របាក្សត្រ ទី ២ Chapter 3

For English

Read របាក្សត្រ ទី ២ Chapter 3 Online

Read របាក្សត្រ ទី ២ Chapter 3 online from the Holy Bible. This chapter is part of the Book of របាក្សត្រ ទី ២ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of របាក្សត្រ ទី ២ and the Holy Bible online.

Choose a Chapter

របាក្សត្រ ទី ២ 3

ជំពូក 3

1. រួច​មក សាឡូ‌ម៉ូន​ទ្រង់​ចាប់​តាំង​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នៅ​លើ​ភ្នំ​ម៉ូរីយ៉ា ក្នុង​ក្រុង​យេរូ‌សាឡឹម ត្រង់​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​បាន​លេច​មក​ឯ​ដាវីឌ ព្រះ‌បិតា​ទ្រង់ ជា​កន្លែង​ដាវីឌ​បាន​តម្រូវ​ទុក នៅ​ទីលាន​ស្រូវ​របស់​អ័រ៉ៅណា​ជា​សាសន៍​យេប៊ូស

2. ទ្រង់​ចាប់​តាំង​ស្អាង នៅ​ថ្ងៃ​ទី​២ ខែ​ពិសាខ ក្នុង​ឆ្នាំ​ទី​៤​នៃ​រាជ្យ​ទ្រង់

3. រីឯ​ជើង​ជញ្ជាំង​ដែល​សាឡូ‌ម៉ូន​បាន​ដាំ​សម្រាប់​នឹង​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ នោះ​មាន​បណ្តោយ​៦០​ហត្ថ និង​ទទឹង​២០​ហត្ថ តាម​ហត្ថ​ពី​បុរាណ

4. ឯ​បាំង‌សាច​ដែល​នៅ​ពី​មុខ នោះ​បណ្តោយ​២០​ហត្ថ ឲ្យ​ត្រូវ​នឹង​ទទឹង​ព្រះ‌វិហារ ហើយ​កំពស់​១២០​ហត្ថ ទ្រង់​ក៏​ស្រោប​ដោយ​មាស​សុទ្ធ​ខាង​ក្នុង

5. ឯ​ល្វែង​ធំ ទ្រង់​ស្រោប​ដោយ​ឈើ​កកោះ រួច​ស្រោប​ដោយ​មាស​យ៉ាង​ល្អ ព្រម​ទាំង​ដាប់​ជា​ក្បាច់​ដើម​លម៉ើរ និង​ច្រវាក់

6. ទ្រង់​តាក់‌តែង​ល្វែង​នោះ ឲ្យ​មាន​លំអ ដោយ​ត្បូង​មាន​តម្លៃ ឯ​មាស​នោះ​បាន​មក​ពី​ស្រុក​ផាវែម

7. ទ្រង់​ស្រោប​ព្រះ‌វិហារ ព្រម​ទាំង​ធ្នឹម និង​ក្រប​ទ្វារ ហើយ​ជញ្ជាំង និង​ផ្ទាំង​ទ្វារ​ទាំង​ប៉ុន្មាន​ដោយ​មាស ហើយ​ឆ្លាក់​រូប​ចេរូប៊ីន​នៅ​ជញ្ជាំង។

8. ទ្រង់​ធ្វើ​ល្វែង​ទី​បរិសុទ្ធ​បំផុត បណ្តោយ​២០​ហត្ថ​ត្រូវ​នឹង​ទទឹង​ព្រះ‌វិហារ ដែល​មាន​២០​ហត្ថ​ដែរ រួច​ស្រោប​ដោយ​មាស​យ៉ាង​ល្អ មាន​ទំងន់​៦០០​ហាប

9. ហើយ​ដែក​គោល គឺ​ជា​មាស មាន​ទំងន់​៥០​ដំឡឹង ឯ​បន្ទប់​ខាង​លើ​ក៏​ស្រោប​ដោយ​មាស​ដែរ។

10. នៅ​ក្នុង​ល្វែង​ទី​បរិសុទ្ធ​បំផុត ទ្រង់​ធ្វើ​រូប​ចេរូប៊ីន​២​ជា​រូប​ឆ្លាក់ ហើយ​ក៏​ស្រោប​ដោយ​មាស

11. ស្លាប​ចេរូប៊ីន​ទាំង​២​នោះ បាន​ត្រដាង​ទៅ​២០​ហត្ថ ឯ​ស្លាប​ម្ខាង​របស់​ចេរូប៊ីន​១ មាន​ប្រវែង​៥​ហត្ថ ត្រដាង​ទៅ​ទល់​នឹង​ជញ្ជាំង​ល្វែង ហើយ​ស្លាប​១​ទៀត​ប្រវែង​៥​ហត្ថ ត្រដាង​ទៅ​ទល់​នឹង​ស្លាប​ចេរូប៊ីន​ម្ខាង

12. ឯ​ស្លាប​ចេរូប៊ីន​ម្ខាង​នោះ ក៏​ប្រវែង​៥​ហត្ថ ត្រដាង​ទៅ​ទល់​នឹង​ជញ្ជាំង​ម្ខាង​ល្វែង​នោះ ហើយ​ស្លាប​១​ទៀត ក៏​ប្រវែង​៥​ហត្ថ ត្រដាង​ទៅ​ទល់​នឹង​ស្លាប​ចេរូប៊ីន​ម្ខាង

13. ដូច្នេះ ស្លាប​ចេរូប៊ីន​ទាំង​២​បាន​ត្រដាង​ទៅ អស់​ប្រវែង​២០​ហត្ថ ចេរូប៊ីន​ទាំង​២​ក៏​ឈរ បែរ​មុខ​ប្រទល់​គ្នា

14. ឯ​វាំង‌នន ទ្រង់​ធ្វើ​ដោយ​សំពត់​ទេស‌ឯក​យ៉ាង​ម៉ដ្ត មាន​ពណ៌​ខៀវ ពណ៌​ស្វាយ និង​ពណ៌​ក្រហម ហើយ​ក៏​ប៉ាក់​ជា​រូប​ចេរូប៊ីន​ដែរ។

15. នៅ​ខាង​មុខ​ព្រះ‌វិហារ ទ្រង់​ធ្វើ​សសរ​២ កំពស់​៣៥​ហត្ថ ហើយ​ក្បាច់​ក្បាល ដែល​នៅ​លើ​កំពូល​សសរ​ទាំង​២​នោះ មាន​កំពស់​៥​ហត្ថ​ទៀត

16. ក៏​ធ្វើ​ក្បាច់​ច្រវាក់​ដូច​ច្រវាក់​នៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត ដាក់​ភ្ជាប់​នៅ​ក្បាល​សសរ រួច​ក៏​ធ្វើ​រូប​ផ្លែ​ទទឹម​១០០ ដាប់​ភ្ជាប់​នឹង​ច្រវាក់

17. ហើយ​លើក​បញ្ឈរ​សសរ​ទាំង​២ ដាក់​នៅ​មុខ​ព្រះ‌វិហារ ១​ខាង​ស្តាំ ១​ខាង​ឆ្វេង ទ្រង់​ឲ្យ​ឈ្មោះ​សសរ​ខាង​ស្តាំ​ថា យ៉ាគិន ឯ​សសរ​ខាង​ឆ្វេង​ថា បូអូស។

About របាក្សត្រ ទី ២ Chapter 3

Read របាក្សត្រ ទី ២ Chapter 3 online from the Holy Bible. This chapter is part of the Book of របាក្សត្រ ទី ២ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: របាក្សត្រ ទី ២
Chapter: 3
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading របាក្សត្រ ទី ២. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading របាក្សត្រ ទី ២ Chapter 3 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is របាក្សត្រ ទី ២ Chapter 3?

របាក្សត្រ ទី ២ Chapter 3 is part of the Book of របាក្សត្រ ទី ២ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete របាក្សត្រ ទី ២ Chapter 3 online for free with easy chapter navigation.

More Chapters from ព្រះគម្ពីរសញ្ញាចាស់

  1. ហូសេ Chapter 2
  2. ហូសេ Chapter 1
  3. សាស្តា Chapter 1
  4. ហូសេ Chapter 12
  5. ហូសេ Chapter 6
  6. ហូសេ Chapter 4
  7. ហូសេ Chapter 10

Explore More from របាក្សត្រ ទី ២

  1. របាក្សត្រ ទី ២ Chapter 16
  2. របាក្សត្រ ទី ២ Chapter 2
  3. របាក្សត្រ ទី ២ Chapter 11
  4. របាក្សត្រ ទី ២ Chapter 33
  5. របាក្សត្រ ទី ២ Chapter 35
  6. របាក្សត្រ ទី ២ Chapter 22
  7. របាក្សត្រ ទី ២ Chapter 12

Related Chapters & Readings

  1. ម៉ាថាយ Chapter 15
  2. ដានីយ៉ែល Chapter 2
  3. យ៉ូប Chapter 10
  4. សាស្តា Chapter 6
  5. ពង្សាវតារក្សត្រ ទី ១ Chapter 5
  6. ជនគណនា Chapter 20
  7. សុភាសិត Chapter 26
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *