Read យ៉ូប Chapter 40 Online
Read យ៉ូប Chapter 40 online from the Holy Bible. This chapter is part of the Book of យ៉ូប in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of យ៉ូប and the Holy Bible online.
Choose a Chapter
យ៉ូប 40
ជំពូក 40
1. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដល់យ៉ូបទៀតថា
2. ឯងដែលប្រកាន់ទោសដូច្នេះ តើនឹងធ្វើឲ្យព្រះដ៏មានគ្រប់ព្រះចេស្តារាងចាលឬ ឯងដែលបន្ទោសដល់ព្រះដូច្នេះ ចូរឆ្លើយមកចុះ។
3. នោះយ៉ូបទូលឆ្លើយដល់ព្រះយេហូវ៉ាថា
4. មើល ទូលបង្គំថោកទាបណាស់ តើនឹងទូលដល់ទ្រង់ដូចម្តេចបាន ទូលបង្គំនឹងដាក់ដៃខ្ទប់មាត់វិញ
5. ទូលបង្គំបាននិយាយម្តងហើយ ឥឡូវមិនឆ្លើយទៀតឡើយ អើ បាននិយាយ២ដងផង តែលែងពោលអ្វីទៀតហើយ។
6. នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលពីក្នុងខ្យល់កួច តបដល់យ៉ូបថា
7. ចូរក្រវាត់ចង្កេះឯង ដូចជាមនុស្សក្លាហានឥឡូវចុះ ដ្បិតអញនឹងសួរឯង ហើយឯងត្រូវប្រាប់ដល់អញ
8. តើឯងចង់រំលុបរំលាងទាំងសេចក្ដីវិនិច្ឆ័យរបស់អញផងឬ តើឯងនឹងកាត់ទោសដល់អញឲ្យតែឯងបានសុចរិតឬអី
9. តើឯងមានដៃដូចព្រះដែរឬ តើឯងចេះបញ្ចេញសំឡេងជាផ្គរដូចជាទ្រង់បានឬទេ។
10. ចូរឯងតែងខ្លួនដោយសេចក្ដីរុងរឿង និងសេចក្ដីខ្ពង់ខ្ពស់ឥឡូវ ចូរប្រដាប់ខ្លួនដោយកិត្តិយស និងសិរីល្អចុះ
11. ចូរឲ្យឯងកម្ចាយសេចក្ដីកំហឹងឯង ឲ្យសុសសាយទៅ ហើយបង្ក្រាបគ្រប់ទាំងមនុស្សដែលមានឫកខ្ពស់ ដោយ១ក្រឡេកភ្នែកចុះ
12. ចូរមើលទៅគ្រប់ទាំងមនុស្សឆ្មើងឆ្មៃ ហើយបន្ទាបគេ ចូរជាន់ឈ្លីពួកមនុស្សអាក្រក់នៅកន្លែងដែលគេឈរតែម្តង
13. ចូរកប់គេទាំងអស់គ្នានៅក្នុងដី ហើយចង់គ្រលុំមុខគេ ទុកក្នុងទីងងឹតនៃផ្នូរ
14. នោះអញនឹងថ្លែងប្រាប់ពីឯងថា ដៃស្តាំនៃឯងអាចនឹងជួយសង្គ្រោះឯងបាន។
15. មើលដំរីទឹកដែលអញបានបង្កើតមកដូចឯងដែរ វាស៊ីស្មៅដូចគោ
16. មើល កម្លាំងវានៅត្រង់ចង្កេះ ហើយសេចក្ដីប្រឹងប្រែងរបស់វានៅត្រង់សរសៃពោះ
17. វាបក់កន្ទុយ ដូចជាដើមតាត្រៅ ហើយអស់ទាំងសរសៃលោងរបស់វាព័ន្ធពាក់លើគ្នា
18. ឆ្អឹងវាដូចជាបំពង់លង្ហិន ហើយឆ្អឹងជំនីរដូចជាចំរ៉ឹងដែក
19. វាជាការយ៉ាងសំខាន់របស់ព្រះ ហើយព្រះដែលបង្កើតវាក៏បានប្រទានឲ្យមានចង្កូម
20. ឯអាហារវា ក៏ដុះនៅលើភ្នំ ជាកន្លែងដែលសត្វព្រៃទាំងឡាយប្រឡែងគ្នា
21. វាដេកនៅក្រោមម្លប់ឈើ ជាទីកំបាំងក្នុងព្រៃកក់
22. ដើមឈើបាំងម្លប់គ្របលើវា ហើយដើមចាកតាមមាត់ទឹកក៏ព័ទ្ធវាជុំវិញ
23. មើល បើកាលណាទន្លេជន់ឡើង វាមិនភ័យទេ ទោះបើទន្លេដូចយ៉ាងទន្លេយ័រដាន់ឡើងលិចមាត់ច្រាំងក៏ដោយ គង់តែវាមានចិត្តរឹងត្អឹងដែរ
24. តើនឹងចាប់បានក្នុងកាលដែលកំពុងនៅភ្នែកបើក ឬនឹងខ្លុះច្រមុះវាដោយដែកចោះបានឬទេ។
About យ៉ូប Chapter 40
Read យ៉ូប Chapter 40 online from the Holy Bible. This chapter is part of the Book of យ៉ូប in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: យ៉ូប
Chapter: 40
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading យ៉ូប. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading យ៉ូប Chapter 40 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is យ៉ូប Chapter 40?
យ៉ូប Chapter 40 is part of the Book of យ៉ូប in the Holy Bible.
Can I read this chapter online?
Yes. You can read the complete យ៉ូប Chapter 40 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 8
- ហូសេ Chapter 6
Explore More from យ៉ូប
- យ៉ូប Chapter 32
- យ៉ូប Chapter 12
- យ៉ូប Chapter 28
- យ៉ូប Chapter 37
- យ៉ូប Chapter 4
- យ៉ូប Chapter 36
- យ៉ូប Chapter 3