Read យ៉ូប Chapter 29 Online
Read យ៉ូប Chapter 29 online from the Holy Bible. This chapter is part of the Book of យ៉ូប in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of យ៉ូប and the Holy Bible online.
Choose a Chapter
យ៉ូប 29
ជំពូក 29
1. យ៉ូបក៏បន្តសេចក្ដីអធិប្បាយរបស់លោកតទៅទៀតថា
2. ឱបើសិនជាខ្ញុំបានដូចជាកាលពីដើម ដូចនៅគ្រាដែលព្រះទ្រង់ការពាររក្សាខ្ញុំទៅអេះ
3. គឺកាលចង្កៀងនៃទ្រង់បានភ្លឺមកលើក្បាលខ្ញុំ ហើយខ្ញុំបានដើរកាត់ទីងងឹតដោយសារពន្លឺទ្រង់
4. គឺដូចកាលខ្ញុំនៅក្នុងវ័យនៃជីវិត ហើយមានមិត្តភាពនៃព្រះ នៅក្នុងទីលំនៅរបស់ខ្ញុំ
5. ក្នុងគ្រាដែលព្រះដ៏មានគ្រប់ព្រះចេស្តា ទ្រង់គង់ជាមួយនឹងខ្ញុំនៅឡើយ ហើយខ្ញុំមានកូនចៅនៅជុំវិញ
6. ជាវេលាដែលខ្ញុំបានលាងជើងដោយខ្លាញ់ទឹកដោះ ហើយទាំងថ្មក៏បញ្ចេញប្រេងហូរមកឲ្យខ្ញុំ
7. គ្រានោះ ខ្ញុំបានចេញទៅឯទ្វារទីក្រុង ហើយបានរៀបចំទីអង្គុយនៅទីធ្លា
8. ពួកកំលោះៗបានឃើញខ្ញុំ ហើយក៏រំលៀកចេញ ពួកចាស់ៗបានក្រោកឈរឡើង
9. ពួកដែលជាកំពូលក៏ឈប់និយាយ ហើយយកដៃខ្ទប់មាត់
10. សំឡេងនៃពួកអ្នកមានត្រកូលខ្ពស់ក៏ពោលដោយខ្សឹបគ្នា អណ្តាតគេបានជាប់នៅនឹងក្រអូមមាត់ផង
11. ដ្បិតកាលត្រចៀកបានឮខ្ញុំ នោះក៏ឲ្យពរដល់ខ្ញុំ ហើយកាលភ្នែកបានឃើញខ្ញុំ នោះក៏ធ្វើបន្ទាល់ពីខ្ញុំ
12. ពីព្រោះខ្ញុំបានជួយដោះមនុស្សក្រីក្រឲ្យបានរួច ដែលគេស្រែកឡើង ព្រមទាំងពួកកំព្រាដែលគ្មានអ្នកណាជួយផង
13. ពររបស់មនុស្សដែលហៀបនឹងវិនាសទៅ ក៏ផ្តល់មកខ្ញុំ ខ្ញុំក៏បណ្តាលឲ្យចិត្តស្រីមេម៉ាយច្រៀងដោយអំណរ
14. ខ្ញុំបានតែងកាយដោយសេចក្ដីសុចរិត ហើយសេចក្ដីនោះក៏ហ៊ុមបាំងខ្ញុំ សេចក្ដីយុត្តិធម៌របស់ខ្ញុំបានប្រៀបដូចជាអាវ និងមកុដដល់ខ្ញុំ
15. ខ្ញុំជាភ្នែកដល់មនុស្សខ្វាក់ ហើយជាជើងដល់មនុស្សខ្វិន
16. ក៏ជាឪពុកដល់ពួកអ្នកកំសត់ ហើយខ្ញុំក៏ខំពិនិត្យរកខុសត្រូវ ក្នុងរឿងក្តីរបស់អ្នកដែលខ្ញុំមិនស្គាល់ផង
17. ខ្ញុំបានបំបាក់ថ្គាមរបស់មនុស្សទុច្ចរិត ព្រមទាំងកន្ត្រាក់យករំពាពីធ្មេញរបស់គេចេញ
18. នោះខ្ញុំបាននឹកថា ខ្ញុំនឹងស្លាប់ក្នុងសំបុកខ្ញុំ ហើយនិងចម្រើនថ្ងៃអាយុខ្ញុំដូចជាខ្សាច់
19. ឫសខ្ញុំបានចាក់ទៅដល់ទឹកហើយ ទឹកសន្សើមក៏នៅលើមែកខ្ញុំទាល់ព្រឹក
20. កិត្តិនាមខ្ញុំចេះតែនៅថ្មី ហើយធ្នូខ្ញុំក៏ចេះតែចម្រើនកម្លាំងនៅដៃខ្ញុំជានិច្ច
21. មនុស្សបានផ្ទៀងត្រចៀកស្តាប់ខ្ញុំ គេនៅស្ងៀមចាំស្តាប់គំនិតខ្ញុំ
22. កាលខ្ញុំពោលចប់ហើយ នោះគេឥតថាអ្វីទៀត ពាក្យខ្ញុំបានស្រក់ជោកទៅលើគេ
23. គេបានរង់ចាំខ្ញុំដូចជាចាំភ្លៀង ព្រមទាំងហាមាត់យ៉ាងធំ បែបដូចជាទន្ទឹងចាំទទួលភ្លៀងចុងរដូវ
24. កាលគេឥតមានទីសង្ឃឹម នោះខ្ញុំបានញញឹមដល់គេ ហើយគេមិនបានធ្វើឲ្យភាពមុខរីករាយរបស់ខ្ញុំបាត់ចេញឡើយ
25. ខ្ញុំបានរើសផ្លូវឲ្យគេ ហើយបានអង្គុយជាប្រធាន ក៏នៅកណ្តាលគេដូចជាស្តេចនៅកណ្តាលកងទ័ព ក៏ជាអ្នកជួយកំសាន្តចិត្តនៃពួកអ្នកសោកសៅ។
About យ៉ូប Chapter 29
Read យ៉ូប Chapter 29 online from the Holy Bible. This chapter is part of the Book of យ៉ូប in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: យ៉ូប
Chapter: 29
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading យ៉ូប. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading យ៉ូប Chapter 29 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is យ៉ូប Chapter 29?
យ៉ូប Chapter 29 is part of the Book of យ៉ូប in the Holy Bible.
Can I read this chapter online?
Yes. You can read the complete យ៉ូប Chapter 29 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 8
- ហូសេ Chapter 6
Explore More from យ៉ូប
- យ៉ូប Chapter 33
- យ៉ូប Chapter 24
- យ៉ូប Chapter 9
- យ៉ូប Chapter 12
- យ៉ូប Chapter 21
- យ៉ូប Chapter 6
- យ៉ូប Chapter 5