ចោទិយកថា Chapter 27

For English

Read ចោទិយកថា Chapter 27 Online

Read ចោទិយកថា Chapter 27 online from the Holy Bible. This chapter is part of the Book of ចោទិយកថា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ចោទិយកថា and the Holy Bible online.

Choose a Chapter

ចោទិយកថា 27

ជំពូក 27

1. នោះ​ម៉ូសេ និង​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល ក៏​បង្គាប់​ដល់​បណ្តា‌ជន​ថា ចូរ​កាន់​តាម​គ្រប់​ទាំង​បញ្ញត្ត​ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ

2. រួច​នៅ​ថ្ងៃ​ដែល​ឆ្លង​ទន្លេ​យ័រដាន់ ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​មក​ឯង នោះ​ត្រូវ​ឲ្យ​រៀប​ថ្ម​ឡើង ហើយ​បូក​បាយអ​ចុះ

3. ត្រូវ​ចារឹក​អស់​ទាំង​ពាក្យ​ក្នុង​ក្រឹត្យ‌វិន័យ​នេះ ចុះ​នៅ​នឹង​ថ្ម​នោះ ក្នុង​កាល​ដែល​ឆ្លង​ទៅ ដើម្បី​នឹង​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ គឺ​ជា​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ ដូច​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​អយ្យកោ​ឯង បាន​មាន​ព្រះ‌បន្ទូល​ហើយ

4. កាល​ណា​ឯង​រាល់​គ្នា​បាន​ឆ្លង​ទន្លេ​យ័រដាន់​រួច​ហើយ ត្រូវ​ឲ្យ​រៀប​ថ្ម​នោះ​ឡើង នៅ​លើ​ភ្នំ​អេបាល តាម​ដែល​អញ​បង្គាប់​នៅ​ថ្ងៃ​នេះ រួច​បូក​បាយអ​ផង

5. នៅ​ទី​នោះ​ក៏​ត្រូវ​ស្អាង​អាសនៈ​១ ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង គឺ​ជា​អាសនៈ​ធ្វើ​ពី​ថ្ម មិន​ត្រូវ​ឲ្យ​យក​ដែក​ពន្លាក​ទៅ​ដាប់​ឡើយ

6. ត្រូវ​ស្អាង​អាសនៈ​ផង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដោយ​ថ្ម​ទាំង​មូល ហើយ​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង នៅ​លើ​អាសនៈ​នោះ

7. ព្រម​ទាំង​តង្វាយ​មេត្រី​ផង រួច​ត្រូវ​បរិភោគ​នៅ​កន្លែង​នោះ ដោយ​អរ​សប្បាយ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង

8. ត្រូវ​ឲ្យ​ឯង​ចារឹក​អស់​ទាំង​ពាក្យ ក្នុង​ក្រឹត្យ​វិន័យ​នេះ ចុះ​នៅ​នឹង​ថ្ម​ទាំង​នោះ ឲ្យ​ច្បាស់​ប្រចក្ស។

9. រួច​ម៉ូសេ និង​ពួក​លេវី​ដ៏​ជា​សង្ឃ ក៏​ប្រាប់​ដល់​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ថា ចូរ​នៅ​ស្ងៀម ហើយ​ស្តាប់​ចុះ ឱ​ពួក​អ៊ីស្រា‌អែល​អើយ នៅ​ថ្ងៃ​នេះ ឯង​បាន​ត្រឡប់​ជា​រាស្ត្រ​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ហើយ

10. ដូច្នេះ ត្រូវ​ឲ្យ​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ចុះ ព្រម​ទាំង​ប្រព្រឹត្ត​តាម​អស់​ទាំង​ច្បាប់ និង​បញ្ញត្ត​ទ្រង់​ទាំង​ប៉ុន្មាន ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ។

11. ហើយ​នៅ​ថ្ងៃ​នោះ​ឯង ម៉ូសេ​ក៏​ផ្តាំ​ដល់​បណ្តា‌ជន​ទាំង‌ឡាយ​ថា

12. កាល​ណា​ឯង​រាល់​គ្នា​បាន​ឆ្លង​ទន្លេ​យ័រដាន់​រួច​ហើយ នោះ​ត្រូវ​ឲ្យ​ពួក​ទាំង​នេះ​ឈរ​នៅ​លើ​ភ្នំ​កេរិស៊ីម ដើម្បី​នឹង​ឲ្យ​ពរ​ដល់​បណ្តា‌ជន គឺ​ពួក​ស៊ីម្មាន​១ ពួក​លេវី​១ ពួក​យូដា​១ ពួក​អ៊ីសាខារ​១ ពួក​យ៉ូសែប​១ និង​ពួក​បេន‌យ៉ាមីន​១

13. ឯ​ពួក​នេះ​ត្រូវ​ឲ្យ​គេ​ឈរ​នៅ​លើ​ភ្នំ​អេបាល ដើម្បី​នឹង​ដាក់​បណ្តាសា​វិញ គឺ​ពួក​រូបេន​១ ពួក​កាឌ់​១ ពួក​អេស៊ើរ​១ ពួក​សាប់‌យូល៉ូន​១ ពួក​ដាន់​១ និង​ពួក​ណែប‌ថាលី​១។

14. នោះ​ត្រូវ​ឲ្យ​ពួក​លេវី​ចាប់​ផ្តើម​បន្លឺ​ឡើង ដោយ​ពាក្យ​ជា​ខ្លាំង ដល់​ពួក​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ថា___

15. ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​ឆ្លាក់ ឬ​សិត​ធ្វើ​រូប ដែល​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា គឺ​ជា​របស់​ដែល​ដៃ​ជាង​ធ្វើ រួច​យក​ទៅ​ដាក់​នៅ​ទី​សម្ងាត់ នោះ​បណ្តា‌ជន​ទាំង‌ឡាយ​ត្រូវ​ឆ្លើយ​ឡើង​ថា អាម៉ែន។

16. ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​មើល‌ងាយ​ដល់​ឪពុក​ម្តាយ​ខ្លួន នោះ​បណ្តា‌ជន​ទាំង‌ឡាយ​ត្រូវ​ឆ្លើយ​ឡើង​ថា អាម៉ែន។

17. ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​បន្ថយ​គោល​ចារឹក​របស់​អ្នក​ជិត​ខាង​ខ្លួន នោះ​បណ្តា‌ជន​ទាំង‌ឡាយ​ត្រូវ​ឆ្លើយ​ឡើង​ថា អាម៉ែន។

18. ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​ធ្វើ​ឲ្យ​មនុស្ស​ខ្វាក់​វង្វេង​ចេញ​ពី​ផ្លូវ​ទៅ នោះ​បណ្តា‌ជន​ទាំង‌ឡាយ​ត្រូវ​ឆ្លើយ​ឡើង​ថា អាម៉ែន។

19. ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​បង្វែរ​សេចក្ដី​យុត្តិ‌ធម៌​ពី​អ្នក​ដទៃ និង​កូន​កំព្រា ហើយ​និង​ស្រី​មេម៉ាយ នោះ​បណ្តា‌ជន​ទាំង‌ឡាយ​ត្រូវ​ឆ្លើយ​ឡើង​ថា អាម៉ែន។

20. ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​រួម​ដំណេក​នឹង​ប្រពន្ធ​របស់​ឪពុក​ខ្លួន ដ្បិត​អ្នក​នោះ​បាន​បើក​សំលៀក​របស់​ឪពុក​ហើយ នោះ​បណ្តា‌ជន​ទាំង‌ឡាយ​ត្រូវ​ឆ្លើយ​ឡើង​ថា អាម៉ែន។

21. ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​រួម​សង្វាស​នឹង​សត្វ​ណា​មួយ នោះ​បណ្តា‌ជន​ទាំង‌ឡាយ​ត្រូវ​ឆ្លើយ​ឡើង​ថា អាម៉ែន។

22. ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​រួម​ដំណេក​នឹង​បង ឬ​ប្អូន​ស្រី ជា​កូន​របស់​ឪពុក ឬ​ម្តាយ​តែ​មួយ នោះ​បណ្តា‌ជន​ទាំង‌ឡាយ​ត្រូវ​ឆ្លើយ​ឡើង​ថា អាម៉ែន។

23. ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​រួម​ដំណេក​នឹង​ម្តាយ‌ក្មេក​របស់​ខ្លួន នោះ​បណ្តា‌ជន​ទាំង‌ឡាយ​ត្រូវ​ឆ្លើយ​ឡើង​ថា អាម៉ែន។

24. ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​វាយ​អ្នក​ជិត​ខាង​ខ្លួន​ដោយ​សម្ងាត់ នោះ​បណ្តា‌ជន​ទាំង‌ឡាយ​ត្រូវ​ឆ្លើយ​ឡើង​ថា អាម៉ែន។

25. ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​ស៊ី​សំណូក​ដើម្បី​នឹង​សម្លាប់​មនុស្ស​ណា​ដែល​ឥត​ទោស នោះ​បណ្តា‌ជន​ទាំង‌ឡាយ​ត្រូវ​ឆ្លើយ​ឡើង​ថា អាម៉ែន។

26. ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​អស់​ទាំង​ពាក្យ​ក្នុង​ក្រឹត្យ‌វិន័យ​នេះ ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង នោះ​បណ្តា‌ជន​ទាំង‌ឡាយ​ត្រូវ​ឆ្លើយ​ឡើង​ថា អាម៉ែន។

About ចោទិយកថា Chapter 27

Read ចោទិយកថា Chapter 27 online from the Holy Bible. This chapter is part of the Book of ចោទិយកថា in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ចោទិយកថា
Chapter: 27
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ចោទិយកថា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ចោទិយកថា Chapter 27 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ចោទិយកថា Chapter 27?

ចោទិយកថា Chapter 27 is part of the Book of ចោទិយកថា in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ចោទិយកថា Chapter 27 online for free with easy chapter navigation.

More Chapters from ចោទិយកថា

  1. ចោទិយកថា Chapter 18
  2. ចោទិយកថា Chapter 31
  3. ចោទិយកថា Chapter 24
  4. ចោទិយកថា Chapter 17
  5. ចោទិយកថា Chapter 12
  6. ចោទិយកថា Chapter 11
  7. ចោទិយកថា Chapter 2

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. សាំយូអែល ទី ១ Chapter 15
  2. ពួក ចៅហ្វាយ Chapter 9
  3. សុភាសិត Chapter 3
  4. ទំនុកដំកើង Chapter 47
  5. ចោទិយកថា Chapter 14
  6. អេសេគាល Chapter 37
  7. ជនគណនា Chapter 29

Related Chapters & Readings

  1. យ៉ូប Chapter 9
  2. ជនគណនា Chapter 30
  3. កូរិនថូសទី ១ Chapter 14
  4. កូរិនថូសទី ១ Chapter 2
  5. សាការី Chapter 10
  6. ទំនុកដំកើង Chapter 126
  7. យ៉ូប Chapter 42
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *