Read ធីម៉ូថេ ទី ១ Chapter 1 Online
Read ធីម៉ូថេ ទី ១ Chapter 1 online from the Holy Bible. This chapter is part of the Book of ធីម៉ូថេ ទី ១ in the New Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ធីម៉ូថេ ទី ១ and the Holy Bible online.
Choose a Chapter
ធីម៉ូថេ ទី ១ 1
ជំពូក 1
1. សំបុត្រប៉ុលខ្ញុំ ជាសាវកនៃព្រះយេស៊ូវគ្រីស្ទ តាមបង្គាប់របស់ព្រះដ៏ជាព្រះអង្គសង្គ្រោះនៃយើង និងព្រះយេស៊ូវគ្រីស្ទដ៏ជាទីសង្ឃឹមនៃយើងរាល់គ្នា
2. ខ្ញុំផ្ញើមកអ្នកធីម៉ូថេ ជាកូនពិតក្នុងសេចក្ដីជំនឿ សូមឲ្យអ្នកបានប្រកបដោយព្រះគុណ សេចក្ដីមេត្តាករុណា និងសេចក្ដីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតានៃយើង ហើយអំពីព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា។
3. កាលខ្ញុំរៀបនឹងទៅឯស្រុកម៉ាសេដូន នោះខ្ញុំបានសូមឲ្យអ្នកនៅតែក្នុងក្រុងអេភេសូរចុះ ដើម្បីឲ្យអ្នកបានហាមប្រាមដល់អ្នកខ្លះ កុំឲ្យគេបង្រៀនពីសេចក្ដីណាផ្សេងទៀត
4. ឬស្តាប់តាមរឿងព្រេង និងពង្សាវតារ ដែលមិនចេះអស់មិនចេះហើយនោះឡើយ ដែលរឿងទាំងនោះតែងបង្កើតឲ្យមាន សេចក្ដីដេញដោល ជាជាងចម្រើនការនៃព្រះក្នុងសេចក្ដីជំនឿ
5. ហេតុដែលហាមយ៉ាងដូច្នោះ នោះគឺប្រយោជន៍ចង់ឲ្យបានសេចក្ដីស្រឡាញ់ ដែលកើតពីចិត្តស្អាត ពីបញ្ញាចិត្តជ្រះថ្លា ហើយពីសេចក្ដីជំនឿដ៏ស្មោះត្រង់វិញ
6. ព្រោះអ្នកខ្លះបានជ្រួសចេញពីសេចក្ដីនោះទៅហើយ ព្រមទាំងបែរចេញ ទៅខាងពាក្យសំដី ដែលឥតប្រយោជន៍ផង
7. គេចង់ធ្វើជាគ្រូនៃក្រឹត្យវិន័យ តែគេមិនទាំងយល់សេចក្ដីដែលគេនិយាយ ឬពីសេចក្ដីដែលគេប្រកាន់នោះផង
8. រីឯយើងៗដឹងថា ក្រឹត្យវិន័យល្អមែន បើអ្នកណាប្រើតាមត្រឹមត្រូវ
9. ដោយដឹងថា ក្រឹត្យវិន័យមិនមែនតាំងសម្រាប់មនុស្សសុចរិតទេ គឺសម្រាប់មនុស្សទទឹងច្បាប់ និងមនុស្សរឹងចចេស មនុស្សទមិឡល្មើស និងមនុស្សដែលមានបាប គឺជាមនុស្សមិនបរិសុទ្ធ និងមនុស្សមិនរាប់ព្រះ មនុស្សដែលវាយឪពុកម្តាយ និងមនុស្សដែលសម្លាប់គេ
10. មនុស្សកំផិត លេងកូនជឹង ចាប់មនុស្សលក់ ភូតកុហក ហើយស្បថបំពានវិញ ព្រមទាំងការអ្វីដែលទាស់ទទឹងនឹងសេចក្ដីបង្រៀនដ៏ត្រឹមត្រូវដែរ
11. នោះគឺតាមដំណឹងពីសិរីល្អនៃព្រះដ៏មានពរ ជាដំណឹង ដែលផ្ញើទុកនឹងខ្ញុំ។
12. ខ្ញុំអរព្រះគុណដល់ព្រះ ដែលទ្រង់ចម្រើនកម្លាំងដល់ខ្ញុំ គឺជាព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ពីព្រោះទ្រង់បានរាប់ខ្ញុំទុកជាស្មោះត្រង់ ទាំងតាំងខ្ញុំឲ្យមានការងារ
13. ដែលពីដើមខ្ញុំជាអ្នកប្រមាថ ធ្វើទុក្ខបៀតបៀន ហើយព្រហើនឈ្លានពាន តែទ្រង់បានអាណិតមេត្តាដល់ខ្ញុំ ពីព្រោះខ្ញុំបានប្រព្រឹត្តដោយខ្លៅល្ងង់ ឥតមានសេចក្ដីជំនឿ
14. តែព្រះគុណរបស់ព្រះអម្ចាស់នៃយើង បានចម្រើនជាបរិបូរហូរហៀរឡើង ព្រមទាំងសេចក្ដីជំនឿ និងសេចក្ដីស្រឡាញ់ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវផង
15. ពាក្យនេះគួរជឿ ហើយគួរទទួលគ្រប់យ៉ាង គឺថា ព្រះគ្រីស្ទយេស៊ូវទ្រង់បានយាងមកក្នុងលោកីយ៍ ដើម្បីនឹងជួយសង្គ្រោះមនុស្សមានបាប ដែលខ្ញុំនេះជាលេខ១ក្នុងពួកគេ
16. ដោយហេតុនោះបានជាទ្រង់អាណិតមេត្តាដល់ខ្ញុំ ដើម្បីឲ្យព្រះយេស៊ូវគ្រីស្ទបានសម្ដែងចេញ គ្រប់ទាំងសេចក្ដីអត់ធន់របស់ទ្រង់ក្នុងខ្លួនខ្ញុំ ដែលជាអ្នកលេខ១នោះ ឲ្យខ្ញុំបានធ្វើជាក្បួនដល់ពួកអ្នក ដែលនឹងជឿដល់ទ្រង់ ប្រយោជន៍ឲ្យគេបានជីវិត អស់កល្បជានិច្ច
17. រីឯស្តេចនៃអស់ទាំងកល្ប ដែលទ្រង់មិនចេះសុគត ហើយមើលទ្រង់មិនឃើញ គឺជាព្រះតែ១ព្រះអង្គ នោះសូមឲ្យទ្រង់បានល្បីព្រះនាម និងសិរីល្អអស់កល្បជានិច្ចរៀងរាបតទៅ អាម៉ែន។
18. ឱធីម៉ូថេជាកូនអើយ ខ្ញុំប្រគល់ពាក្យបណ្តាំនេះទុកនឹងអ្នក តាមសេចក្ដីទំនាយដែលបានទាយពីអ្នកជាមុន ដើម្បីឲ្យអ្នកបានច្បាំងជាចម្បាំងយ៉ាងល្អ ដោយសារសេចក្ដីទាំងនោះ
19. ព្រមទាំងរក្សាសេចក្ដីជំនឿ និងបញ្ញាចិត្តជ្រះថ្លា ដែលមនុស្សខ្លះបានបោះបង់ចោល ហើយគេបានលិចបាត់ខាងឯសេចក្ដីជំនឿផង
20. ក្នុងពួកនោះ មានឈ្មោះហ៊ីមេនាស និងអ័លេក្សានត្រុស ដែលខ្ញុំបានប្រគល់ទៅអារក្សសាតាំង ឲ្យត្រូវវាយផ្ចាល ដើម្បីឲ្យគេរាងចាលកុំឲ្យប្រមាថទៀត។
About ធីម៉ូថេ ទី ១ Chapter 1
Read ធីម៉ូថេ ទី ១ Chapter 1 online from the Holy Bible. This chapter is part of the Book of ធីម៉ូថេ ទី ១ in the New Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ធីម៉ូថេ ទី ១
Chapter: 1
Testament: New Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ធីម៉ូថេ ទី ១. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ធីម៉ូថេ ទី ១ Chapter 1 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ធីម៉ូថេ ទី ១ Chapter 1?
ធីម៉ូថេ ទី ១ Chapter 1 is part of the Book of ធីម៉ូថេ ទី ១ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ធីម៉ូថេ ទី ១ Chapter 1 online for free with easy chapter navigation.
More Chapters from ធីម៉ូថេ-ទី-១
- ធីម៉ូថេ ទី ១ Chapter 6
- ធីម៉ូថេ ទី ១ Chapter 5
- ធីម៉ូថេ ទី ១ Chapter 4
- ធីម៉ូថេ ទី ១ Chapter 3
- ធីម៉ូថេ ទី ១ Chapter 2
Explore More from ព្រះគម្ពីរសញ្ញាថ្មី
- ម៉ាកុស Chapter 8
- ម៉ាថាយ Chapter 21
- ពេត្រុស ទី ១ Chapter 5
- អេភេសូ Chapter 4
- លូកា Chapter 19
- យ៉ូហាន Chapter 5
- យ៉ូហាន Chapter 2