Read យេរេមា Chapter 31 Online
Read យេរេមា Chapter 31 online from the Holy Bible. This chapter is part of the Book of យេរេមា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of យេរេមា and the Holy Bible online.
Choose a Chapter
យេរេមា 31
ជំពូក 31
1. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នៅគ្រានោះ អញនឹងធ្វើជាព្រះ ដល់គ្រប់ទាំងគ្រួនៃសាសន៍អ៊ីស្រាអែល ហើយគេនឹងបានជារាស្ត្ររបស់អញ
2. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ពួកជនដែលសល់នៅពីដាវ គឺជាពួកអ៊ីស្រាអែល គេបានប្រកបដោយគុណនៅទីរហោស្ថាន ក្នុងកាលដែលអញទៅប្រោសឲ្យបានសេចក្ដីសម្រាក
3. ព្រះយេហូវ៉ាទ្រង់បានលេចមកឲ្យខ្ញុំឃើញកាលពីដើម ដោយព្រះបន្ទូលថា អើ អញបានស្រឡាញ់ឯង ដោយសេចក្ដីស្រឡាញ់ដ៏ស្ថិតស្ថេរនៅអស់កល្ប ហេតុនេះបានជាអញទាញនាំឯងមក ដោយសេចក្ដីសប្បុរស
4. ឱព្រហ្មចារីនៃសាសន៍អ៊ីស្រាអែលអើយ អញនឹងសង់ឯងឡើងវិញ នោះឯងនឹងបានតាំងនៅ ឯងនឹងបានតាក់តែងដោយក្រាប់ជាថ្មីទៀត ព្រមទាំងចេញទៅលោតកញ្ឆេងជាមួយនឹងពួកអ្នកដែលលេងសប្បាយ
5. ឯងនឹងដាំដំណាំទំពាំងបាយជូរនៅលើភ្នំស្រុកសាម៉ារីទៀត ម្ចាស់ដំណាំនឹងដាំទៅ ហើយទទួលផលផង
6. ដ្បិតនឹងមានថ្ងៃមកដល់ ដែលពួកយាមនៅលើភ្នំស្រុកអេប្រាអិម នឹងស្រែកឡើងថា ចូរក្រោកឡើង យើងនឹងឡើងទៅឯព្រះយេហូវ៉ាជាព្រះនៃយើងនៅក្រុងស៊ីយ៉ូន។
7. ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ចូរច្រៀងដោយចិត្តអរសប្បាយ ព្រោះពួកយ៉ាកុប ហើយស្រែកឡើងដោយអំណរ ដោយព្រោះមេប្រធាននៃអស់ទាំងសាសន៍ ចូរប្រកាសប្រាប់ចុះ ចូរលើកសរសើរ ដោយពាក្យថា ឱព្រះយេហូវ៉ាអើយ សូមជួយសង្គ្រោះសំណល់នៃសាសន៍អ៊ីស្រាអែល ជារាស្ត្ររបស់ទ្រង់ផង
8. មើល អញនឹងនាំគេមកស្រុកខាងជើង ហើយនិងប្រមូលគេពីចុងផែនដីបំផុត មានទាំងពួកខ្វាក់ ពួកខ្វិន ស្រីមានទំងន់ និងស្រីដែលរៀបនឹងសម្រាលកូនផង ជាពួកមនុស្សយ៉ាងធំ ដែលនឹងវិលមកនៅទីនេះវិញ
9. គេនឹងមកដោយទឹកភ្នែក និងពាក្យទូលអង្វរ អញនឹងនាំមុខគេ ហើយតម្រង់គេដើរទៅក្បែរមាត់ទន្លេ តាមផ្លូវត្រង់ ជាផ្លូវដែលគេមិនចំពប់ដួលឡើយ ដ្បិតអញជាឪពុកដល់សាសន៍អ៊ីស្រាអែល ហើយពួកអេប្រាអិមជាកូនច្បងរបស់អញ។
10. ឱសាសន៍ដទៃទាំងប៉ុន្មានអើយ ចូរឲ្យឯងរាល់គ្នាស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ា ហើយថ្លែងប្រាប់ដល់ពួកកោះដែលនៅឆ្ងាយថា ព្រះដែលបានកម្ចាត់កម្ចាយសាសន៍អ៊ីស្រាអែលទៅ ទ្រង់នឹងប្រមូលគេមកវិញ ហើយនិងរក្សាគេ ដូចជាអ្នកគង្វាលឃ្វាលហ្វូងចៀមរបស់ខ្លួន
11. ពីព្រោះព្រះយេហូវ៉ាទ្រង់បានលោះយ៉ាកុបហើយ ទ្រង់បានដោះគេចេញពីកណ្តាប់ដៃនៃពួកអ្នកដែលខ្លាំងជាងខ្លួន
12. គេនឹងមក ហើយច្រៀងនៅលើទីខ្ពស់នៃភ្នំស៊ីយ៉ូន ហើយនិងមកហូរហែ ដល់សេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ា គឺមកដល់ស្រូវ ទឹកទំពាំងបាយជូរ ប្រេង និងកូនចៀម កូនគោ ពីហ្វូងសត្វ ហើយព្រលឹងគេនឹងបានដូចជាសួនច្បារ ដែលមានទឹកស្រោច នោះគេនឹងមិនមានសេចក្ដីព្រួយទៀតឡើយ
13. គ្រានោះ នាងក្រមុំនឹងមានចិត្តរីករាយក្នុងការលោតកញ្ឆេង ព្រមទាំងពួកកំលោះៗ និងពួកចាស់ៗទាំងអស់គ្នាផង ដ្បិតអញនឹងបំប្រែសេចក្ដីសោកសៅរបស់គេទៅជាសេចក្ដីអំណរវិញ ហើយកំសាន្តចិត្តគេ ព្រមទាំងឲ្យគេរីករាយចេញពីសេចក្ដីទុក្ខព្រួយរបស់គេ
14. អញក៏នឹងចម្អែតព្រលឹងនៃពួកសង្ឃ ដោយសេចក្ដីបរិបូរ ហើយរាស្ត្រអញនឹងបានស្កប់ចិត្ត ដោយសេចក្ដីសប្បុរសរបស់អញ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
15. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មានឮសូរសំឡេងនៅរ៉ាម៉ា ជាសូរទំនួញ និងសូរយំយ៉ាងជូរចត់ គឺនាងរ៉ាជែលយំនឹងកូននាង ហើយមិនព្រមកំសាន្តចិត្ត ពីដំណើរកូនសោះ ដ្បិតវាវិនាសបាត់ហើយ
16. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ចូរទប់សំឡេងឯងមិនឲ្យយំ និងភ្នែកឯងមិនឲ្យហូរសស្រាក់ឡើយ ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ការរបស់ឯងនឹងបានរង្វាន់ជាពិត ហើយវារាល់គ្នានឹងវិលមកពីស្រុករបស់ខ្មាំងសត្រូវវិញ
17. ព្រះយេហូវ៉ាទ្រង់ក៏មានព្រះបន្ទូលថា មានសេចក្ដីសង្ឃឹមសម្រាប់ចុងបំផុតរបស់ឯង កូនចៅឯងនឹងវិលមកឯព្រំដែនរបស់គេវិញ
18. ពិតប្រាកដជាអញបានឮពួកអេប្រាអិម កំពុងតែត្អូញត្អែរថា ទ្រង់បានវាយផ្ចាលទូលបង្គំ គឺទូលបង្គំត្រូវវាយពង្រាបដូចជាកូនគោដែលមិនធ្លាប់ទឹម សូមទ្រង់ទាញញាក់ទូលបង្គំមកវិញ នោះទូលបង្គំនឹងវិលបែរមកហើយ ដ្បិតគឺទ្រង់ហើយជាព្រះយេហូវ៉ាជាព្រះនៃទូលបង្គំ
19. ក្រោយដែលទ្រង់បានទាញញាក់ទូលបង្គំមកវិញ នោះទូលបង្គំបានប្រែគំនិតឡើងជាពិត កាលទូលបង្គំបានទទួលសេចក្ដីប្រៀនប្រដៅហើយ នោះក៏វាយទះភ្លៅខ្លួន ទូលបង្គំមានសេចក្ដីខ្មាស អើ ក៏ជ្រប់មុខផង ពីព្រោះទូលបង្គំធន់រងសេចក្ដីអាម៉ាស់ខ្មាសនៃវ័យនៅក្មេង
20. តើអេប្រាអិមជាកូនសំឡាញ់របស់អញឬ តើជាកូនសំណប់ឬអី ដ្បិតដែលអញនិយាយទាស់នឹងវាវេលាណា នោះអញក៏នឹករឭកដល់វានៅវេលានោះឯង ដូច្នេះ អញមានចិត្តរំជួលដល់វា ហើយនិងអាណិតមេត្តាដល់វាជាមិនខាន នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
21. ចូរធ្វើទីសម្គាល់តាមផ្លូវ ហើយដោតដំរុយចុះ ចូរតាំងចិត្តតម្រង់ទៅឯថ្នល់ គឺជាផ្លូវដែលឯងបានទៅតាមនោះ ឱព្រហ្មចារីនៃសាសន៍អ៊ីស្រាអែលអើយ ចូរវិលមកវិញ ចូរវិលមកឯទីក្រុងរបស់ឯងទាំងនេះចុះ
22. ឱកូនស្រីដែលរាថយអើយ ឯងនឹងនៅតែដើរសាត់អណ្តែត តើដល់កាលណាទៀត ដ្បិតព្រះយេហូវ៉ាទ្រង់បានបង្កើតការថ្មីនៅផែនដី គឺមនុស្សស្រីនឹងឡោមព័ទ្ធមនុស្សប្រុស។
23. ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា កាលណាអញនាំពួកគេដែលជាឈ្លើយមកវិញ នោះនៅក្នុងស្រុកយូដា ហើយអស់ទាំងទីក្រុងនៅស្រុកនោះ គេនឹងនិយាយពាក្យនេះឡើងជាថ្មីទៀត គឺថា ឱទីលំនៅនៃសេចក្ដីសុចរិត ហើយភ្នំនៃសេចក្ដីបរិសុទ្ធអើយ សូមព្រះយេហូវ៉ាប្រទានពរដល់ឯង
24. នោះពួកយូដា និងអស់អ្នកនៅទីក្រុងរបស់គេ គឺជាពួកអ្នកធ្វើស្រែចម្ការ ហើយពួកអ្នកដែលឃ្វាលហ្វូងសត្វដែរ គេនឹងនៅទីនោះ
25. ដ្បិតអញបានចម្អែតព្រលឹងមនុស្សដែលល្វើយ ហើយឯព្រលឹងព្រួយលំបាក នោះអញបានឲ្យស្កប់ចិត្តឡើងវិញ
26. មកដល់ត្រឹមនេះ ខ្ញុំបានភ្ញាក់ដឹងខ្លួនឡើង ហើយមើល ការដេកលក់របស់ខ្ញុំបានផ្អែមឆ្ងាញ់ដល់ខ្ញុំណាស់
27. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល នឹងមានគ្រាមកដល់ ដែលអញនឹងយកពូជមនុស្ស និងពូជសត្វព្រោះចុះក្នុងពួកវង្សអ៊ីស្រាអែល ហើយនិងពួកវង្សយូដា
28. រួចដែលអញបានមើលគេ ដើម្បីនឹងដករំលើងកាច់បំបាក់ រំលំ បំផ្លាញហើយធ្វើទុក្ខជាយ៉ាងណា នោះអញនឹងមើលគេ ដើម្បីនឹងសង់គេឡើង ហើយដាំគេយ៉ាងនោះដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
29. នៅគ្រានោះ គេនឹងលែងនិយាយថា «ពួកឪពុក បានស៊ីផ្លែមានរសជូរ ហើយពួកកូន ក៏សង្កៀរធ្មេញ»
30. គឺគ្រប់គ្នានឹងត្រូវស្លាប់ ដោយព្រោះអំពើទុច្ចរិតរបស់គេរៀងខ្លួនវិញ ឯអស់អ្នកណាដែលស៊ីផ្លែមានរសជូរ គឺអ្នកនោះឯងដែលនឹងសង្កៀរធ្មេញទេ។
31. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នឹងមានគ្រាមកដល់ ដែលអញនឹងតាំងសញ្ញាថ្មីនឹងពួកវង្សអ៊ីស្រាអែល ហើយនិងពួកវង្សយូដា
32. មិនមែនតាមសញ្ញាដែលអញបានតាំងនឹងពួកអយ្យកោគេ នៅថ្ងៃដែលអញបានចាប់ដៃដឹកគេ ចេញពីស្រុកអេស៊ីព្ទមកនោះទេ ជាសេចក្ដីសញ្ញាដែលព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា គេផ្តាច់ចេញហើយ ទោះបើអញជាប្ដីដល់គេក៏ដោយ
33. គឺព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា សេចក្ដីសញ្ញា ដែលអញនឹងតាំងចំពោះពួកវង្សអ៊ីស្រាអែល ក្នុងពេលក្រោយគ្រានោះ គឺយ៉ាងដូច្នេះ អញនឹងដាក់ក្រឹត្យវិន័យរបស់អញនៅខាងក្នុងខ្លួនគេ ទាំងចារឹកទុកក្នុងចិត្តគេ នោះអញនឹងធ្វើជាព្រះដល់គេ ហើយគេនឹងបានជារាស្ត្ររបស់អញ
34. រួចគេនឹងលែងបង្រៀនអ្នកជិតខាង ហើយនិងបងប្អូនគេរៀងខ្លួនទៀតថា ចូរឲ្យស្គាល់ព្រះយេហូវ៉ាចុះ ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា គេនឹងស្គាល់អញគ្រប់ៗគ្នា តាំងពីអ្នកតូចបំផុត រហូតដល់អ្នកធំបំផុតក្នុងពួកគេ ព្រោះអញនឹងអត់ទោសចំពោះអំពើទុច្ចរិតរបស់គេ ហើយនិងលែងនឹកចាំពីអំពើបាបគេទៀតជាដរាបទៅ។
35. ឯព្រះដែលប្រទានព្រះអាទិត្យសម្រាប់ជាពន្លឺនៅពេលថ្ងៃ ហើយតាំងរបៀបនៃព្រះចន្ទ និងតារាទាំងប៉ុន្មានសម្រាប់បំភ្លឺនៅពេលយប់ ជាព្រះដែលបណ្តាលឲ្យសមុទ្រកម្រើកឡើង ដល់ម៉្លេះបានជាឮសន្ធឹករលក ដែលព្រះនាមទ្រង់ជាព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះថា
36. បើបញ្ញត្តច្បាប់ទាំងនេះឃ្លាតចេញពីមុខអញទៅកាលណា នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ពូជអ៊ីស្រាអែលក៏នឹងលែងធ្វើជានគរនៅមុខអញជាដរាបទៅកាលនោះដែរ
37. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា បើអាចនឹងវាស់ផ្ទៃមេឃខាងលើ ហើយស្ទង់ឫសផែនដីនៅខាងក្រោមបាន នោះអញនឹងបោះបង់ចោលពូជអ៊ីស្រាអែល ដោយព្រោះអស់ទាំងការដែលគេបានប្រព្រឹត្តដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
38. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល នឹងមានគ្រាមកដល់ ដែលទីក្រុងនេះនឹងបានសង់ឡើងថ្វាយព្រះយេហូវ៉ា ចាប់តាំងពីប៉មហាណានាល រហូតដល់ទ្វារជ្រុងកំផែង
39. ហើយខ្សែរង្វាស់នឹងវាស់ត្រង់ចេញទៅដល់ភ្នំការេប រួចនឹងបត់មកដល់កូអាត
40. ឯច្រកភ្នំទាំងមូលនៃសាកសព ហើយនិងផែះ ព្រមទាំងចម្ការទាំងប៉ុន្មានរហូតដល់ជ្រោះកេដ្រុន និងដល់ជ្រុងកំផែងទ្វារសេះ ដែលបើកទៅទិសខាងកើត នោះនឹងបានជាទីបរិសុទ្ធដល់ព្រះយេហូវ៉ាទាំងអស់ នឹងមិនត្រូវដករំលើង ឬរំលំបំផ្លាញទៀតឡើយនៅជាដរាបតទៅ។
About យេរេមា Chapter 31
Read យេរេមា Chapter 31 online from the Holy Bible. This chapter is part of the Book of យេរេមា in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: យេរេមា
Chapter: 31
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading យេរេមា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading យេរេមា Chapter 31 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is យេរេមា Chapter 31?
យេរេមា Chapter 31 is part of the Book of យេរេមា in the Holy Bible.
Can I read this chapter online?
Yes. You can read the complete យេរេមា Chapter 31 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- សាស្តា Chapter 1
- ហូសេ Chapter 12
- ហូសេ Chapter 6
- ហូសេ Chapter 4
- ហូសេ Chapter 10
Explore More from យេរេមា
- យេរេមា Chapter 47
- យេរេមា Chapter 41
- យេរេមា Chapter 18
- យេរេមា Chapter 30
- យេរេមា Chapter 51
- យេរេមា Chapter 49
- យេរេមា Chapter 40