Read ដានីយ៉ែល Chapter 8 Online
Read ដានីយ៉ែល Chapter 8 online from the Holy Bible. This chapter is part of the Book of ដានីយ៉ែល in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ដានីយ៉ែល and the Holy Bible online.
Choose a Chapter
ដានីយ៉ែល 8
ជំពូក 8
1. នៅឆ្នាំទី៣ ក្នុងរាជ្យនៃស្តេចបេលសាសារ នោះមានការជាក់ស្តែងលេចមក ឲ្យដានីយ៉ែលខ្ញុំឃើញ គឺក្រោយការជាក់ស្តែង១ដែលខ្ញុំបានឃើញពីមុននោះ
2. រីឯកាលខ្ញុំឃើញការជាក់ស្តែង១នេះ នោះខ្ញុំនៅក្នុងព្រះរាជវាំងត្រង់ក្រុងស៊ូសាន ក្នុងខេត្តអេឡាំ តែក្នុងការជាក់ស្តែងនោះខ្ញុំឃើញថា ខ្ញុំនៅឯមាត់ទន្លេអ៊ូឡាយវិញ
3. ខណៈនោះ ខ្ញុំបានងើបភ្នែកឡើង មើលទៅឃើញមានចៀមឈ្មោល១ឈរនៅក្បែរទន្លេ វាមានស្នែង២ ហើយស្នែងទាំង២ក៏វែង មានតែ១វែងជាង ឯស្នែង១ដែលវែងជាង បានដុះឡើងជាខាងក្រោយ
4. ខ្ញុំក៏ឃើញចៀមឈ្មោលនោះកំពុងតែទន្ទ្រានទៅទិសខាងលិច ទិសខាងជើង និងទិសខាងត្បូង ឥតមានសត្វណាមួយអាចនឹងទប់ទល់បានឡើយ ក៏គ្មានណាអាចនឹងជួយឲ្យរួចពីកណ្តាប់ដៃវាបានដែរ គឺវាបានធ្វើតាមតែអំពើចិត្ត ហើយក៏តម្កើងខ្លួនឡើងផង។
5. កាលខ្ញុំកំពុងតែពិចារណា នោះឃើញមានពពែឈ្មោល១មកពីទិសខាងលិច ហោះចេញលើផែនដីទាំងដុំមូល ឥតពាល់ប៉ះនឹងដីឡើយ ពពែនោះមានស្នែង១នៅកណ្តាលភ្នែកទាំង២ ជាស្នែងគួរពិចពិលមើល
6. វាក៏មកដល់ចៀមឈ្មោលមានស្នែង២ ដែលខ្ញុំឃើញឈរនៅក្បែរទន្លេនោះ ក៏ស្ទុះទៅលើ ដោយសេចក្ដីឃោរឃៅនៃកម្លាំងវា
7. ខ្ញុំឃើញវាចូលទៅជិតចៀមឈ្មោល មានសេចក្ដីមួម៉ៅដាលឡើង ក៏ជល់ចៀមនោះ បំបាក់ស្នែងទាំង២ទៅ ចៀមនោះមិនអាចនឹងឈរនៅមុខវាបានទេ គឺត្រូវដួលចុះដល់ដី ហើយពពែបានជាន់ឈ្លីទៅ ឥតមានអ្នកណាមួយអាចនឹងជួយចៀមឲ្យរួចបានឡើយ
8. ពពែឈ្មោលនោះក៏តម្កើងខ្លួនយ៉ាងក្រៃលែង កាលបានមានកម្លាំងហើយ នោះស្នែងធំត្រូវបាក់ទៅ រួចមានស្នែង៤គួរពិចពិលមើល បានដុះឡើងជំនួសស្នែងទាំងនោះកន្ធែកទៅទិសទាំង៤។
9. រួចមកមានស្នែង១តូចដុះចេញពីស្នែង១នោះ ក៏ធំឡើងយ៉ាងក្រៃលែង មានអំណាចទៅទិសខាងត្បូង ទិសខាងកើត និងខាងស្រុកដ៏ឧត្តមដែរ
10. វាក៏លើកខ្លួនឡើងរហូតដល់ពួកពលបរិវារនៅលើមេឃ ហើយក៏ទម្លាក់ពួកនោះខ្លះ និងផ្កាយខ្លះចុះមកដល់ដី រួចជាន់ឈ្លីដោយជើង
11. អើ វាតម្កើងខ្លួនឡើង រហូតដល់អ្នកជាកំពូលបណ្តាច់នៃពួកពលបរិវារផង ក៏លើកចោលការថ្វាយតង្វាយដុតដែលត្រូវថ្វាយជានិច្ចពីទ្រង់ចេញ ព្រមទាំងធ្វើឲ្យទីបរិសុទ្ធរបស់ទ្រង់អាប់ឱនទៅ
12. ឯពួកពលបរិវារក៏ត្រូវប្រគល់ទៅព្រមគ្នានឹងការថ្វាយតង្វាយដុតជានិច្ច ដោយព្រោះអំពើរំលង វាបានបោះចោលសេចក្ដីពិតចុះដល់ដី ក៏ធ្វើតាមតែអំពើចិត្ត ហើយបានចម្រើនផង
13. លំដាប់នោះ ខ្ញុំឮអ្នកបរិសុទ្ធម្នាក់កំពុងតែនិយាយ ហើយមានអ្នកបរិសុទ្ធ១ទៀតសួរដល់អ្នកដែលនិយាយនោះថា តើដល់កាលណាទើបបានសម្រេចការជាក់ស្តែង ពីការថ្វាយតង្វាយដុតជានិច្ច និងពីអំពើរំលងដែលធ្វើឲ្យខូចបង់នោះ ដើម្បីនឹងប្រគល់ទីបរិសុទ្ធ ហើយនិងពួកពលបរិវារឲ្យត្រូវជាន់ឈ្លីទៅ
14. អ្នកនោះក៏ប្រាប់មកខ្ញុំថា គឺដរាបដល់បានកន្លង២៣០០ព្រឹក និងល្ងាចទៅ នោះទើបទីបរិសុទ្ធនឹងបានស្អាតឡើងវិញ។
15. កាលខ្ញុំ គឺដានីយ៉ែលខ្ញុំនេះ បានឃើញការជាក់ស្តែងនោះហើយ ខ្ញុំក៏រកចង់យល់ន័យ នោះឃើញមានភាពដូចជាមនុស្សឈរនៅមុខខ្ញុំ
16. ហើយខ្ញុំឮសំឡេងមនុស្សពីកណ្តាលទន្លេអ៊ូឡាយហៅមកថា កាព្រីយ៉ែលអើយ ចូរឲ្យមនុស្សនេះយល់ការជាក់ស្តែងចុះ
17. ដូច្នេះ លោកក៏ចូលមកជិតកន្លែងដែលខ្ញុំឈរនៅ កាលលោកមកដល់ហើយ នោះខ្ញុំភ័យញ័រ ក៏ទម្លាក់ខ្លួនផ្កាប់មុខចុះ តែលោកនិយាយមកខ្ញុំថា កូនមនុស្សអើយ ចូរយល់ចុះដ្បិតការជាក់ស្តែងនេះសម្រាប់គ្រាខាងចុងបំផុត
18. កាលលោកកំពុងនិយាយមកខ្ញុំ នោះខ្ញុំក៏លង់ស្មារតីទៅ មានមុខផ្កាប់ដល់ដី តែលោកពាល់ខ្ញុំ ធ្វើឲ្យខ្ញុំឈរឡើង
19. ក៏ប្រាប់ខ្ញុំថា នែ អញនឹងឲ្យឯងដឹងពីការដែលត្រូវមកក្នុងពេលចុងបំផុតនៃសេចក្ដីគ្នាន់ក្នាញ់ ដ្បិតការជាក់ស្តែងនេះសំដៅទៅគ្រាចុងបំផុត
20. ឯចៀមឈ្មោលមានស្នែង២ ដែលឯងបានឃើញ នោះគឺជាស្តេចសាសន៍មេឌី និងស្តេចសាសន៍ពើស៊ី
21. ហើយពពែឈ្មោលរោមស្រមូវនោះ គឺជាស្តេចសាសន៍ក្រេកវិញ ចំណែកស្នែង១ធំដែលនៅជាកណ្តាលភ្នែកទាំង២នោះគឺជាស្តេចដើមដំបូង
22. ឯដំណើរដែលស្នែងនោះត្រូវបាក់ ហើយមានស្នែង៤ដុះឡើងជំនួស នោះគឺជានគរ៤ ដែលនឹងកើតឡើងពីសាសន៍នោះ តែមិនមែនមានអំណាចដូចស្តេចដើមនោះទេ
23. លុះដល់គ្រាក្រោយបង្អស់នៃនគរទាំងនោះ ក្នុងកាលដែលពួកអ្នកប្រព្រឹត្តរំលងបានគ្រប់ចំនួនហើយ នោះនឹងមានស្តេច១កើតឡើង ដែលមានទឹកមុខសាហាវ ជាអ្នកយល់ក្នុងប្រស្នា
24. ស្តេចនោះនឹងមានអំណាចយ៉ាងខ្លាំងក្រៃលែង តែមិនមែនដោយអំណាចរបស់ខ្លួនទេ វានឹងបំផ្លាញយ៉ាងអស្ចារ្យ ក៏នឹងធ្វើកើតការទាំងអស់ដែលគិតធ្វើ វានឹងបំផ្លាញទាំងពួកខ្លាំងពូកែ និងពួកបរិសុទ្ធបង់
25. ហើយដោយគំនិតវាងវៃរបស់វា នោះវានឹងធ្វើឲ្យកលឧបាយបានប្រយោជន៍នៅដៃខ្លួន រួចនឹងមានចិត្តលើកតម្កើងខ្លួន ព្រមទាំងបំផ្លាញមនុស្សយ៉ាងច្រើន ដែលនៅដោយសុខស្រួល សូម្បីតែព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ គង់តែវានឹងហ៊ានឈរទទឹងទាស់ដែរ តែវានឹងត្រូវបាក់បែកទៅ ឥតមានដៃអ្នកណាធ្វើឡើយ
26. ឯការជាក់ស្តែងពីព្រឹក និងល្ងាចទាំងប៉ុន្មាន ដែលបានប្រាប់មកនោះជាសេចក្ដីពិតហើយ ប៉ុន្តែ ត្រូវឲ្យឯងបំបិទការជាក់ស្តែងនេះទុកនៅ ដ្បិតគឺសម្រាប់ពេលទៅមុខជាយូរលង់
27. នោះខ្ញុំដានីយ៉ែលក៏ខ្សោះល្វើយ ហើយឈឺនៅបួនដប់ថ្ងៃ រួចខ្ញុំក្រោកឡើងទៅទទួលការរបស់ស្តេចវិញ ខ្ញុំក៏អស្ចារ្យក្នុងចិត្តពីដំណើរការជាក់ស្តែងនោះ ប៉ុន្តែ គ្មានអ្នកណាយល់សោះ។
About ដានីយ៉ែល Chapter 8
Read ដានីយ៉ែល Chapter 8 online from the Holy Bible. This chapter is part of the Book of ដានីយ៉ែល in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ដានីយ៉ែល
Chapter: 8
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ដានីយ៉ែល. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ដានីយ៉ែល Chapter 8 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ដានីយ៉ែល Chapter 8?
ដានីយ៉ែល Chapter 8 is part of the Book of ដានីយ៉ែល in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ដានីយ៉ែល Chapter 8 online for free with easy chapter navigation.
More Chapters from ដានីយ៉ែល
- ដានីយ៉ែល Chapter 12
- ដានីយ៉ែល Chapter 9
- ដានីយ៉ែល Chapter 6
- ដានីយ៉ែល Chapter 3
- ដានីយ៉ែល Chapter 2
- ដានីយ៉ែល Chapter 11
- ដានីយ៉ែល Chapter 5
Explore More from ព្រះគម្ពីរសញ្ញាចាស់
- យ៉ូប Chapter 10
- នាង អេសធើរ Chapter 7
- យេរេមា Chapter 43
- បរិទេវ Chapter 1
- ទំនុកដំកើង Chapter 85
- ទំនុកដំកើង Chapter 19
- យ៉ូស្វេ Chapter 19