Read លោកុប្បត្តិ Chapter 17 Online
Read លោកុប្បត្តិ Chapter 17 online from the Holy Bible. This chapter is part of the Book of លោកុប្បត្តិ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of លោកុប្បត្តិ and the Holy Bible online.
Choose a Chapter
លោកុប្បត្តិ 17
ជំពូក 17
1. លុះដល់អាប់រ៉ាមអាយុបាន៩៩ឆ្នាំ នោះព្រះយេហូវ៉ាទ្រង់លេចមកឯ គាត់ប្រាប់ថា អញជាព្រះដ៏មានគ្រប់ព្រះចេស្តា ចូរឯងដើរនៅមុខអញ ហើយឲ្យបានគ្រប់លក្ខណ៍ចុះ
2. នោះអញនឹងតាំងសញ្ញានឹងឯង ហើយនិងចម្រើនឯងឲ្យមានគ្នាជាសន្ធឹកឡើង
3. អាប់រ៉ាមក៏ក្រាបផ្កាប់មុខ រួចព្រះទ្រង់មានព្រះបន្ទូលនឹងគាត់ថា
4. ឯអញ មើល អញបានតាំងសេចក្ដីសញ្ញានឹងឯងហើយ ឯងនឹងធ្វើជាឪពុកនៃសាសន៍ជាច្រើន
5. ឈ្មោះឯងមិនត្រូវហៅថា អាប់រ៉ាមទៀតទេ គឺត្រូវហៅថា អ័ប្រាហាំវិញ ដ្បិតអញបានតាំងឯងឲ្យធ្វើជាឪពុកនៃសាសន៍ជាច្រើន
6. អញនឹងធ្វើឲ្យឯងបង្កើតកូនសុសសាយសន្ធឹក ឲ្យមាននគរផ្សេងៗកើតចេញអំពីឯងមក ព្រមទាំងស្តេចជាច្រើនដែរ
7. អញនឹងតាំងសញ្ញានឹងឯង ហើយនិងពូជឯងតាមតំណគេតទៅ ទុកជាសេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច ដើម្បីឲ្យអញបានធ្វើជាព្រះនៃឯង និងពូជឯងតទៅ
8. ឯស្រុកកាណានទាំងអស់ដែលឯងសំណាក់នៅជាអ្នកដទៃ នោះអញនឹងឲ្យដល់ឯង និងពូជឯងតរៀងទៅ ទុកជាកេរអាករអស់កល្បជានិច្ច ហើយអញនឹងធ្វើជាព្រះដល់គេ។
9. រួចទ្រង់មានព្រះបន្ទូលនឹងអ័ប្រាហាំទៀតថា ឯឯង ត្រូវឲ្យឯងកាន់តាមសេចក្ដីសញ្ញារបស់អញ ទាំងឯង និងពូជឯងតរៀងទៅ តាមតំណគេ
10. នេះជាសេចក្ដីសញ្ញារបស់អញ ដែលឯង និងពូជឯងត្រូវកាន់ចំពោះអញតរៀងទៅគឺថា គ្រប់ទាំងប្រុសៗក្នុងពួកឯង ត្រូវតែកាត់ស្បែក
11. ឯងរាល់គ្នាត្រូវកាត់ស្បែកក្រោមចុងស្វាស ទុកជាទីសម្គាល់ពីសេចក្ដីសញ្ញាដែលយើងបានតាំងជាមួយនឹងគ្នា
12. គ្រប់ទាំងកូនប្រុសៗនៅអស់ទាំងតំណឯងតទៅ ទោះបើកើតនៅផ្ទះ ឬបានយកប្រាក់ទិញពីសាសន៍ណាដទៃ ដែលមិនមែនជាពូជឯងក្តី ដល់កើតមកបាន៨ថ្ងៃ នោះត្រូវតែកាត់ស្បែកឲ្យ
13. ទោះបើកូនដែលកើតនៅផ្ទះឯង ឬកូនដែលបានទិញនឹងប្រាក់មកក្តី នោះក៏ត្រូវតែកាត់ស្បែកទាំងអស់ដែរ ទើបសេចក្ដីសញ្ញារបស់អញនឹងនៅជាប់ក្នុងសាច់ឯងរាល់គ្នា ទុកជាសេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច
14. មនុស្សប្រុសណាដែលមិនកាត់ស្បែក គឺមិនបានកាត់ស្រោមចុងស្វាស អ្នកនោះនឹងត្រូវកាត់កាល់ចេញពីសាសន៍របស់ខ្លួន ព្រោះបានលះចោលសេចក្ដីសញ្ញារបស់អញហើយ។
15. រួចព្រះទ្រង់ក៏មានព្រះបន្ទូលនឹងអ័ប្រាហាំទៀតថា ឯសារ៉ាយជាប្រពន្ធឯង នោះឯងមិនត្រូវហៅថាសារ៉ាយទៀតទេ គឺត្រូវហៅថាសារ៉ាវិញ
16. អញនឹងឲ្យពរដល់នាង ហើយនិងឲ្យឯងមានកូនពីនាងដែរ អញនឹងឲ្យពរដល់នាងជាពិត នាងនឹងធ្វើជាម្តាយនៃនគរផ្សេងៗ ហើយនិងមានស្តេចនៃសាសន៍ជាច្រើនចេញពីនាងមក
17. នោះអ័ប្រាហាំក៏ក្រាបផ្កាប់មុខ នឹកអស់សំណើចក្នុងចិត្តថា តើនឹងមានកូនកើតដល់មនុស្សអាយុ១០០ឆ្នាំបានដែរឬ ហើយសារ៉ាដែលអាយុ៩០ឆ្នាំទៅហើយ តើនឹងបង្កើតកូនបានឬទេ
18. រួចអ័ប្រាហាំទូលថា ឱបើសិនជាអ៊ីសម៉ាអែលនឹងរស់នៅចំពោះទ្រង់ទៅអេះ
19. នោះព្រះទ្រង់មានព្រះបន្ទូលថា សារ៉ាប្រពន្ធឯងនឹងបង្កើតកូនឲ្យឯងមែន ហើយឯងត្រូវឲ្យឈ្មោះថាអ៊ីសាក អញនឹងតាំងសញ្ញានឹងវា ទុកជាសេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច សម្រាប់ពូជវាតរៀងទៅ
20. ឯអ៊ីសម៉ាអែល អញបានយល់ព្រមហើយ មើល អញបានឲ្យពរដល់វា ហើយនិងធ្វើឲ្យវាកើតបានកូនចម្រើនឡើងសន្ធឹកណាស់ដែរ វានឹងបង្កើតចៅហ្វាយ១២នាក់ ហើយអញនឹងធ្វើឲ្យវាបានត្រឡប់ជានគរ១យ៉ាងធំ
21. តែឯសេចក្ដីសញ្ញារបស់អញ នោះនឹងបានតាំងនឹងអ៊ីសាកវិញ ដែលសារ៉ានឹងបង្កើតឲ្យដល់ឯងនៅកំណត់ឆ្នាំក្រោយនេះ
22. លុះព្រះទ្រង់មានព្រះបន្ទូលនឹងអ័ប្រាហាំស្រេចហើយ នោះទ្រង់ឃ្លាតចេញពីគាត់ហោះឡើងទៅ។
23. ឯអ័ប្រាហាំក៏យកអ៊ីសម៉ាអែលកូនខ្លួន ព្រមទាំងមនុស្សប្រុសៗដែលបានកើតនៅផ្ទះខ្លួន និងមនុស្សដែលបានទិញដោយប្រាក់ផង គឺគ្រប់ទាំងប្រុសៗនៅក្នុងពួកផ្ទះគាត់ទាំងប៉ុន្មាន មកកាត់ស្បែកស្រោមចុងស្វាសទាំងអស់គ្នានៅថ្ងៃនោះឯង ដូចជាព្រះបានបង្គាប់មក
24. ឯអ័ប្រាហាំ កាលគាត់ទទួលកាត់ស្បែក នោះមានអាយុ៩៩ឆ្នាំហើយ
25. ចំណែកអ៊ីសម៉ាអែលកូនគាត់ក៏មានអាយុ១៣ឆ្នាំដែរ
26. ទាំងអ័ប្រាហាំ និងអ៊ីសម៉ាអែលជាកូន ក៏បានទទួលកាត់ស្បែកនៅថ្ងៃដដែលនោះ
27. ហើយមនុស្សប្រុសៗទាំងអស់នៅផ្ទះគាត់ គឺទាំងពួកអ្នកដែលកើតនៅផ្ទះគាត់ និងពួកអ្នកដែលបានយកប្រាក់ទិញពីពួកសាសន៍ដទៃទាំងប៉ុន្មានផង គេបានកាត់ស្បែកជាមួយនឹងគាត់ទាំងអស់គ្នា។
About លោកុប្បត្តិ Chapter 17
Read លោកុប្បត្តិ Chapter 17 online from the Holy Bible. This chapter is part of the Book of លោកុប្បត្តិ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: លោកុប្បត្តិ
Chapter: 17
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading លោកុប្បត្តិ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading លោកុប្បត្តិ Chapter 17 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is លោកុប្បត្តិ Chapter 17?
លោកុប្បត្តិ Chapter 17 is part of the Book of លោកុប្បត្តិ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete លោកុប្បត្តិ Chapter 17 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 4
- ហូសេ Chapter 1
- សាស្តា Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 6
- ហូសេ Chapter 12
Explore More from លោកុប្បត្តិ
- លោកុប្បត្តិ Chapter 34
- លោកុប្បត្តិ Chapter 42
- លោកុប្បត្តិ Chapter 20
- លោកុប្បត្តិ Chapter 36
- លោកុប្បត្តិ Chapter 5
- លោកុប្បត្តិ Chapter 43
- លោកុប្បត្តិ Chapter 28