អេសាយ Chapter 19

For English

Read អេសាយ Chapter 19 Online

Read អេសាយ Chapter 19 online from the Holy Bible. This chapter is part of the Book of អេសាយ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of អេសាយ and the Holy Bible online.

Choose a Chapter

A+ A A-

អេសាយ 19

ជំពូក 19

1. នេះ​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់​ពី​ស្រុក​អេស៊ីព្ទ។ មើល ព្រះ‌យេហូវ៉ា​ទ្រង់​គង់​លើ​ពពក​យ៉ាង​លឿន​យាង​មក​ឯ​ស្រុក​អេស៊ីព្ទ អស់​ទាំង​រូប​ព្រះ​របស់​ស្រុក​អេស៊ីព្ទ​នឹង​ញាប់‌ញ័រ​នៅ​ចំពោះ​ទ្រង់ ហើយ​ចិត្ត​ពួក​សាសន៍​អេស៊ីព្ទ​នឹង​រលត់​ទៅ​នៅ​ក្នុង​ខ្លួន​គេ

2. អញ​ក៏​នឹង​ញុះ‌ញង់​ពួក​សាសន៍​អេស៊ីព្ទ​ឲ្យ​ទាស់‌ទែង​នឹង​គ្នា​ឯង​ដែរ គេ​នឹង​ច្បាំង​គ្នា​នឹង​គ្នា គឺ​បង​ប្អូន​នឹង​បង​ប្អូន ពួក​អ្នក​ជិត​ខាង​នឹង​អ្នក​ជិត​ខាង ទី​ក្រុង​១​នឹង​ទី​ក្រុង​១​ទៀត ហើយ​នគរ​១​នឹង​នគរ​១​ទៀត​ដែរ

3. គំនិត​របស់​សាសន៍​អេស៊ីព្ទ នឹង​សូន្យ​បាត់​នៅ​កណ្តាល​គេ ហើយ​អញ​នឹង​បំផ្លាញ​សេចក្ដី​ប្រឹក្សា​របស់​គេ​ដែរ នោះ​គេ​នឹង​ទៅ​រក​រូប​ព្រះ គ្រូ​សន្ធាប់ គ្រូ​ខាប និង​ពួក​គ្រូ​គាថា​របស់​គេ

4. ហើយ​អញ​នឹង​ប្រគល់​សាសន៍​អេស៊ីព្ទ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ម្ចាស់​១​យ៉ាង​សាហាវ ជា​ស្តេច​គួរ​ស្ញែង‌ខ្លាច​ដែល​នឹង​សោយ‌រាជ្យ​លើ​គេ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។

5. ឯ​ទឹក​ក្នុង​សមុទ្រ នោះ​នឹង​រីង​ស្ងួត​ទៅ ហើយ​ទន្លេ​នឹង​ជ្រាប​បាត់​ទៅ​ជា​ហួត‌ហែង​វិញ

6. ដៃ​ទន្លេ​ទាំង​ប៉ុន្មាន​នឹង​ធុំ​ស្អុយ ហើយ​ព្រែក​ទាំង​ពួង​នៃ​ស្រុក​អេស៊ីព្ទ​នឹង​អន់​ថយ ហើយ​រីង​ស្ងួត​ទៅ ឯ​ដើម​បបុស និង​ដើម​ត្រែង​នឹង​ស្វិត​ក្រៀម

7. បណ្តា​វាល​តាម​ទន្លេ ហើយ​នៅ​មាត់​ច្រាំង និង​ស្រែ​ទាំង​ប៉ុន្មាន​ដែល​គេ​សាប‌ព្រោះ​តាម​មាត់​ទន្លេ នោះ​នឹង​ក្រៀម ហើយ​ផាត់​បាត់​ទៅ

8. ពួក​អ្នក​នេសាទ​នឹង​ថ្ងូរ​ស្តាយ ឯ​ពួក​អ្នក​ដែល​បោះ​សន្ទូច​ក្នុង​ទន្លេ​នឹង​ស្រណោះ‌ស្រណោក ហើយ​ពួក​អ្នក​ដែល​បង់​សំណាញ់​នៅ​លើ​ទឹក គេ​នឹង​រីងរៃ​ទៅ

9. ​ទៀត ពួក​អ្នក​ដែល​រក​ស៊ី​ធ្វើ​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត ហើយ​ពួក​ដែល​ត្បាញ​សំពត់​ស គេ​នឹង​ត្រូវ​ស្រឡាំង‌កាំង

10. គោល​ចារឹក​ទាំង​ប៉ុន្មាន​នៃ​ស្រុក​នឹង​ត្រូវ​រលាយ​ខ្ទេច​ទៅ ហើយ​ពួក​ជើង​ឈ្នួល​នឹង​ស្លុត​ចិត្ត។

11. ពួក​ចៅ‌ហ្វាយ​នៃ​ក្រុង​សូអាន គេ​សុទ្ធ​តែ​ជា​មនុស្ស​កំរោល​ទទេ គំនិត​របស់​អ្នក​ប្រឹក្សា​ដែល​ស្រៀវ‌ស្រួច​ជាង​គេ​របស់​ផារ៉ោន នោះ​បាន​វង្វេង​ចេញ​ហើយ ធ្វើ​ដូច​ម្តេច​ឲ្យ​ឯង​រាល់​គ្នា​នឹង​ទូល​ទៅ​ផារ៉ោន​បាន​ថា ទូល‌បង្គំ​ជា​កូន​របស់​អ្នក​ប្រាជ្ញ គឺ​ជា​ពូជ‌ពង្ស​នៃ​ស្តេច​ពី​បុរាណ

12. ដូច្នេះ តើ​ពួក​អ្នក​ប្រាជ្ញ​របស់​ទ្រង់​នៅ​ឯ​ណា ចូរ​ឲ្យ​គេ​ជម្រាប​មក​ទ្រង់​ឥឡូវ ឲ្យ​ទ្រង់​បាន​ជ្រាប​ពី​ការ​ដែល​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​បាន​សម្រេច​ពី​ដំណើរ​ស្រុក​អេស៊ីព្ទ​ចុះ

13. ឯ​ពួក​ចៅ‌ហ្វាយ​នៃ​ក្រុង​សូអាន ត្រូវ​បាន​ទៅ​ជា​ល្ងី‌ល្ងើ​ហើយ ពួក​ចៅ‌ហ្វាយ​នៃ​ក្រុង​ណូព គេ​ត្រូវ​បញ្ឆោត ពួក​អ្នក​ដែល​ជា​សសរ​កន្លោង​ក្នុង​ពូជ​អំបូរ គេ​បាន​នាំ​ស្រុក​អេស៊ីព្ទ​ឲ្យ​វង្វេង

14. ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បណ្តោយ​ឲ្យ​មាន​គំនិត​ទទឹង‌ទទែង​លាយ​នៅ​ក្នុង​ពួក​គេ ហើយ​គេ​បាន​នាំ​សាសន៍​អេស៊ីព្ទ​ឲ្យ​ធ្វើ​ខុស​ក្នុង​គ្រប់​ទាំង​កិច្ច‌ការ​របស់​គេ ដូច​ជា​មនុស្ស​ស្រវឹង​ស្រា​ដែល​ដើរ​ទ្រេត‌ទ្រោត​ក្នុង​កំអួត​របស់​ខ្លួន

15. ហើយ​និង​គ្មាន​ការ​អ្វី​សម្រាប់​ឲ្យ​សាសន៍​អេស៊ីព្ទ​ធ្វើ​ដែល​ទោះ​ជា​ក្បាល ឬ​កន្ទុយ ជា​មែក ឬ​ធាង នឹង​អាច​ធ្វើ​បាន នោះ​ឡើយ។

16. នៅ​គ្រា​នោះ សាសន៍​អេស៊ីព្ទ​នឹង​បាន​ដូច​ជា​ស្រីៗ គេ​នឹង​ញ័រ​រន្ធត់ ហើយ​តក់‌ស្លុត ដោយ​ព្រោះ​ការ​ជន្ល​ព្រះ‌ហស្ត​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ដែល​ទ្រង់​ជន្ល​ពី​លើ​គេ

17. ហើយ​ស្រុក​យូដា​នឹង​ត្រឡប់​ជា​ទី​ស្ញែង‌ខ្លាច​ដល់​សាសន៍​អេស៊ីព្ទ អស់​អ្នក​ណា​ដែល​ឮ​និយាយ​ពី​ស្រុក​នោះ​នឹង​ភ័យ​ខ្លាច ដោយ​ព្រោះ​គំនិត​ដែល​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​បាន​សម្រេច​ពី​ដំណើរ​ស្រុក​នោះ​ហើយ។

18. នៅ​គ្រា​នោះ នឹង​មាន​ទី​ក្រុង​៥​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ ដែល​និយាយ​ភាសា​របស់​ស្រុក​កាណាន គេ​នឹង​ស្បថ​ដល់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ដែរ ឯ​ទី​ក្រុង​១​នោះ នឹង​បាន​ហៅ​ថា​ក្រុង​ដែល​ត្រូវ​វិនាស។

19. នៅ​គ្រា​នោះ នឹង​មាន​អាសនៈ​១​នៅ​កណ្តាល​ស្រុក​អេស៊ីព្ទ សម្រាប់​បូជា​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ហើយ​នៅ​ត្រង់​ព្រំ‌ដែន​នឹង​មាន​បង្គោល​១ សម្រាប់​រំឭក​ពី​ព្រះ‌យេហូវ៉ា

20. ឯ​បង្គោល​នោះ​នឹង​ជា​ទី​សម្គាល់ ហើយ​ជា​បន្ទាល់​ពី​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ នៅ​ក្នុង​ស្រុក​អេស៊ីព្ទ ដ្បិត​គេ​នឹង​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​ពួក​អ្នក​ដែល​សង្កត់‌សង្កិន​គេ ហើយ​ទ្រង់​នឹង​ចាត់​ម្នាក់​ឲ្យ​ទៅ​ជួយ​សង្គ្រោះ​គេ ជា​អ្នក​មាន​សក្តិ​ធំ ដែល​នឹង​ជួយ​ឲ្យ​គេ​រួច​បាន

21. ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​សម្ដែង​អង្គ​ដល់​ស្រុក​អេស៊ីព្ទ​ឲ្យ​គេ​ស្គាល់ ហើយ​នៅ​គ្រា​នោះ សាសន៍​អេស៊ីព្ទ​នឹង​ទទួល​ស្គាល់​ព្រះ‌យេហូវ៉ា អើ គេ​នឹង​ថ្វាយ‌បង្គំ ដោយ​យញ្ញ‌បូជា និង​តង្វាយ ហើយ​គេ​នឹង​បន់​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​លា​បំណន់​នោះ​ដែរ

22. ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ប្រហារ​ស្រុក​អេស៊ីព្ទ គឺ​ទាំង​ប្រហារ ហើយ​មើល​ឲ្យ​ជា​ផង រួច​គេ​នឹង​វិល​ត្រឡប់​មក​ឯ​ព្រះ‌យេហូវ៉ា​វិញ ហើយ​ទ្រង់​នឹង​ទទួល​ពាក្យ​អង្វរ​របស់​គេ ព្រម​ទាំង​ប្រោស​គេ​ឲ្យ​ជា​ដែរ។

23. នៅ​គ្រា​នោះ នឹង​មាន​ថ្នល់​១ ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទៅ​ដល់​ស្រុក​អាសស៊ើរ ឯ​សាសន៍​អាសស៊ើរ គេ​នឹង​មក​ឯ​ស្រុក​អេស៊ីព្ទ ហើយ​សាសន៍​អេស៊ីព្ទ​នឹង​ទៅ​ឯ​ស្រុក​អាសស៊ើរ​ដែរ ពួក​សាសន៍​អេស៊ីព្ទ​នឹង​ថ្វាយ‌បង្គំ​ជា​មួយ​នឹង​ពួក​សាសន៍​អាសស៊ើរ។

24. នៅ​គ្រា​នោះ សាសន៍​អ៊ីស្រា‌អែល​នឹង​ជា​សាសន៍​ទី​៣​សម្ពន្ធ​គ្នា​ជា​១​នឹង​សាសន៍​អេស៊ីព្ទ ហើយ​និង​សាសន៍​អាសស៊ើរ គឺ​ជា​ទី​បញ្ចេញ​ពរ នៅ​កណ្តាល​ផែនដី

25. ពី​ព្រោះ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​បាន​ប្រទាន​ពរ​ដល់​គេ ដោយ​ព្រះ‌បន្ទូល​ថា ចូរ​ឲ្យ​សាសន៍​អេស៊ីព្ទ ជា​រាស្ត្រ​របស់​អញ និង​សាសន៍​អាសស៊ើរ ជា​ស្នាដៃ​របស់​អញ ហើយ​សាសន៍​អ៊ីស្រា‌អែល ជា​មរដក​របស់​អញ​បាន​ប្រកប​ដោយ​ពរ​ចុះ។

About អេសាយ Chapter 19

Read អេសាយ Chapter 19 online from the Holy Bible. This chapter is part of the Book of អេសាយ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: អេសាយ
Chapter: 19
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading អេសាយ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading អេសាយ Chapter 19 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is អេសាយ Chapter 19?

អេសាយ Chapter 19 is part of the Book of អេសាយ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete អេសាយ Chapter 19 online for free with easy chapter navigation.

More Chapters from ព្រះគម្ពីរសញ្ញាចាស់

  1. ហូសេ Chapter 2
  2. ហូសេ Chapter 1
  3. ហូសេ Chapter 4
  4. សាស្តា Chapter 1
  5. ហូសេ Chapter 10
  6. ហូសេ Chapter 8
  7. ហូសេ Chapter 6

Explore More from អេសាយ

  1. អេសាយ Chapter 21
  2. អេសាយ Chapter 25
  3. អេសាយ Chapter 45
  4. អេសាយ Chapter 34
  5. អេសាយ Chapter 59
  6. អេសាយ Chapter 64
  7. អេសាយ Chapter 18

Related Chapters & Readings

  1. ទំនុកដំកើង Chapter 46
  2. ទំនុកដំកើង Chapter 144
  3. អេម៉ុស Chapter 9
  4. អេសេគាល Chapter 9
  5. ទំនុកដំកើង Chapter 142
  6. សាការី Chapter 13
  7. ពង្សាវតារក្សត្រ ទី ១ Chapter 15
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *