Read សាំយូអែល ទី ១ Chapter 13 Online
Read សាំយូអែល ទី ១ Chapter 13 online from the Holy Bible. This chapter is part of the Book of សាំយូអែល ទី ១ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of សាំយូអែល ទី ១ and the Holy Bible online.
Choose a Chapter
សាំយូអែល ទី ១ 13
ជំពូក 13
1. លុះកាលសូលសោយរាជ្យលើសាសន៍អ៊ីស្រាអែលបាន២ឆ្នាំ
2. នោះទ្រង់រើសពួកមនុស្ស ក្នុងសាសន៍អ៊ីស្រាអែល បានចំនួន៣ពាន់នាក់ ក្នុងពួកនោះ មាន២ពាន់នាក់នៅជាមួយនឹងទ្រង់នៅត្រង់មីកម៉ាស និងលើភ្នំបេត-អែល ហើយ១ពាន់នាក់ទៀតនៅជាមួយនឹងយ៉ូណាថាន នៅត្រង់គីបៀរក្នុងស្រុកបេនយ៉ាមីន ឯបណ្តាជនដែលសល់នៅ នោះទ្រង់បានឲ្យគេត្រឡប់ទៅផ្ទះរៀងខ្លួនវិញ
3. គ្រានោះយ៉ូណាថានក៏វាយបន្ទាយរបស់ពួកភីលីស្ទីនដែលនៅត្រង់កេបា ហើយសាសន៍ភីលីស្ទីនក៏បានឮដំណឹង នោះសូលទ្រង់ផ្លុំត្រែឡើង នៅពេញក្នុងស្រុកដោយថា ចូរឲ្យពួកសាសន៍ហេព្រើរស្តាប់ចុះ
4. ដូច្នេះ ពួកអ៊ីស្រាអែលទាំងអស់គ្នាក៏ឮថា សូលបានវាយបន្ទាយរបស់ពួកភីលីស្ទីនហើយ គេក៏ដឹងថា ពួកភីលីស្ទីនស្អប់ខ្ពើមដល់សាសន៍អ៊ីស្រាអែលដែរ នោះបណ្តាជនទាំងឡាយ គេមូលគ្នាទៅឯសូល នៅត្រង់គីលកាល។
5. ឯពួកភីលីស្ទីន គេក៏មូលគ្នាមក ដើម្បីច្បាំងនឹងពួកអ៊ីស្រាអែលដែរ មានទាំងរទេះចម្បាំង៣ម៉ឺន ពលសេះ៦ពាន់ ហើយនិងពលថ្មើរជើងសន្ធឹកណាស់ ដូចជាខ្សាច់ដែលនៅមាត់សមុទ្រ គេនាំគ្នាឡើងមកបោះទ័ពនៅត្រង់មីកម៉ាស ខាងកើតបេត-អាវេន
6. កាលពួកទ័ពខាងអ៊ីស្រាអែលឃើញថា ខ្លួនអស់ផ្លូវហើយ ពីព្រោះបណ្តាទ័ពមានសេចក្ដីកង្វល់ជាខ្លាំង នោះក៏រត់ទៅជ្រកពួនក្នុងរអាងក្នុងព្រៃញាតស្បាត ក្នុងកន្លៀតថ្ម និងក្នុងអណ្តូង ហើយនៅលើទីខ្ពស់ទាំងប៉ុន្មាន
7. រីឯពួកហេព្រើរខ្លះ គេក៏ឆ្លងទន្លេយ័រដាន់ទៅឯស្រុកកាឌ់ ហើយនិងស្រុកកាឡាតទៅ តែសូលទ្រង់នៅត្រង់គីលកាលនៅឡើយ ហើយបណ្តាទ័ពក៏តាមទ្រង់ទាំងញាប់ញ័រ។
8. ទ្រង់ក៏រង់ចាំនៅ៧ថ្ងៃ តាមកំណត់ដែលសាំយូអែលបានសន្យា តែសាំយូអែលមិនបានមកដល់គីលកាលទេ ហើយបណ្តាជនក៏ខ្ចាត់ខ្ចាយចេញពីទ្រង់អស់ទៅ
9. ដូច្នេះ ទ្រង់មានព្រះបន្ទូលថា ចូរយកតង្វាយដុតនោះមកឯខ្ញុំ ព្រមទាំងតង្វាយមេត្រីផង រួចទ្រង់ក៏ថ្វាយតង្វាយដុតនោះទៅ
10. តែកាលដុតថ្វាយរួចហើយ នោះមើល សាំយូអែលក៏មកដល់ ហើយសូលទ្រង់ចេញទៅទទួល ដើម្បីនឹងគោរពដល់លោក
11. ប៉ុន្តែ សាំយូអែលទូលសួរថា តើបានធ្វើអ្វីហ្នឹង សូលទ្រង់ឆ្លើយថា ដោយព្រោះខ្ញុំឃើញថា បណ្តាទ័ពបានខ្ចាត់ខ្ចាយចេញពីខ្ញុំទៅ ហើយលោកក៏មិនបានអញ្ជើញមក នៅវេលាកំណត់ ហើយពួកភីលីស្ទីនបានប្រមូលគ្នាមក នៅមីកម៉ាសផង
12. នោះបានជាខ្ញុំនឹកថា ពួកភីលីស្ទីននឹងចុះមកលើខ្ញុំ នៅគីលកាលឥឡូវនេះហើយ ខ្ញុំក៏ឥតទាន់បានសូមអង្វរ ដល់ព្រះយេហូវ៉ាផង ដូច្នេះ ខ្ញុំបានបង្ខំខ្លួនឲ្យថ្វាយតង្វាយនេះទៅ
13. សាំយូអែលឆ្លើយថា ទ្រង់បានប្រព្រឹត្តនេះវរគំនិតហើយ ទ្រង់មិនបានរក្សាបញ្ញត្តរបស់ព្រះយេហូវ៉ាជាព្រះនៃទ្រង់ ដែលបានបង្គាប់មកទេ ដ្បិតព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យនឹងតាំងឲ្យទ្រង់សោយរាជ្យលើសាសន៍អ៊ីស្រាអែល ជារៀងរាបដរាបទៅ
14. តែឥឡូវនេះ រាជ្យទ្រង់មិនបាននៅតទៅទៀតទេ ដ្បិតព្រះយេហូវ៉ាទ្រង់រកបានមនុស្សម្នាក់ទៀត ដែលត្រូវនឹងព្រះហឫទ័យទ្រង់ ហើយទ្រង់បានតាំងអ្នកនោះឲ្យធ្វើជាអ្នកគ្រប់គ្រងលើពួករាស្ត្រទ្រង់វិញ ពីព្រោះព្រះករុណាមិនបានកាន់តាមសេចក្ដី ដែលព្រះយេហូវ៉ាបានបង្គាប់មកសោះ
15. រួចសាំយូអែលក៏ក្រោកឡើង ដើរចាកចេញពីគីលកាល ទៅឯគីបៀរ នៅស្រុកបេនយ៉ាមីនទៅ។
16. លំដាប់នោះ សូលទ្រង់ក៏រាប់ពួកបណ្តាទ័ព ដែលនៅជាមួយនឹងទ្រង់បានប្រហែលជា៦០០នាក់ រួចសូល និងយ៉ូណាថាន ជាបុត្រាទ្រង់ ព្រមទាំងពួករាស្ត្រដែលនៅជាមួយ ក៏នៅត្រង់កេបា ក្នុងស្រុកបេនយ៉ាមីន តែឯពួកភីលីស្ទីន គេបោះទ័ពនៅត្រង់មីកម៉ាស
17. គ្រានោះ មានពួកទ័ពបំផ្លាញ៣ពួក ចេញពីទីបោះទ័ពរបស់ពួកភីលីស្ទីនមក គឺ១ពួកចេញតាមផ្លូវ ដែលទៅឯអូប្រា នៅស្រុកស៊ូអាល
18. មួយទៀតចេញតាមផ្លូវបេត-ហូរ៉ុន ហើយ១ទៀតចេញតាមផ្លូវព្រំប្រទល់ នៅមុខវាលច្រកភ្នំសេបោមខាងឯទីរហោស្ថាន។
19. រីឯនៅគ្រប់ក្នុងស្រុកអ៊ីស្រាអែល នោះគ្មានជាងដែកឡើយ ដ្បិតពួកភីលីស្ទីនបានជំនុំគ្នាថា ក្រែងពួកហេព្រើរធ្វើដាវ ឬលំពែងសម្រាប់ខ្លួន
20. ដូច្នេះ ពួកអ៊ីស្រាអែលទាំងអស់គ្នា តែងចុះទៅឯពួកភីលីស្ទីន ដើម្បីនឹងសំលៀងដែកផាល ចបកាប់ ពូថៅ ហើយនិងកណ្តៀវរបស់គេរៀងខ្លួន
21. គេមានតែដែកឆាបសម្រាប់សំលៀងកណ្តៀវ ចបកាប់ និងពូថៅ ហើយសម្រាប់សំរួចសមចូក និងជន្លួញប៉ុណ្ណោះទេ
22. ដូច្នេះ នៅថ្ងៃចម្បាំង នោះគ្មានអ្នកណាមួយខាងសូល និងយ៉ូណាថាន ដែលមានដាវ ឬលំពែងកាន់នៅដៃឡើយ ឃើញមានតែសូល ហើយនិងយ៉ូណាថាន ជាបុត្រាទ្រង់ប៉ុណ្ណោះ
23. ឯពួកបន្ទាយ១នៃសាសន៍ភីលីស្ទីន គេចេញទៅស្កាត់ផ្លូវ ដែលកាត់ភ្នំត្រង់មីកម៉ាស។
About សាំយូអែល ទី ១ Chapter 13
Read សាំយូអែល ទី ១ Chapter 13 online from the Holy Bible. This chapter is part of the Book of សាំយូអែល ទី ១ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: សាំយូអែល ទី ១
Chapter: 13
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading សាំយូអែល ទី ១. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading សាំយូអែល ទី ១ Chapter 13 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is សាំយូអែល ទី ១ Chapter 13?
សាំយូអែល ទី ១ Chapter 13 is part of the Book of សាំយូអែល ទី ១ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete សាំយូអែល ទី ១ Chapter 13 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 8
- ហូសេ Chapter 6
Explore More from សាំយូអែល-ទី-១
- សាំយូអែល ទី ១ Chapter 17
- សាំយូអែល ទី ១ Chapter 20
- សាំយូអែល ទី ១ Chapter 11
- សាំយូអែល ទី ១ Chapter 6
- សាំយូអែល ទី ១ Chapter 16
- សាំយូអែល ទី ១ Chapter 9
- សាំយូអែល ទី ១ Chapter 5