Read យ៉ូប Chapter 37 Online
Read យ៉ូប Chapter 37 online from the Holy Bible. This chapter is part of the Book of យ៉ូប in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of យ៉ូប and the Holy Bible online.
Choose a Chapter
យ៉ូប 37
ជំពូក 37
1. អើ ដំណើរនេះធ្វើឲ្យចិត្តខ្ញុំញ័រ ក៏ឲ្យកម្រើកឃ្លាតពីកន្លែងទៅ
2. ចូរស្តាប់ ឱសូមស្តាប់សូរគឹកកងនៃសំឡេងទ្រង់ផង គឺជាសូររំពងពីព្រះឱស្ឋទ្រង់
3. ទ្រង់តែងកម្ចាយឲ្យឮពេញក្រោមផ្ទៃមេឃ ទ្រង់ឲ្យឃើញផ្លេកបន្ទោររបស់ទ្រង់ទៅដល់ចុងផែនដីបំផុត
4. រួចមកមានឮសូរគំរាមគ្រាំគ្រេង ទ្រង់បញ្ចេញផ្គរដោយសំឡេងនៃឫទ្ធានុភាពទ្រង់ រួចទ្រង់មិនឃាត់ផ្លេកបន្ទោរ ក្នុងកាលដែលសំឡេងទ្រង់បានឮនោះទេ
5. ព្រះទ្រង់បញ្ចេញសំឡេងជាផ្គរលាន់យ៉ាងអស្ចារ្យ ក៏ធ្វើការយ៉ាងធំដែលយើងរាល់គ្នារកយល់មិនបាន
6. ដ្បិតទ្រង់បង្គាប់ដល់ហិមៈថា ចូរធ្លាក់ទៅលើផែនដី ក៏បង្គាប់ដល់ភ្លៀង១មេ និងភ្លៀងធំរបស់ទ្រង់យ៉ាងដូច្នោះដែរ
7. នោះទ្រង់បំបិទដៃនៃមនុស្សទាំងឡាយ ដើម្បីឲ្យមនុស្សទាំងប៉ុន្មានដែលទ្រង់បានបង្កើតបានដឹង
8. គ្រានោះ សត្វព្រៃរកទីជ្រក ហើយក៏នៅតែក្នុងរូងរបស់វា
9. ខ្យល់ព្យុះផាត់មកពីទិសខាងត្បូង ហើយរងាក៏មកពីខាងជើង
10. ព្រះទ្រង់ប្រទានឲ្យមានទឹកកក ដោយសារខ្យល់ដង្ហើមទ្រង់ ឯទីទឹកទាំងប៉ុន្មានក៏កករួញទៅដែរ
11. ទ្រង់ផ្ទុកពពកយ៉ាងក្រាស់ ដោយចំហាយទឹក ហើយទ្រង់ផ្សាយពពកនៃផ្លេកបន្ទោរទ្រង់ឲ្យសុសសាយ
12. ពពកនោះក៏អណ្តែតត្រសែតទៅតាមព្រះហឫទ័យទ្រង់ ដើម្បីឲ្យបានធ្វើគ្រប់ទាំងអស់ដែលទ្រង់បង្គាប់ នៅលើទីផ្សេងៗនៅផែនដី ដែលមានមនុស្សនៅ
13. ទ្រង់ធ្វើឲ្យកើតយ៉ាងដូច្នេះ ដើម្បីជាការផ្ចាញ់ផ្ចាល ឬសម្រាប់ស្រោចដីគេ ដោយសេចក្ដីសប្បុរសរបស់ទ្រង់។
14. ឱយ៉ូបអើយ សូមស្តាប់សេចក្ដីនេះចុះ សូមឈរឲ្យនឹង ហើយពិចារណាអស់ទាំងការអស្ចារ្យរបស់ព្រះសិន
15. តើលោកជ្រាបពីព្រះទ្រង់ដាក់កម្រិតរបស់ទាំងនោះជាយ៉ាងណា ពីទ្រង់ធ្វើឲ្យផ្លេកបន្ទោរនៃពពកទ្រង់ភ្លឺផ្លេកៗដូចម្តេចឬទេ
16. តើលោកយល់ពីទំងន់នៃពពកជាយ៉ាងណា គឺជាកិច្ចការអស្ចារ្យរបស់ព្រះដ៏មានតម្រិះសព្វគ្រប់ឬទេ
17. តើលោកជ្រាបឬ ពីហេតុអ្វីដែលសម្លៀកបំពាក់លោកក្តៅពេក ក្នុងកាលដែលផែនដីស្ងប់ដោយខ្យល់បក់មកពីខាងត្បូង
18. តើលោកអាចនឹងជួយទ្រង់ក្នុងការផែផ្ទៃមេឃដែលរឹងជាងផែនកញ្ចក់សិតបានឬទេ
19. សូមបង្ហាញសេចក្ដីដែលយើងរាល់គ្នាត្រូវទូលដល់ទ្រង់ ដ្បិតនៅក្នុងសេចក្ដីងងឹតដែលគ្របលើយើង នោះយើងមិនចេះរៀបចំពាក្យសំដីទេ
20. តើត្រូវឲ្យមានអ្នកណាទូលទ្រង់ពីខ្ញុំកំពុងតែទូលឬអី បើអ្នកណាទូល នោះនឹងត្រូវលេបបាត់ជាពិតប្រាកដ។
21. រីឯមនុស្ស គេមើលថ្ងៃដែលភ្លឺនៅលើមេឃមិនឃើញទេ ទាល់តែមានខ្យល់បក់មកផាត់ពពកឲ្យស្រឡះទៅ
22. ពីទិសខាងជើងមានចេញជារស្មីដ៏រុងរឿង តែព្រះទ្រង់មានឫទ្ធានុភាពគួរស្ញែងខ្លាច
23. ឯព្រះដ៏មានគ្រប់ព្រះចេស្តា យើងរាល់គ្នាពុំអាចនឹងរកទ្រង់ឃើញទេ ទ្រង់មានតេជានុភាពដ៏ខ្ពស់បំផុត តែដោយទ្រង់មានសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិតពោរពេញ បានជាទ្រង់នឹងមិនធ្វើទុក្ខទេ
24. ហេតុនោះបានជាមនុស្សតែងតែកោតខ្លាច នៅចំពោះទ្រង់ តែទ្រង់មិនយោគយល់អ្នកណា ដោយគេមានចិត្តប្រាជ្ញព្រោកទេ។
About យ៉ូប Chapter 37
Read យ៉ូប Chapter 37 online from the Holy Bible. This chapter is part of the Book of យ៉ូប in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: យ៉ូប
Chapter: 37
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading យ៉ូប. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading យ៉ូប Chapter 37 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is យ៉ូប Chapter 37?
យ៉ូប Chapter 37 is part of the Book of យ៉ូប in the Holy Bible.
Can I read this chapter online?
Yes. You can read the complete យ៉ូប Chapter 37 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 8
- ហូសេ Chapter 6
Explore More from យ៉ូប
- យ៉ូប Chapter 39
- យ៉ូប Chapter 14
- យ៉ូប Chapter 40
- យ៉ូប Chapter 31
- យ៉ូប Chapter 8
- យ៉ូប Chapter 3
- យ៉ូប Chapter 23