Read កូរិនថូសទី ១ Chapter 9 Online
Read កូរិនថូសទី ១ Chapter 9 online from the Holy Bible. This chapter is part of the Book of កូរិនថូសទី ១ in the New Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of កូរិនថូសទី ១ and the Holy Bible online.
Choose a Chapter
កូរិនថូសទី ១ 9
ជំពូក 9
1. តើខ្ញុំមិនមែនជាសាវកទេឬអី តើខ្ញុំមិនមែនជាអ្នកមានសេរីភាពទេឬអី តើខ្ញុំមិនបានឃើញព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាទេឬអី តើអ្នករាល់គ្នាមិនមែនជាស្នាដៃ ដែលខ្ញុំធ្វើក្នុងព្រះអម្ចាស់ទេឬអី
2. បើខ្ញុំមិនមែនជាសាវកដល់មនុស្សឯទៀត ក៏គង់តែជាសាវកដល់អ្នករាល់គ្នាដែរ ដ្បិតអ្នករាល់គ្នាជាភស្តុតាង ពីការងារជាសាវករបស់ខ្ញុំក្នុងព្រះអម្ចាស់
3. ឯសេចក្ដីដោះសារបស់ខ្ញុំ នៅមុខពួកអ្នកដែលចោទប្រកាន់ខ្ញុំ
4. នោះគឺថា តើយើងខ្ញុំគ្មានច្បាប់នឹងទទួលទានទេឬអី
5. តើគ្មានច្បាប់នឹងនាំសិស្សស្រីម្នាក់ ជាប្រពន្ធយើងខ្ញុំទៅជាមួយ ដូចជាសាវកឯទៀត និងបងប្អូនព្រះអម្ចាស់ ហើយកេផាសដែរឬអី
6. ឬមួយ តើមានតែខ្ញុំ និងបាណាបាស ដែលគ្មានច្បាប់នឹងលែងធ្វើការរកស៊ីឬអី
7. ចុះតើដែលមានអ្នកណាធ្វើជាទាហាន ហើយចាយតែប្រាក់ខ្លួនឯងឬទេ តើដែលមានអ្នកណាដាំចម្ការទំពាំងបាយជូរ រួចមិនបរិភោគផលពីចម្ការនោះ ឬដែលមានអ្នកណាឃ្វាលហ្វូងសត្វ ឥតផឹកទឹកដោះវាឬទេ
8. ដែលខ្ញុំនិយាយសេចក្ដីទាំងនេះ នោះតើតាមតែរបៀបមនុស្សប៉ុណ្ណោះ ឯក្រឹត្យវិន័យ តើមិនថាដូច្នេះដែរទេឬ
9. ដ្បិតមានសេចក្ដីចែងទុកមក ក្នុងក្រឹត្យវិន័យលោកម៉ូសេថា «កុំឲ្យឃ្លុំមាត់របស់គោ ដែលបញ្ជាន់ស្រូវឡើយ» នោះតើព្រះទ្រង់គិតដល់គោតែប៉ុណ្ណោះ
10. ឬទ្រង់មានព្រះបន្ទូលដូច្នោះចំពោះដល់យើងរាល់គ្នាដែរ គឺដោយព្រោះតែយើងរាល់គ្នាហើយ បានជាសេចក្ដីនោះបានចែងទុកមក ដើម្បីឲ្យអ្នកណាដែលភ្ជួររាស់ បានភ្ជួររាស់ដោយសង្ឃឹម ហើយអ្នកណាដែលបញ្ជាន់ដោយសង្ឃឹម នោះនឹងបានតាមសេចក្ដីសង្ឃឹមនោះឯង
11. បើសិនជាយើងខ្ញុំបានសាបព្រោះរបស់ខាងព្រលឹងវិញ្ញាណ នៅក្នុងពួកអ្នករាល់គ្នា ហើយច្រូតបានរបស់អ្នករាល់គ្នាខាងសាច់ឈាមវិញ នោះតើច្រើនហួសពេកឬអី
12. បើអ្នកឯទៀតមានអំណាចនោះលើអ្នករាល់គ្នា នោះតើយើងខ្ញុំមិនត្រូវមានលើសជាងគេទៅទៀតទេឬអី ប៉ុន្តែ យើងខ្ញុំមិនបានប្រើអំណាចនោះទេ យើងខ្ញុំបានទ្រទ្រង់ទាំងអស់វិញ ដើម្បីមិនឲ្យដំណឹងល្អនៃព្រះគ្រីស្ទត្រូវបង្អាក់ឡើយ
13. តើមិនដឹងទេឬអី ថាពួកអ្នកដែលធ្វើការព្រះ គេបរិភោគដោយសារព្រះវិហារ ហើយពួកអ្នកដែលបម្រើអាសនៈ ក៏បានចំណែកពីអាសនៈដែរ។
14. ព្រះអម្ចាស់ទ្រង់ក៏បង្គាប់ ឲ្យពួកអ្នកដែលផ្សាយដំណឹងល្អ បានរស់ដោយសារដំណឹងល្អដូច្នោះដែរ
15. តែខ្ញុំមិនបានប្រើអំណាចណា១នេះទេ ខ្ញុំក៏មិនបានសរសេរសេចក្ដីទាំងនេះ ដោយប្រាថ្នាចង់ឲ្យគេប្រព្រឹត្តយ៉ាងនោះដល់ខ្លួនខ្ញុំដែរ ខ្ញុំស៊ូតែស្លាប់វិញ ជាជាងឲ្យសេចក្ដីអំនួតរបស់ខ្ញុំនេះត្រូវវិនាស
16. ពីព្រោះបើខ្ញុំផ្សាយដំណឹងល្អទៅ នោះមិនមែនជាហេតុឲ្យខ្ញុំអួតខ្លួនទេ ដ្បិតខ្ញុំជាប់ក្នុងសេចក្ដីបង្ខំ បើខ្ញុំមិនផ្សាយដំណឹងល្អវិញ នោះវរដល់ខ្ញុំហើយ
17. បើខ្ញុំធ្វើដោយស្ម័គ្រពីចិត្ត នោះខ្ញុំបានរង្វាន់ តែបើធ្វើទាំងទើសទ័ល នោះគង់តែមានការងារចែកចាយផ្ញើទុកនឹងខ្ញុំដែរ
18. ដូច្នេះ តើរង្វាន់ខ្ញុំជាយ៉ាងណា គឺឲ្យតែខ្ញុំបានផ្សាយដំណឹងល្អពីព្រះគ្រីស្ទ ដោយឥតយកថ្លៃប៉ុណ្ណោះ ដើម្បីកុំឲ្យខ្ញុំបានប្រើអំណាចខ្លួន ក្នុងដំណឹងល្អហួសល្បត់ឡើយ
19. ដ្បិតទោះបើខ្ញុំមិនជាប់បម្រើអ្នកណាសោះក៏ដោយ គង់តែខ្ញុំបានត្រឡប់ទៅជាអ្នកបម្រើដល់មនុស្សទាំងអស់វិញ ដើម្បីឲ្យបានមនុស្សជាច្រើនទៅទៀត
20. ខ្ញុំបានត្រឡប់ដូចជាសាសន៍យូដា ដល់ពួកសាសន៍យូដា ដើម្បីឲ្យបានពួកយូដា ហើយដូចជានៅក្រោមបន្ទុកក្រឹត្យវិន័យ ដល់ពួកអ្នកដែលនៅក្រោមបន្ទុកក្រឹត្យវិន័យ (តែខ្ញុំមិនមែននៅក្រោមបន្ទុកក្រឹត្យវិន័យទេ) ដើម្បីឲ្យបានពួកអ្នក ដែលនៅក្នុងបន្ទុកក្រឹត្យវិន័យ
21. ហើយដូចជាឥតក្រឹត្យវិន័យដល់ពួកអ្នកដែលគ្មានក្រឹត្យវិន័យ (មិនមែនថាខ្ញុំឥតក្រឹត្យវិន័យរបស់ព្រះទេ គឺខ្ញុំនៅក្នុងក្រឹត្យវិន័យព្រះគ្រីស្ទវិញ) ដើម្បីឲ្យបានពួកអ្នកដែលគ្មានក្រឹត្យវិន័យដែរ
22. ខ្ញុំបានត្រឡប់ដូចជាខ្សោយដល់ពួកអ្នកកំសោយ ដើម្បីឲ្យបានពួកកំសោយ គឺបានត្រឡប់ជាគ្រប់សណ្ឋានទាំងអស់ដល់មនុស្សទាំងអស់ ប្រយោជន៍ឲ្យបានសង្គ្រោះដល់អ្នកខ្លះ ដោយសារសណ្ឋានទាំងនោះឯង
23. ខ្ញុំធ្វើការទាំងនោះ ដោយយល់ដល់តែដំណឹងល្អ ដើម្បីឲ្យខ្ញុំបានចំណែកជាមួយគ្នាក្នុងដំណឹងល្អ។
24. តើអ្នករាល់គ្នាមិនដឹងទេឬអី ថាពួកអ្នកដែលរត់នៅទីប្រណាំង គេរត់ទាំងអស់គ្នា ប៉ុន្តែ មានតែ១ទេដែលបានរង្វាន់ ដូច្នេះ ចូររត់បែបឲ្យបានរង្វាន់ចុះ
25. ហើយអស់អ្នកដែលតយុទ្ធគ្នា គេខំអត់សង្កត់ចិត្តគ្រប់Chapter គឺធ្វើដូច្នោះ ដើម្បីឲ្យបានតែភួងជ័យដែលត្រូវពុករលួយ តែយើងរាល់គ្នាវិញ គឺឲ្យបានមកុដ១ ដែលមិនចេះពុករលួយឡើយ
26. បានជាខ្ញុំខំរត់យ៉ាងដូច្នោះ មិនមែនបែបដូចជាមិនស្គាល់ផ្លូវទេ ខ្ញុំក៏ខំប្រដាល់យ៉ាងដូច្នោះដែរ មិនមែនដូចជាដាល់ខ្យល់ទេ
27. គឺខ្ញុំវាយដំរូបកាយខ្ញុំ ទាំងបង្ខំឲ្យចុះចូល ក្រែងក្រោយដែលខ្ញុំបានប្រដៅមនុស្សឯទៀតហើយ នោះខ្លួនខ្ញុំត្រូវចោលចេញវិញ។
About កូរិនថូសទី ១ Chapter 9
Read កូរិនថូសទី ១ Chapter 9 online from the Holy Bible. This chapter is part of the Book of កូរិនថូសទី ១ in the New Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: កូរិនថូសទី ១
Chapter: 9
Testament: New Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading កូរិនថូសទី ១. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading កូរិនថូសទី ១ Chapter 9 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is កូរិនថូសទី ១ Chapter 9?
កូរិនថូសទី ១ Chapter 9 is part of the Book of កូរិនថូសទី ១ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete កូរិនថូសទី ១ Chapter 9 online for free with easy chapter navigation.
More Chapters from កូរិនថូសទី ១
- កូរិនថូសទី ១ Chapter 12
- កូរិនថូសទី ១ Chapter 15
- កូរិនថូសទី ១ Chapter 7
- កូរិនថូសទី ១ Chapter 3
- កូរិនថូសទី ១ Chapter 2
- កូរិនថូសទី ១ Chapter 14
- កូរិនថូសទី ១ Chapter 5
Explore More from ព្រះគម្ពីរសញ្ញាថ្មី
- ម៉ាកុស Chapter 1
- កិច្ចការ Chapter 24
- យ៉ូហាន ទី ១ Chapter 5
- យ៉ាកុប Chapter 2
- លូកា Chapter 17
- លូកា Chapter 10
- រ៉ូម Chapter 10