនថូសទី ១ in the New Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of កូរិនថូសទី ១ and the Holy Bible online.
Choose a Chapter
កូរិនថូសទី ១ 16
ជំពូក 16
1. ឥឡូវនេះ ខាងឯការរៃប្រាក់សម្រាប់ពួកបរិសុទ្ធ នោះចូរឲ្យអ្នករាល់គ្នាធ្វើ ដូចជាខ្ញុំបានផ្តាំទុកក្នុងពួកជំនុំនៅស្រុកកាឡាទីទាំងប៉ុន្មានដែរ
2. គឺរាល់តែអាទិត្យ ក្នុងថ្ងៃដំបូង នោះត្រូវឲ្យអ្នករាល់គ្នាប្រមូលដាក់ទុកនូវអ្វីៗដោយឡែក តាមដែលព្រះបានចម្រើនឲ្យ ដើម្បីកាលណាខ្ញុំមកដល់ នោះមិនបាច់នឹងរៃទៀត
3. កាលណាខ្ញុំមកដល់ នោះខ្ញុំនឹងចាត់អ្នកណាដែលពេញចិត្តអ្នករាល់គ្នា ឲ្យកាន់សំបុត្រ និងយកទេយ្យទានរបស់អ្នករាល់គ្នា ទៅដល់ក្រុងយេរូសាឡឹម
4. ហើយបើសិនជាគួរឲ្យខ្ញុំទៅដែរ នោះគេនឹងទៅជាមួយនឹងខ្ញុំផង។
5. កាលណាខ្ញុំបានដើរកាត់ស្រុកម៉ាសេដូនហើយ នោះខ្ញុំនឹងមកឯអ្នករាល់គ្នា ដ្បិតខ្ញុំត្រូវដើរកាត់ស្រុកម៉ាសេដូនសិន
6. ប្រហែលជាខ្ញុំនឹងស្នាក់នៅជា១នឹងអ្នករាល់គ្នាបន្តិច ឬអស់១រដូវរងាផងទេដឹង ដើម្បីឲ្យអ្នករាល់គ្នាបានជូនដំណើរខ្ញុំ ទៅឯទីកន្លែងណា ដែលខ្ញុំនឹងទៅតទៅទៀត
7. ដ្បិតខ្ញុំមិនចូលចិត្តមកសួរអ្នករាល់គ្នាតាមផ្លូវឥឡូវនេះទេ តែខ្ញុំសង្ឃឹមថា នឹងមកនៅជាមួយនឹងអ្នករាល់គ្នាជាយូរបន្តិច បើសិនជាព្រះអម្ចាស់ទ្រង់អនុញ្ញាតឲ្យ
8. ប៉ុន្តែ ខ្ញុំនឹងនៅក្រុងអេភេសូរ ទាល់តែដល់បុណ្យថ្ងៃទី៥០
9. ដ្បិតមានទ្វារយ៉ាងធំ ហើយស្រួលបានបើកចំហរឲ្យខ្ញុំ ហើយក៏មានពួកឃាត់ឃាំងជាច្រើនដែរ។
10. បើធីម៉ូថេមកឯអ្នករាល់គ្នា នោះចូរខំទំនុកបម្រុងឲ្យគាត់នៅជាមួយផង កុំឲ្យគាត់ភ័យខ្លាចអ្វីឡើយ ដ្បិតគាត់ក៏ធ្វើការរបស់ព្រះអម្ចាស់ ដូចជាខ្ញុំដែរ
11. កុំឲ្យអ្នកណាមើលងាយគាត់ ត្រូវជូនដំណើរគាត់ទៅមុខ ដោយសុខសាន្ត ឲ្យគាត់បានទៅដល់ខ្ញុំផង ដ្បិតខ្ញុំនឹងចាំគាត់ជាមួយនឹងបងប្អូនឯទៀត
12. ឯអ័ប៉ុឡូស ជាបងប្អូន ខ្ញុំបានទូន្មានគាត់ជាច្រើន ឲ្យបានមកឯអ្នករាល់គ្នា ជាមួយនឹងពួកបងប្អូននោះដែរ តែគាត់មិនសុខចិត្តនឹងមកឥឡូវនេះទេ គឺនឹងមកក្នុងកាលដែលមានឱកាសស្រួល។
13. ចូរចាំយាម ចូរឈរឲ្យមាំមួនក្នុងសេចក្ដីជំនឿ ចូរប្រព្រឹត្តឲ្យពេញជាភាពបុរស ចូរឲ្យមានកម្លាំងចុះ
14. ត្រូវឲ្យអ្នករាល់គ្នាធ្វើការទាំងអស់ ដោយសេចក្ដីស្រឡាញ់។
15. បងប្អូនអើយ អ្នករាល់គ្នាស្គាល់ពួកផ្ទះស្ទេផាន៉ាស ថាគេជាផលដំបូងពីស្រុកអាខៃ ហើយថា គេបានតាំងខ្លួនគេសម្រាប់នឹងបម្រើពួកបរិសុទ្ធ
16. ដូច្នេះ ខ្ញុំទូន្មានអ្នករាល់គ្នាឲ្យចុះចូលនឹងមនុស្សយ៉ាងនោះ ហើយនិងអស់អ្នកដែលធ្វើការនឿយហត់ជាមួយនឹងយើងខ្ញុំផង
17. ខ្ញុំអរណាស់ ដែលស្ទេផាន៉ាស ភ័រទូន៉ាតុស និងអ័ខៃកុស បានទៅដល់ខ្ញុំហើយ ដ្បិតសេចក្ដីណាដែលអ្នករាល់គ្នាខានធ្វើ នោះគេបានធ្វើបំពេញឡើង
18. គេបានលំហើយចិត្តខ្ញុំ និងចិត្តអ្នករាល់គ្នាផង ដូច្នេះ ចូររាប់អានមនុស្សយ៉ាងនោះចុះ
19. អស់ទាំងពួកជំនុំនៅស្រុកអាស៊ី គេសូមជម្រាបសួរមកអ្នករាល់គ្នា អ្នកអ័រគីឡា និងនាងព្រីស៊ីល ព្រមទាំងពួកជំនុំដែលប្រជុំនៅផ្ទះគេ សូមជម្រាបសួរមកអ្នករាល់គ្នាយ៉ាងថ្នម ក្នុងព្រះអម្ចាស់
20. ពួកបងប្អូនទាំងអស់គ្នា ក៏សូមជម្រាបសួរមកអ្នករាល់គ្នាដែរ សូមឲ្យអ្នករាល់គ្នាជម្រាបសួរគ្នាទៅវិញទៅមក ដោយថើបយ៉ាងបរិសុទ្ធផង ។
21. នេះជាពាក្យដែលប៉ុលខ្ញុំ សរសេរដោយដៃខ្លួនខ្ញុំ ផ្ញើមកជម្រាបសួរអ្នករាល់គ្នា
22. បើអ្នកណាមិនស្រឡាញ់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ឲ្យអ្នកនោះត្រូវបណ្តាសាចុះ ដ្បិតព្រះអម្ចាស់ទ្រង់យាងមក
23. សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណនៃព្រះអម្ចាស់យេស៊ូវគ្រីស្ទ
24. សូមឲ្យសេចក្ដីស្រឡាញ់របស់ខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាទាំងអស់ ក្នុងព្រះគ្រីស្ទយេស៊ូវ។ អាម៉ែន។:៚
About កូរិនថូសទី ១ Chapter 16
Read កូរិនថូសទី ១ Chapter 16 online from the Holy Bible. This chapter is part of the Book of កូរិនថូសទី ១ in the New Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: កូរិនថូសទី ១
Chapter: 16
Testament: New Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading កូរិនថូសទី ១. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading កូរិនថូសទី ១ Chapter 16 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is កូរិនថូសទី ១ Chapter 16?
កូរិនថូសទី ១ Chapter 16 is part of the Book of កូរិនថូសទី ១ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete កូរិនថូសទី ១ Chapter 16 online for free with easy chapter navigation.
More Chapters from កូរិនថូសទី ១
- កូរិនថូសទី ១ Chapter 15
- កូរិនថូសទី ១ Chapter 2
- កូរិនថូសទី ១ Chapter 14
- កូរិនថូសទី ១ Chapter 12
- កូរិនថូសទី ១ Chapter 7
- កូរិនថូសទី ១ Chapter 3
- កូរិនថូសទី ១ Chapter 9
Explore More from ព្រះគម្ពីរសញ្ញាថ្មី
- លូកា Chapter 16
- កូរិនថូសទី ២ Chapter 9
- កូរិនថូសទី ១ Chapter 3
- លូកា Chapter 7
- ភីលីព Chapter 3
- កិច្ចការ Chapter 16
- រ៉ូម Chapter 16