ពង្សាវតារក្សត្រ ទី ១ Chapter 19

For English

Read ពង្សាវតារក្សត្រ ទី ១ Chapter 19 Online

Read ពង្សាវតារក្សត្រ ទី ១ Chapter 19 online from the Holy Bible. This chapter is part of the Book of ពង្សាវតារក្សត្រ ទី ១ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ពង្សាវតារក្សត្រ ទី ១ and the Holy Bible online.

Choose a Chapter

A+ A A-

ពង្សាវតារក្សត្រ ទី ១ 19

ជំពូក 19

1. អ័ហាប់​ទ្រង់​ប្រាប់​ដល់​យេសិ‌បិល ពី​គ្រប់​ទាំង​ការ ដែល​អេលីយ៉ា​បាន​ធ្វើ ហើយ​ពី​ការ​ដែល​លោក​បាន​សម្លាប់​ហោរា​ទាំង​ប៉ុន្មាន​ដោយ​ដាវ

2. ដូច្នេះ យេសិ‌បិល ព្រះ‌នាង​ចាត់​គេ​ឲ្យ​នាំ​ពាក្យ​ទៅ​ប្រាប់​អេលីយ៉ា​ថា ដល់​ស្អែក​នេះ ពេល​ថ្មើរ​នេះ បើ​យើង​មិន​បាន​ធ្វើ​ឲ្យ​ជីវិត​ឯង​បាន​ដូច​ជា​ជីវិត​នៃ​អ្នក​ទាំង​នោះ​ទេ នោះ​សូម​ឲ្យ​អស់​ទាំង​ព្រះ​ធ្វើ​ដល់​យើង​ដូច្នោះ​វិញ ហើយ​លើស​ទៅ​ទៀត​ផង

3. កាល​លោក​បាន​ជ្រាប​ដូច្នោះ​ហើយ នោះ​ក៏​ក្រោក​ឡើង​រត់​ទៅ​ឲ្យ​រួច​ជីវិត បាន​ដល់​ទៅ​បៀរ-សេបា ជា​ស្រុក​របស់​ពួក​យូដា លោក​ក៏​ទុក​អ្នក​បម្រើ​នៅ​ទី​នោះ

4. តែ​ខ្លួន​លោក​ដើរ​ពេញ​១​ថ្ងៃ ចូល​ក្នុង​ទី​រហោ‌ស្ថាន ទៅ​អង្គុយ​នៅ​ក្រោម​ដើម​ដង្កោ រួច​ទូល​សូម​ឲ្យ​ខ្លួន​ស្លាប់​ទៅ ដោយ​ពាក្យ​ថា ល្មម​ហើយ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​យក​ព្រលឹង​ទូល‌បង្គំ​ទៅ​ឥឡូវ​ចុះ ដ្បិត​ទូល‌បង្គំ​មិន​វិសេស​ជាង​ពួក​អយ្យកោ​ទូល‌បង្គំ​ទេ

5. លោក​ក៏​ប្រះ​ខ្លួន​ដេក​លក់ នៅ​ក្រោម​ដើម​ដង្កោ​នោះ​ទៅ នោះ​មាន​ទេវតា​មក​ដាស់​លោក​ប្រាប់​ថា ចូរ​ក្រោក​ឡើង​បរិភោគ​សិន

6. លោក​ក្រឡេក​មើល​ទៅ​ឃើញ​នៅ​ក្បាល​ដំណេក មាន​នំ​ដុត​ឆ្អិន​នៅ​លើ​ធ្យូង​ភ្លើង ហើយ​មាន​ទឹក​១​ក្អម​ផង នោះ​លោក​ក៏​បរិភោគ​នំ និង​ទឹក​នោះ រួច​ដេក​ទៅ​វិញ

7. ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដាស់​ម្តង​ទៀត​ប្រាប់​ថា ចូរ​ក្រោក​ឡើង​បរិភោគ​ទៅ ដ្បិត​ផ្លូវ​ដែល​ត្រូវ​ដើរ នោះ​ហួស​កម្លាំង​ឯង​ណាស់

8. លោក​ក៏​ក្រោក​ឡើង​បរិភោគ​ទៅ ហើយ​ដោយ‌សារ​កម្លាំង​ដែល​បាន​ពី​អាហារ​នោះ លោក​ក៏​ដើរ​ទៅ​អស់​៤០​ថ្ងៃ​៤០​យប់ បាន​ដល់​ទៅ​ភ្នំ​ហោរែប ជា​ភ្នំ​នៃ​ព្រះ។

9. កាល​លោក​បាន​ទៅ​ដល់​ហើយ នោះ​ក៏​ចូល​ទៅ​អាស្រ័យ​ក្នុង​រអាង​១​នៅ​ទី​នោះ គ្រា​នោះ ឮ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​មក​សួរ​ថា អេលីយ៉ា​អើយ តើ​ធ្វើ​អី​នៅ​ទី​នេះ

10. លោក​ទូល​ថា ទូល‌បង្គំ​បាន​មាន​ចិត្ត​ឈឺ‌ឆ្អាល​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​ពល​បរិវារ​ជា​ខ្លាំង ដ្បិត​ពួក​កូន​ចៅ​អ៊ីស្រា‌អែល គេ​បាន​បោះ‌បង់​ចោល​សេចក្ដី​សញ្ញា​ទ្រង់ គេ​បាន​រំលំ​អស់​ទាំង​អាសនៈ​របស់​ទ្រង់ ហើយ​បាន​សម្លាប់​ពួក​ហោរា​ទ្រង់​ដោយ​ដាវ​ផង នៅ​សល់​តែ​ទូល‌បង្គំ​ម្នាក់​ឯង​ប៉ុណ្ណោះ ហើយ​គេ​រក​ជីវិត​ទូល‌បង្គំ​ថែម​ទៀត

11. ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ថា ចូរ​ឯង​ចេញ​ទៅ​ឈរ​លើ​ភ្នំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ចុះ នោះ​មើល ព្រះ‌យេហូវ៉ា​ទ្រង់​យាង​ទៅ​តាម​ទី​នោះ ហើយ​កើត​មាន​ខ្យល់​ព្យុះ​គំហុក​ជា​ខ្លាំង បក់​មក​ប៉ះ​បំបាក់​ភ្នំ​បំបែក​ថ្ម​ខ្ទេច‌ខ្ទី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មិន​មែន​គង់​នៅ​ក្នុង​ខ្យល់​នោះ​ទេ ក្រោយ​ខ្យល់​នោះ​មក ក៏​មាន​កក្រើក​ដី តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មិន​មែន​គង់​នៅ​ក្នុង​ការ​កក្រើក​ដី​នោះ​ទេ

12. បន្ទាប់​ពី​ការ​កក្រើក​ដី​នោះ​មក នោះ​មាន​ភ្លើង​ឆេះ តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មិន​មែន​គង់​នៅ​ក្នុង​ភ្លើង​នោះ​ទេ ក្រោយ​ពី​ភ្លើង​នោះ​មក មាន​ឮ​សំឡេង​តូច​រហៀងៗ

13. កាល​អេលីយ៉ា​បាន​ឮ​ហើយ នោះ​លោក​ក៏​យក​ក្រមា​គ្រលុំ​មុខ ចេញ​មក​ឈរ​នៅ​មាត់​រអាង នោះ​មាន​ឮ​សំឡេង​មក​ដល់​លោក​ថា អេលីយ៉ា​អើយ តើ​ឯង​ធ្វើ​អ្វី​នៅ​ទី​នេះ

14. លោក​ទូល​ឆ្លើយ​ថា ទូល‌បង្គំ​បាន​មាន​ចិត្ត​ឈឺ‌ឆ្អាល​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​ពល​បរិវារ​ជា​ខ្លាំង ដ្បិត​ពួក​កូន​ចៅ​អ៊ីស្រា‌អែល គេ​បាន​បោះ‌បង់​ចោល​សេចក្ដី​សញ្ញា​ទ្រង់ គេ​បាន​រំលំ​អស់​ទាំង​អាសនៈ​ទ្រង់ ហើយ​បាន​សម្លាប់​ពួក​ហោរា​ទ្រង់ ដោយ​ដាវ​ផង នៅ​សល់​តែ​ទូល‌បង្គំ​ម្នាក់​ឯង​ប៉ុណ្ណោះ ហើយ​គេ​ស្វែង​រក​ជីវិត​ទូល‌បង្គំ​ថែម​ទៀត។

15. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ថា ចូរ​ឯង​ត្រឡប់​ទៅ​តាម​ផ្លូវ​ដែល​កាត់​ទី​រហោ‌ស្ថាន ទៅ​ឯ​ក្រុង​ដាម៉ាស​ទៅ កាល​ណា​បាន​ដល់​ហើយ នោះ​ចូរ​ចាក់​ប្រេង​តាំង​ហាសែល​ឡើង ឲ្យ​ធ្វើ​ជា​ស្តេច​ស្រុក​ស៊ីរី​ចុះ

16. ហើយ​ត្រូវ​ចាក់​ប្រេង​តាំង​យេហ៊ូវ ជា​កូន​នីមស៊ី​ឡើង​ឲ្យ​ធ្វើ​ជា​ស្តេច សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​ដែរ ឯ​អេលី‌សេ ជា​កូន​សាផាត ដែល​នៅ​អេបិល-មហូឡា នោះ​ត្រូវ​ចាក់​ប្រេង​តាំង​ឲ្យ​ធ្វើ​ជា​ហោរា​ជំនួស​ឯង

17. ដូច្នេះ អ្នក​ណា​ដែល​រួច​ពី​ដាវ​របស់​ហាសែល នោះ​យេហ៊ូវ​នឹង​សម្លាប់​គេ​វិញ ហើយ​អ្នក​ណា​ដែល​រួច​ពី​ដាវ​របស់​យេហ៊ូវ នោះ​អេលី‌សេ​នឹង​សម្លាប់​បង់

18. ប៉ុន្តែ អញ​នឹង​ទុក​ឲ្យ​មាន​មនុស្ស​៧​ពាន់​នាក់​សល់​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល ជា​ពួក​អ្នក​ដែល​មិន​បាន​លុត​ជង្គង់​ក្រាប​នៅ​ចំពោះ​ព្រះ‌បាល ឬ​ថើប​វា​ឡើយ។

19. ដូច្នេះ លោក​ក៏​ចេញ​ពី​ទី​នោះ ទៅ​រក​អេលី‌សេ ជា​កូន​សាផាត ឃើញ​កំពុង​តែ​ភ្ជួរ មាន​គោ​១២​នឹម​ភ្ជួរ​នៅ​ខាង​មុខ​គាត់ គឺ​គាត់​ដែល​ភ្ជួរ​ដោយ​នឹម​ក្រោយ​បង្អស់ នៅ​ខណៈ​នោះ អេលីយ៉ា​ក៏​ដើរ​តម្រង់​ទៅ​ឯ​គាត់ ហើយ​បោះ​ក្រមា​ខ្លួន​ទៅ​លើ

20. គាត់​ក៏​លះ‌បង់​គោ​ចោល រត់​ទៅ​តាម​អេលីយ៉ា ដោយ​ពាក្យ​ថា សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​ថើប​លា​ឪពុក​ម្តាយ​ខ្ញុំ​សិន នោះ​ខ្ញុំ​នឹង​មក​តាម​លោក តែ​អេលីយ៉ា​ឆ្លើយ​តប​ថា ចូរ​ទៅ​វិញ​ទៅ តើ​អញ​បាន​ធ្វើ​អ្វី​ដល់​ឯង

21. ដូច្នេះ គាត់​ក៏​ត្រឡប់​ទៅ​វិញ យក​គោ​១​នឹម​សម្លាប់​ទៅ ហើយ​ស្ងោរ​ដោយ​គ្រឿង​ប្រដាប់​ទឹម​គោ រួច​ចែក​គ្នា​បរិភោគ​ទៅ រួច​ហើយ​គាត់​ក្រោក​ឡើង​ទៅ​តាម​អេលីយ៉ា ដើម្បី​បម្រើ​លោក។

About ពង្សាវតារក្សត្រ ទី ១ Chapter 19

Read ពង្សាវតារក្សត្រ ទី ១ Chapter 19 online from the Holy Bible. This chapter is part of the Book of ពង្សាវតារក្សត្រ ទី ១ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ពង្សាវតារក្សត្រ ទី ១
Chapter: 19
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ពង្សាវតារក្សត្រ ទី ១. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ពង្សាវតារក្សត្រ ទី ១ Chapter 19 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ពង្សាវតារក្សត្រ ទី ១ Chapter 19?

ពង្សាវតារក្សត្រ ទី ១ Chapter 19 is part of the Book of ពង្សាវតារក្សត្រ ទី ១ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ពង្សាវតារក្សត្រ ទី ១ Chapter 19 online for free with easy chapter navigation.

More Chapters from ពង្សាវតារក្សត្រ ទី ១

  1. ពង្សាវតារក្សត្រ ទី ១ Chapter 15
  2. ពង្សាវតារក្សត្រ ទី ១ Chapter 6
  3. ពង្សាវតារក្សត្រ ទី ១ Chapter 17
  4. ពង្សាវតារក្សត្រ ទី ១ Chapter 13
  5. ពង្សាវតារក្សត្រ ទី ១ Chapter 11
  6. ពង្សាវតារក្សត្រ ទី ១ Chapter 8
  7. ពង្សាវតារក្សត្រ ទី ១ Chapter 22

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. សុភាសិត Chapter 29
  2. យេរេមា Chapter 32
  3. របាក្សត្រ ទី ២ Chapter 33
  4. និក្ខមនំ Chapter 21
  5. ម៉ាឡាគី Chapter 2
  6. សាំយូអែល ទី ១ Chapter 9
  7. ជនគណនា Chapter 32

Related Chapters & Readings

  1. និក្ខមនំ Chapter 1
  2. ពង្សាវតារក្សត្រ ទី ១ Chapter 17
  3. ចោទិយកថា Chapter 5
  4. មីកា Chapter 6
  5. យេរេមា Chapter 46
  6. ទំនុកដំកើង Chapter 26
  7. យ៉ូប Chapter 12
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *