Read យ៉ូណាស Chapter 4 Online
Read យ៉ូណាស Chapter 4 online from the Holy Bible. This chapter is part of the Book of យ៉ូណាស in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of យ៉ូណាស and the Holy Bible online.
Choose a Chapter
យ៉ូណាស 4
ជំពូក 4
1. តែការនោះជាទីទំនាស់ចិត្តដល់យ៉ូណាសយ៉ាងក្រៃលែង ហើយលោកក៏ខឹង
2. រួចលោកអធិស្ឋានដល់ព្រះយេហូវ៉ាថា ឱព្រះយេហូវ៉ាអើយ តើមិនមែនជាសេចក្ដីនេះឯងដែលទូលបង្គំបានថា ក្នុងកាលដែលទូលបង្គំនៅឯស្រុករបស់ទូលបង្គំនៅឡើយទេឬអី គឺដោយហេតុនោះបានជាទូលបង្គំខំរត់ទៅឯក្រុងតើស៊ីសវិញ ពីព្រោះទូលបង្គំបានដឹងថា ទ្រង់ជាព្រះដ៏ប្រកបដោយករុណាគុណ ក៏មានព្រះហឫទ័យអាណិតអាសូរ ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរសជាបរិបូរ ក៏តែងតែប្រែគំនិតចេញពីការអាក្រក់ផង
3. ដូច្នេះ ឱព្រះយេហូវ៉ាអើយ ទូលបង្គំសូមអង្វរដល់ទ្រង់ សូមដកជីវិតទូលបង្គំចេញចុះ ដ្បិតស៊ូឲ្យទូលបង្គំស្លាប់ទៅជាជាងរស់នៅវិញ
4. តែព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលតបនឹងលោកថា ការដែលឯងខឹងដូច្នេះតើគួរឬ
5. ខណៈនោះ យ៉ូណាសក៏ចេញទៅអង្គុយនៅខាងកើតទីក្រុង នៅទីនោះ លោកធ្វើបង្ហា១ ហើយអង្គុយជ្រកនៅក្រោមម្លប់នោះ ដើម្បីចាំមើលការអ្វីដែលនឹងកើតដល់ទីក្រុង។
6. ព្រះដ៏ជាព្រះយេហូវ៉ាទ្រង់ក៏បម្រុងឲ្យមានដើមវល្លិ ដុះឡើងគ្របបាំងយ៉ូណាស ដើម្បីឲ្យបានជាម្លប់ពីលើក្បាល ប្រយោជន៍ឲ្យលោកបានរួចពីសេចក្ដីតប់ប្រមល់ទៅ ដូច្នេះ យ៉ូណាសមានសេចក្ដីអំណរជាខ្លាំង ដោយព្រោះដើមវល្លិនោះ
7. ប៉ុន្តែ ដល់ព្រឹកឡើងថ្ងៃក្រោយ ព្រះទ្រង់បម្រុងឲ្យមានដង្កូវ១មកស៊ីដើមវល្លិ ឲ្យស្វិតក្រៀមវិញ
8. លុះថ្ងៃបានរះឡើងហើយ ព្រះទ្រង់បម្រុងឲ្យមានខ្យល់ក្តៅ បក់មកពីទិសខាងកើត ថ្ងៃក៏ចាំងក្បាលលោកដែរ ឲ្យលោកខ្សោះល្វើយ លោកក៏សូមឲ្យខ្លួនបានស្លាប់ទៅ ដោយពាក្យថា ស៊ូឲ្យទូលបង្គំស្លាប់ទៅ ជាជាងរស់នៅ
9. នោះព្រះទ្រង់មានព្រះបន្ទូលនឹងយ៉ូណាសថា ការដែលឯងខឹងពីដំណើរដើមវល្លិនោះ តើគួរឬ លោកតបថា ការដែលទូលបង្គំខឹងនេះគួរហើយ ទោះបើដល់ស្លាប់ក៏ដោយ
10. រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ឯងបានអាល័យចំពោះដើមវល្លិ ដែលឯងមិនបានដាំ ឬធ្វើឲ្យដុះឡើងទេ ជាដើមដែលដុះឡើងក្នុង១យប់ ហើយបានវិនាសទៅ ក្នុង១យប់ដូចគ្នានោះ
11. ដូច្នេះ តើមិនគួរឲ្យអញអាល័យចំពោះក្រុងនីនីវេ ជាទីក្រុងយ៉ាងធំនេះ ដែលមានមនុស្សជាង១សែន២ម៉ឺននាក់ ជាពួកអ្នកដែលមិនស្គាល់ស្តាំ មិនស្គាល់ឆ្វេងសោះ ព្រមទាំងហ្វូងសត្វយ៉ាងច្រើនផងទេឬអី។:៚
About យ៉ូណាស Chapter 4
Read យ៉ូណាស Chapter 4 online from the Holy Bible. This chapter is part of the Book of យ៉ូណាស in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: យ៉ូណាស
Chapter: 4
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading យ៉ូណាស. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading យ៉ូណាស Chapter 4 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is យ៉ូណាស Chapter 4?
យ៉ូណាស Chapter 4 is part of the Book of យ៉ូណាស in the Holy Bible.
Can I read this chapter online?
Yes. You can read the complete យ៉ូណាស Chapter 4 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 12
- សាស្តា Chapter 1
- ហូសេ Chapter 1
- ហូសេ Chapter 6
- ហូសេ Chapter 4
- ហូសេ Chapter 10