ពង្សាវតារក្សត្រ ទី ២ Chapter 21

For English

Read ពង្សាវតារក្សត្រ ទី ២ Chapter 21 Online

Read ពង្សាវតារក្សត្រ ទី ២ Chapter 21 online from the Holy Bible. This chapter is part of the Book of ពង្សាវតារក្សត្រ ទី ២ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ពង្សាវតារក្សត្រ ទី ២ and the Holy Bible online.

Choose a Chapter

ពង្សាវតារក្សត្រ ទី ២ 21

ជំពូក 21

1. លុះ​កាល​ម៉ាន៉ាសេ​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​១២​ឆ្នាំ​ហើយ ទ្រង់​ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡឹម​បាន​៥៥​ឆ្នាំ ព្រះ‌មាតា​ទ្រង់​ព្រះ‌នាម​ជា​ហែប‌ស៊ី‌បា

2. ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា តាម​អស់​ទាំង​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ពួក​សាសន៍​ដទៃ ដែល​ព្រះ‌យេហូវ៉ា​បាន​បណ្តេញ​ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ

3. ដ្បិត​ទ្រង់​បាន​ស្អាង​អស់​ទាំង​ទី​ខ្ពស់ ដែល​ហេសេគា ជា​ព្រះ‌បិតា​ទ្រង់ បាន​បំផ្លាញ​ចេញ​នោះ​ឡើង​វិញ ក៏​ដំឡើង​អាសនៈ​ថ្វាយ​ព្រះ‌បាល ហើយ​ធ្វើ​រូប​ព្រះ​ដូច​ជា​អ័ហាប់ ជា​ស្តេច​អ៊ីស្រា‌អែល​បាន​ធ្វើ​ដែរ ព្រម​ទាំង​ថ្វាយ‌បង្គំ ហើយ​គោរព​ប្រតិ‌បត្តិ​តាម​អស់​ទាំង​ពួក​ពល​បរិវា​នៅ​លើ​មេឃ​ផង

4. ទ្រង់​ក៏​ស្អាង​អាសនៈ នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​តាំង​ឈ្មោះ​អញ នៅ​ក្រុង​យេរូ‌សាឡឹម​នោះ

5. ទ្រង់​ធ្វើ​អាសនៈ​សម្រាប់​អស់​ទាំង​ពួក​ពល​បរិវារ ដែល​នៅ​លើ​មេឃ នៅ​ក្នុង​ទីលាន​ទាំង​២​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

6. ទ្រង់​ធ្វើ​ឲ្យ​បុត្រា​ទ្រង់​ឆ្លង​កាត់​ភ្លើង ក៏​កាន់​នក្ខត្ត‌ឫក្ស ហើយ​អង្គុយ​ធម៌ ព្រម​ទាំង​ប្រកប​នឹង​គ្រូ​ខាប ហើយ​គ្រូ​គាថា​ផង ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់​យ៉ាង​ច្រើន នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ជា​អំពើ​ដែល​នាំ​ឲ្យ​ព្រះ​មាន​សេចក្ដី​ក្រោធ

7. ទ្រង់​ក៏​យក​រូប​ព្រះ​ឆ្លាក់ ដែល​ទ្រង់​បាន​ធ្វើ ទៅ​តាំង​នៅ​ក្នុង​ព្រះ‌វិហារ ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​នឹង​ដាវីឌ ហើយ​និង​សាឡូ‌ម៉ូន ជា​បុត្រ​ទ្រង់​ថា អញ​នឹង​តាំង​ឈ្មោះ​អញ ឲ្យ​នៅ​ក្នុង​ព្រះ‌វិហារ​នេះ ហើយ​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម ដែល​អញ​បាន​រើស​ពី​គ្រប់​ទាំង​ពូជ​អំបូរ​សាសន៍​អ៊ីស្រា‌អែល ឲ្យ​នៅ​ជា​ដរាប​ត​ទៅ

8. ហើយ​និង​មិន​ដែល​ឲ្យ​ជើង​សាសន៍​អ៊ីស្រា‌អែល ដើរ​សាត់‌ព្រាត់​ចេញ​ពី​ស្រុក ដែល​អញ​បាន​ឲ្យ​ដល់​ពួក​អយ្យកោ​គេ​ទៀត​ឡើយ ឲ្យ​តែ​គេ​បាន​ប្រយ័ត​នឹង​កាន់​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​អញ​បាន​បង្គាប់​ដល់​គេ ហើយ​តាម​ក្រឹត្យ‌វិន័យ​ទាំង​អស់​ដែល​ម៉ូសេ ជា​អ្នក​បម្រើ​អញ បាន​បង្គាប់​ដល់​គេ​ផង

9. តែ​គេ​មិន​បាន​ស្តាប់​តាម​សោះ ហើយ​ម៉ាន៉ាសេ​ក៏​ល្បួង​គេ ឲ្យ​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ លើស​ជាង​សាសន៍​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​បាន​បំផ្លាញ​ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ទៅ​ទៀត។

10. ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ដោយ‌សារ​ពួក​ហោរា ជា​អ្នក​ពួក​បម្រើ​ទ្រង់​ថា

11. ដោយ​ព្រោះ​ម៉ាន៉ាសេ​ជា​ស្តេច​យូដា បាន​ធ្វើ​ការ​ដែល​គួរ​ស្អប់​ខ្ពើម​ទាំង​អស់​នេះ ហើយ​បាន​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ លើស​ជាង​គ្រប់​ទាំង​អំពើ​របស់​សាសន៍​អាម៉ូរី​ដែល​នៅ​មុន​គេ ព្រម​ទាំង​បណ្តាល​ឲ្យ​ពួក​យូដា​ធ្វើ​បាប​តាម​រូប​ព្រះ​ខ្លួន​ផង

12. នោះ​បាន​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​បណ្តា​ឲ្យ​កើត​មាន​សេចក្ដី​អាក្រក់ នៅ​ក្រុង​យេរូ‌សាឡឹម ហើយ​នៅ​ស្រុក​យូដា ដល់​ម៉្លេះ​បាន​ជា​អ្នក​ណា​ដែល​ឮ​និយាយ នោះ​ត្រចៀក​គេ​ទាំង​សង​ខាង​នឹង​ខ្ទរខ្ទ័រ

13. អញ​នឹង​វាស់​ក្រុង​យេរូ‌សាឡឹម ដោយ​ខ្សែ​សិន​របស់​ក្រុង​សាម៉ារី ហើយ​ដោយ​កូន​តឹង​នៃ​ជំនួរ​វង្ស​អ័ហាប់ អញ​នឹង​ជូត​ក្រុង​យេរូ‌សាឡឹម ដូច​ជា​គេ​ជូត​ចាន គឺ​ទាំង​ជូត ហើយ​ដាក់​ផ្កាប់​ផង

14. អញ​នឹង​បោះ‌បង់​ចោល​សំណល់​នៃ​មរដក​របស់​អញ​ទៅ ព្រម​ទាំង​ប្រគល់​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ ហើយ​គេ​នឹង​ត្រឡប់​ជា​រំពា និង​របឹប ដល់​អស់​ទាំង​ពួក​ខ្មាំង​សត្រូវ​គេ

15. គឺ​ដោយ​ព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់​នៅ​ភ្នែក​អញ ព្រម​ទាំង​បណ្តាល​ឲ្យ​អញ​មាន​សេចក្ដី​ក្រោធ ចាប់​តាំង​ពី​ថ្ងៃ​ដែល​ពួក​អយ្យកោ​គេ បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដរាប​ដល់​ថ្ងៃ​នេះ។

16. មួយ​ទៀត ម៉ាន៉ាសេ​ទ្រង់​បាន​កម្ចាយ​ឈាម ដែល​ឥត​ទោស​ជា​ច្រើន ទាល់​តែ​បាន​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡឹម​ពេញ​ដោយ​ឈាម​នោះ ចាប់​តាំង​ពី​ម្ខាង​ទៅ​ដល់​ម្ខាង នេះ​ក្រៅ​ពី​អំពើ​បាប​ដែល​ទ្រង់​បាន​ធ្វើ ដែល​នាំ​ឲ្យ​ពួក​យូដា​ធ្វើ​តាម ដោយ​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា

17. រីឯ​ដំណើរ​ឯ​ទៀត​ពី​ម៉ាន៉ាសេ និង​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ ហើយ​អំពើ​បាប​ដែល​ទ្រង់​ប្រព្រឹត្ត នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​យូដា​ហើយ

18. ម៉ាន៉ាសេ​ក៏​ផ្ទំ​លក់​ទៅ ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់​ទៅ ហើយ​គេ​បញ្ចុះ​ទ្រង់ នៅ​ក្នុង​ច្បារ​នៃ​ដំណាក់​ទ្រង់ គឺ​ក្នុង​ច្បាប់​របស់​អ៊ូសា រួច​អាំម៉ូន ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។

19. កាល​អាំម៉ូន​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​២២​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡឹម​បាន​២​ឆ្នាំ ព្រះ‌មាតា​ទ្រង់​ព្រះ‌នាម​ថា មស៊ូ‌លេ‌មេត បុត្រី​របស់​ហារូស ជា​អ្នក​ស្រុក​យ៉ុតបា

20. ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ដូច​ជា​ម៉ាន៉ាសេ ជា​ព្រះ‌បិតា​ទ្រង់​ដែរ

21. ទ្រង់​បាន​ដើរ​តាម​អស់​ទាំង​ផ្លូវ​របស់​ព្រះ‌បិតា ព្រម​ទាំង​គោរព​ប្រតិ‌បត្តិ ហើយ​ថ្វាយ‌បង្គំ​ដល់​អស់​ទាំង​រូប​ព្រះ​របស់​ព្រះ‌បិតា

22. ទ្រង់​បោះ​បង់​ចោល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​អយ្យកោ​ទ្រង់ ឥត​ដើរ​តាម​ផ្លូវ​របស់​ព្រះ‌យេហូវ៉ា​ឡើយ

23. ពួក​អ្នក​បម្រើ​របស់​អាំម៉ូន​គេ​គិត​ក្បត់ ហើយ​ក៏​ធ្វើ​គុត​ទ្រង់​នៅ​ក្នុង​ព្រះ‌រាជ‌ដំណាក់​ទៅ

24. តែ​បណ្តា‌ជន​នៅ​ស្រុក​នោះ គេ​សម្លាប់​អស់​អ្នក​ដែល​បាន​ក្បត់​នឹង​ស្តេច​អាំម៉ូន​វិញ រួច​គេ​លើក​យ៉ូសៀស​ជា​ព្រះ‌រាជ‌បុត្រា​ទ្រង់ តាំង​ឡើង​ឲ្យ​ធ្វើ​ជា​ស្តេច​ជំនួស​ព្រះ‌បិតា

25. រីឯ​ដំណើរ​ឯ​ទៀត​ពី​អាំម៉ូន ដែល​ទ្រង់​បាន​ធ្វើ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​យូដា​ហើយ

26. គេ​បញ្ចុះ​សព​ក្នុង​ផ្នូរ​របស់​ទ្រង់ នៅ​ច្បារ​របស់​អ៊ូសា រួច​យ៉ូសៀស ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។

About ពង្សាវតារក្សត្រ ទី ២ Chapter 21

Read ពង្សាវតារក្សត្រ ទី ២ Chapter 21 online from the Holy Bible. This chapter is part of the Book of ពង្សាវតារក្សត្រ ទី ២ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ពង្សាវតារក្សត្រ ទី ២
Chapter: 21
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ពង្សាវតារក្សត្រ ទី ២. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ពង្សាវតារក្សត្រ ទី ២ Chapter 21 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ពង្សាវតារក្សត្រ ទី ២ Chapter 21?

ពង្សាវតារក្សត្រ ទី ២ Chapter 21 is part of the Book of ពង្សាវតារក្សត្រ ទី ២ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ពង្សាវតារក្សត្រ ទី ២ Chapter 21 online for free with easy chapter navigation.

More Chapters from ពង្សាវតារក្សត្រ ទី ២

  1. ពង្សាវតារក្សត្រ ទី ២ Chapter 11
  2. ពង្សាវតារក្សត្រ ទី ២ Chapter 22
  3. ពង្សាវតារក្សត្រ ទី ២ Chapter 18
  4. ពង្សាវតារក្សត្រ ទី ២ Chapter 6
  5. ពង្សាវតារក្សត្រ ទី ២ Chapter 25
  6. ពង្សាវតារក្សត្រ ទី ២ Chapter 19
  7. ពង្សាវតារក្សត្រ ទី ២ Chapter 10

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. ដានីយ៉ែល Chapter 8
  2. ទំនុកដំកើង Chapter 27
  3. អេសាយ Chapter 30
  4. ទំនុកដំកើង Chapter 52
  5. យេរេមា Chapter 19
  6. លោកុប្បត្តិ Chapter 14
  7. សុភាសិត Chapter 27

Related Chapters & Readings

  1. សាំយូអែល ទី ១ Chapter 31
  2. ចោទិយកថា Chapter 12
  3. ទំនុកដំកើង Chapter 37
  4. សុភាសិត Chapter 28
  5. ទំនុកដំកើង Chapter 91
  6. ម៉ាកុស Chapter 5
  7. កិច្ចការ Chapter 2
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *