Read យេរេមា Chapter 28 Online
Read យេរេមា Chapter 28 online from the Holy Bible. This chapter is part of the Book of យេរេមា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of យេរេមា and the Holy Bible online.
Choose a Chapter
យេរេមា 28
ជំពូក 28
1. លំដាប់នោះ ក្នុងឆ្នាំដដែល គឺនៅដើមរាជ្យនៃសេដេគា ស្តេចយូដា ក្នុងខែស្រាពណ៍ឆ្នាំទី៤ នោះហោរាហាណានា ជាកូនអ័ស៊ើរ ដែលនៅគីបៀន បាននិយាយនឹងខ្ញុំ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ចំពោះពួកសង្ឃ និងបណ្តាជនថា
2. ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះ អញបានបំបាក់នឹមរបស់ស្តេចបាប៊ីឡូនហើយ
3. នៅរវាងគម្រប់២ឆ្នាំទៀត នោះអញនឹងនាំយកអស់ទាំងគ្រឿងប្រដាប់របស់ព្រះវិហារនៃព្រះយេហូវ៉ា ដែលនេប៊ូក្នេសា ជាស្តេចបាប៊ីឡូនបានយកពីទីនេះទៅដល់ស្រុកបាប៊ីឡូន ត្រឡប់មកឯកន្លែងដើមវិញ
4. អញក៏នឹងនាំយេកូនាស ជាបុត្រយេហូយ៉ាគីមស្តេចយូដា និងពួកយូដាទាំងប៉ុន្មាន ដែលត្រូវដឹកនាំទៅជាឈ្លើយ ដល់ក្រុងបាប៊ីឡូន ឲ្យវិលមកឯទីនេះវិញដែរ ដ្បិតអញនឹងបំបាក់នឹមរបស់ស្តេចបាប៊ីឡូនពិត នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
5. រួចហោរាយេរេមាក៏និយាយនឹងហាណានា នៅចំពោះពួកសង្ឃ និងបណ្តាជនដែលឈរនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា
6. គឺហោរាយេរេមានិយាយថា អាម៉ែន សូមឲ្យព្រះយេហូវ៉ាធ្វើដូច្នោះចុះ សូមឲ្យព្រះយេហូវ៉ាសម្រេចតាមពាក្យដែលអ្នកបានទាយនោះ ដើម្បីនឹងនាំយកអស់ទាំងគ្រឿងប្រដាប់របស់ព្រះវិហារនៃព្រះយេហូវ៉ា និងអស់អ្នកដែលត្រូវដឹកទៅជាឈ្លើយនោះ ឲ្យត្រឡប់មកពីក្រុងបាប៊ីឡូនដល់ទីនេះវិញ
7. ប៉ុន្តែ ចូរស្តាប់ពាក្យដែលខ្ញុំពោលនៅត្រចៀកអ្នក និងនៅត្រចៀករបស់បណ្តាជនទាំងនេះឥឡូវចុះ
8. ឯពួកហោរាកាលពីដើម ដែលនៅមុនខ្ញុំ ហើយនិងអ្នក គេបានទាយទាស់នឹងស្រុកជាច្រើន ហើយទាស់នឹងនគរយ៉ាងធំ គឺទាយពីចម្បាំង ពីការអាក្រក់ និងពីអាសន្នរោគផង
9. តែហោរាណាដែលទាយពីសន្តិសុខ បើកាលណាទំនាយរបស់ហោរានោះបានសម្រេចហើយ នោះទើបនឹងស្គាល់ហោរានោះថា ព្រះយេហូវ៉ាបានចាត់ប្រើមកមែន
10. នោះហោរាហាណានាក៏យកនឹមពីកហោរាយេរេមាទៅបំបាក់ចោល
11. រួចហាណានានិយាយចំពោះបណ្តាជនទាំងឡាយថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ គឺយ៉ាងនេះឯងដែលអញនឹងបំបាក់នឹមរបស់នេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ចេញពីកនៃអស់ទាំងសាសន៍ក្នុងរវាងគម្រប់២ឆ្នាំទៅមុខនេះ នោះហោរាយេរេមាក៏ចេញទៅបាត់។
12. រួចមក ក្នុងពេលក្រោយដែលហោរាហាណានាបានបំបាក់នឹមពីកយេរេមាចេញហើយ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់លោកថា
13. ចូរទៅប្រាប់ដល់ហាណានាថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ អ្នកបានបំបាក់នឹមដែលធ្វើពីឈើ តែឯងបានធ្វើនឹមដែកជំនួសវិញ
14. ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃពួកសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា អញបានដាក់នឹមដែកនៅកនៃសាសន៍ទាំងនេះហើយ ដើម្បីឲ្យគេត្រូវបម្រើនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ហើយគេនឹងបម្រើពិតមែន អញក៏បានឲ្យសត្វនៅវាល ដល់គេដែរ
15. រួចហោរាយេរេមានិយាយទៅហោរាហាណានាថា នែ ហាណានា ចូរស្តាប់ឥឡូវចុះ ព្រះយេហូវ៉ាមិនបានចាត់ប្រើអ្នកទេ គឺអ្នកនាំឲ្យសាសន៍នេះទុកចិត្តចំពោះសេចក្ដីកំភូតវិញ
16. ហេតុនេះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញនឹងបណ្តេញឯងឲ្យបាត់ចេញពីផែនដីទៅ គឺឯងនឹងត្រូវស្លាប់ក្នុងឆ្នាំនេះ ពីព្រោះឯងបានពោលសេចក្ដីបះបោរទាស់នឹងព្រះយេហូវ៉ា
17. ដូច្នេះ នៅខែអស្សុជ ក្នុងឆ្នាំនោះឯងហោរាហាណានាក៏ស្លាប់ទៅ។
About យេរេមា Chapter 28
Read យេរេមា Chapter 28 online from the Holy Bible. This chapter is part of the Book of យេរេមា in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: យេរេមា
Chapter: 28
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading យេរេមា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading យេរេមា Chapter 28 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is យេរេមា Chapter 28?
យេរេមា Chapter 28 is part of the Book of យេរេមា in the Holy Bible.
Can I read this chapter online?
Yes. You can read the complete យេរេមា Chapter 28 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- សាស្តា Chapter 1
- ហូសេ Chapter 6
- ហូសេ Chapter 4
- ហូសេ Chapter 12
- ហូសេ Chapter 10
Explore More from យេរេមា
- យេរេមា Chapter 20
- យេរេមា Chapter 4
- យេរេមា Chapter 41
- យេរេមា Chapter 31
- យេរេមា Chapter 2
- យេរេមា Chapter 38
- យេរេមា Chapter 11