Read របាក្សត្រ ទី ១ Chapter 15 Online
Read របាក្សត្រ ទី ១ Chapter 15 online from the Holy Bible. This chapter is part of the Book of របាក្សត្រ ទី ១ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of របាក្សត្រ ទី ១ and the Holy Bible online.
Choose a Chapter
របាក្សត្រ ទី ១ 15
ជំពូក 15
1. ដាវីឌទ្រង់ក៏សង់ដំណាក់ សម្រាប់ទ្រង់នៅក្នុងក្រុងដាវីឌ ហើយក៏រៀបចំកន្លែង សម្រាប់ហឹបនៃព្រះ គឺបានដំឡើងត្រសាល សម្រាប់ហឹបនោះ
2. រួចដាវីឌទ្រង់មានព្រះបន្ទូលថា មិនត្រូវឲ្យអ្នកណាសែងហឹបនៃព្រះឡើយ លើកតែពួកលេវីប៉ុណ្ណោះ ដ្បិតព្រះយេហូវ៉ាទ្រង់បានរើសគេ ទុកជាអ្នកសែងហឹបនៃព្រះ ហើយឲ្យធ្វើការងារថ្វាយទ្រង់ ជាដរាប
3. ដូច្នេះ ដាវីឌទ្រង់ប្រមូលពួកអ៊ីស្រាអែលទាំងអស់មកឯក្រុងយេរូសាឡឹម ដើម្បីនឹងនាំយកហឹបនៃព្រះយេហូវ៉ា មកឯកន្លែងដែលទ្រង់បានរៀបសម្រាប់
4. ទ្រង់ក៏ប្រមូលពួកកូនចៅអើរ៉ុន និងពួកលេវី
5. គឺក្នុងពួកកូនចៅកេហាត់ មានអ៊ូរាលជាមេ និងបងប្អូនលោក១២០នាក់
6. ក្នុងពួកកូនចៅម្រ៉ារី មានអ័សាយ៉ាជាមេ និងបងប្អូនលោក២២០នាក់
7. ក្នុងពួកកូនចៅគើសុន មានយ៉ូអែលជាមេ និងបងប្អូនលោក១៣០នាក់
8. ក្នុងពួកកូនចៅអេលីសាផាន មានសេម៉ាយ៉ាជាមេ និងបងប្អូនលោក២០០នាក់
9. ក្នុងពួកកូនចៅហេប្រុន មានអេលាលជាមេ និងបងប្អូនលោក៨០នាក់
10. ក្នុងពួកកូនចៅអ៊ូស៊ាល មានអ័មីន៉ាដាប់ជាមេ និងបងប្អូនលោក១១២នាក់
11. ដាវីឌទ្រង់ក៏ហៅសាដុក និងអ័បៀថើរដ៏ជាសង្ឃមក ព្រមទាំងពួកលេវី គឺអ៊ូរាល អ័សាយ៉ា យ៉ូអែល សេម៉ាយ៉ា អេលាល និងអ័មីន៉ាដាប់ផង
12. ទ្រង់មានព្រះបន្ទូលទៅគេថា អ្នករាល់គ្នាជាប្រធានលើវង្សានុវង្សរបស់ឪពុកនៃពួកលេវីទាំងប៉ុន្មាន ដូច្នេះ ចូរញែកខ្លួនចេញជាបរិសុទ្ធចុះ ព្រមទាំងបងប្អូនអ្នករាល់គ្នាផង ដើម្បីនឹងនាំយកហឹបនៃព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល មកឯកន្លែងដែលយើងបានរៀបចំ
13. ដ្បិតដោយព្រោះកាលពីជាន់មុន អ្នករាល់គ្នាមិនបានសែងទេ បានជាព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នា ទ្រង់បានប្រហារពួកយើងទៅ គឺពីព្រោះយើងរាល់គ្នាមិនបានរកទ្រង់ ឲ្យត្រូវតាមច្បាប់
14. ដូច្នេះ ពួកសង្ឃ និងពួកលេវី ក៏ញែកខ្លួនជាបរិសុទ្ធ ដើម្បីនឹងនាំយកហឹបនៃព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលឡើងមក
15. ពួកកូនចៅលេវីបានសែងហឹបនៃព្រះទៅដោយឈើស្នែង ដូចជាលោកម៉ូសេបានបង្គាប់មក តាមព្រះបន្ទូលនៃព្រះយេហូវ៉ា។
16. ដាវីឌក៏ប្រាប់ឲ្យមេពួកលេវីតម្រូវឲ្យពួកចម្រៀង ជាបងប្អូនគេ កាន់ប្រដាប់ភ្លេង គឺពិណ ស៊ុង និងឈឹង លេងឲ្យឮសូរក្រលួច ហើយឡើងសំឡេងច្រៀងដោយអំណរ
17. ពួកលេវីក៏តម្រូវឲ្យមានពួកអ្នកនេះ គឺហេម៉ាន ជាកូនយ៉ូអែល ហើយក្នុងពួកបងប្អូនរបស់លោក គឺអេសាភ ជាកូនរេបេគា ឯក្នុងពួកម្រ៉ារី ជាបងប្អូនលោក គឺអេថាន ជាកូនគូសាយ៉ា
18. ហើយពួកបងប្អូនគេ ដែលជាថ្នាក់ទី២ឲ្យបាននៅជាមួយដែរ គឺសាការី បេន យ្អាស៊ាល សេមីរ៉ាម៉ូត យេហ៊ីអែល អ៊ូនី អេលាប បេណាយ៉ា ម្អាសេយ៉ា ម៉ាធិធា អេលីផាលេ មីកនេយ៉ា អូបិឌ-អេដុម និងយីអែល ដែលសុទ្ធតែជាពួកអ្នកឆ្មាំទ្វារ
19. ដូច្នេះ ពួកអ្នកចម្រៀង គឺហេម៉ាន អេសាភ និងអេថាន ក៏កាន់ឈឹងលង្ហិន សម្រាប់វាយឲ្យឮរងំ
20. ហើយសាការី យ្អាស៊ាល សេមីរ៉ាម៉ូត យីអែល អ៊ូនី អេលាប ម្អាសេយ៉ា និងបេណាយ៉ា ក៏កាន់ពិណ សម្រាប់ដេញ តាមសំឡេងស្រួច
21. ហើយម៉ាធិធា អេលីផាលេ មីកនេយ៉ា អូបិឌ-អេដុម យីអែល និងអ័សាស៊ា ក៏កាន់ស៊ុងខ្សែ៨ សម្រាប់នឹងចាប់នាំមុខពួកចម្រៀង
22. ហើយកេណានា ជាមេពួកលេវី លោកត្រួតលើការចម្រៀង គឺលោកដែលបង្ហាត់ការនោះ ពីព្រោះលោកជាអ្នកប្រសប់
23. ឯបេរេគា និងអែលកាណា គេជាអ្នកឆ្មាំទ្វារ សម្រាប់បើកឲ្យហឹបចូល
24. សេបានា យេហូសាផាត នេថានេល អ័ម៉ាសាយ សាការី បេណាយ៉ា អេលាស៊ើរ ដ៏ជាពួកសង្ឃ គេក៏ផ្លុំត្រែនៅចំពោះហឹបនៃព្រះ ឯអូបិឌ-អេដុម និងយេហ៊ីយ៉ា គេជាអ្នកឆ្មាំទ្វារសម្រាប់បើកឲ្យហឹបចេញ។
25. ដូច្នេះ ដាវីឌ ពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល និងពួកមេទ័ព ក៏ទៅនាំយកហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ាពីផ្ទះអូបិឌ-អេដុម មកដោយអរសប្បាយ
26. រួចដោយព្រោះព្រះទ្រង់ប្រោសមេត្តាដល់ពួកលេវី ដែលសែងហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា បានជាគេថ្វាយកូនគោ៧ និងពពែ៧ ទុកជាយញ្ញបូជា
27. ឯដាវីឌទ្រង់ព្រះពស្ត្រសំពត់ខ្លូតទេសយ៉ាងម៉ដ្ត ព្រមទាំងពួកលេវីដែលសែងហឹប ពួកចម្រៀង និងកេណានា ជាមេលើពួកចម្រៀងផង ហើយដាវីឌក៏ពាក់អេផូឌ ធ្វើពីសំពត់ខ្លូតទេសដែរ
28. គឺយ៉ាងនោះ ដែលពួកអ៊ីស្រាអែលទាំងអស់បាននាំយកហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ាឡើងមក ដោយសម្រែកអរសប្បាយ និងសូរស្នែង ត្រែ ហើយនិងឈឹង ព្រមទាំងដេញពិណ ហើយចាប់ស៊ុងផង។
29. កាលហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា បានចូលមកក្នុងទីក្រុងដាវីឌហើយ នោះមីកាល ជាបុត្រីសូល នាងទតទៅតាមបង្អួច ឃើញស្តេចដាវីឌកំពុងតែលោតកញ្ឆេង ហើយលេងភ្លេង រួចនាងមានព្រះទ័យប្រមាថមើលងាយដល់ទ្រង់។
About របាក្សត្រ ទី ១ Chapter 15
Read របាក្សត្រ ទី ១ Chapter 15 online from the Holy Bible. This chapter is part of the Book of របាក្សត្រ ទី ១ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: របាក្សត្រ ទី ១
Chapter: 15
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading របាក្សត្រ ទី ១. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading របាក្សត្រ ទី ១ Chapter 15 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is របាក្សត្រ ទី ១ Chapter 15?
របាក្សត្រ ទី ១ Chapter 15 is part of the Book of របាក្សត្រ ទី ១ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete របាក្សត្រ ទី ១ Chapter 15 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 1
- ហូសេ Chapter 12
- ហូសេ Chapter 10
- ហូសេ Chapter 6
Explore More from របាក្សត្រ ទី ១
- របាក្សត្រ ទី ១ Chapter 21
- របាក្សត្រ ទី ១ Chapter 22
- របាក្សត្រ ទី ១ Chapter 17
- របាក្សត្រ ទី ១ Chapter 3
- របាក្សត្រ ទី ១ Chapter 25
- របាក្សត្រ ទី ១ Chapter 12
- របាក្សត្រ ទី ១ Chapter 9