Read ចោទិយកថា Chapter 23 Online
Read ចោទិយកថា Chapter 23 online from the Holy Bible. This chapter is part of the Book of ចោទិយកថា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ចោទិយកថា and the Holy Bible online.
Choose a Chapter
ចោទិយកថា 23
ជំពូក 23
1. ឯអ្នកណាដែលត្រូវរបួសត្រង់ពង ឬកាត់ស្វាសចេញ នោះមិនត្រូវចូលទៅក្នុងពួកជំនុំនៃព្រះយេហូវ៉ាឡើយ
2. ហើយមិនត្រូវឲ្យកូនសហាយណា ចូលទៅក្នុងពួកជំនុំនៃព្រះយេហូវ៉ាដែរ ព្រមទាំងកូនចៅគេរហូតដល់១០តំណផង។
3. សាសន៍អាំម៉ូន ឬសាសន៍ម៉ូអាប់ មិនត្រូវចូលទៅក្នុងពួកជំនុំនៃព្រះយេហូវ៉ាឡើយ ព្រមទាំងកូនចៅគេរហូតដល់១០តំណផង
4. ពីព្រោះកាលឯងរាល់គ្នាចេញពីស្រុកអេស៊ីព្ទមក នោះគេមិនបានយកអាហារ និងទឹកមកទទួលឯងតាមផ្លូវទេ ហើយគេបានជួលបាឡាម ជាកូនបេអ៊រ មកពីពេថោរ នៅស្រុកអើរ៉ាម-ន៉ាហារេម ដើម្បីនឹងដាក់បណ្តាសាដល់ឯង
5. ប៉ុន្តែ ព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់មិនព្រមស្តាប់តាមបាឡាមទេ គឺទ្រង់បានផ្លាស់សេចក្ដីបណ្តាសានោះឲ្យទៅជាពរដល់ឯងវិញ ដ្បិតទ្រង់បានស្រឡាញ់ឯង
6. ដូច្នេះ មិនត្រូវឲ្យឯងរកសេចក្ដីសុខឲ្យគេ ឬឲ្យគេចម្រើនឡើងឡើយ នៅជារៀងរាបតទៅ។
7. មិនត្រូវឲ្យស្អប់ខ្ពើមដល់សាសន៍អេដុមណាមួយឡើយ ដ្បិតគេជាបងប្អូននឹងឯង ក៏មិនត្រូវស្អប់ខ្ពើមដល់សាសន៍អេស៊ីព្ទឡើយ ដ្បិតពីដើម ឯងជាពួកប្រទេសក្រៅដែលស្នាក់នៅស្រុកគេ
8. ឯចៅទួតដែលកើតពីពូជគេនោះនឹងចូលទៅក្នុងពួកជំនុំនៃព្រះយេហូវ៉ាបាន។
9. កាលណាឯងទៅបោះទ័ព ទាស់នឹងពួកខ្មាំងសត្រូវ នោះត្រូវឲ្យរក្សាខ្លួនពីគ្រប់ទាំងសេចក្ដីអាក្រក់
10. បើសិនជាមានមនុស្សណាក្នុងពួកឯងដែលមិនស្អាត ដោយព្រោះការអ្វីដែលលោតែកើតដល់ខ្លួន នៅពេលយប់ ត្រូវឲ្យអ្នកនោះចេញទៅក្រៅ មិនត្រូវចូលមកក្នុងទីដំឡើងត្រសាលទេ
11. តែដល់ពេលល្ងាច អ្នកនោះត្រូវងូតទឹកចេញ រួចកាលណាថ្ងៃលិចហើយ នោះនឹងចូលទៅក្នុងទីដំឡើងត្រសាលវិញបាន
12. ត្រូវឲ្យមានកន្លែងមួយនៅខាងក្រៅទីដំឡើងត្រសាល ជាទីសម្រាប់នឹងចេញទៅដោះទុក្ខសត្វ
13. ហើយត្រូវឲ្យមានចបជីក នៅជា១ និងគ្រឿងសស្ត្រាវុធរបស់ឯងផង ដើម្បីកាលណាឯងចេញទៅបត់ជើង នោះនឹងជីកទៅកប់លុបលាមកឯងទៅ
14. ដ្បិតព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់យាងនៅកណ្តាលទីដំឡើងត្រសាលរបស់ឯង ដើម្បីនឹងជួយសង្គ្រោះឯង ហើយនិងប្រគល់ពួកខ្មាំងសត្រូវមកឯង ដូច្នេះ ទីដំឡើងត្រសាលរបស់ឯងត្រូវតែបរិសុទ្ធ ដើម្បីកុំឲ្យទ្រង់ទតឃើញអ្វីស្មោកគ្រោក នៅក្នុងពួកឯង រួចបែរចេញពីឯងទៅនោះឡើយ។
15. ឯបាវបម្រើណាដែលបានរត់រួចពីចៅហ្វាយខ្លួនមកពឹងជ្រកនឹងឯង នោះមិនត្រូវប្រគល់ទៅចៅហ្វាយវិញឡើយ
16. ត្រូវបើកឲ្យនៅជាមួយនឹងឯង នៅកណ្តាលពួកឯង ក្នុងទីក្រុងណាមួយ ដែលអ្នកនោះជ្រើសរើស តាមបំណងចិត្តចុះ មិនត្រូវឲ្យសង្កត់សង្កិនគេឡើយ។
17. មិនត្រូវឲ្យមានស្រីសំផឹង ណាមួយក្នុងពួកកូនស្រីសាសន៍អ៊ីស្រាអែលឡើយ ក៏មិនត្រូវមានប្រុសណាមួយធ្វើជាកូនជឹង នៅក្នុងពួកកូនប្រុសសាសន៍អ៊ីស្រាអែលដែរ
18. មិនត្រូវឲ្យយកថ្លៃឈ្នួលរបស់ការធ្វើសំផឹង ឬថ្លៃឆ្កែ មកក្នុងដំណាក់ព្រះយេហូវ៉ាជាព្រះនៃឯង ដើម្បីនឹងថ្វាយជាតង្វាយឡើយ ដ្បិតទាំង២មុខនេះជាសេចក្ដីស្អប់ខ្ពើមដល់ព្រះយេហូវ៉ាជាព្រះនៃឯង។
19. មិនត្រូវឲ្យឯងឲ្យបងប្អូនខ្ចីដោយយកការ ទោះជាខ្ចីប្រាក់ ឬស្បៀងអាហារ ឬរបស់អ្វីដែលគេតែងឲ្យខ្ចីដោយយកការវិញនោះឡើយ
20. ឯងនឹងឲ្យអ្នកប្រទេសដទៃខ្ចីដោយយកការបាន តែមិនត្រូវឲ្យបងប្អូនឯងខ្ចីដោយយកការឡើយ ដើម្បីឲ្យព្រះយេហូវ៉ាជាព្រះនៃឯងបានប្រទានពរដល់ឯង ក្នុងគ្រប់ទាំងការដែលឯងដាក់ដៃធ្វើ នៅក្នុងស្រុកដែលឯងនឹងចូលទៅចាប់យកនោះ។
21. កាលណាឯងបន់ដល់ព្រះយេហូវ៉ាជាព្រះនៃឯងនោះមិនត្រូវបង្អង់ និងលាបំណន់នោះទេ ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងទារពីឯងវិញជាមិនខាន យ៉ាងនោះនឹងបានរាប់ជាបាបដល់ឯង
22. តែបើឯងមិនដែលបន់បំណន់ទេ នោះគ្មានបាបឡើយ
23. សេចក្ដីណាដែលចេញពីបបូរមាត់ឯង នោះត្រូវប្រយ័តនឹងធ្វើតាមគ្រប់ គឺឲ្យត្រូវនឹងបំណន់ដែលឯងបានបន់ដល់ព្រះយេហូវ៉ាជាព្រះនៃឯង ជាតង្វាយថ្វាយស្ម័គ្រពីចិត្ត ដែលមាត់ឯងបានសន្យាហើយ។
24. កាលណាឯងចូលទៅក្នុងចម្ការទំពាំងបាយជូររបស់អ្នកជិតខាងណា នោះនឹងបរិភោគផលចម្អែតតាមចិត្តបាន ប៉ុន្តែ មិនត្រូវបេះដាក់ក្នុងកញ្ច្រែងឯងទេ
25. កាលណាដើរកាត់ស្រែដែលមានស្រូវរបស់អ្នកជិតខាងឯងណា នោះនឹងបូតគួរស្រូវដោយដៃបាន ប៉ុន្តែ មិនត្រូវយកកណ្តៀវទៅច្រូតឡើយ។
About ចោទិយកថា Chapter 23
Read ចោទិយកថា Chapter 23 online from the Holy Bible. This chapter is part of the Book of ចោទិយកថា in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ចោទិយកថា
Chapter: 23
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ចោទិយកថា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ចោទិយកថា Chapter 23 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ចោទិយកថា Chapter 23?
ចោទិយកថា Chapter 23 is part of the Book of ចោទិយកថា in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ចោទិយកថា Chapter 23 online for free with easy chapter navigation.
More Chapters from ចោទិយកថា
- ចោទិយកថា Chapter 18
- ចោទិយកថា Chapter 24
- ចោទិយកថា Chapter 31
- ចោទិយកថា Chapter 29
- ចោទិយកថា Chapter 12
- ចោទិយកថា Chapter 34
- ចោទិយកថា Chapter 28
Explore More from ព្រះគម្ពីរសញ្ញាចាស់
- យ៉ូប Chapter 35
- យ៉ូប Chapter 29
- អេសាយ Chapter 59
- សុភាសិត Chapter 17
- យ៉ូប Chapter 21
- អេសេគាល Chapter 41
- ទំនុកដំកើង Chapter 100