Read យេរេមា Chapter 20 Online
Read យេរេមា Chapter 20 online from the Holy Bible. This chapter is part of the Book of យេរេមា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of យេរេមា and the Holy Bible online.
Choose a Chapter
យេរេមា 20
ជំពូក 20
1. រីឯផាសហ៊ើរ ជាកូនអ៊ីមមើរដ៏ជាសង្ឃ ដែលជានាយកធំក្នុងព្រះវិហារនៃព្រះយេហូវ៉ា លោកបានឮកំពុងដែលយេរេមាទាយសេចក្ដីទាំងនេះ
2. ដូច្នេះ លោកក៏វាយហោរាយេរេមា ហើយយកទៅដាក់គុក ដែលនៅត្រង់ទ្វារបេនយ៉ាមីនខាងលើ នាកំផែងរបស់ព្រះវិហារនៃព្រះយេហូវ៉ា
3. លុះដល់ស្អែកឡើង ផាសហ៊ើរក៏នាំយេរេមាចេញពីគុកមក ខណៈនោះ យេរេមាប្រាប់លោកថា ព្រះយេហូវ៉ាទ្រង់មិនបានហៅឈ្មោះលោកថា ផាសហ៊ើរ នោះទេ គឺហៅថា ម៉ាកោរ-មីស្សាប៊ីប វិញ
4. ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ មើល អញនឹងធ្វើឲ្យឯងជាទីស្ញែងខ្លាចដល់ខ្លួន ហើយដល់អស់ទាំងមិត្តសំឡាញ់របស់ឯងផង គេនឹងដួលដោយដាវរបស់ពួកខ្មាំងសត្រូវ ហើយភ្នែករបស់ឯងនឹងឃើញដែរ អញនឹងប្រគល់ស្រុកយូដាទាំងមូលទៅក្នុងកណ្តាប់ដៃនៃស្តេចបាប៊ីឡូន ស្តេចនោះនឹងនាំគេទៅជាឈ្លើយដល់ស្រុកបាប៊ីឡូន ព្រមទាំងសម្លាប់គេដោយដាវផង
5. ទៀត អញនឹងប្រគល់អស់ទាំងទ្រព្យសម្បត្តិនៃក្រុងនេះ ហើយផលដែលកើតមានទាំងប៉ុន្មាន ព្រមទាំងរបស់ថ្លៃវិសេសទាំងអស់ផង អើអញនឹងប្រគល់ព្រះរាជទ្រព្យ របស់ពួកស្តេចស្រុកយូដាទាំងប៉ុន្មានទៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវគេ ពួកនោះនឹងចាប់យកជារបឹប នាំទៅឯស្រុកបាប៊ីឡូន
6. ឯឯងផាសហ៊ើរអើយ ឯង និងអស់អ្នកដែលអាស្រ័យនៅផ្ទះឯង នឹងត្រូវដឹកនាំទៅជាឈ្លើយ គឺឯងនឹងត្រូវទៅដល់ក្រុងបាប៊ីឡូន នៅទីនោះ ឯងនឹងត្រូវស្លាប់ ហើយគេនឹងកប់ឯងនៅស្រុកនោះ គឺទាំងឯង និងពួកមិត្តសំឡាញ់ ឯងដែលឯងបានទាយកុហកដល់គេនោះផង។
7. ឱព្រះយេហូវ៉ាអើយ ទ្រង់បានបញ្ចុះបញ្ចូលទូលបង្គំ ហើយទូលបង្គំក៏បណ្តោយតាម ទ្រង់មានកម្លាំងជាង ក៏បានឈ្នះទូលបង្គំហើយ ឯទូលបង្គំបានត្រឡប់ជាទីសើចឡករាល់ថ្ងៃជានិច្ច មនុស្សទាំងអស់ចំអកឡកឡឺយឲ្យទូលបង្គំ
8. ដ្បិតវេលាណាដែលទូលបង្គំនិយាយ នោះទូលបង្គំស្រែកឡើង ទូលបង្គំបន្លឺពីការច្រឡោត និងការបំផ្លាញទទេ ពីព្រោះគេយកព្រះបន្ទូលនៃព្រះយេហូវ៉ា ធ្វើឲ្យត្រឡប់ជាសេចក្ដីដំណៀលដល់ទូលបង្គំ ហើយជាសេចក្ដីឡកឡឺយឲ្យទូលបង្គំជានិច្ចរាល់ថ្ងៃ
9. តែបើកាលណាទូលបង្គំសម្រេចថា មិននិយាយដំណាលពីទ្រង់ ឬនិយាយដោយនូវព្រះនាមទ្រង់ទៀតឡើយ នោះនៅក្នុងចិត្តទូលបង្គំ កើតមានដូចជាភ្លើងឆេះ ដែលកប់នៅក្នុងឆ្អឹងរបស់ទូលបង្គំ ហើយទូលបង្គំក៏នឿយហត់ដោយខំទ្រាំទប់ ទាល់តែទ្រាំមិនបានទៀត
10. ដ្បិតទូលបង្គំបានឮពាក្យបង្កាច់របស់មនុស្សជាច្រើន ហើយមានសេចក្ដីស្ញែងខ្លាចនៅព័ទ្ធជុំវិញ អស់ទាំងសំឡាញ់ស្និទ្ធស្នាលរបស់ទូលបង្គំ គេជាពួកអ្នកដែលចាំមើលតែទូលបង្គំដួលដែរ គេថា ចូរសប្រាប់ចុះ នោះយើងនឹងសប្រាប់ដូចគ្នា ប្រហែលជាយើងនឹងបញ្ចុះបញ្ចូលវាបានទេដឹង ដូច្នេះ យើងនឹងឈ្នះវាបាន នោះយើងនឹងសងសឹកនឹងវា
11. ប៉ុន្តែ ព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងទូលបង្គំ ទុកជាមនុស្សខ្លាំងពូកែដែលគួរស្ញែងខ្លាច ហេតុនោះ ពួកអ្នកដែលបៀតបៀនទូលបង្គំ គេនឹងត្រូវចំពប់ដួលឥតឈ្នះបានឡើយ គេនឹងត្រូវខ្មាសជាទីបំផុត ពីព្រោះគេនឹងធ្វើតាមបំណងចិត្តមិនបាន គឺជាសេចក្ដីអាម៉ាស់ខ្មាសដ៏ស្ថិតស្ថេរអស់កល្បជានិច្ច ឥតភ្លេចបានឡើយ
12. ប៉ុន្តែ ឱព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះដែលល្បងលពួកសុចរិត ហើយទតឃើញចិត្ត និងថ្លើមអើយ សូមឲ្យទូលបង្គំឃើញទ្រង់សងសឹកនឹងគេ ដ្បិតទូលបង្គំបានសម្ដែងដើមហេតុនៃទូលបង្គំដល់ទ្រង់ហើយ
13. ចូរច្រៀងថ្វាយព្រះយេហូវ៉ា ចូរសរសើរដល់ព្រះយេហូវ៉ាចុះ ដ្បិតទ្រង់បានដោះព្រលឹងរបស់មនុស្សវេទនា ឲ្យរួចចេញពីកណ្តាប់ដៃនៃពួកដែលប្រព្រឹត្តអាក្រក់។
14. សូមឲ្យថ្ងៃដែលខ្ញុំកើតមកត្រូវបណ្តាសាចុះ កុំឲ្យថ្ងៃដែលម្តាយបានសម្រាលខ្ញុំចេញមកនោះ បានពរឡើយ
15. សូមឲ្យត្រូវបណ្តាសាដល់អ្នកដែលនាំដំណឹងមកប្រាប់ឲ្យឪពុកខ្ញុំមានសេចក្ដីអំណរជាខ្លាំង ដោយថា អ្នកបានកូនប្រុសហើយ
16. សូមឲ្យមនុស្សនោះបានដូចជាអស់ទាំងទីក្រុង ដែលព្រះយេហូវ៉ាបានបំផ្លាញឥតស្តាយចុះ ឲ្យគេឮតែសម្រែកនៅពេលព្រឹក ហើយសូរហ៊ោនៅថ្ងៃត្រង់
17. ពីព្រោះគេមិនបានសម្លាប់ខ្ញុំពីកាលនៅក្នុងផ្ទៃម្តាយនៅឡើយ ឲ្យម្តាយខ្ញុំជាផ្នូររបស់ខ្ញុំ ហើយមានពោះធំជាដរាប
18. ហេតុអ្វីបានជាខ្ញុំបានចេញពីផ្ទៃម្តាយមក ឲ្យឃើញតែការនឿយហត់ និងសេចក្ដីទុក្ខព្រួយ ឲ្យថ្ងៃអាយុខ្ញុំបានសូន្យទៅ ដោយសេចក្ដីអាម៉ាស់ខ្មាសដូច្នេះ។
About យេរេមា Chapter 20
Read យេរេមា Chapter 20 online from the Holy Bible. This chapter is part of the Book of យេរេមា in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: យេរេមា
Chapter: 20
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading យេរេមា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading យេរេមា Chapter 20 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is យេរេមា Chapter 20?
យេរេមា Chapter 20 is part of the Book of យេរេមា in the Holy Bible.
Can I read this chapter online?
Yes. You can read the complete យេរេមា Chapter 20 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- សាស្តា Chapter 1
- ហូសេ Chapter 12
- ហូសេ Chapter 4
- ហូសេ Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 6
Explore More from យេរេមា
- យេរេមា Chapter 38
- យេរេមា Chapter 32
- យេរេមា Chapter 29
- យេរេមា Chapter 43
- យេរេមា Chapter 18
- យេរេមា Chapter 6
- យេរេមា Chapter 13