Read អេសេគាល Chapter 16 Online
Read អេសេគាល Chapter 16 online from the Holy Bible. This chapter is part of the Book of អេសេគាល in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of អេសេគាល and the Holy Bible online.
Choose a Chapter
អេសេគាល 16
ជំពូក 16
1. ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំម្តងទៀតថា
2. កូនមនុស្សអើយ ចូរធ្វើឲ្យក្រុងយេរូសាឡឹមស្គាល់អំពើគួរស្អប់ខ្ពើមរបស់ខ្លួនចុះ
3. ហើយប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងក្រុងយេរូសាឡឹមដូច្នេះ ជំនួរវង្ស និងកំណើតរបស់ឯង នោះចេញពីស្រុករបស់សាសន៍កាណានមក ឪពុកឯងជាសាសន៍អាម៉ូរី ហើយម្តាយឯងជាសាសន៍ហេត
4. ឯកំណើតឯង គឺនៅថ្ងៃដែលឯងកើតមកនោះ គេមិនបានកាត់ផ្ចិតឯងទេ ក៏មិនបានលាងជម្រះឯងដោយទឹក ឬលាបអំបិល ឬរុំសំពត់ឲ្យផង
5. គ្មានភ្នែកណាប្រណីឯង ដើម្បីនឹងធ្វើការទាំងនោះដល់ឯង ដោយអាណិតអាសូរចំពោះឯងឡើយ គឺគេបោះចោលឯងនៅទីវាលទទេ ពីព្រោះគេខ្ពើមរូបឯង ក្នុងថ្ងៃដែលឯងបានកើតមកនោះ។
6. កាលអញបានដើរតាមនោះជិតឯង ឃើញឯងឈ្លីឈ្លក់នៅក្នុងឈាមខ្លួន នោះអញបាននិយាយទៅឯងក្នុងកាលដែលនៅក្នុងឈាមនោះថា ចូរមានជីវិតនៅចុះ អើ កាលឯងនៅក្នុងឈាមឯងនោះ អញបានថា ចូរមានជីវិតនៅចុះ
7. អញក៏ធ្វើឲ្យឯងមានវ័យចម្រើនឡើងដូចជាស្មៅនៅវាល ហើយឯងបានកើនឡើងត្រឡប់ជាធំ ដល់ទៅមានរូបឆើតល្អ ដោះឯងបានដុះពេញរាងឡើង សក់ឯងក៏បានវែងហើយ ប៉ុន្តែ ឯងនៅអាក្រាត ហើយខ្លួនទទេ
8. គ្រានោះ កាលអញបានដើរតាមទីនោះមើលឯង នោះឃើញថា ដល់ពេលស្រឡាញ់ហើយ ដូច្នេះ អញបានយកជាយអាវអញគ្របលើឯង ព្រមទាំងបិទបាំងសណ្ឋានអាក្រាតរបស់ឯង អើ អញបានស្បថនឹងឯង ហើយតាំងសញ្ញា នឹងឯងផង នោះឯងបានត្រឡប់ជារបស់ផងអញ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា
9. ខណៈនោះ អញបានលាងឯងដោយទឹក អើ អញបានជម្រះឈាមឯងចេញយ៉ាងស្អាត រួចចាក់ប្រេងលាបឲ្យ
10. អញបានតែងតួឯងដោយសំពត់ប៉ាក់ ក៏បំពាក់ស្បែកជើងធ្វើពីស្បែកផ្សោតឲ្យឯង ហើយក្រវាត់ឯងដោយសំពត់ទេសឯក រួចគ្រលុំដោយសំពត់ព្រែ
11. ក៏បានតាក់តែងឯងដោយគ្រឿងលំអ បានបំពាក់កងនៅដៃឯង ហើយខ្សែនៅក
12. ព្រមទាំងបំពាក់ក្រវិលនៅច្រមុះ ហើយទំហូនៅត្រចៀក និងក្បាំងយ៉ាងល្អនៅក្បាលឯង
13. ដូច្នេះ ឯងបានប្រដាប់ដោយមាស ហើយនិងប្រាក់ ឯសម្លៀកបំពាក់របស់ឯង នោះបានធ្វើពីសំពត់ទេសឯកយ៉ាងម៉ដ្ត និងព្រែ ហើយសំពត់ប៉ាក់ ឯងបានចិញ្ចឹមខ្លួនដោយម្សៅយ៉ាងម៉ដ្ត ទឹកឃ្មុំ និងប្រេង ឯងមានរូបល្អឆើតក្រៃលែង ហើយបានចម្រើនឡើងដល់ទៅមានអំណាចជាស្តេច
14. ឯកិត្តិសព្ទពីលំអរុងរឿងរបស់ឯង បានខ្ចរខ្ចាយទៅដល់អស់ទាំងនគរ ពីព្រោះលំអររបស់ឯងបានគ្រប់លក្ខណ៍ ដោយសាររស្មីរបស់អញដែលអញបានឲ្យស្ថិតលើឯង នេះហើយជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
15. ប៉ុន្តែ ឯងបានទុកចិត្តនឹងរូបលំអរបស់ឯង ហើយបានធ្វើជាស្រីសំផឹង ដោយព្រោះល្បីឈ្មោះនោះ ក៏បានត្រូវការនឹងអស់អ្នកណាដែលដើរកាត់មុខឯង ឯងបានសម្រាប់ជារបស់គេហើយ
16. ឯងបានយកសម្លៀកបំពាក់របស់ឯងទៅ ធ្វើជាទីខ្ពស់តាក់តែងដោយពណ៌ផ្សេងៗ រួចបានភប់ប្រសព្វនឹងគេនៅលើទីនោះ ជាការដែលមិនធ្លាប់មានពីមុនឡើយ ហើយទៅមុខក៏នឹងឥតមានដែរ
17. ឯងក៏យកគ្រឿងលំអរបស់ឯង ដែលធ្វើពីមាស និងប្រាក់របស់អញ ជាគ្រឿងដែលអញបានឲ្យដល់ឯងនោះ ទៅធ្វើជារូបមនុស្សប្រុស ហើយឯងបានភប់ប្រសព្វនឹងរូបនោះដែរ
18. ឯងបានយកសម្លៀកបំពាក់ប៉ាក់របស់ឯងទៅតែងឲ្យវា ព្រមទាំងតាំងប្រេង និងកំញានរបស់អញនៅមុខវា
19. ឯអាហារដែលអញបានឲ្យដល់ឯង គឺជាម្សៅយ៉ាងម៉ដ្ត ប្រេង និងទឹកឃ្មុំនោះ ដែលអញឲ្យសម្រាប់ចិញ្ចឹមឯង នោះឯងបានថ្វាយនៅចំពោះរូបទាំងនោះ សម្រាប់ជាក្លិនឈ្ងុយវិញ គឺយ៉ាងនោះដែលឯងបានប្រព្រឹត្ត នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា
20. មួយទៀត ឯងបានយកកូនប្រុសស្រីឯង ដែលបានបង្កើតឲ្យអញ ទៅថ្វាយជាយញ្ញបូជាដល់ព្រះទាំងនោះ ឲ្យត្រូវវិនាសទៅផង ដូច្នេះ តើការកំផិតរបស់ឯង ជាការយ៉ាងស្រាលឬ
21. បានជាឯងសម្លាប់កូនអញ ហើយប្រគល់ទៅឲ្យត្រូវចូលក្នុងភ្លើងថ្វាយដល់រូបទាំងនោះទៀត
22. ហើយក្នុងអស់ទាំងការគួរស្អប់ខ្ពើម និងការកំផិតរបស់ឯង នោះឯងមិនបាននឹកពីកាលឯងនៅក្មេង ក្នុងកាលដែលឯងនៅអាក្រាត ហើយខ្លួនទទេ ព្រមទាំងឈ្លក់ឈ្លីនៅក្នុងឈាមឯងនោះទេ។
23. ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា វេទនាៗដល់ឯង ដ្បិតក្រោយអស់ទាំងអំពើដ៏លាមកអាក្រក់របស់ឯង
24. នោះឯងបានសង់ផ្ទះបនសម្រាប់ខ្លួន ហើយធ្វើទីយ៉ាងសំខាន់សម្រាប់ខ្លួន នៅគ្រប់ទាំងផ្លូវនោះទៀត
25. ឯងបានធ្វើទីយ៉ាងសំខាន់នោះ ត្រង់ក្បាលគ្រប់ទាំងផ្លូវ ហើយបានធ្វើឲ្យសេចក្ដីលំអរបស់ឯងទៅជាទីខ្ពើមឆ្អើមវិញ ឯងបានបើកជើងទទួលគ្រប់ទាំងប្រុសៗដែលដើរមកតាមនោះ ហើយបានចម្រើនការកំផិតរបស់ឯងជាច្រើនឡើង
26. ឯងបានសហាយស្មន់នឹងសាសន៍អេស៊ីព្ទ ជាពួកជិតខាងឯងដែលធំធាត់ ព្រមទាំងចម្រើនការកំផិតរបស់ឯងជាច្រើនឡើង ជាការដែលបណ្តាលឲ្យអញខឹង
27. ដូច្នេះ មើលអញបានលូកដៃទៅលើឯងហើយ ក៏បន្ថយចំណែករបស់ឯងចុះ ហើយបានប្រគល់ឯងដល់បំណងចិត្តរបស់ពួកអ្នកដែលស្អប់ឯង គឺដល់ពួកកូនស្រីសាសន៍ភីលីស្ទីន ដែលអៀនចំពោះអំពើឥតខ្មាសរបស់ឯង
28. ឯងបានភប់ប្រសព្វនឹងសាសន៍អាសស៊ើរ ដែរ ដ្បិតឯងមិនចេះឆ្អែតឆ្អន់ឡើយ អើ ឯងបានរួមបវេណីនឹងគេ ក៏នៅតែមិនស្កប់ស្កល់ទៀត
29. ដូច្នេះ ឯងបានចម្រើនការកំផិតរបស់ឯង រហូតដល់ស្រុកនៃពួកឈ្មួញ ជាសាសន៍ខាល់ដេ នៅក្នុងស្រុកកាណាន ប៉ុន្តែ ឯងនៅតែមិនទាន់ឆ្អែតទៀត។
30. ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា ចិត្តឯងទន់អីម៉្លេះ ដែលឯងបានប្រព្រឹត្តអំពើទាំងនេះ ជាការរបស់ស្រីសំផឹងដ៏ឈ្នះឈ្នាន
31. ដោយឯងបានសង់ផ្ទះបនរបស់ឯង នៅត្រង់ក្បាលគ្រប់ទាំងផ្លូវ និងទីសំខាន់របស់ឯងនៅអស់ទាំងផ្លូវថ្នល់ តែឯងមិនមែនដូចជាស្រីសំផឹងទេ ពីព្រោះឯងមិនរមឹលមើលថ្លៃឈ្នួលឡើយ
32. យីះ ឯងជាស្រីដែលប្រព្រឹត្តសេចក្ដីកំផិត ជាស្រីដែលយកមនុស្សដទៃមកជំនួសប្ដីហើយ
33. គេតែងតែឲ្យឈ្នួលដល់ស្រីសំផឹងទាំងប៉ុន្មាន តែឯងវិញ ឯងឲ្យឈ្នួលដល់សហាយឯងទាំងអស់ ក៏សូកគេឲ្យមកឯឯងពីគ្រប់ទិសជុំវិញ សម្រាប់ទទួលរួមបវេណី
34. ហើយឯងខុសពីស្រីធម្មតា ក្នុងការសំផឹងរបស់ឯង ដោយឥតមានអ្នកណារកតាមឯង ដើម្បីរួមដំណេកនឹងឯងឡើយ ហើយដោយឯងចេញឈ្នួលឲ្យគេ មិនមែនគេចេញឈ្នួលដល់ឯងទេ យ៉ាងនោះបានជាឯងខុសពីគេហើយ។
35. ដូច្នេះ ឱស្រីសំផឹងអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ
36. ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ដោយព្រោះឯងបានប្រព្រឹត្តអំពើអាសអាភាសរបស់ឯងជាហូរហែ ហើយបានបើកកេរ្តិ៍ខ្មាសឯង ដោយរួមបវេណីនឹងពួកសហាយឯង ដោយព្រោះគ្រប់អស់ទាំងរូបដំណាងព្រះដ៏គួរស្អប់ខ្ពើមរបស់ឯង និងឈាមរបស់កូនចៅឯងដែលឯងបានថ្វាយដល់វា
37. នោះមើល អញនឹងប្រមូលពួកសហាយឯង ដែលឯងបានត្រេកអរជាមួយគ្នា និងពួកទាំងប៉ុន្មានដែលឯងបានស្រឡាញ់នោះ ព្រមទាំងពួកដែលឯងបានស្អប់ផង អើ អញនឹងប្រមូលគេឲ្យមកទាស់នឹងឯងនៅគ្រប់ទិស រួចអញនឹងបើកកេរ្តិ៍ខ្មាសឯងឲ្យគេឃើញច្បាស់ ដើម្បីឲ្យគេបានឃើញទាំងអស់
38. នោះអញនឹងជំនុំជម្រះឯង ដូចជាគួរជំនុំជម្រះដល់ស្រីដែលផិតប្ដី ហើយកម្ចាយឈាមផង អញនឹងទម្លាក់ឈាមទៅលើឯង ដោយសេចក្ដីក្រោធ និងសេចក្ដីប្រចណ្ឌ
39. អញនឹងប្រគល់ឯងទៅក្នុងកណ្តាប់ដៃរបស់គេ នោះគេនឹងបំផ្លាញផ្ទះបនរបស់ឯង ហើយរំលំអស់ទាំងទីសំខាន់របស់ឯងដែរ គេនឹងបកសម្លៀកបំពាក់ឯងចេញ ហើយកាន់យកគ្រឿងលំអរបស់ឯង ព្រមទាំងចោលឯងឲ្យនៅអាក្រាត ហើយខ្លួនទទេ
40. គេនឹងនាំហ្វូងមនុស្សឡើងមកទាស់នឹងឯង និងចោលឯងដោយថ្ម ហើយចាក់ទម្លុះឯងដោយដាវ
41. រួចគេនឹងដុតផ្ទះឯងចោល ហើយនិងសម្រេចសេចក្ដីយុត្តិធម៌ដល់ឯង នៅចំពោះភ្នែកពួកស្រីៗជាច្រើន ដូច្នេះ អញនឹងធ្វើឲ្យឯងលែងប្រព្រឹត្តការសំផឹង ហើយឯងនឹងមិនចេញថ្លៃឈ្នួលឲ្យគេទៀតឡើយ
42. គឺយ៉ាងនោះ ដែលអញនឹងសម្រាកសេចក្ដីក្រោធអញ ចំពោះឯង ហើយសេចក្ដីប្រចណ្ឌរបស់អញនឹងថយចេញពីចំពោះឯងទៅ នោះអញនឹងស្ងៀមនៅវិញ ឥតមានសេចក្ដីកំហឹងទៀត
43. អញនឹងទម្លាក់អំពើរបស់ឯងទៅលើក្បាលឯងវិញ ដោយព្រោះឯងមិនបាននឹកពីកាលឯងនៅក្មេងទេ គឺបានចាក់រុកអញ ដោយសារអំពើទាំងនោះឯង យ៉ាងនោះឯងនឹងមិនប្រព្រឹត្តអំពើគួរខ្មាសនេះ ព្រមទាំងការគួរស្អប់ខ្ពើមទាំងប៉ុន្មានរបស់ឯងទៀត នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
44. មើល អស់អ្នកណាដែលធ្លាប់ប្រើពាក្យសុភាសិតគេនឹងពោលពាក្យនេះទាស់នឹងឯងថា ម្តាយយ៉ាងណាកូនស្រីក៏យ៉ាងនោះដែរ
45. ឯងជាកូនស្រីរបស់ម្តាយឯងដែលបានស្អប់ប្ដី និងកូនខ្លួន ឯងក៏ជាប្អូនស្រីរបស់ពួកបងប្អូនស្រីឯង ដែលគេបានស្អប់ប្ដី និងកូនគេដែរ ម្តាយឯងជាសាសន៍ហេត ហើយឪពុកឯងជាសាសន៍អាម៉ូរី
46. បងស្រីឯង គឺសាម៉ារី ដែលនៅខាងឆ្វេងឯង ទាំងខ្លួនបងនោះ និងកូនស្រីរបស់បងដែរ ហើយប្អូនស្រីឯងដែលនៅខាងស្តាំ នោះគឺជាសូដុំម និងកូនស្រីរបស់គេ
47. ប៉ុន្តែ ឯងមិនបានដើរតាមផ្លូវគេ ឬប្រព្រឹត្តតាមអំពើគួរស្អប់ខ្ពើមរបស់គេទេ គឺឯងបានប្រព្រឹត្តខូចអាក្រក់ជាងគេ ក្នុងអស់ទាំងផ្លូវរបស់ឯងទៅទៀត ដោយស្មានថាអំពើរបស់គេតិចតួចទេ
48. ព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ នោះប្រាកដជាសូដុំម ជាប្អូនឯង ព្រមទាំងកូនផងមិនបានប្រព្រឹត្តដូចជាឯង នឹងកូនស្រីរបស់ឯងទេ
49. មើល ឯអំពើទុច្ចរិតរបស់សូដុំម ជាប្អូនស្រីឯង ព្រមទាំងកូនផងនោះគឺមានសេចក្ដីអំនួត មានអាហារបរិភោគឆ្អែត ហើយនៅក៏ដោយឥតកង្វល់ ទាំងមានសេចក្ដីចម្រើន ឥតដែលចម្រើនកម្លាំងដៃនៃពួកក្រីក្រ និងមនុស្សកំសត់ទុគ៌តឡើយ
50. គេក៏មានចិត្តឆ្មើងឆ្មៃ ហើយបានប្រព្រឹត្តអំពើគួរស្អប់ខ្ពើមនៅចំពោះអញ ហេតុនោះបានជាអញដកគេចេញតាមដែលអញឃើញថាគួរ
51. ឯសាម៉ារី ក៏មិនបានប្រព្រឹត្តដល់ត្រឹមពាក់កណ្តាលនៃអំពើបាបរបស់ឯងដែរ គឺឯងបានចម្រើនអំពើគួរស្អប់ខ្ពើមរបស់ឯងជាច្រើនជាងគេទៅទៀត ហើយឯងបានធ្វើឲ្យបងប្អូនស្រីឯងមើលទៅដូចជាសុចរិតទេ ដោយអំពើគួរស្អប់ខ្ពើមដែលឯងបានប្រព្រឹត្តនោះ
52. ឯឯងដែលបានថ្កោលទោសបងប្អូនស្រីឯង ចូរទទួលរងសេចក្ដីខ្មាសរបស់ខ្លួនចុះ គេសុចរិតជាងឯងវិញដោយព្រោះអំពើបាបដែលឯងបានប្រព្រឹត្ត ឲ្យគួរស្អប់ខ្ពើមជាងគេនោះ អើ ចូរឲ្យឯងជ្រប់មុខចុះ ហើយទទួលរងសេចក្ដីខ្មាសរបស់ខ្លួន ដោយព្រោះឯងបានធ្វើឲ្យបងប្អូនស្រីឯងមើលទៅដូចជាសុចរិតវិញ។
53. អញនឹងនាំពួកគេដែលនៅជាឈ្លើយឲ្យមកវិញ គឺសូដុំម ព្រមទាំងកូនដែលនៅជាឈ្លើយ សាម៉ារី ព្រមទាំងកូនដែលនៅជាឈ្លើយ និងពួកឯងទាំងប៉ុន្មានដែលនៅជាឈ្លើយ ឲ្យមកកណ្តាលគេផង
54. ដើម្បីឲ្យឯងបានទទួលរងសេចក្ដីខ្មាសរបស់ខ្លួន ហើយឲ្យមានសេចក្ដីខ្មាស ដោយព្រោះគ្រប់ទាំងអំពើដែលឯងបានប្រព្រឹត្តនោះដោយឯងជាទីកំសាន្តចិត្តដល់គេ
55. ឯប្អូនស្រីឯង គឺសូដុំម និងកូនស្រីវា គេនឹងត្រឡប់ទៅឯសណ្ឋានដើមរបស់ខ្លួន ហើយសាម៉ារី និងកូនវា គេនឹងត្រឡប់ទៅឯសណ្ឋានដើមរបស់ខ្លួនវិញ ចំណែកឯង និងកូនឯង ក៏នឹងវិលត្រឡប់ទៅដូចជាសណ្ឋានដើមរបស់ឯងរាល់គ្នាដែរ
56. ដ្បិតនៅគ្រានៃសេចក្ដីអំនួតរបស់ឯង នោះឈ្មោះសូដុំមជាប្អូនស្រីឯង មិនបានចេញពីមាត់ឯងឡើយ
57. គឺក្នុងកាលដែលសេចក្ដីទុច្ចរិតរបស់ឯង មិនទាន់បើកឲ្យឃើញនៅឡើយ ដូចនៅវេលាដែលបន្ទោសដល់ពួកកូនស្រីស៊ីរី និងពួកអ្នកនៅជុំវិញ ហើយពួកកូនស្រីភីលីស្ទីន ដែលប្រទូសរ៉ាយដល់ឯងនៅព័ទ្ធជុំវិញ
58. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ឯងត្រូវទទួលរងសេចក្ដីខ្មាស និងអំពើគួរស្អប់ខ្ពើមរបស់ឯងហើយ
59. ដ្បិតព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា អញនឹងប្រព្រឹត្តនឹងឯង ដូចជាឯងបានប្រព្រឹត្តនោះ គឺដែលឯងបានមើលងាយដល់ពាក្យសម្បថដោយផ្តាច់សេចក្ដីសញ្ញាចេញ។
60. ប៉ុន្តែ អញនឹងនឹកចាំ ពីសេចក្ដីសញ្ញា ដែលអញបានតាំងនឹងឯង ក្នុងកាលដែលឯងនៅក្មេងនោះ ហើយអញនឹងតាំងសញ្ញា១នឹងឯង ដ៏ស្ថិតស្ថេរនៅអស់កល្បជានិច្ចទៀត
61. នោះឯងនឹងនឹកឃើញពីផ្លូវរបស់ឯង ហើយនិងមានសេចក្ដីខ្មាស ក្នុងកាលដែលឯងទទួលបងប្អូនស្រីឯង គឺបងបង្អស់របស់ឯង និងប្អូនឯងផង គ្រានោះ អញនឹងឲ្យបងប្អូននោះដល់ឯង ទុកជាកូនស្រីវិញ តែមិនមែនតាមសេចក្ដីសញ្ញារបស់ឯងទេ
62. អញនឹងតាំងសេចក្ដីសញ្ញារបស់អញដល់ឯង នោះឯងនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត
63. ដើម្បីឲ្យឯងបាននឹកចាំ ហើយត្រូវជ្រប់មុខ ឥតដែលហើបមាត់ឯងឡើងទៀតឡើយ ដោយឯងមានសេចក្ដីអៀនខ្មាស ក្នុងកាលដែលអញបានអត់ទោសដល់ឯង ចំពោះគ្រប់ទាំងអំពើដែលឯងបានប្រព្រឹត្តនោះ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
About អេសេគាល Chapter 16
Read អេសេគាល Chapter 16 online from the Holy Bible. This chapter is part of the Book of អេសេគាល in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: អេសេគាល
Chapter: 16
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading អេសេគាល. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading អេសេគាល Chapter 16 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is អេសេគាល Chapter 16?
អេសេគាល Chapter 16 is part of the Book of អេសេគាល in the Holy Bible.
Can I read this chapter online?
Yes. You can read the complete អេសេគាល Chapter 16 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- សាស្តា Chapter 1
- ហូសេ Chapter 6
- ហូសេ Chapter 4
- ហូសេ Chapter 12
- ហូសេ Chapter 10
Explore More from អេសេគាល
- អេសេគាល Chapter 28
- អេសេគាល Chapter 17
- អេសេគាល Chapter 12
- អេសេគាល Chapter 45
- អេសេគាល Chapter 39
- អេសេគាល Chapter 5
- អេសេគាល Chapter 29