Read យ៉ូស្វេ Chapter 22 Online
Read យ៉ូស្វេ Chapter 22 online from the Holy Bible. This chapter is part of the Book of យ៉ូស្វេ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of យ៉ូស្វេ and the Holy Bible online.
Choose a Chapter
យ៉ូស្វេ 22
ជំពូក 22
1. យ៉ូស្វេក៏ហៅពួករូបេន ពួកកាឌ់ និងពូជអំបូរម៉ាន៉ាសេ១ចំហៀងមក មានប្រសាសន៍ថា
2. ឯងរាល់គ្នាបានកាន់តាមគ្រប់ទាំងសេចក្ដីដែលលោកម៉ូសេ ជាអ្នកបម្រើនៃព្រះយេហូវ៉ា បានបង្គាប់មកឯងហើយ ក៏បានស្តាប់តាមគ្រប់ទាំងសេចក្ដី ដែលអញបានបង្គាប់ដែរ
3. ឯងរាល់គ្នាមិនបានចោលបងប្អូនឯង ជាយូរមកហើយ ដរាបដល់សព្វថ្ងៃនេះ គឺបានប្រព្រឹត្តតាមសេចក្ដីបញ្ញត្តផងព្រះយេហូវ៉ាជាព្រះនៃឯងវិញ
4. ឥឡូវនេះ ព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានឲ្យបងប្អូនឯងបានសេចក្ដីស្រាកស្រាន្តហើយ ដូចជាទ្រង់បានមានព្រះបន្ទូលនឹងគេ ដូច្នេះ ចូរវិលទៅឯត្រសាលរបស់ឯងរាល់គ្នា នៅក្នុងស្រុកជាកេរអាកររបស់ឯង ដែលលោកម៉ូសេ ជាអ្នកបម្រើនៃព្រះយេហូវ៉ាបានចែកឲ្យឯង ខាងនាយទន្លេយ័រដាន់ចុះ
5. ប៉ុន្តែ ត្រូវប្រយ័តឲ្យអស់ពីចិត្ត និងប្រព្រឹត្តតាមបញ្ញត្ត ហើយនិងក្រឹត្យវិន័យដែលលោកម៉ូសេជាអ្នកបម្រើនៃព្រះយេហូវ៉ា បានបង្គាប់មកឯង ដើម្បីនឹងស្រឡាញ់ដល់ព្រះយេហូវ៉ាជាព្រះនៃឯង ទាំងដើរតាមគ្រប់ទាំងផ្លូវរបស់ទ្រង់ ហើយកាន់តាមបញ្ញត្តទ្រង់ទាំងប៉ុន្មាន ព្រមទាំងតោងទ្រង់ជាប់ ហើយបម្រើទ្រង់អស់ពីចិត្ត អស់ពីព្រលឹងឯង
6. យ៉ូស្វេក៏ឲ្យពរដល់គេ ហើយឲ្យគេចេញទៅ រួចគេក៏ត្រឡប់ទៅឯលំនៅរបស់គេវិញ។
7. រីឯពូជអំបូរម៉ាន៉ាសេ១ចំហៀងនោះ លោកម៉ូសេបានចែកមរដកឲ្យនៅខាងស្រុកបាសាន តែ១ចំហៀងទៀត យ៉ូស្វេបានចែកឲ្យជាមួយនឹងបងប្អូនគេ នៅត្រើយទន្លេយ័រដាន់ខាងលិចវិញ មួយទៀត កាលយ៉ូស្វេបានបើកឲ្យគេត្រឡប់ទៅឯលំនៅគេវិញ នោះក៏ឲ្យពរ ដោយពាក្យថា
8. សូមឲ្យឯងរាល់គ្នាបានវិលទៅឯលំនៅឯងចុះ ដោយនាំយករបស់ទ្រព្យជាច្រើន និងហ្វូងសត្វយ៉ាងសន្ធឹក ព្រមទាំងប្រាក់ មាស លង្ហិន ដែក និងសម្លៀកបំពាក់ជាច្រើនផង ចូរចែករបឹបរបស់ពួកខ្មាំងសត្រូវដល់ពួកបងប្អូនឯងចុះ
9. ដូច្នេះ ពួកកូនចៅរូបេន ពួកកូនចៅកាឌ់ និងពូជអំបូរម៉ាន៉ាសេ១ចំហៀងនោះ ក៏ចេញចាកពីពួកកូនចៅអ៊ីស្រាអែល ដែលនៅត្រង់ស៊ីឡូរក្នុងស្រុកកាណាន វិលទៅឯស្រុកកាឡាត គឺដល់ស្រុកដែលជាកេរអាកររបស់គេវិញ ជាស្រុកដែលបានទទួលយកតាមបង្គាប់ព្រះយេហូវ៉ាដោយសារលោកម៉ូសេ។
10. កាលគេបានទៅដល់ក្រវល់ស្រុកជិតទន្លេយ័រដាន់ ក្នុងស្រុកកាណាន នោះពួកកូនចៅរូបេន ពួកកូនចៅកាឌ់ និងពូជអំបូរម៉ាន៉ាសេ១ចំហៀងនោះ ក៏ស្អាងអាសនៈ១ទៅជិតទន្លេយ័រដាន់ ជាអាសនៈមានភាពយ៉ាងធំ
11. ឯពួកកូនចៅអ៊ីស្រាអែលគេឮនិយាយថា ន៏ ពួកកូនចៅរូបេន ពួកកូនចៅកាឌ់ និងពូជអំបូរម៉ាន៉ាសេ១ចំហៀងនោះ បានស្អាងអាសនៈ១នៅចុងស្រុកកាណាន ក្នុងក្រវល់ស្រុកជិតទន្លេយ័រដាន់ ខាងពួកអ៊ីស្រាអែលយើងនេះហើយ
12. កាលពួកកូនចៅអ៊ីស្រាអែលបានឮដូច្នោះ នោះពួកជំនុំទាំងអស់ក៏ប្រជុំគ្នានៅត្រង់ស៊ីឡូរ ដើម្បីនឹងឡើងទៅទាស់នឹងគេ។
13. ពួកកូនចៅអ៊ីស្រាអែលក៏ចាត់ភីនេហាស ជាកូនអេលាសារដ៏ជាសង្ឃ ទៅឯពួកកូនចៅរូបេន ពួកកូនចៅកាឌ់ និងពូជអំបូរម៉ាន៉ាសេ១ចំហៀងនៅស្រុកកាឡាត
14. ព្រមទាំងមានពួកជាកំពូល១០នាក់ទៅជាមួយផង គឺម្នាក់ៗក្នុងវង្សនៃពួកអយ្យកោ១ របស់គ្រប់ទាំងពូជអំបូរនៃសាសន៍អ៊ីស្រាអែល អ្នកទាំងនោះសុទ្ធតែជាមេលើវង្សានុវង្សនៃពួកអ៊ីស្រាអែលទាំងពាន់ៗ
15. គេក៏ទៅដល់ ពួកកូនចៅរូបេន ពួកកូនចៅកាឌ់ និងពូជអំបូរម៉ាន៉ាសេ១ចំហៀង នៅស្រុកកាឡាតប្រាប់ថា
16. ពួកជំនុំផងព្រះយេហូវ៉ាទាំងអស់គ្នាសួរដូច្នេះថា តើអំពើរំលងយ៉ាងណានេះ ដែលឯងរាល់គ្នាបានធ្វើ ទាស់នឹងព្រះនៃសាសន៍អ៊ីស្រាអែល ដើម្បីនឹងបែរចេញពីព្រះយេហូវ៉ានៅថ្ងៃនេះ ដោយបានស្អាងអាសនៈសម្រាប់ខ្លួន ប្រយោជន៍នឹងប្រព្រឹត្តទាស់ទទឹងនឹងព្រះយេហូវ៉ាដូច្នេះ
17. ឯអំពើអាក្រក់ដែលយើងបានប្រព្រឹត្តត្រង់ពេអរ មិនទាន់បានសម្អាតខ្លួនដរាបមកដល់សព្វថ្ងៃនេះ ទោះបើមានសេចក្ដីវេទនាកើតដល់ពួកជំនុំព្រះយេហូវ៉ាក៏ដោយ តើការនោះយល់ថាតូចពេកឬអី
18. បានជាថ្ងៃនេះ ឯងរាល់គ្នាត្រូវការចង់បែរចេញពីព្រះយេហូវ៉ាទៀត ចាំមើល បើឯងរាល់គ្នាទាស់ទទឹងនឹងព្រះយេហូវ៉ានៅថ្ងៃនេះ នោះដល់ថ្ងៃស្អែក ទ្រង់នឹងមានសេចក្ដីក្រោធទាស់នឹងពួកជំនុំនៃសាសន៍អ៊ីស្រាអែលទាំងអស់គ្នាហើយ
19. ឬបើសិនជាស្រុក ជាកេរអាកររបស់ឯងរាល់គ្នាស្មោកគ្រោក នោះមានតែឆ្លងទៅក្នុងស្រុកជាកេរអាកររបស់ព្រះយេហូវ៉ាជាស្រុកដែលតាំងមានរោងឧបោសថផងព្រះយេហូវ៉ាវិញ ហើយទទួលយកស្រុក១នៅជាមួយនឹងយើងផង សូមកុំឲ្យតែបះបោរនឹងព្រះយេហូវ៉ាឡើយ ក៏កុំឲ្យបះបោរនឹងយើងដែរ ដោយឯងស្អាងអាសនៈ១ ក្រៅពីអាសនៈផងព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នានោះ
20. ឯអេកានជាកូនសេរ៉ាស តើមិនបានរំលងខាងឯរបស់ដែលត្រូវបំផ្លាញទេឬអី ហើយមានសេចក្ដីខ្ញាល់ធ្លាក់មកលើពួកជំនុំនៃសាសន៍អ៊ីស្រាអែលទាំងអស់គ្នាផង ហើយមនុស្សនោះមិនមែនបានវិនាសទៅតែម្នាក់ឯងដោយព្រោះអំពើអាក្រក់នោះទេ។
21. ពួកកូនចៅរូបេន ពួកកូនចៅកាឌ់ និងពូជអំបូរម៉ាន៉ាសេ១ចំហៀង ក៏ឆ្លើយទៅពួកមេលើសាសន៍អ៊ីស្រាអែលទាំងពាន់ថា
22. ព្រះយេហូវ៉ាដ៏ជាព្រះលើអស់ទាំងព្រះ គឺព្រះយេហូវ៉ាជាព្រះលើអស់ទាំងព្រះ ទ្រង់ជ្រាបហើយ ពួកអ៊ីស្រាអែលក៏នឹងដឹងដែរ បើយើងរាល់គ្នាបានស្អាងអាសនៈនេះ ដោយបះបោរ ឬរំលងទាស់នឹងព្រះយេហូវ៉ា
23. ប្រយោជន៍នឹងបែរចេញពីទ្រង់ ឬសម្រាប់នឹងថ្វាយតង្វាយដុត និងតង្វាយម្សៅ ឬថ្វាយយញ្ញបូជាទុកជាតង្វាយមេត្រី នោះសូមឲ្យព្រះយេហូវ៉ាហៅយើងខ្ញុំមកឆ្លើយ ពីការដែលប្រព្រឹត្តនៅចំពោះទ្រង់ចុះ បើយ៉ាងនោះមែន នោះសូមកុំឲ្យព្រះអង្គជួយសង្គ្រោះយើងខ្ញុំនៅថ្ងៃនេះឡើយ
24. គឺយើងខ្ញុំបានធ្វើការនេះដោយប្រយ័តវិញទេតើ ហើយតាមបំណងចិត្ត ដោយនឹកខ្លាចក្រែងវេលាណាទៅមុខ ពួកកូនចៅអ្នករាល់គ្នានិយាយចំពោះពួកកូនចៅយើងខ្ញុំថា តើឯងរាល់គ្នាមានសេចក្ដីប្រកបអ្វីនឹងព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល
25. ដ្បិតព្រះយេហូវ៉ាទ្រង់បានតម្រូវទន្លេយ័រដាន់ ទុកជាព្រំខណ្ឌនៅកណ្តាលយើង និងឯងរាល់គ្នា ដែលជាកូនចៅរូបេន និងកូនចៅកាឌ់ហើយ ដូច្នេះ ឯងរាល់គ្នាគ្មានចំណែកនឹងព្រះយេហូវ៉ាទេ យ៉ាងនោះពួកកូនចៅរបស់អ្នករាល់គ្នា នឹងបណ្តាលឲ្យពួកកូនចៅយើងខ្ញុំលែងកោតខ្លាចដល់ព្រះយេហូវ៉ា
26. ហេតុនោះ បានជាយើងរាល់គ្នាបាននិយាយគ្នាថា ចូរយើងស្អាងអាសនៈ១ មិនមែនសម្រាប់ថ្វាយតង្វាយ ឬយញ្ញបូជាទេ
27. គឺទុកគ្រាន់តែជាទីបន្ទាល់ដល់យើងខ្ញុំ និងអ្នករាល់គ្នា ព្រមទាំងកូនចៅយើងទាំងអស់គ្នាតទៅប៉ុណ្ណោះ ដើម្បីឲ្យយើងខ្ញុំបានគោរពប្រតិបត្តិនៅចំពោះព្រះយេហូវ៉ា ដោយតង្វាយដុតយញ្ញបូជា និងតង្វាយមេត្រីរបស់យើងខ្ញុំ ប្រយោជន៍ដល់ពេលទៅមុខ កុំឲ្យកូនចៅរបស់អ្នករាល់គ្នានិយាយនឹងកូនចៅយើងខ្ញុំថា ឯងគ្មានចំណែកនឹងព្រះយេហូវ៉ាទេនោះឡើយ
28. ដូច្នេះ យើងខ្ញុំបានសម្រេចថា បើកាលណាគេនឹងនិយាយដូច្នោះមកយើងខ្ញុំ ឬនិងពូជតំណយើងខ្ញុំតទៅមុខ នោះយើងខ្ញុំនឹងឆ្លើយតបថា មើល នេះជាគំរូពីអាសនៈផងព្រះយេហូវ៉ា ដែលពួកអយ្យកោយើងខ្ញុំបានស្អាងទុក មិនមែនសម្រាប់ថ្វាយតង្វាយដុត ឬយញ្ញបូជាទេ គឺទុកគ្រាន់តែជាទីបន្ទាល់ដល់យើងខ្ញុំ និងអ្នករាល់គ្នាប៉ុណ្ណោះ
29. សូមឲ្យគំនិតយ៉ាងនោះឃ្លាតទៅឆ្ងាយពីយើងខ្ញុំទៅ កុំឲ្យយើងខ្ញុំបះបោរនឹងព្រះយេហូវ៉ា ហើយបែរចេញលែងតាមទ្រង់នៅថ្ងៃនេះ ដោយស្អាងអាសនៈសម្រាប់តង្វាយដុត តង្វាយម្សៅ ឬយញ្ញបូជា ក្រៅពីអាសនៈផងព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ដែលនៅមុខរោងឧបោសថទ្រង់នោះឡើយ។
30. កាលភីនេហាសដ៏ជាសង្ឃ ហើយនិងពួកអ្នកដែលជាកំពូលលើពួកជំនុំ គឺជាពួកមេលើសាសន៍អ៊ីស្រាអែលទាំងពាន់ ដែលនៅជាមួយនឹងលោក បានឮពាក្យរបស់ពួកកូនចៅរូបេន ពួកកូនចៅកាឌ់ និងពួកកូនចៅម៉ាន៉ាសេ នោះក៏បានពេញចិត្តណាស់
31. រួចភីនេហាសជាកូនអេលាសារដ៏ជាសង្ឃ លោកមានប្រសាសន៍ទៅពួកកូនចៅរូបេន ពួកកូនចៅកាឌ់ និងពួកកូនចៅម៉ាន៉ាសេថា នៅថ្ងៃនេះ យើងដឹងថា ព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងយើងរាល់គ្នា ពីព្រោះឯងរាល់គ្នាមិនបានប្រព្រឹត្តការរំលងទាស់នឹងព្រះយេហូវ៉ាដូច្នេះទេ ឯងរាល់គ្នាបានជួយពួកកូនចៅអ៊ីស្រាអែល ឲ្យរួចពីព្រះហស្តនៃព្រះយេហូវ៉ាវិញ
32. ដូច្នេះ ភីនេហាសជាកូនអេលាសារដ៏ជាសង្ឃ និងពួកអ្នកទាំងប៉ុន្មានដែលជាកំពូលនោះ គេចេញចាកពីពួកកូនចៅរូបេន និងកូនចៅកាឌ់ នៅស្រុកកាឡាត ក៏វិលត្រឡប់ទៅឯស្រុកកាណាន ដល់ពួកកូនចៅអ៊ីស្រាអែលវិញទៅ ព្រមទាំងនាំដំណឹងនោះមកប្រាប់គេដែរ
33. សេចក្ដីនោះបានពេញចិត្តដល់ពួកកូនចៅអ៊ីស្រាអែល ហើយគេក៏សរសើរតម្កើងដល់ព្រះ រួចក៏លែងគិតពីការឡើងទៅច្បាំង ដើម្បីនឹងបំផ្លាញស្រុកដែលពួកកូនចៅរូបេន និងកូនចៅកាឌ់នៅនោះតទៅទៀត
34. ឯពួកកូនចៅរូបេន និងពួកកូនចៅកាឌ់ គេដាក់ឈ្មោះអាសនៈនោះថា «ទីបន្ទាល់» ដ្បិតគេថា នេះហើយជាទីបន្ទាល់ដល់អ្នករាល់គ្នា ហើយនិងយើងខ្ញុំ ពីព្រះយេហូវ៉ា ថាទ្រង់ជាព្រះពិត។
About យ៉ូស្វេ Chapter 22
Read យ៉ូស្វេ Chapter 22 online from the Holy Bible. This chapter is part of the Book of យ៉ូស្វេ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: យ៉ូស្វេ
Chapter: 22
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading យ៉ូស្វេ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading យ៉ូស្វេ Chapter 22 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is យ៉ូស្វេ Chapter 22?
យ៉ូស្វេ Chapter 22 is part of the Book of យ៉ូស្វេ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete យ៉ូស្វេ Chapter 22 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- សាស្តា Chapter 1
- ហូសេ Chapter 12
- ហូសេ Chapter 6
- ហូសេ Chapter 4
- ហូសេ Chapter 10
Explore More from យ៉ូស្វេ
- យ៉ូស្វេ Chapter 1
- យ៉ូស្វេ Chapter 10
- យ៉ូស្វេ Chapter 13
- យ៉ូស្វេ Chapter 9
- យ៉ូស្វេ Chapter 23
- យ៉ូស្វេ Chapter 11
- យ៉ូស្វេ Chapter 15