Read អេសាយ Chapter 54 Online
Read អេសាយ Chapter 54 online from the Holy Bible. This chapter is part of the Book of អេសាយ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of អេសាយ and the Holy Bible online.
Choose a Chapter
អេសាយ 54
ជំពូក 54
1. ឱស្ត្រីអារដែលមិនបានបង្កើតកូនអើយ ចូរច្រៀងឡើង ឱអ្នកដែលមិនបានឈឺចាប់នឹងសម្រាលអើយ ចូរធ្លាយចេញជាបទចម្រៀង ហើយបន្លឺឡើងចុះ ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា កូនរបស់ស្ត្រីដែលបង់ខ្លួននៅតែឯង នោះមានច្រើនជាងកូនរបស់ស្ត្រីដែលមានប្ដីទៅទៀត
2. ចូរពង្រីកទីដំឡើងត្រសាលឯងឲ្យធំឡើង ហើយឲ្យវារាល់គ្នាសន្ធឹងសំយាយសំពត់ត្រសាលរបស់ឯងទៅ កុំឲ្យសំចៃឡើយ ត្រូវឲ្យបន្តខ្សែឲ្យវែង ហើយបោះចំរ៉ឹងឲ្យមាំឡើងចុះ
3. ដ្បិតឯងនឹងបានរានទីចេញទៅខាងស្តាំ និងខាងឆ្វេង ហើយពូជពង្សរបស់ឯងនឹងចាប់បានអស់ទាំងសាសន៍ជារបស់ផងខ្លួន និងឲ្យអស់ទាំងទីក្រុងដែលចោលស្ងាត់បានមានមនុស្សអាស្រ័យនៅវិញ។
4. កុំឲ្យខ្លាចឲ្យសោះ ដ្បិតឯងនឹងមិនដែលត្រូវខ្មាសឡើយ ក៏កុំឲ្យរង្កៀសចិត្តដែរ ពីព្រោះឯងនឹងមិនដែលត្រូវមានសេចក្ដីខ្មាសទេ ឯងនឹងភ្លេចសេចក្ដីខ្មាសដែលឯងមានពីកាលនៅវ័យក្មេង ហើយឯងនឹងមិននឹកចាំពីសេចក្ដីដែលគេត្មះតិះដៀល ពីកាលនៅមេម៉ាយតទៅទៀតដែរ
5. ដ្បិតព្រះដែលបង្កើតឯងមក ទ្រង់ជាប្ដីរបស់ឯងហើយ ព្រះនាមទ្រង់ គឺយេហូវ៉ានៃពួកពលបរិវារ ហើយព្រះដ៏ប្រោសលោះឯង គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល គេនឹងហៅទ្រង់ថា ជាព្រះនៃលោកីយ៍ទាំងមូល
6. ដ្បិតព្រះទ្រង់មានព្រះបន្ទូលថា ព្រះយេហូវ៉ាទ្រង់បានហៅឯងទុកដូចជាស្ត្រីដែលប្ដីបោះបង់ចោលហើយ ដែលមានចិត្តគ្នាន់ក្នាញ់ គឺជាប្រពន្ធក្រមុំកំលោះ ដែលត្រូវបង់ចោលហើយ
7. អ្នកបានបោះបង់ចោលឯងតែ១ភ្លែតទេ តែអញនឹងទទួលឯងមកវិញ ដោយសេចក្ដីមេត្តាជាខ្លាំង
8. ព្រះយេហូវ៉ាជាព្រះដ៏ប្រោសលោះឯង ទ្រង់មានព្រះបន្ទូលថា អញបានគេចមុខចេញពីឯងនៅតែ១ភ្លែតនោះ ដោយមានសេចក្ដីក្រោធដ៏ហូរហៀរ តែអញនឹងអាណិតអាសូរដល់ឯង ដោយសេចក្ដីសប្បុរសដ៏នៅអស់កល្បជានិច្ចវិញ។
9. ការនេះប្រៀបដូចជាទឹកជន់នៅជំនាន់ណូអេ ដល់អញ ហើយដែលអញបានស្បថថា ទឹកជន់នៅជំនាន់ណូអេនឹងមិនដែលគ្របលើផែនដីទៀតជាយ៉ាងណា នោះអញក៏ស្បថថា អញនឹងមិនដែលមានសេចក្ដីក្រោធចំពោះឯង ឬបន្ទោសឯងតទៅយ៉ាងនោះដែរ
10. ពីព្រោះអស់ទាំងភ្នំធំនឹងបាត់ទៅបាន ហើយអស់ទាំងភ្នំតូចនឹងរើចេញទៅបានដែរ ប៉ុន្តែ សេចក្ដីសប្បុរសរបស់អញនឹងមិនដែលឃ្លាតបាត់ពីឯងឡើយ ហើយសេចក្ដីសញ្ញាពីសេចក្ដីមេត្រីរបស់អញក៏មិនត្រូវរើចេញដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ាដែលទ្រង់ប្រោសមេត្តាដល់ឯង។
11. ឱអ្នកមានទុក្ខវេទនាដែលត្រូវខ្យល់ព្យុះបោកឥតមានសេចក្ដីកំសាន្តចិត្តអើយ មើល អញនឹងរៀបថ្មឯងឡើង ដោយបាយអមានពណ៌ល្អ ហើយនិងដាក់ជើងជញ្ជាំងឯងដោយត្បូងកណ្តៀង
12. អញនឹងធ្វើកំផែងសីមាឯងពីត្បូងទទឹម ហើយទ្វារឯងពីត្បូងបារកេត និងក្បាច់ឯងទាំងប៉ុន្មានពីត្បូងមានតម្លៃ
13. ឯកូនចៅទាំងប៉ុន្មានរបស់ឯង នឹងធ្វើជាសិស្សរបស់ព្រះយេហូវ៉ា ហើយវារាល់គ្នានឹងមានសន្តិសុខជាបរិបូរ
14. ឯងនឹងបានតាំងមាំមួននៅដោយសេចក្ដីសុចរិត ហើយនិងនៅឆ្ងាយពីការសង្កត់សង្កិន ដ្បិតឯងនឹងមិនខ្លាចអ្វីសោះ ក៏នឹងនៅឆ្ងាយពីសេចក្ដីស្ញែងខ្លាចដែរ ពីព្រោះសេចក្ដីនោះនឹងមិនមកជិតឯងឡើយ
15. មើល នឹងមានគេលើកគ្នាឡើង តែនោះមិនមែនមកពីអញទេ ឯអ្នកណាដែលលើកគ្នាទាស់នឹងឯង គេនឹងដួលចុះដោយព្រោះឯង
16. មើល អញបានបង្កើតទាំងជាងដែក ដែលសប់ភ្លើងធ្វើគ្រឿងសស្ត្រាវុធសម្រាប់ជាការរបស់ខ្លួន ហើយក៏បានបង្កើតមេបំផ្លាញទុកសម្រាប់នឹងបំផ្លាញផង
17. ឯគ្រឿងសស្ត្រាវុធណាដែលគេធ្វើឡើង នោះគ្មានណាមួយនឹងអាចទាស់នឹងឯងបានឡើយ ហើយអស់ទាំងអណ្តាតណាដែលកម្រើកទាស់នឹងឯងក្នុងរឿងក្តី នោះឯងនឹងកាត់ទោសឲ្យវិញ នេះហើយជាសេចក្ដីដែលពួកអ្នកបម្រើរបស់ព្រះយេហូវ៉ានឹងទទួលជាមរដក ហើយសេចក្ដីសុចរិតរបស់គេក៏មកពីអញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
About អេសាយ Chapter 54
Read អេសាយ Chapter 54 online from the Holy Bible. This chapter is part of the Book of អេសាយ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: អេសាយ
Chapter: 54
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading អេសាយ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading អេសាយ Chapter 54 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is អេសាយ Chapter 54?
អេសាយ Chapter 54 is part of the Book of អេសាយ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete អេសាយ Chapter 54 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 8
- ហូសេ Chapter 6
- ហូសេ Chapter 12
Explore More from អេសាយ
- អេសាយ Chapter 63
- អេសាយ Chapter 27
- អេសាយ Chapter 10
- អេសាយ Chapter 5
- អេសាយ Chapter 45
- អេសាយ Chapter 66
- អេសាយ Chapter 38