ចោទិយកថា Chapter 18

For English

Read ចោទិយកថា Chapter 18 Online

Read ចោទិយកថា Chapter 18 online from the Holy Bible. This chapter is part of the Book of ចោទិយកថា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ចោទិយកថា and the Holy Bible online.

Choose a Chapter

ចោទិយកថា 18

ជំពូក 18

1. ឯ​ពួក​លេវី​ដ៏​ជា​សង្ឃ គឺ​ពូជ​អំបូរ​លេវី​គ្រប់​គ្នា​មិន​ត្រូវ​ឲ្យ​គេ​មាន​ចំណែក ឬ​មរដក​ជា​មួយ​នឹង​ពួក​អ៊ីស្រា‌អែល​ឡើយ ត្រូវ​ឲ្យ​គេ​រស់​ដោយ​បរិភោគ​តង្វាយ ដែល​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា គឺ​ជា​មរដក​របស់​ទ្រង់​វិញ

2. មិន​ត្រូវ​ឲ្យ​គេ​មាន​មរដក​នៅ​ជា​មួយ​នឹង​បង​ប្អូន​គេ​ទេ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​មរដក​របស់​គេ​ហើយ ដូច​ជា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​គេ​ស្រាប់

3. នេះ​ជា​ចំណែក​ដែល​បណ្តា‌ជន ជា​ពួក​អ្នក​ដែល​ថ្វាយ​យញ្ញ‌បូជា​ត្រូវ​ឲ្យ​ដល់​ពួក​សង្ឃ ទោះ​គោ ឬ​ចៀម​ក្តី នោះ​ត្រូវ​ឲ្យ​ស្មា ថ្គាម និង​ពោះ​ធំ​ផង

4. ព្រម​ទាំង​ផល​ដំបូង​ពី​ស្រូវ ពី​ទឹក​ទំពាំង‌បាយ‌ជូរ ពី​ប្រេង ហើយ​រោម​ចៀម​របស់​ឯង ដែល​កាត់​មុន​ដំបូង​ដែរ

5. ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​រើស​គេ និង​កូន​ចៅ​គេ ពី​ពូជ​អំបូរ​ឯង​ទាំង​ប៉ុន្មាន ឲ្យ​បាន​ឈរ​ធ្វើ​ការ‌ងារ ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ជានិច្ច។

6. បើ​មាន​ពួក​លេវី​ណា​ម្នាក់​ចេញ​ពី​ទី​ក្រុង​ឯង​ណា​មួយ ក្នុង​បណ្តា​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ ជា​ទី​លំនៅ​របស់​គេ មក​ដោយ​បំណង​ចិត្ត​ដ៏​ពោរ‌ពេញ​ដល់​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​នឹង​រើស

7. នោះ​គេ​នឹង​ធ្វើ​ការ‌ងារ ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​គេ​បាន​ដែរ ដូច​ជា​ពួក​លេវី ជា​បង​ប្អូន​គេ​គ្រប់​គ្នា ដែល​ឈរ​នៅ​ទី​នោះ​ចំពោះ​ព្រះ‌យេហូវ៉ា

8. គេ​នឹង​មាន​ចំណែក​បរិភោគ​ស្មើ​គ្នា ក្រៅ​ពី​តម្លៃ​កេរ‌អាករ​របស់​ឪពុក ដែល​គេ​បាន​លក់​ហើយ។

9. កាល​ណា​ឯង​បាន​ចូល​ទៅ​ក្នុង​ស្រុក ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ នោះ​មិន​ត្រូវ​រៀន​ធ្វើ​តាម​ការ​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​ទាំង​នោះ​ឡើយ

10. នៅ​ក្នុង​ពួក​ឯង មិន​ត្រូវ​ឲ្យ​ឃើញ​មាន​អ្នក​ណា​មួយ ដែល​ធ្វើ​ឲ្យ​កូន​ប្រុស ឬ​កូន​ស្រី​ខ្លួន​ឆ្លង​កាត់​ភ្លើង ឬ​គ្រូ​ទាយ គ្រូ​គន់‌គូរ‌នក្ខត្ត‌ឫក្ស គ្រូ​អង្គុយ‌ធម៌ គ្រូ​អាប‌ធ្មប់

11. គ្រូ​សន្ធាប់ គ្រូ​ខាប គ្រូ​គាថា ឬ​គ្រូ​អន្ទង​ខ្មោច​ណា​ឡើយ

12. ដ្បិត​អ្នក​ណា​ដែល​ប្រព្រឹត្ត​ការ​ទាំង​នោះ ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា​ណាស់ គឺ​ដោយ​ព្រោះ​សេចក្ដី​គួរ​ស្អប់​ខ្ពើម​យ៉ាង​នោះ​ហើយ បាន​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បណ្តេញ​គេ​ពី​មុខ​ឯង​ចេញ

13. ត្រូវ​ឲ្យ​ឯង​ឥត​មាន​សៅ‌ហ្មង​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ចុះ

14. ដ្បិត​ឯ​សាសន៍​ទាំង​នោះ ដែល​ឯង​នឹង​ទៅ​ចាប់​យក​ស្រុក​របស់​គេ នោះ​សុទ្ធ​តែ​ជា​អ្នក​ស្តាប់​តាម​គ្រូ​គន់‌គូរ‌នក្ខត្ត‌ឫក្ស និង​គ្រូ​ទាយ​ទំនាយ​ទាំង​អស់ តែ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​មិន​បើក​ឲ្យ​ឯង​ប្រព្រឹត្ត​ការ​យ៉ាង​ដូច្នោះ​ទេ។

15. ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​បណ្តាល​ឲ្យ​មាន​ហោរា​១​កើត​ឡើង​ពី​ពួក​បង​ប្អូន​ឯង ឲ្យ​ដូច​ជា​អញ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ស្តាប់​តាម​អ្នក​នោះ​ចុះ

16. តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ឯង​បាន​សូម​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ត្រង់​ភ្នំ​ហោរែប នៅ​ថ្ងៃ​ដែល​ប្រជុំ​នោះ​ថា សូម​កុំ​ឲ្យ​ខ្ញុំ​ឮ​សំឡេង​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្ញុំ ឬ​ឃើញ​ភ្លើង​ដ៏​ធំ​នេះ​ទៀត​ឡើយ ក្រែង​ខ្ញុំ​ត្រូវ​ស្លាប់

17. នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​មក​អញ​ថា សេចក្ដី​ដែល​គេ​ថា នោះ​បាន​ថា​ត្រូវ​ហើយ

18. អញ​នឹង​បណ្តាល​ឲ្យ​មាន​ហោរា​១​កើត​ឡើង​ពី​ពួក​បង​ប្អូន​គេ សម្រាប់​គេ ឲ្យ​ដូច​ឯង ហើយ​អញ​នឹង​ដាក់​ពាក្យ​អញ​ទៅ​ក្នុង​មាត់​ហោរា​នោះ អ្នក​នោះ​នឹង​ប្រាប់​ដល់​គេ​តាម​គ្រប់​ទាំង​សេចក្ដី ដែល​អញ​នឹង​បង្គាប់​មក

19. ដូច្នេះ បើ​អ្នក​ណា​មិន​ស្តាប់​តាម​ពាក្យ​អញ ដែល​ហោរា​នោះ​នឹង​ពោល ដោយ​នូវ​ឈ្មោះ​អញ នោះ​អញ​នឹង​ធ្វើ​ទោស​ដល់​គេ។

20. ប៉ុន្តែ ហោរា​ណា​ដែល​នឹង​និយាយ​ប្រាប់​អ្វី​តាម​តែ​អំពើ​ចិត្ត ដោយ​នូវ​ឈ្មោះ​អញ ជា​សេចក្ដី​ដែល​អញ​មិន​បាន​បង្គាប់​ឲ្យ​សោះ ឬ​ដែល​នឹង​និយាយ​ដោយ​នូវ​ឈ្មោះ​ព្រះ​ដទៃ ហោរា​នោះ​នឹង​ត្រូវ​ស្លាប់

21. បើ​ឯង​គិត​ក្នុង​ចិត្ត​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​ដឹង​ជា​ពាក្យ​ណា ដែល​ព្រះ‌យេហូវ៉ា​មិន​បាន​មាន​ព្រះ‌បន្ទូល

22. គឺ​កាល​ណា​ហោរា​ណា​នឹង​ទាយ​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា នោះ​បើ​ការ​នោះ​មិន​ឃើញ​មាន​មក ក៏​មិន​កើត​មក​ទេ ពាក្យ​នោះ​ហើយ​ជា​ពាក្យ​ដែល​ព្រះ‌យេហូវ៉ា​មិន​បាន​មាន​ព្រះ‌បន្ទូល ហោរា​នោះ​បាន​ពោល​តាម​តែ​អំពើ​ចិត្ត​របស់​ខ្លួន​ទេ មិន​ត្រូវ​ឲ្យ​ឯង​ខ្លាច​គេ​ឡើយ។

About ចោទិយកថា Chapter 18

Read ចោទិយកថា Chapter 18 online from the Holy Bible. This chapter is part of the Book of ចោទិយកថា in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ចោទិយកថា
Chapter: 18
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ចោទិយកថា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ចោទិយកថា Chapter 18 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ចោទិយកថា Chapter 18?

ចោទិយកថា Chapter 18 is part of the Book of ចោទិយកថា in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ចោទិយកថា Chapter 18 online for free with easy chapter navigation.

More Chapters from ចោទិយកថា

  1. ចោទិយកថា Chapter 24
  2. ចោទិយកថា Chapter 31
  3. ចោទិយកថា Chapter 29
  4. ចោទិយកថា Chapter 12
  5. ចោទិយកថា Chapter 34
  6. ចោទិយកថា Chapter 28
  7. ចោទិយកថា Chapter 15

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. យ៉ូស្វេ Chapter 8
  2. លេវីវិន័យ Chapter 27
  3. សាការី Chapter 7
  4. អេសេគាល Chapter 35
  5. យេរេមា Chapter 44
  6. អេម៉ុស Chapter 8
  7. អេសេគាល Chapter 30

Related Chapters & Readings

  1. សាំយូអែល ទី ១ Chapter 25
  2. យ៉ូហាន ទី ២ Chapter 1
  3. រ៉ូម Chapter 14
  4. លោកុប្បត្តិ Chapter 39
  5. ពង្សាវតារក្សត្រ ទី ២ Chapter 5
  6. កូរិនថូសទី ១ Chapter 15
  7. ហូសេ Chapter 11
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *