ចោទិយកថា Chapter 12

For English

Read ចោទិយកថា Chapter 12 Online

Read ចោទិយកថា Chapter 12 online from the Holy Bible. This chapter is part of the Book of ចោទិយកថា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ចោទិយកថា and the Holy Bible online.

Choose a Chapter

A+ A A-

ចោទិយកថា 12

ជំពូក 12

1. នេះ​ជា​ច្បាប់ និង​ជា​បញ្ញត្ត​ទាំង​ប៉ុន្មាន ដែល​ឯង​រាល់​គ្នា​ត្រូវ​ប្រយ័ត និង​ប្រព្រឹត្ត​តាម នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​អយ្យកោ​ឯង បាន​ប្រទាន​ឲ្យ​ទទួល​យក រហូត​ដល់​គ្រប់​១​ជីវិត​ដែល​ឯង​រាល់​គ្នា​រស់​នៅ​លើ​ផែនដី

2. គឺ​ត្រូវ​ឲ្យ​បំផ្លាញ​គ្រប់​ទី​កន្លែង​របស់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ដែល​ឯង​នឹង​បណ្តេញ​ចេញ​នោះ​ជា​កុំ​ខាន គឺ​ជា​កន្លែង​ដែល​គេ​បាន​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​គេ នៅ​លើ​ភ្នំ​ធំ​តូច ហើយ​នៅ​ក្រោម​គ្រប់​ទាំង​ដើម​ឈើ​ខ្ចី​ផង

3. ត្រូវ​រំលំ​អាសនៈ​គេ ព្រម​ទាំង​បំបាក់​បំបែក​បង្គោល​ដែល​សម្រាប់​គោរព និង​ដុត​អ្នក‌តា​របស់​គេ ក៏​ត្រូវ​កាប់​រំលំ​រូប​ព្រះ​ឆ្លាក់​របស់​គេ ហើយ​រំលាយ​ឈ្មោះ​ព្រះ​ទាំង​នោះ​ពី​ទី​នោះ​ចេញ​ផង

4. តែ​មិន​ត្រូវ​ធ្វើ​ដូច្នោះ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ឡើយ

5. គឺ​ត្រូវ​ឲ្យ​ឯង​សួរ​រក​ទី​លំនៅ​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង នៅ​កន្លែង​ណា ដែល​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​រើស ក្នុង​ពូជ​អំបូរ​ឯង​ទាំង​ប៉ុន្មាន សម្រាប់​ជា​កន្លែង​ដាក់​ព្រះ‌នាម​ទ្រង់ ហើយ​ត្រូវ​ឲ្យ​ទៅ​ឯ​ទី​នោះ​វិញ

6. ក៏​ត្រូវ​នាំ​យក​អស់​ទាំង​តង្វាយ​ដុត យញ្ញ‌បូជា តង្វាយ​១​ភាគ​ក្នុង​១០ តង្វាយ​លើក​ចុះ​ឡើង តង្វាយ​លា‌បំណន់ តង្វាយ​ស្ម័គ្រ​ពី​ចិត្ត និង​កូន​កើត​ដំបូង​ក្នុង​ហ្វូង​គោ ហ្វូង​ចៀម​ឯង ទៅ​ឯ​ទី​នោះ​ដែរ

7. ហើយ​នៅ​ទី​នោះ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បរិភោគ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ហើយ​ឯង និង​ពួក​គ្រួសារ​ឯង ត្រូវ​អរ​សប្បាយ​ឡើង ដោយ​ព្រោះ​គ្រប់​ទាំង​របស់​ដែល​ដៃ​ឯង​លូក​ទៅ​ចាប់​យក ពី​របស់​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង បាន​ប្រទាន​ពរ​ដល់​ឯង​ហើយ

8. មិន​ត្រូវ​ធ្វើ​ដូច​ជា​យើង​ធ្វើ​នៅ​ទី​នេះ​សព្វ​ថ្ងៃ គឺ​តាម​តែ​គ្រប់​គ្នា​គិត​ឃើញ​ថា​ត្រូវ​នោះ​ទេ

9. ដ្បិត​ឯង​រាល់​គ្នា​មិន​ទាន់​បាន​ចូល​ដល់​សេចក្ដី​សម្រាក និង​មរដក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​មក​នៅ​ឡើយ​ទេ

10. តែ​កាល​ណា​បាន​ឆ្លង​ទន្លេ​យ័រដាន់ ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ​គ្រង​ជា​មរដក ហើយ​ទ្រង់​បាន​ប្រទាន​ឲ្យ​សម្រាក​ពី​ពួក​ខ្មាំង​សត្រូវ​នៅ​ជុំវិញ និង​ឲ្យ​ឯង​បាន​នៅ​ដោយ​សុខ‌សាន្ត​ហើយ

11. នោះ​ត្រូវ​នាំ​យក​អស់​ទាំង​តង្វាយ​ដែល​អញ​បង្គាប់​ឯង ទៅ​ថ្វាយ​នៅ​កន្លែង​ណា​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​រើស​សម្រាប់​តាំង​ព្រះ‌នាម​ទ្រង់​ចុះ គឺ​អស់​ទាំង​តង្វាយ​ដុត យញ្ញ‌បូជា តង្វាយ​១​ភាគ​ក្នុង​១០ តង្វាយ​លើក​ចុះ​ឡើង ហើយ​គ្រប់​ទាំង​ផល​ជ្រើស‌រើស ដែល​ឯង​បាន​បន់​ថ្វាយ​ព្រះ‌យេហូវ៉ា​ផង

12. ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​អរ​សប្បាយ​ឡើង នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ព្រម​ទាំង​កូន​ប្រុស កូន​ស្រី​ឯង និង​បាវ​ប្រុស​បាវ​ស្រី​ឯង ហើយ​និង​ពួក​លេវី​ដែល​នៅ​ក្នុង​ទី​ក្រុង​ឯង​ផង ដ្បិត​ពួក​លេវី​គ្មាន​ចំណែក គ្មាន​មរដក​នៅ​ជា​មួយ​នឹង​ឯង​ទេ

13. ចូរ​ប្រយ័ត កុំ​ឲ្យ​ថ្វាយ​តង្វាយ​ដុត​របស់​ឯង​នៅ​អស់​ទាំង​ទី​កន្លែង​ណា ដែល​ឯង​ប្រទះ​ឃើញ​នោះ​ឡើយ

14. គឺ​ត្រូវ​ថ្វាយ​តង្វាយ​ដុត​របស់​ឯង នៅ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​រើស ក្នុង​ពូជ​អំបូរ​ឯង​ណា​មួយ​វិញ ហើយ​នៅ​ទី​នោះ ឯង​ត្រូវ​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​អញ​បង្គាប់​មក។

15. ប៉ុន្តែ ឯង​មាន​ច្បាប់​នឹង​សម្លាប់ ហើយ​បរិភោគ​សាច់ នៅ​គ្រប់​ទី​ក្រុង​របស់​ឯង​បាន តាម​បំណង​ចិត្ត តាម​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ពរ​ឲ្យ ទោះ​ទាំង​អ្នក​ដែល​មិន​ស្អាត និង​អ្នក​ដែល​ស្អាត ក៏​បរិភោគ​បាន​ទាំង​អស់ ដូច​ជា​បរិភោគ​សាច់​ឈ្លូស និង​ប្រើស​ដែរ

16. ប៉ុន្តែ មិន​ត្រូវ​បរិភោគ​ឈាម​ឡើយ ត្រូវ​ឲ្យ​ចាក់​ចោល​ទៅ​ដី​ដូច​ជា​ទឹក​វិញ

17. តែ​នៅ​ក្នុង​ទី​លំនៅ​របស់​ឯង នោះ​មិន​ត្រូវ​បរិភោគ​តង្វាយ​១​ភាគ​ក្នុង​១០ ដែល​ហូត​ពី​ស្រូវ ពី​ទឹក​ទំពាំង‌បាយ‌ជូរ ឬ​ពី​ប្រេង និង​កូន​គោ​កូន​ចៀម​ក្នុង​ហ្វូង​សត្វ​របស់​ឯង​ដែល​កើត​ដំបូង តង្វាយ​លា‌បំណន់ តង្វាយ​ដែល​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត ឬ​តង្វាយ​ដែល​ថ្វាយ​ដោយ​លើក​ចុះ​ឡើង​នោះ​ឡើយ

18. ឯ​តង្វាយ​ទាំង​នោះ​ត្រូវ​ឲ្យ​ឯង​បរិភោគ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​រើស‌វិញ ព្រម​ទាំង​កូន​ប្រុស​កូន​ស្រី និង​បាវ​ប្រុស​បាវ​ស្រី​ឯង ហើយ​និង​ពួក​លេវី​ដែល​នៅ​ទី​ក្រុង​ឯង​ផង ហើយ​ត្រូវ​អរ​សប្បាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដោយ​ព្រោះ​គ្រប់​ទាំង​របស់​អ្វី​ដែល​ឯង​លូក​ដៃ​ទៅ​ចាប់​យក​បាន

19. ចូរ​ប្រយ័ត កុំ​ឲ្យ​លះ​ចោល​ពួក​លេវី​ឡើយ រហូត​ដល់​គ្រប់​១​ជីវិត ដែល​ឯង​រស់​នៅ​ក្នុង​ស្រុក​ឯង។

20. កាល​ណា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង បាន​វាត​ព្រំ​ស្រុក​ឯង​ឲ្យ​ធំ​ឡើង ដូច​ជា​ទ្រង់​បាន​សន្យា ហើយ​ឯង​នឹក​ក្នុង​ចិត្ត ដោយ​មាន​សេចក្ដី​ប្រាថ្នា​ចង់​បរិភោគ​សាច់​ថា អញ​ចង់​ស៊ី​សាច់​ណាស់ នោះ​នឹង​បរិភោគ​បាន​តាម​បំណង​ចិត្ត

21. បើ​សិន​ជា​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​រើស​សម្រាប់​នឹង​តាំង​ព្រះ‌នាម​ទ្រង់ នៅ​ឆ្ងាយ​ពី​ឯង​ពេក​នោះ​នឹង​សម្លាប់​គោ​ឬ​ចៀម ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​មក​ឯង​បាន ដូច​ជា​អញ​បាន​បង្គាប់​ហើយ ក៏​មាន​ច្បាប់​នឹង​បរិភោគ​នៅ​ក្នុង​ទី​ក្រុង​ឯង​បាន​តាម​ចិត្ត​ដែរ

22. ឯង​មាន​ច្បាប់​នឹង​បរិភោគ​សាច់​សត្វ​ទាំង​នោះ​បាន ដូច​ជា​បរិភោគ​ឈ្លូស និង​ប្រើស​ផង ទោះ​ទាំង​អ្នក​មិន​ស្អាត និង​អ្នក​ស្អាត​ក្តី ក៏​នឹង​បរិភោគ​បាន​ដូច​គ្នា

23. ចូរ​ប្រយ័ត កុំ​ឲ្យ​តែ​បរិភោគ​ឈាម​ប៉ុណ្ណោះ ដ្បិត​ឈាម​ជា​ជីវិត ហើយ​មិន​ត្រូវ​ឲ្យ​បរិភោគ​ជីវិត​ជា​មួយ​នឹង​សាច់​ឡើយ

24. មិន​ត្រូវ​ឲ្យ​បរិភោគ​ឈាម​ឲ្យ​សោះ ត្រូវ​ចាក់​ចោល​ទៅ​ដី​ដូច​ជា​ទឹក​វិញ

25. គឺ​មិន​ត្រូវ​ឲ្យ​ឯង​បរិភោគ ដើម្បី​ឲ្យ​ឯង​បាន​សប្បាយ ព្រម​ទាំង​កូន​ចៅ​ឯង​ត​រៀង​ទៅ​ផង ដោយ​ឯង​ប្រព្រឹត្ត​តាម​សេចក្ដី​ដែល​ទៀង​ត្រង់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា

26. ឯ​អស់​ទាំង​តង្វាយ​បរិសុទ្ធ​ដែល​នៅ​ជា​មួយ​នឹង​ឯង និង​តង្វាយ​លា​បំណន់​របស់​ឯង នោះ​ត្រូវ​នាំ​យក​ទៅ​ថ្វាយ នៅ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​រើស​វិញ

27. ហើយ​អស់​ទាំង​តង្វាយ​ដុត​របស់​ឯង ព្រម​ទាំង​សាច់ និង​ឈាម​ផង នោះ​ត្រូវ​ថ្វាយ​លើ​អាសនៈ​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ហើយ​ឈាម​នៃ​យញ្ញ‌បូជា​របស់​ឯង នោះ​ត្រូវ​ចាក់​ទៅ​លើ​អាសនៈ​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង តែ​ឯ​សាច់ នោះ​បរិភោគ​បាន

28. ចូរ​ប្រយ័ត និង​ស្តាប់​តាម​គ្រប់​ទាំង​សេចក្ដី​នេះ ដែល​អញ​បង្គាប់​ដល់​ឯង ដើម្បី​ឲ្យ​ឯង​បាន​សប្បាយ ព្រម​ទាំង​កូន​ចៅ​ឯង​ត​ទៅ​ជា​ដរាប ដោយ​បាន​ប្រព្រឹត្ត​សេចក្ដី​ដែល​ល្អ ហើយ​ទៀង​ត្រង់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង។

29. កាល​ណា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​កាត់​បណ្តាច់​អស់​ទាំង​សាសន៍​ពី​មុខ​ឯង​ចេញ នៅ​ក្នុង​ស្រុក​ដែល​ឯង​ចូល​ទៅ​ចាប់​យក​ពី​គេ ហើយ​ឯង​បាន​បណ្តេញ​គេ​អស់​ទៅ ព្រម​ទាំង​អាស្រ័យ​នៅ​ក្នុង​ស្រុក​របស់​គេ​ផង

30. នោះ​ចូរ​ប្រយ័ត​ក្រែង​ត្រូវ​ជាប់​អន្ទាក់ និង​បណ្តោយ​តាម​គេ ក្រោយ​ដែល​គេ​ត្រូវ​បំផ្លាញ​ពី​មុខ​ឯង​ចេញ​ហើយ ឬ​ក្រែង​ឯង​ស៊ើប‌សួរ​តាម​ព្រះ​គេ ដោយ​ពាក្យ​ថា សាសន៍​ទាំង​នេះ​គោរព​ប្រតិបត្តិ​ដល់​ព្រះ​គេ​ជា​យ៉ាង​ដូច​ម្តេច អញ​ចង់​ធ្វើ​ដូច​ជា​គេ​ដែរ

31. មិន​ត្រូវ​ឲ្យ​ធ្វើ​យ៉ាង​ដូច្នោះ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ឡើយ ដ្បិត​គេ​ប្រព្រឹត្ត​ដល់​ព្រះ​របស់​គេ​តាម​អស់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ស្អប់​ខ្ពើម គេ​បាន​ទាំង​ដុត​កូន​ប្រុស​កូន​ស្រី​របស់​គេ​ក្នុង​ភ្លើង​ថ្វាយ​ដល់​ព្រះ​គេ​ផង

32. អស់​ទាំង​សេចក្ដី​ណា​ដែល​អញ​បង្គាប់​ដល់​ឯង​រាល់​គ្នា នោះ​ត្រូវ​ប្រយ័ត និង​ប្រព្រឹត្ត​តាម​ចុះ មិន​ត្រូវ​បន្ថែម​បញ្ចូល​អ្វី ឬ​កាត់​ចោល​អ្វី​ឡើយ។

About ចោទិយកថា Chapter 12

Read ចោទិយកថា Chapter 12 online from the Holy Bible. This chapter is part of the Book of ចោទិយកថា in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ចោទិយកថា
Chapter: 12
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ចោទិយកថា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ចោទិយកថា Chapter 12 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ចោទិយកថា Chapter 12?

ចោទិយកថា Chapter 12 is part of the Book of ចោទិយកថា in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ចោទិយកថា Chapter 12 online for free with easy chapter navigation.

More Chapters from ចោទិយកថា

  1. ចោទិយកថា Chapter 18
  2. ចោទិយកថា Chapter 31
  3. ចោទិយកថា Chapter 29
  4. ចោទិយកថា Chapter 24
  5. ចោទិយកថា Chapter 34
  6. ចោទិយកថា Chapter 28
  7. ចោទិយកថា Chapter 15

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. យ៉ូប Chapter 29
  2. ទំនុកដំកើង Chapter 128
  3. ទំនុកដំកើង Chapter 90
  4. និក្ខមនំ Chapter 29
  5. យ៉ូស្វេ Chapter 20
  6. សាំយូអែល ទី ២ Chapter 10
  7. លោកុប្បត្តិ Chapter 32

Related Chapters & Readings

  1. សាំយូអែល ទី ១ Chapter 4
  2. យ៉ូប Chapter 21
  3. អេសាយ Chapter 21
  4. សាស្តា Chapter 4
  5. របាក្សត្រ ទី ២ Chapter 29
  6. លូកា Chapter 18
  7. អេសេគាល Chapter 34
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *