Read កូរិនថូសទី ១ Chapter 11 Online
Read កូរិនថូសទី ១ Chapter 11 online from the Holy Bible. This chapter is part of the Book of កូរិនថូសទី ១ in the New Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of កូរិនថូសទី ១ and the Holy Bible online.
Choose a Chapter
កូរិនថូសទី ១ 11
ជំពូក 11
1. ចូរត្រាប់តាមខ្ញុំ ដូចជាខ្ញុំបានត្រាប់តាមព្រះគ្រីស្ទដែរ។
2. បងប្អូនអើយ ខ្ញុំសរសើរដល់អ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នានឹកចាំពីខ្ញុំ ក្នុងគ្រប់ការទាំងអស់ ហើយដោយព្រោះអ្នករាល់គ្នាកាន់តាមសេចក្ដីដែលខ្ញុំបានបង្វឹកបង្រៀនផង
3. តែខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ព្រះគ្រីស្ទជាសិរសា នៃបុរសទាំងអស់ ឯបុរសវិញ នោះជាក្បាលនៃស្ត្រី ហើយសិរសានៃព្រះគ្រីស្ទ គឺជាព្រះ
4. បុរសណាដែលអធិស្ឋាន ឬអធិប្បាយទាំងមានពាក់អ្វីនៅលើក្បាល នោះឈ្មោះថាធ្វើបង្អាប់ដល់សិរសាខ្លួន
5. ឯស្ត្រីណាដែលអធិស្ឋាន ឬអធិប្បាយ ដោយមានក្បាលទទេ នោះឈ្មោះថាធ្វើបង្អាប់ដល់ក្បាលខ្លួនវិញ ដ្បិតដែលធ្វើដូច្នោះ នោះដូចជាបានកោរសក់ចេញដែរ
6. បើស្ត្រីណាមិនពាក់អ្វីនៅលើក្បាល នោះត្រូវកាត់សក់ចេញ តែបើពួកស្រីៗ អៀនខ្មាសចំពោះការកាត់ ឬកោរសក់ នោះត្រូវតែមានអ្វីពាក់វិញ
7. ផ្នែកខាងពួកបុរសវិញ នោះមិនត្រូវពាក់អ្វីលើក្បាលទេ ពីព្រោះខ្លួនជាគំរូ ហើយជាសិរីល្អនៃព្រះ តែស្ត្រីជាសិរីល្អដល់បុរសវិញ
8. ដ្បិតបុរសដើមមិនបានកើតចេញពីស្ត្រីមកទេ គឺស្ត្រីបានចេញមកពីបុរសនោះវិញ
9. ព្រះក៏មិនបានបង្កើតបុរសមកសម្រាប់ស្ត្រីដែរ គឺស្ត្រីសម្រាប់បុរសវិញ
10. ហេតុនោះត្រូវឲ្យពួកស្ត្រីមានទីសម្គាល់ ពីអំណាចរបស់ប្ដី នៅលើក្បាលខ្លួន ដោយព្រោះពួកទេវតា
11. ប៉ុន្តែ ក្នុងព្រះអម្ចាស់ នោះបុរសមិនមែនជាឥតពឹងអាស្រ័យដល់ស្ត្រីឡើយ ហើយស្ត្រីក៏មិនមែនជាឥតពឹងអាស្រ័យដល់បុរសដែរ
12. ដ្បិតបុរសកើតមកដោយសារស្ត្រី ដូចជាស្ត្រីដើមបានកើតមកពីបុរសនោះដែរ តែគ្រប់របស់ទាំងអស់សម្រេចកើតមកអំពីព្រះវិញ
13. ចូរពិចារណាក្នុងខ្លួនអ្នករាល់គ្នាមើល តើគួរគប្បីឲ្យស្ត្រីអធិស្ឋានដល់ព្រះ ដោយឥតមានពាក់អីលើក្បាលឬទេ
14. តើធម្មតាលោកមិនបង្រៀនអ្នករាល់គ្នាទេឬអីថា បើបុរសទុកសក់វែង នោះជាការបង្អាប់ដល់ខ្លួន
15. តែបើស្ត្រីទុកសក់វែង នោះឯងជាសេចក្ដីលំអដល់នាងវិញ ដ្បិតសក់វែងនោះ ទ្រង់បានប្រទានមកនាង ទុកជាប្រដាប់សម្រាប់ទទូរ
16. ប៉ុន្តែ បើមានអ្នកណាចង់ជជែកពីសេចក្ដីនេះ នោះយើងរាល់គ្នាគ្មានទម្លាប់យ៉ាងនេះទេ ហើយពួកជំនុំនៃព្រះក៏គ្មានដែរ។
17. ខាងឯសេចក្ដីដែលខ្ញុំប្រាប់មកក្រោយនេះ ខ្ញុំមិនសរសើរដល់អ្នករាល់គ្នាទេ ដ្បិតដែលអ្នកប្រជុំគ្នា នោះមិនមែនឲ្យបានល្អឡើងទេ គឺឲ្យបានអាក្រក់ជាងទៅវិញ
18. ព្រោះមុនដំបូងខ្ញុំឮថា កាលណាអ្នករាល់គ្នាមូលមកក្នុងពួកជំនុំ នោះតែងមានការបែកខ្ញែកគ្នាទៅ ហើយខ្ញុំក៏បានជឿខ្លះដែរ
19. ពីព្រោះត្រូវតែមានបក្សពួកក្នុងពួកអ្នករាល់គ្នា ដើម្បីឲ្យពួកខ្ជាប់ខ្ជួនបានសម្ដែងមកឲ្យស្គាល់ច្បាស់
20. ដូច្នេះ ដែលប្រជុំគ្នានៅទីណាមួយ នោះមិនមែនប្រជុំ ដើម្បីនឹងបរិភោគលៀងបរិសុទ្ធនៃព្រះអម្ចាស់ទេ
21. ដ្បិតកាលបរិភោគ នោះគ្រប់គ្នាខំបរិភោគម្ហូបរបស់ខ្លួនឲ្យតែឆ្អែតមុនគេទៅ បានជាមានមួយនៅឃ្លាន ហើយមួយទៀតស្រវឹង
22. ចុះតើអ្នករាល់គ្នាគ្មានផ្ទះ សម្រាប់ជាទីឲ្យបានបរិភោគអាហារទេឬអី ឬតើអ្នកមើលងាយដល់ពួកជំនុំនៃព្រះ ហើយចង់ធ្វើឲ្យពួកអ្នកដែលគ្មានអ្វីសោះ មានសេចក្ដីខ្មាសឬអី តើគួរឲ្យខ្ញុំនិយាយនឹងអ្នករាល់គ្នាថាដូចម្តេច គួរឲ្យសរសើរឬ ខ្ញុំមិនសរសើរទេ។
23. ដ្បិតឯសេចក្ដីដែលខ្ញុំបានបង្រៀនដល់អ្នករាល់គ្នា នោះខ្ញុំបានទទួលពីព្រះអម្ចាស់មក គឺថានៅពេលយប់ដែលព្រះអម្ចាស់យេស៊ូវត្រូវគេបញ្ជូន នោះទ្រង់បានយកនំបុ័ង
24. លុះទ្រង់បានអរព្រះគុណរួចហើយ ក៏កាច់នំបុ័ងដោយមានព្រះបន្ទូលថា «ចូរយកពិសាចុះ នេះជារូបកាយខ្ញុំ ដែលត្រូវកាច់សម្រាប់អ្នករាល់គ្នា ចូរធ្វើកិច្ចនេះទុកជាសេចក្ដីរំឭកពីខ្ញុំចុះ»
25. លុះក្រោយដែលបានបរិភោគរួចហើយ នោះទ្រង់ក៏យកពែងបែបដូច្នោះដែរ ដោយមានព្រះបន្ទូលថា «ពែងនេះជាសញ្ញាថ្មី ដោយនូវឈាមខ្ញុំ ចូរធ្វើដូច្នេះរាល់វេលាណាដែលផឹក ទុកជាសេចក្ដីរំឭកដល់ខ្ញុំ»
26. ដ្បិតរាល់វេលាណា ដែលអ្នករាល់គ្នាបរិភោគនំបុ័ងនេះ ហើយផឹកពីពែងនេះ នោះឈ្មោះថាសម្ដែងពីសេចក្ដីសុគតរបស់ផងព្រះអម្ចាស់ ដរាបដល់ទ្រង់យាងមក
27. បានជាអ្នកណាដែលបរិភោគនំបុ័ងនេះ ឬផឹកពីពែងនៃព្រះអម្ចាស់បែបមិនគួរសម នោះនឹងមានទោសចំពោះរូបអង្គ ហើយនិងព្រះលោហិតនៃព្រះអម្ចាស់
28. ត្រូវឲ្យមនុស្សល្បងខ្លួនឯងមើល រួចសឹមបរិភោគនំបុ័ង ហើយផឹកពីពែងនេះចុះ
29. ដ្បិតអ្នកណាដែលបរិភោគបែបមិនគួរសម អ្នកនោះឈ្មោះថាបរិភោគជាសេចក្ដីជំនុំជម្រះដល់ខ្លួនវិញ ដោយព្រោះមិនពិចារណាឃើញរូបអង្គនៃព្រះអម្ចាស់ទេ
30. គឺដោយហេតុនោះបានជាមានអ្នករាល់គ្នាជាច្រើន ទៅជាខ្សោយ ហើយឈឺ ក៏មានគ្នាជាច្រើនដេកលក់ទៅហើយដែរ
31. បើសិនជាយើងរាល់គ្នាពិចារណាមើលក្នុងខ្លួនយើង នោះយើងមិនត្រូវជាប់ជំនុំជម្រះទេ
32. តែកាលណាយើងរាល់គ្នាត្រូវជាប់ជំនុំជម្រះ នោះព្រះអម្ចាស់ទ្រង់វាយផ្ចាលយើងវិញ ដើម្បីកុំឲ្យយើងជាប់ទោសជាមួយនឹងលោកីយ៍ឡើយ
33. ដូច្នេះ បងប្អូនអើយ កាលណាប្រជុំគ្នា ដើម្បីនឹងបរិភោគនោះ ត្រូវបង្អង់ចាំគ្នាផង
34. បើសិនជាអ្នកណាឃ្លាន ឲ្យអ្នកនោះបរិភោគនៅឯផ្ទះចុះ ដើម្បីកុំឲ្យអ្នករាល់គ្នាប្រជុំទៅ នាំឲ្យជាប់មានទោសឡើយ ឯការឯទៀត ដល់កាលណាខ្ញុំមក នោះខ្ញុំនឹងសម្រេចគ្រប់ទាំងអស់។
About កូរិនថូសទី ១ Chapter 11
Read កូរិនថូសទី ១ Chapter 11 online from the Holy Bible. This chapter is part of the Book of កូរិនថូសទី ១ in the New Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: កូរិនថូសទី ១
Chapter: 11
Testament: New Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading កូរិនថូសទី ១. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading កូរិនថូសទី ១ Chapter 11 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is កូរិនថូសទី ១ Chapter 11?
កូរិនថូសទី ១ Chapter 11 is part of the Book of កូរិនថូសទី ១ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete កូរិនថូសទី ១ Chapter 11 online for free with easy chapter navigation.
More Chapters from កូរិនថូសទី ១
- កូរិនថូសទី ១ Chapter 12
- កូរិនថូសទី ១ Chapter 7
- កូរិនថូសទី ១ Chapter 3
- កូរិនថូសទី ១ Chapter 2
- កូរិនថូសទី ១ Chapter 15
- កូរិនថូសទី ១ Chapter 14
- កូរិនថូសទី ១ Chapter 9
Explore More from ព្រះគម្ពីរសញ្ញាថ្មី
- លូកា Chapter 2
- កូរិនថូសទី ២ Chapter 9
- ហេព្រើរ Chapter 12
- កូរិនថូសទី ១ Chapter 5
- កូរិនថូសទី ១ Chapter 10
- ពេត្រុស ទី ១ Chapter 1
- លូកា Chapter 23