កិច្ចការ Chapter 26

For English

Read កិច្ចការ Chapter 26 Online

Read កិច្ចការ Chapter 26 online from the Holy Bible. This chapter is part of the Book of កិច្ចការ in the New Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of កិច្ចការ and the Holy Bible online.

Choose a Chapter

កិច្ចការ 26

ជំពូក 26

1. ព្រះ‌រាជា​អ័គ្រីប៉ា​មាន​ព្រះ‌បន្ទូល​ទៅ​ប៉ុល​ថា ឯង​មាន​ច្បាប់​និយាយ​ដោយ​ខ្លួន​ឯង​បាន រួច​ប៉ុល​ក៏​លើក​ដៃ​ទៅ​មុខ​ដោះ​សា​ខ្លួន​ថា

2. បពិត្រ​ព្រះ‌ករុណា​អ័គ្រីប៉ា​អើយ នៅ​ថ្ងៃ​នេះ ទូល‌បង្គំ​មាន​ចិត្ត​អំណរ​ណាស់ ដោយ​មាន​ច្បាប់​នឹង​ដោះ​សា​ខ្លួន​នៅ​ចំពោះ​ទ្រង់ ពី​អស់​ទាំង​សេចក្ដី​ដែល​សាសន៍​យូដា​ចោទ​ប្រកាន់​ទូល‌បង្គំ

3. គឺ​ពី​ព្រោះ​ទ្រង់​ជ្រាប​គ្រប់​ទាំង​ទម្លាប់ និង​សេចក្ដី​ជជែក​របស់​ពួក​សាសន៍​យូដា​ជា​ដើម ដូច្នេះ ទូល‌បង្គំ​សូម​អង្វរ ឲ្យ​ព្រះ‌ករុណា​ទ្រង់​ព្រះ‌សណ្តាប់​ទូល‌បង្គំ ដោយ​អំណត់​សិន

4. ដ្បិត​ពួក​សាសន៍​យូដា​ទាំង​អស់​បាន​ស្គាល់​ចរិត​ដែល​ទូល‌បង្គំ​ប្រព្រឹត្ត តាំង​ពី​ក្មេង​មក​ហើយ ថា​ពី​ដើម​ទូល‌បង្គំ​នៅ​កណ្តាល​សាសន៍​នៃ​ទូល‌បង្គំ​នៅ​ក្រុង​យេរូ‌សាឡឹម

5. ហើយ​បើ​គេ​ព្រម​ធ្វើ​បន្ទាល់ នោះ​មុខ​ជា​គេ​បាន​ស្គាល់​ទូល‌បង្គំ​ពី​ដើម​មក​ជា​ពិត​ថា ទូល‌បង្គំ​បាន​ប្រព្រឹត្ត​តាម​បក្ស‌ពួក​តឹង​រ៉ឹង​ជាង​គេ ក្នុង​សាសន៍​នៃ​ទូល‌បង្គំ គឺ​ជា​ពួក​ផារី‌ស៊ី

6. ហើយ​ឥឡូវ ទូល‌បង្គំ​ជាប់​ជំនុំ‌ជម្រះ​នេះ នោះ​គឺ​ដោយ​ព្រោះ​តែ​មាន​ចិត្ត​សង្ឃឹម​ដល់​សេចក្ដី​សន្យា ដែល​ព្រះ‌ទ្រង់​បាន​តាំង​នឹង​ពួក​អយ្យកោ​ទូល‌បង្គំ

7. ដែល​ពូជ​អំបូរ​ទាំង​១២​ខំ​ប្រឹង​ប្រតិ‌បត្តិ​តាម​ព្រះ​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​សង្ឃឹម​នឹង​បាន​សេចក្ដី​សន្យា​នោះ​ដែរ បពិត្រ​ព្រះ‌រាជា​អ័គ្រីប៉ា​អើយ គឺ​ដោយ​ព្រោះ​សេចក្ដី​សង្ឃឹម​នោះ​ឯង បាន​ជា​ពួក​សាសន៍​យូដា គេ​ចោទ​ប្រកាន់​ដល់​ទូល‌បង្គំ

8. ហេតុ​អ្វី​បាន​ជា​អស់​លោក​ទាំង‌ឡាយ​រាប់​សេចក្ដី ដែល​ព្រះ‌ទ្រង់​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ថា​ជា​សេចក្ដី​មិន​គួរ​ជឿ

9. សូម្បី​ទូល‌បង្គំ​ក៏​បាន​គិត​ស្មាន​ថា គួរ​ឲ្យ​ទូល‌បង្គំ​ធ្វើ​ទាស់​ទទឹង​ជា​ច្រើន ដល់​ព្រះ‌នាម​ព្រះ‌យេស៊ូវ ពី​ស្រុក​ណា‌សារ៉ែត​ដែរ

10. គឺ​ទូល‌បង្គំ​បាន​ធ្វើ​ការ​ទាំង​នោះ​នៅ​ក្រុង​យេរូ‌សាឡឹម បាន​ទាំង​ចាប់​ពួក​អ្នក​បរិសុទ្ធ ជា​ច្រើន​យក​ទៅ​ដាក់​គុក ដោយ​ទទួល​អំណាច​ពី​ពួក​សង្គ្រាជ​មក ហើយ​កាល​គេ​សម្លាប់​អ្នក​ទាំង​នោះ ទូល‌បង្គំ​ក៏​យល់​ព្រម​ដែរ

11. ទូល‌បង្គំ​បាន​ធ្វើ​ទោស​គេ​ជា​ញឹក‌ញយ នៅ​គ្រប់​ទាំង​សាលា​ប្រជុំ ទាំង​បង្ខំ​ឲ្យ​គេ​ពោល​ពាក្យ​ប្រមាថ​ដល់​ព្រះ​ផង ហើយ​ដោយ​ព្រោះ​ទូល‌បង្គំ​មាន​ចិត្ត​ក្តៅ​ក្រហាយ​ជ្រុល​ពេក ទាស់​នឹង​គេ​ដូច្នេះ បាន​ជា​ទូល‌បង្គំ​ធ្វើ​ទុក្ខ​បៀត​បៀន​ដល់​គេ រហូត​ដល់​ក្រុង​នៃ​សាសន៍​ដទៃ​ផង

12. នៅ​គ្រា​នោះ ទូល‌បង្គំ​បាន​ទទួល​អំណាច និង​សេចក្ដី​បង្គាប់​មក​ពី​ពួក​សង្គ្រាជ ហើយ​កំពុង​តែ​ដើរ​ដំណើរ​ទៅ​ឯ​ក្រុង​ដាម៉ាស

13. នោះ​បពិត្រ​ព្រះ‌ករុណា​អើយ នៅ​ពេល​ថ្ងៃ​ត្រង់​ហើយ ដែល​ទូល‌បង្គំ​កំពុង​ដើរ នោះ​ស្រាប់​តែ​មាន​ពន្លឺ​ពី​លើ​មេឃ ភ្លឺ​មក​ជុំ‌វិញ​ទូល‌បង្គំ និង​ពួក​អ្នក​ដើរ​ជា​មួយ ជា​ពន្លឺ​ភ្លឺ​ជាង​ថ្ងៃ

14. ទូល‌បង្គំ​ទាំង​អស់​គ្នា​ក៏​ដួល​ដល់​ដី រួច​ទូល‌បង្គំ​ឮ​សំឡេង​មាន​ព្រះ‌បន្ទូល​មក ជា​ភាសា​ហេព្រើរ​ថា សុល នែ​សុល ហេតុ​អ្វី​បាន​ជា​ធ្វើ​ទុក្ខ​ដល់​ខ្ញុំ ដែល​ធាក់​ជល់​នឹង​ជន្លួញ​ដូច្នេះ នោះ​ពិបាក​ដល់​អ្នក​ណាស់

15. ទូល‌បង្គំ​ក៏​ឆ្លើយ​ថា ឱ​ព្រះ‌អម្ចាស់​អើយ តើ​ព្រះ‌អង្គ​ណា​នុ៎ះ រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ខ្ញុំ​នេះ​ជា​ព្រះ‌យេស៊ូវ ដែល​អ្នក​ធ្វើ​ទុក្ខ

16. ចូរ​ក្រោក​ឈរ​ឡើង ដ្បិត​ខ្ញុំ​បាន​លេច​មក​ឲ្យ​អ្នក​ឃើញ ដើម្បី​នឹង​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​អ្នក​បម្រើ ហើយ​ជា​ទី​បន្ទាល់​ពី​អស់​ទាំង​ការ ដែល​អ្នក​បាន​ឃើញ​ហើយ ព្រម​ទាំង​ការ​ដែល​ខ្ញុំ​នឹង​លេច​មក ឲ្យ​អ្នក​ឃើញ​ទៅ​មុខ​ទៀត

17. ខ្ញុំ​បាន​ញែក​អ្នក​ចេញ​ពី​បណ្តា‌ជន និង​ពី​ពួក​សាសន៍​ដទៃ ដើម្បី​នឹង​ចាត់​អ្នក​ឲ្យ​ទៅ​ឯ​គេ​វិញ

18. ប្រយោជន៍​នឹង​បំភ្លឺ​ភ្នែក​គេ ឲ្យ​បាន​បែរ​ចេញ​ពី​សេចក្ដី​ងងឹត មក​ឯ​ពន្លឺ ហើយ​ពី​អំណាច​អារក្ស‌សាតាំង មក​ឯ​ព្រះ​វិញ ដើម្បី​ឲ្យ​គេ​បាន​រួច​ពី​បាប ហើយ​បាន​ទទួល​មរដក ជា​មួយ​នឹង​ពួក​អ្នក​ដែល​បាន​ញែក​ជា​បរិសុទ្ធ ដោយ‌សារ​សេចក្ដី​ជំនឿ​ជឿ​ដល់​ខ្ញុំ

19. ដូច្នេះ បពិត្រ​ព្រះ‌រាជា​អ័គ្រីប៉ា​អើយ ទូល‌បង្គំ​មិន​បាន​ចចេស​នឹង​ការ​ជាក់​ស្តែង​ពី​ស្ថាន‌សួគ៌​នោះ​ទេ

20. គឺ​ទូល‌បង្គំ​បាន​ប្រាប់​ឲ្យ​មនុស្ស​ទាំង​អស់​ប្រែ​ចិត្ត ហើយ​ងាក​បែរ​មក ឯ​ព្រះ​វិញ ទាំង​ប្រព្រឹត្ត​បែប​សំណំ​នឹង​ការ​ប្រែ​ចិត្ត​ផង គឺ​ប្រាប់​ដល់​ពួក​អ្នក​ដែល​នៅ​ក្រុង​ដាម៉ាស​ជា​មុន​ដំបូង រួច​នៅ​ក្រុង​យេរូ‌សាឡឹម និង​គ្រប់​ក្នុង​ខេត្ត​យូដា ហើយ​ដល់​អស់​ទាំង​សាសន៍​ដទៃ​ផង

21. ដោយ​ហេតុ​នោះ​បាន​ជា​ពួក​សាសន៍​យូដា ចាប់​ទូល‌បង្គំ​នៅ​ក្នុង​ព្រះ‌វិហារ ហើយ​ព្យាយាម​នឹង​សម្លាប់​ទូល‌បង្គំ​ចោល

22. តែ​ព្រះ‌ទ្រង់​បាន​ជួយ​ទូល‌បង្គំ ដរាប​មក​ដល់​ថ្ងៃ​នេះ បាន​ជា​ទូល‌បង្គំ​ឈរ​ធ្វើ​បន្ទាល់​ដល់​អ្នក​តូច​ធំ ដោយ​គ្មាន​និយាយ​អ្វី ឲ្យ​លើស​ពី​សេចក្ដី​ដែល​ពួក​ហោរា និង​លោក​ម៉ូសេ​បាន​ទាយ​ថា​ត្រូវ​មក​នោះ​ឡើយ

23. គឺ​ថា ព្រះ‌គ្រីស្ទ​ត្រូវ​រង​ទុក្ខ ហើយ​ថា​ដោយ‌សារ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ​មុន​គេ​ទាំង​អស់ នោះ​ទ្រង់​បាន​ប្រកាស​ប្រាប់​ពី​ពន្លឺ ដល់​សាសន៍​នេះ ហើយ​ដល់​សាសន៍​ដទៃ​ផង។

24. កំពុង​ដែល​គាត់​និយាយ​សេចក្ដី​ទាំង​នោះ ដើម្បី​ដោះ​សារ​ខ្លួន នោះ​លោក​ភេស្ទុស​ឡើង​សំឡេង​កាត់​ថា ប៉ុល​អើយ ឯង​ឆ្កួត​ទេ ឯង​រៀន‌សូត្រ​ជា​ច្រើន​ដល់​ម៉្លេះ បាន​ជា​ឆ្កួត​ហើយ

25. តែ​គាត់​ប្រកែក​ថា ព្រះ‌តេជ‌ព្រះ‌គុណ​ភេស្ទុស​អើយ ខ្ញុំ​ប្របាទ​មិន​មែន​ឆ្កួត​ទេ ខ្ញុំ​ប្របាទ​និយាយ​ចំពោះ​ពាក្យ​ពិត ហើយ​ជា​នា​ទេ​តើ

26. ដ្បិត​ព្រះ‌ករុណា​ទ្រង់​បាន​ជ្រាប​ការ​ទាំង​នេះ​ហើយ ខ្ញុំ​ប្របាទ​ក៏​ទូល​ដល់​ទ្រង់​ដោយ​ក្លាហាន​ដែរ ព្រោះ​ខ្ញុំ​ប្របាទ​ជឿ​ប្រាកដ​ថា ក្នុង​ការ​ទាំង​នេះ​គ្មាន​អ្វី​លាក់​កំបាំង​នឹង​ទ្រង់​ទេ ដ្បិត​មិន​មែន​ធ្វើ​នៅ​កៀន​កោះ​ឯ​ណា​ឡើយ

27. បពិត្រ​ព្រះ‌រាជា​អ័គ្រីប៉ា​អើយ តើ​ទ្រង់​ជឿ​សេចក្ដី​ទំនាយ​របស់​ពួក​ហោរា​ឬ​ទេ ទូល‌បង្គំ​ដឹង​ថា​ទ្រង់​ជឿ​ហើយ

28. ស្តេច​អ័គ្រីប៉ា​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​ប៉ុល​ថា បន្តិច​ទៀត ឯង​នឹង​នាំ​ឲ្យ​យើង​ត្រឡប់​ទៅ​ជា​អ្នក​គ្រីស្ទាន​ដែរ

29. រួច​ប៉ុល​ទូល​ថា ទូល‌បង្គំ​សូម​ដល់​ព្រះ មិន​មែន​ឲ្យ​ត្រឹម​តែ​ព្រះ‌ករុណា​ប៉ុណ្ណោះ គឺ​ឲ្យ​អស់​អ្នក​ដែល​ស្តាប់​ទូល‌បង្គំ​នៅ​ថ្ងៃ​នេះ​ថែម​ទៀត​ផង ទោះ​បើ​នៅ​បន្តិច​ទៀត ឬ​យូរ​ទៅ​ទៀត​ក្តី ឲ្យ​តែ​គ្រប់​គ្នា​បាន​ដូច​ទូល‌បង្គំ លើក​តែ​ចំណង​នេះ​ចេញ។

30. នោះ​ស្តេច ព្រម​ទាំង​ចៅ‌ហ្វាយ​ស្រុក និង​ព្រះ‌នាង​បេរេនីស ហើយ​និង​អស់​អ្នក​ដែល​អង្គុយ​ជា​មួយ ក៏​ក្រោក​ឡើង

31. កាល​បាន​ថយ​ចេញ​ផុត​ហើយ នោះ​ក៏​ពិភាក្សា​គ្នា​ថា មនុស្ស​នេះ​មិន​បាន​ធ្វើ​អ្វី​គួរ​នឹង​ស្លាប់ ឬ​នឹង​ជាប់​ចំណង​សោះ

32. ហើយ​ស្តេច​អ័គ្រីប៉ា​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ភេស្ទុស​ថា មនុស្ស​នេះ បើ​មិន​បាន​សូម​រើ​ក្តី​ដល់​សេ‌សារ​ទេ នោះ​នឹង​លែង​បាន។

About កិច្ចការ Chapter 26

Read កិច្ចការ Chapter 26 online from the Holy Bible. This chapter is part of the Book of កិច្ចការ in the New Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: កិច្ចការ
Chapter: 26
Testament: New Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading កិច្ចការ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading កិច្ចការ Chapter 26 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is កិច្ចការ Chapter 26?

កិច្ចការ Chapter 26 is part of the Book of កិច្ចការ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete កិច្ចការ Chapter 26 online for free with easy chapter navigation.

More Chapters from កិច្ចការ

  1. កិច្ចការ Chapter 20
  2. កិច្ចការ Chapter 8
  3. កិច្ចការ Chapter 4
  4. កិច្ចការ Chapter 27
  5. កិច្ចការ Chapter 6
  6. កិច្ចការ Chapter 2
  7. កិច្ចការ Chapter 25

Explore More from ព្រះគម្ពីរសញ្ញាថ្មី

  1. ពេត្រុស ទី ១ Chapter 2
  2. យ៉ូហាន Chapter 13
  3. កិច្ចការ Chapter 25
  4. រ៉ូម Chapter 5
  5. វិវរណៈ Chapter 9
  6. ថែស្សាឡូនីច ទី ១ Chapter 4
  7. ម៉ាកុស Chapter 11

Related Chapters & Readings

  1. អេសាយ Chapter 4
  2. ទំនុកដំកើង Chapter 93
  3. យេរេមា Chapter 26
  4. អែសរ៉ា Chapter 9
  5. លោកុប្បត្តិ Chapter 27
  6. អេសាយ Chapter 23
  7. ពេត្រុស ទី ១ Chapter 1
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *