ទំនុកដំកើង Chapter 51

For English

Read ទំនុកដំកើង Chapter 51 Online

Read ទំនុកដំកើង Chapter 51 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ទំនុកដំកើង and the Holy Bible online.

Choose a Chapter

ទំនុកដំកើង 51

ជំពូក 51

1. ឱ​ព្រះ‌អង្គ​អើយ សូម​អាណិត​មេត្តា​ដល់​ទូល‌បង្គំ តាម​សេចក្ដី​សប្បុរស​របស់​ទ្រង់ ហើយ​សូម​លុប​សេចក្ដី​រំលង​របស់​ទូល‌បង្គំ​ចេញ ដោយ​សេចក្ដី​មេត្តា‌ករុណា​ដ៏​បរិបូរ​របស់​ទ្រង់

2. សូម​លាង​ទូល‌បង្គំ​ឲ្យ​យ៉ាង​ស្អាត ពី​អំពើ​ទុច្ចរិត​របស់​ទូល‌បង្គំ​ផង សូម​សម្អាត​អំពើ​បាប​របស់​ទូល‌បង្គំ​ផង

3. ដ្បិត​ទូល‌បង្គំ​ទទួល​ស្គាល់​អំពើ​រំលង​របស់​ទូល‌បង្គំ​ហើយ ឯ​អំពើ​បាប​របស់​ទូល‌បង្គំ នោះ​ក៏​នៅ​ចំពោះ​មុខ​ទូល‌បង្គំ​ជានិច្ច

4. ទូល‌បង្គំ​បាន​ធ្វើ​បាប​នឹង​ទ្រង់​ហើយ គឺ​នឹង​ទ្រង់​តែ​១​ព្រះ‌អង្គ ព្រម​ទាំង​ប្រព្រឹត្ត​សេចក្ដី​ដែល​អាក្រក់​នៅ​ព្រះ‌នេត្រ​ទ្រង់​ផង ទូល‌បង្គំ​ទទួល​ស្គាល់​អំពើ​ទាំង​នោះ ដើម្បី​ឲ្យ​ទ្រង់​បាន​រាប់​ជា​សុចរិត ក្នុង​កាល​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល ហើយ​ឲ្យ​បាន​ឥត​សៅ‌ហ្មង ក្នុង​កាល​ដែល​ទ្រង់​ជំនុំ‌ជម្រះ

5. មើល ទូល‌បង្គំ​បាន​កើត​មក​ក្នុង​សេចក្ដី​ទុច្ចរិត ហើយ​ម្តាយ​ទូល‌បង្គំ​បាន​មាន​ទំងន់ បង្កើត​ទូល‌បង្គំ​នៅ​ក្នុង​អំពើ​បាប​ដែរ

6. មើល ទ្រង់​ប្រាថ្នា​ចង់​បាន​សេចក្ដី​ពិត​នៅ​ចំណែក​ខាង​ក្នុង ហើយ​គឺ​នៅ​ទី​លាក់​កំបាំង​ខាង​ក្នុង ដែល​ទ្រង់​នឹង​ធ្វើ ឲ្យ​ទូល‌បង្គំ​ស្គាល់​ប្រាជ្ញា​ដែរ

7. សូម​ជម្រះ​ទូល‌បង្គំ​ដោយ​មែក​ហ៊ីសុប នោះ​ទូល‌បង្គំ​នឹង​បាន​ជ្រះ​ស្អាត សូម​ដុស​លាង​ទូល‌បង្គំ នោះ​នឹង​បាន​ស​ជាង​ហិមៈ

8. សូម​ឲ្យ​ទូល‌បង្គំ​បាន​ឮ​សេចក្ដី​អំណរ និង​សេចក្ដី​រីក‌រាយ នោះ​អស់​ទាំង​ឆ្អឹង​ដែល​ទ្រង់​បាន​បំបាក់​បំបែក នឹង​បាន​អរ​សប្បាយ​វិញ

9. សូម​បាំង​ព្រះ‌‌ភ័ក្ត្រ​ទ្រង់​ចេញ​ពី​អំពើ​បាប​របស់​ទូល‌បង្គំ ហើយ​លុប​គ្រប់​ទាំង​អំពើ​ទុច្ចរិត​របស់​ទូល‌បង្គំ​ចេញ

10. ឱ​ព្រះ‌អង្គ​អើយ សូម​បង្កើត​ចិត្ត​បរិសុទ្ធ​នៅ​ក្នុង​ទូល‌បង្គំ ហើយ​កែ​វិញ្ញាណ​ក្នុង​ទូល‌បង្គំ​ឲ្យ​ត្រឹម​ត្រូវ​ឡើង

11. សូម​កុំ​ចោល​ទូល‌បង្គំ​ចេញ​ពី​ចំពោះ​ទ្រង់ ហើយ​កុំ​ដក​យក​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់ ចេញ​ពី​ទូល‌បង្គំ​ឡើយ

12. សូម​ឲ្យ​ទូល‌បង្គំ​មាន​ចិត្ត​រីក‌រាយ​ចំពោះ​សេចក្ដី​សង្គ្រោះ នៃ​ទ្រង់​ឡើង​វិញ ហើយ​ទប់‌ទល់​ទូល‌បង្គំ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏​សទ្ធា​នៃ​ទ្រង់

13. នោះ​ទូល‌បង្គំ​នឹង​បង្រៀន​ពី​អស់​ទាំង​ផ្លូវ​នៃ​ទ្រង់ ដល់​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​រំលង ដូច្នេះ នឹង​មាន​មនុស្ស​បាប​ប្រែ​ចិត្ត​ត្រឡប់​មក​ឯ​ទ្រង់

14. ឱ​ព្រះ‌អង្គ ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ទូល‌បង្គំ​អើយ សូម​ដោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​ទោស​កម្ចាយ​ឈាម នោះ​អណ្តាត​ទូល‌បង្គំ​នឹង​បន្លឺ​សំឡេង ច្រៀង​ពី​សេចក្ដី​សុចរិត​របស់​ទ្រង់

15. ឱ​ព្រះ‌អម្ចាស់​អើយ សូម​បើក​បបូរ​មាត់​ទូល‌បង្គំ នោះ​មាត់​ទូល‌បង្គំ​នឹង​បាន​ប្រកាស​ប្រាប់ ពី​សេចក្ដី​សរសើរ​របស់​ទ្រង់

16. ដ្បិត​ទ្រង់​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​យញ្ញ‌បូជា​ទេ បើ​សព្វ​ព្រះ‌ហឫទ័យ​វិញ នោះ​ទូល‌បង្គំ​នឹង​បាន​ថ្វាយ​ហើយ ទ្រង់​ក៏​មិន​ពេញ​ព្រះ‌ហឫទ័យ​នឹង​តង្វាយ​ដុត​ដែរ

17. ឯ​តង្វាយ​ដែល​គួរ​ថ្វាយ​ដល់​ព្រះ នោះ​គឺ​ជា​វិញ្ញាណ​ខ្ទេច‌ខ្ទាំ ឱ​ព្រះ‌អម្ចាស់​អើយ ទ្រង់​មិន​មើល‌ងាយ​ចំពោះ​ចិត្ត​ខ្ទេច‌ខ្ទាំ ហើយ​ទន់‌ទាប​ឡើយ។

18. ៙ សូម​ទ្រង់​ប្រព្រឹត្ត​ដោយ​សប្បុរស​ដល់​ក្រុង​ស៊ីយ៉ូន តាម​បំណង​ព្រះ‌ហឫទ័យ​ដ៏​ល្អ​របស់​ទ្រង់ សូម​សង់​កំផែង​ក្រុង​យេរូ‌សាឡឹម​ឡើង

19. នោះ​ទ្រង់​នឹង​សព្វ​ព្រះ‌ហឫទ័យ ដោយ​តង្វាយ​នៃ​សេចក្ដី​សុចរិត គឺ​ជា​តង្វាយ​ដុត និង​យញ្ញ‌បូជា​ថ្វាយ​ទាំង​មូល​ផង ដូច្នេះ គេ​នឹង​ថ្វាយ​គោ​ឈ្មោល​នៅ​លើ​អាសនៈ​នៃ​ទ្រង់។

About ទំនុកដំកើង Chapter 51

Read ទំនុកដំកើង Chapter 51 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ទំនុកដំកើង
Chapter: 51
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ទំនុកដំកើង. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ទំនុកដំកើង Chapter 51 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ទំនុកដំកើង Chapter 51?

ទំនុកដំកើង Chapter 51 is part of the Book of ទំនុកដំកើង in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ទំនុកដំកើង Chapter 51 online for free with easy chapter navigation.

More Chapters from ទំនុកដំកើង

  1. ទំនុកដំកើង Chapter 146
  2. ទំនុកដំកើង Chapter 101
  3. ទំនុកដំកើង Chapter 125
  4. ទំនុកដំកើង Chapter 71
  5. ទំនុកដំកើង Chapter 52
  6. ទំនុកដំកើង Chapter 150
  7. ទំនុកដំកើង Chapter 149

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. ចោទិយកថា Chapter 6
  2. ពង្សាវតារក្សត្រ ទី ២ Chapter 17
  3. និក្ខមនំ Chapter 14
  4. ទំនុកដំកើង Chapter 120
  5. និក្ខមនំ Chapter 15
  6. សាំយូអែល ទី ២ Chapter 24
  7. ពង្សាវតារក្សត្រ ទី ២ Chapter 9

Related Chapters & Readings

  1. លោកុប្បត្តិ Chapter 7
  2. លោកុប្បត្តិ Chapter 33
  3. អេសេគាល Chapter 39
  4. លូកា Chapter 3
  5. អេសាយ Chapter 54
  6. លោកុប្បត្តិ Chapter 26
  7. ទំនុកដំកើង Chapter 93
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *