Read យ៉ូប Chapter 13 Online
Read យ៉ូប Chapter 13 online from the Holy Bible. This chapter is part of the Book of យ៉ូប in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of យ៉ូប and the Holy Bible online.
Choose a Chapter
យ៉ូប 13
ជំពូក 13
1. មើល គ្រប់ទាំងអស់នេះភ្នែកខ្ញុំបានឃើញហើយ ត្រចៀកខ្ញុំក៏បានឮ ហើយយល់ផង
2. អ្វីៗដែលអ្នករាល់គ្នាដឹង នោះខ្ញុំក៏ដឹងដែរ ខ្ញុំមិនថោកថយជាងអ្នករាល់គ្នាទេ
3. តែខ្ញុំចង់ទូលដល់ព្រះដ៏មានគ្រប់ព្រះចេស្តាវិញ ខ្ញុំប៉ងនឹងតតបនឹងព្រះតែម្តង
4. ឯអ្នករាល់គ្នាសុទ្ធតែជាអ្នកបង្កើតសេចក្ដីកំភូតទទេ អ្នករាល់គ្នាជាគ្រូពេទ្យឥតប្រយោជន៍ទាំងអស់
5. ឱបើអ្នករាល់គ្នានឹងនៅស្ងៀមវិញទៅអេះ នោះនឹងសម្ដែងថា អ្នករាល់គ្នាមានប្រាជ្ញាមែន
6. ដូច្នេះ ចូរស្តាប់សេចក្ដីតតបរបស់ខ្ញុំ ហើយផ្ទៀងត្រចៀកស្តាប់សេចក្ដីអង្វររបស់បបូរមាត់ខ្ញុំសិន
7. តើអ្នករាល់គ្នានឹងនិយាយសេចក្ដីទុច្ចរិត ដោយយល់ដល់ព្រះ ព្រមទាំងសេចក្ដីកំភូតផងឬអី
8. តើចង់យោគយល់ខាងព្រះ ហើយតាំងខ្លួនជាអ្នកកាន់ក្តីជំនួសទ្រង់ឬ
9. អ្នករាល់គ្នាសុខចិត្តឲ្យទ្រង់ស្ទង់ចិត្តនៃអ្នកឬទេ ឬអ្នករាល់គ្នាគិតបញ្ឆោតទ្រង់ដូចជាបញ្ឆោតមនុស្សដែរ
10. បើអ្នករាល់គ្នាលំអៀងទៅខាងណាដោយសម្ងាត់ នោះប្រាកដជាទ្រង់នឹងបន្ទោសដល់អ្នករាល់គ្នាហើយ
11. តើតេជានុភាពរបស់ទ្រង់មិននាំឲ្យអ្នករាល់គ្នាកោតខ្លាច ហើយសេចក្ដីស្ញែងខ្លាចរបស់ទ្រង់មិនគ្របលើអ្នករាល់គ្នាទេឬ
12. សេចក្ដីដែលអ្នករាល់គ្នាពោលអាង នោះសុទ្ធតែជាផេះទាំងអស់ សេចក្ដីដោះសារបស់អ្នករាល់គ្នា សុទ្ធតែជាភក់ទទេ។
13. សូមនៅស្ងៀមសិន កុំធ្វើខ្ញុំ ខ្ញុំចង់និយាយនឹងអ្នករាល់គ្នា រួចតាមតែកើតជាយ៉ាងណាក៏ដោយចុះ
14. ខ្ញុំនឹងចាប់ពាំសាច់របស់ខ្ញុំ ហើយកាន់ជីវិតរបស់ខ្ញុំទុកនៅដៃដូច្នេះធ្វើអី
15. ទោះបើទ្រង់សម្លាប់ខ្ញុំក៏ដោយ គង់តែខ្ញុំនឹងទុកចិត្តដល់ទ្រង់ដែរ ប៉ុន្តែ ខ្ញុំនឹងចេះតែជជែកពីសេចក្ដីសុចរិតនៃផ្លូវខ្ញុំនៅចំពោះទ្រង់
16. ហើយនេះនឹងបានជាសេចក្ដីសង្គ្រោះដល់ខ្ញុំដែរ គឺថាមនុស្សទមិឡល្មើសនឹងចូលទៅនៅចំពោះទ្រង់មិនបាន
17. ចូរប្រុងស្តាប់សេចក្ដីរបស់ខ្ញុំចុះ ហើយឲ្យសេចក្ដីថ្លែងប្រាប់របស់ខ្ញុំបានចូលក្នុងត្រចៀកអ្នករាល់គ្នាផង
18. មើល ឥឡូវនេះ ខ្ញុំបានរៀបរៀងរឿងខ្ញុំដោយលំដាប់ ខ្ញុំដឹងហើយថា ខ្ញុំនៅខាងសុចរិត
19. តើមានអ្នកណាហ៊ានតវ៉ានឹងខ្ញុំ បើមាន នោះខ្ញុំនឹងនៅស្ងៀម ហើយព្រមប្រគល់វិញ្ញាណទៅវិញ។
20. ឱសូមព្រះទ្រង់ប្រោសសេចក្ដីតែ២មុខនេះ ដល់ទូលបង្គំចុះ នោះទូលបង្គំនឹងមិនលាក់ខ្លួនពីព្រះភ័ក្ត្រទ្រង់ឡើយ
21. គឺសូមទ្រង់ដកព្រះហស្តឲ្យឆ្ងាយពីទូលបង្គំចេញ ហើយសូមកុំឲ្យសេចក្ដីស្ញែងខ្លាចរបស់ទ្រង់ មកបំភ័យទូលបង្គំទៀត
22. នោះសូមទ្រង់ហៅទូលបង្គំចុះ ទូលបង្គំនឹងឆ្លើយតប ឬសូមឲ្យទូលបង្គំទូលដល់ទ្រង់ ហើយទ្រង់មានព្រះបន្ទូលឆ្លើយមកវិញ
23. តើសេចក្ដីទុច្ចរិត និងអំពើបាបរបស់ទូលបង្គំមានប៉ុន្មាន សូមទ្រង់សម្ដែងឲ្យទូលបង្គំបានស្គាល់អស់ទាំងសេចក្ដីរំលង និងអំពើបាបរបស់ទូលបង្គំផង
24. ហេតុអ្វីបានជាទ្រង់លាក់ព្រះភ័ក្ត្រ ហើយទុកទូលបង្គំដូចជាខ្មាំងសត្រូវដូច្នេះ
25. ទ្រង់នឹងវាយស្លឹកឈើដែលខ្យល់ផាត់ទៅមកធ្វើអី ហើយដេញតាមចំបើងក្រៀមឬអី
26. ហេតុអ្វីបានជាទ្រង់បានកត់ទុកអស់ទាំងសេចក្ដីជូរល្វីងទាស់នឹងទូលបង្គំ ហើយឲ្យទូលបង្គំទទួលទោសនៃបាបដែលបានធ្វើពីកាលនៅក្មេងមកដូច្នេះ
27. ទ្រង់ដាក់ជើងទូលបង្គំជាប់នៅខ្នោះ ក៏ចំណាំមើលអស់ទាំងផ្លូវច្រកនៃទូលបង្គំ ហើយទ្រង់គូសព្រំដែន មិនឲ្យដានជើងទូលបង្គំរំលងឡើយ
28. ទោះបើទូលបង្គំប្រៀបដូចជាឈើដែលខ្មូតស៊ីសុស ហើយដូចជាអាវដែលកន្លាតបានកាត់អស់ហើយផង។
About យ៉ូប Chapter 13
Read យ៉ូប Chapter 13 online from the Holy Bible. This chapter is part of the Book of យ៉ូប in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: យ៉ូប
Chapter: 13
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading យ៉ូប. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading យ៉ូប Chapter 13 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is យ៉ូប Chapter 13?
យ៉ូប Chapter 13 is part of the Book of យ៉ូប in the Holy Bible.
Can I read this chapter online?
Yes. You can read the complete យ៉ូប Chapter 13 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 8
- ហូសេ Chapter 6
Explore More from យ៉ូប
- យ៉ូប Chapter 18
- យ៉ូប Chapter 40
- យ៉ូប Chapter 30
- យ៉ូប Chapter 11
- យ៉ូប Chapter 16
- យ៉ូប Chapter 20
- យ៉ូប Chapter 24