Read សុភាសិត Chapter 24 Online
Read សុភាសិត Chapter 24 online from the Holy Bible. This chapter is part of the Book of សុភាសិត in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of សុភាសិត and the Holy Bible online.
Choose a Chapter
សុភាសិត 24
ជំពូក 24
1. កុំឲ្យមានចិត្តច្រណែននឹងមនុស្សអាក្រក់សោះឡើយ ក៏កុំឲ្យចង់ទៅរួមនៅនឹងគេដែរ
2. ដ្បិតចិត្តគេគិតគូរតែការសង្កត់សង្កិនទទេ ហើយបបូរមាត់គេពោលតែសេចក្ដីប្រទូសរ៉ាយ។
3. ការដែលសង់ផ្ទះឡើងបាន នោះក៏ដោយសារប្រាជ្ញា ហើយគឺដោយសារយោបល់ ដែលផ្ទះនោះនឹងបានតាំងនៅជាមាំមួន
4. ហើយដោយសារតម្រិះ នោះបន្ទប់ទាំងឡាយបានពេញដោយគ្រប់ទាំងទ្រព្យសម្បត្តិដ៏វិសេស ជារបស់ដែលគាប់ចិត្ត។
5. មនុស្សមានប្រាជ្ញាក៏មានកម្លាំងច្រើន អើ មនុស្សដែលមានតម្រិះក៏ចម្រើនអំណាចខ្លួនឡើង
6. ដ្បិតដោយមានការជួយគំនិតដែលប្រកបដោយប្រាជ្ញា នោះឯងនឹងអាចធ្វើសឹកសង្គ្រាមបាន ហើយដោយមានអ្នកប្រឹក្សាជាច្រើន នោះទើបបានជ័យជម្នះ។
7. ប្រាជ្ញាជារបស់ខ្ពស់ហួសល្បត់មនុស្សល្ងីល្ងើ គេមិនបើកមាត់នៅត្រង់ទ្វារក្រុងឡើយ។
8. អ្នកណាដែលគិតគូរបង្កើតអំពើអាក្រក់ នោះនឹងបានឈ្មោះថាជាមនុស្សកោងកាច។
9. គំនិតគិតពីសេចក្ដីចម្កួត នោះជាអំពើបាប ហើយអ្នកដែលចំអកមើលងាយ ក៏ជាទីស្អប់ខ្ពើមដល់មនុស្សទាំងឡាយ។
10. បើឯងអន់ថយក្នុងថ្ងៃលំបាក នោះឈ្មោះថាឯងមានកម្លាំងតិចទេ។
11. ចូរជួយសង្គ្រោះពួកអ្នក ដែលគេដឹកនាំទៅឲ្យត្រូវស្លាប់ ហើយរាំងរាពួកអ្នកដែលកំពុងតែទៅឯទីសម្លាប់ចុះ
12. បើឯងថា មើល យើងមិនបានដឹងទេ ឯព្រះដែលទ្រង់ថ្លឹងមើលចិត្ត តើទ្រង់មិនពិចារណាឃើញ ហើយដែលទ្រង់ថែរក្សាព្រលឹងឯង តើមិនជ្រាបទេឬ តើទ្រង់នឹងមិនសងដល់មនុស្សទាំងឡាយតាមការដែលគេប្រព្រឹត្តទេឬអី។
13. កូនអើយ ចូរបរិភោគទឹកឃ្មុំចុះ ដ្បិតជារបស់ឆ្ងាញ់ ហើយសំណុំឃ្មុំដែលមានរសផ្អែមដល់មាត់ឯងផង
14. គឺយ៉ាងនោះ ដែលឯងនឹងដឹងថា ប្រាជ្ញាក៏ល្អ ដល់ព្រលឹងឯងដែរ បើឯងរកប្រាជ្ញានោះឃើញ នោះនឹងបានរង្វាន់ ហើយសេចក្ដីសង្ឃឹមរបស់ឯងនឹងមិនត្រូវកាត់បង់ឡើយ។
15. នែ មនុស្សអាក្រក់អើយ កុំឲ្យលបចាំប្រទូស្តនឹងលំនៅរបស់មនុស្សសុចរិតឡើយ កុំឲ្យបំផ្លាញទីស្នាក់នៅរបស់គេឲ្យសោះ
16. ដ្បិតមនុស្សសុចរិត ទោះបើគេដួលដល់៧ដងក៏ដោយ គង់តែនឹងក្រោកឡើងវិញបាន តែមនុស្សអាក្រក់ត្រូវទម្លាក់ទៅក្នុងសេចក្ដីអន្តរាយវិញ។
17. កុំឲ្យមានចិត្តរីករាយក្នុងកាលដែលខ្មាំងសត្រូវឯងដួលចុះឡើយ ក៏កុំឲ្យមានចិត្តសប្បាយក្នុងកាលដែលគេត្រូវទម្លាក់ទៅដែរ
18. ក្រែងព្រះយេហូវ៉ាទ្រង់ទតឃើញ ហើយការនោះមិនគាប់ដល់ព្រះហឫទ័យ រួចទ្រង់បង្វែរសេចក្ដីក្រោធចេញពីអ្នកនោះវិញ។
19. កុំឲ្យក្តៅចិត្ត ដោយព្រោះមនុស្សដែលប្រព្រឹត្តអំពើអាក្រក់ឡើយ ក៏កុំឲ្យច្រណែននឹងមនុស្សកោងកាចដែរ
20. ដ្បិតនឹងគ្មានរង្វាន់ណា ឲ្យដល់មនុស្សដែលប្រព្រឹត្តអំពើអាក្រក់ឡើយ ហើយចង្កៀងរបស់មនុស្សកោងកាចនឹងត្រូវរលត់ទៅ។
21. កូនអើយ ចូរកោតខ្លាចដល់ព្រះយេហូវ៉ា ហើយដល់ស្តេចផង កុំឲ្យឯងសេពគប់នឹងមនុស្សដែលតែងតែសាវាឡើយ
22. ដ្បិតសេចក្ដីអន្តរាយនឹងលោមកលើគេភ្លាម តើអ្នកណានឹងអាចស្គាល់ការវិនាស ដែលមកពីព្រះនឹងស្តេចនោះបាន។
23. សេចក្ដីទាំងនេះក៏ជាពាក្យពោលទុក របស់ពួកអ្នកប្រាជ្ញដែរ គឺថា ការដែលយោគយល់ខាងអ្នកណាក្នុងរឿងក្តី នោះមិនល្អទេ
24. អ្នកណាដែលកាត់ឲ្យមនុស្សអាក្រក់ថា ឯងសុចរិតទេ នោះបណ្តាជននឹងប្រទេចផ្តាសាដល់អ្នកនោះ ហើយអស់ទាំងសាសន៍នឹងស្អប់ខ្ពើមអ្នកនោះដែរ
25. តែឯអ្នកណាដែលបន្ទោសដល់មនុស្សអាក្រក់វិញ គេនឹងពេញចិត្តចំពោះអ្នកនោះ ហើយនិងមានពរយ៉ាងវិសេសមកស្ថិតលើអ្នកនោះដែរ
26. អ្នកណាដែលតបឆ្លើយដោយពាក្យត្រឹមត្រូវ នោះគេនឹងថើបអ្នកនោះដោយបបូរមាត់។
27. ចូរត្រៀមការឯងនៅខាងក្រៅចុះ ហើយរៀបចំសម្រាប់ខ្លួន នៅឯវាលជាមុនសិន ទើបសង់ផ្ទះឯងឡើងជាក្រោយ។
28. កុំឲ្យធ្វើបន្ទាល់ទាស់នឹងអ្នកជិតខាងដោយឥតហេតុឡើយ ក៏កុំឲ្យបញ្ឆោតដោយបបូរមាត់ឯងដែរ
29. កុំឲ្យពោលដូច្នេះឡើយ ថា អញនឹងប្រព្រឹត្តដល់គេ ដូចជាគេបានប្រព្រឹត្តដល់អញដែរ អញនឹងសងដល់អ្នកនោះតាមការដែលគេបានប្រព្រឹត្តរួចហើយ។
30. យើងបានដើរក្បែរចម្ការរបស់មនុស្សខ្ជិលច្រអូស ហើយក្បែរដំណាំទំពាំងបាយជូររបស់មនុស្សដែលឥតមានប្រាជ្ញា
31. នោះឃើញថា មានបន្លាដុះគ្របពេញហើយ ដីនោះដេរដាសដោយព្រៃទ្រុបទ្រុល ឯកំផែងក៏រលំដែរ
32. នោះយើងបានរំពឹងមើល ហើយពិចារណាដោយល្អិត ក៏យល់ឃើញ ហើយទទួលសេចក្ដីបង្រៀនថា
33. ដេកបន្តិច ងោកបន្តិច ឱបដៃ និងដេកបន្តិច
34. យ៉ាងនោះសេចក្ដីកំសត់ទុគ៌តរបស់ឯងនឹងលោមកដល់ដូចជាចោរប្លន់ ព្រមទាំងសេចក្ដីខ្វះខាត ដូចជាមនុស្សកាន់គ្រឿងអាវុធផង។
About សុភាសិត Chapter 24
Read សុភាសិត Chapter 24 online from the Holy Bible. This chapter is part of the Book of សុភាសិត in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: សុភាសិត
Chapter: 24
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading សុភាសិត. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading សុភាសិត Chapter 24 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is សុភាសិត Chapter 24?
សុភាសិត Chapter 24 is part of the Book of សុភាសិត in the Holy Bible.
Can I read this chapter online?
Yes. You can read the complete សុភាសិត Chapter 24 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- សាស្តា Chapter 1
- ហូសេ Chapter 12
- ហូសេ Chapter 4
- ហូសេ Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 6
Explore More from សុភាសិត
- សុភាសិត Chapter 4
- សុភាសិត Chapter 7
- សុភាសិត Chapter 18
- សុភាសិត Chapter 30
- សុភាសិត Chapter 27
- សុភាសិត Chapter 12
- សុភាសិត Chapter 29