ជនគណនា Chapter 8

For English

Read ជនគណនា Chapter 8 Online

Read ជនគណនា Chapter 8 online from the Holy Bible. This chapter is part of the Book of ជនគណនា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ជនគណនា and the Holy Bible online.

Choose a Chapter

ជនគណនា 8

ជំពូក 8

1. ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ

2. ឲ្យ​ប្រាប់​ដល់​អើរ៉ុន​ថា កាល​ណា​ឯង​អុជ​ចង្កៀង​ទាំង​៧ នោះ​ត្រូវ​ឲ្យ​ភ្លឺ​ទៅ​ខាង​មុខ​ជើង​ចង្កៀង

3. អើរ៉ុន​ក៏​ធ្វើ​ដូច្នោះ លោក​អុជ​ចង្កៀង​ទាំង​៧ ឲ្យ​មាន​ពន្លឺ​ទៅ​ខាង​មុខ​ជើង​ចង្កៀង ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ

4. ឯ​របៀប​ធ្វើ​ជើង​ចង្កៀង​នោះ គឺ​ធ្វើ​ពី​មាស មាន​រចនា​ក្បាច់ ចាប់​តាំង​ពី​គល់​រហូត​ដល់​ផ្កា សុទ្ធ​តែ​ជា​វិចិត្រ ដោយ​ក្បាច់​ទាំង​អស់ តាម​គំរូ​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្ហាញ​មក​ម៉ូសេ លោក​ក៏​ធ្វើ​ជើង​ចង្កៀង​យ៉ាង​ដូច្នោះ។

5. ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា

6. ចូរ​យក​ពួក​លេវី​ពី​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ញែក​គេ​ចេញ​ជា​ស្អាត

7. គឺ​ត្រូវ​ឲ្យ​សម្អាត​គេ​យ៉ាង​ដូច្នេះ ត្រូវ​ប្រោះ​ទឹក​សម្អាត​បាប ទៅ​លើ​គេ រួច​ឲ្យ​គេ​កោរ​សក់ និង​រោម​នៅ​ខ្លួន​ចេញ​ទាំង​អស់ ត្រូវ​ឲ្យ​បោក​សម្លៀក‌បំពាក់ ហើយ​សម្អាត​ខ្លួន​ផង

8. រួច​ត្រូវ​ឲ្យ​គេ​យក​គោ​ឈ្មោល​ស្ទាវ​១ ព្រម​ទាំង​តង្វាយ​ម្សៅ គឺ​ជា​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង ហើយ​យក​គោ​ឈ្មោល​ស្ទាវ​១​ទៀត សម្រាប់​ជា​តង្វាយ​លោះ​បាប

9. រួច​ត្រូវ​នាំ​ពួក​លេវី​មក​នៅ​មុខ​ត្រសាល​ជំនុំ ហើយ​ប្រមូល​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​មក

10. នោះ​ត្រូវ​នាំ​ពួក​លេវី​មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដាក់​ដៃ​លើ​គេ

11. រួច​ត្រូវ​ឲ្យ​អើរ៉ុន​ថ្វាយ​ពួក​លេវី ទុក​ជា​តង្វាយ​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​គេ​បាន​ធ្វើ​ការ‌ងារ​ថ្វាយ​ព្រះ‌យេហូវ៉ា

12. នោះ​ត្រូវ​ឲ្យ​ពួក​លេវី​ដាក់​ដៃ​លើ​ក្បាល​គោ​ទាំង​២​នោះ ហើយ​ត្រូវ​ឲ្យ​ឯង ថ្វាយ​១​ជា​តង្វាយ​លោះ​បាប និង​១​ទៀត​ជា​តង្វាយ​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​ធួន​នឹង​ពួក​លេវី

13. រួច​ត្រូវ​ឲ្យ​ឯង​នាំ​ពួក​លេវី​ទៅ​ឈរ​នៅ​មុខ​អើរ៉ុន និង​ពួក​កូន​លោក ព្រម​ទាំង​ថ្វាយ​គេ​ទុក​ជា​តង្វាយ​ដល់​ព្រះ‌យេហូវ៉ា

14. គឺ​យ៉ាង​នោះ​ហើយ ដែល​ត្រូវ​ឲ្យ​ឯង​ញែក​ពួក​លេវី​ចេញ​ពី​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ពួក​លេវី​ត្រូវ​បាន​ជា​របស់​ផង​អញ

15. ក្រោយ​នោះ​មក គេ​ត្រូវ​ចូល​ទៅ​ធ្វើ​ការ‌ងារ​ក្នុង​ត្រសាល​ជំនុំ ត្រូវ​ឲ្យ​ឯង​សម្អាត​គេ ហើយ​ថ្វាយ​គេ​ជា​តង្វាយ​ចុះ

16. ដ្បិត​បាន​ថ្វាយ​គេ​មក​ដាច់​ជា​របស់​ផង​អញ ពី​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ហើយ អញ​ក៏​បាន​ទទួល​គេ​ស្នង​អស់​ទាំង​កូន ដែល​កើត​ពី​ពោះ​ម្តាយ​មុន​គេ​បង្អស់ គឺ​ស្នង​អស់​ទាំង​កូន​ច្បង​នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល

17. ដ្បិត​អស់​ទាំង​កូន​ច្បង​នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ជា​របស់​ផង​អញ ទោះ​ទាំង​មនុស្ស​ទាំង​សត្វ​ផង គឺ​នៅ​ថ្ងៃ​ដែល​បាន​វាយ​អស់​ទាំង​កូន​ច្បង នៅ​ស្រុក​អេស៊ីព្ទ នោះ​អញ​បាន​ញែក​គេ​ចេញ ទុក​សម្រាប់​អញ​ហើយ

18. តែ​អញ​បាន​យក​ពួក​លេវី​ស្នង​អស់​ទាំង​កូន​ច្បង ក្នុង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​វិញ

19. ហើយ​បាន​យក​ពួក​លេវី​ពី​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ឲ្យ​ដល់​អើរ៉ុន និង​ពួក​កូន​លោក ដើម្បី​នឹង​ទទួល​ក្រសួង​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក្នុង​ត្រសាល​ជំនុំ ហើយ​ឲ្យ​បាន​ធួន​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ផង ដើម្បី​កុំ​ឲ្យ​គេ​កើត​មាន​សេចក្ដី​វេទនា​ណា ក្នុង​កាល​ដែល​គេ​ចូល​ទៅ​ជិត​ទី​បរិសុទ្ធ​នោះ​ឡើយ។

20. ឯ​ម៉ូសេ និង​អើរ៉ុន ហើយ​ពួក​ជំនុំ​នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ក៏​ធ្វើ​ដល់​ពួក​លេវី​តាម​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ពី​ដំណើរ​គេ គឺ​បាន​ធ្វើ​សម្រេច​តាម​បង្គាប់​នោះ​ឯង

21. ពួក​លេវី​គេ​សម្អាត​ខ្លួន ព្រម​ទាំង​បោក​សម្លៀក‌បំពាក់​របស់​គេ​ផង រួច​អើរ៉ុន​ក៏​ថ្វាយ​គេ​ជា​តង្វាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ទាំង​ធ្វើ​ឲ្យ​ធួន​នឹង​គេ ដើម្បី​ឲ្យ​គេ​បាន​ស្អាត

22. ក្រោយ​នោះ​មក ពួក​លេវី​ក៏​ចូល​ទៅ​ធ្វើ​ការ‌ងារ​របស់​ខ្លួន​ក្នុង​ត្រសាល​ជំនុំ នៅ​មុខ​អើរ៉ុន និង​ពួក​កូន​លោក ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ពី​ដំណើរ​គេ គឺ​បាន​ធ្វើ​សម្រេច​ដល់​គេ​យ៉ាង​ដូច្នោះ។

23. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា

24. នេះ​ជា​ក្រសួង​របស់​ពួក​លេវី គឺ​ត្រូវ​ឲ្យ​គេ​ចូល​ទៅ​ធ្វើ​ការ‌ងារ​ក្នុង​ត្រសាល​ជំនុំ ចាប់​តាំង​ពី​អាយុ​២៥​ឆ្នាំ​ឡើង​ទៅ​លើ

25. ដល់​អាយុ​៥០​ឆ្នាំ នោះ​ត្រូវ​ឲ្យ​គេ​ឈប់​ពី​ក្រសួង​របស់​គេ​ចេញ មិន​ត្រូវ​ធ្វើ​ការ‌ងារ​នោះ​ទៀត​ឡើយ

26. គេ​នឹង​គ្រាន់​តែ​ជួយ​បង​ប្អូន​គេ នៅ​ក្នុង​ត្រសាល​ជំនុំ ដើម្បី​រក្សា​បញ្ញើ​ប៉ុណ្ណោះ តែ​មិន​ធ្វើ​ការ‌ងារ​ទេ គឺ​យ៉ាង​នោះ​ហើយ​ដែល​ឯង​ត្រូវ​តម្រូវ​ការ‌ងារ​ដល់​ពួក​លេវី។

About ជនគណនា Chapter 8

Read ជនគណនា Chapter 8 online from the Holy Bible. This chapter is part of the Book of ជនគណនា in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ជនគណនា
Chapter: 8
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ជនគណនា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ជនគណនា Chapter 8 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ជនគណនា Chapter 8?

ជនគណនា Chapter 8 is part of the Book of ជនគណនា in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ជនគណនា Chapter 8 online for free with easy chapter navigation.

More Chapters from ជនគណនា

  1. ជនគណនា Chapter 19
  2. ជនគណនា Chapter 9
  3. ជនគណនា Chapter 1
  4. ជនគណនា Chapter 31
  5. ជនគណនា Chapter 15
  6. ជនគណនា Chapter 33
  7. ជនគណនា Chapter 32

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. សាស្តា Chapter 2
  2. សាំយូអែល ទី ១ Chapter 8
  3. របាក្សត្រ ទី ២ Chapter 8
  4. អេសាយ Chapter 18
  5. ទំនុកដំកើង Chapter 129
  6. របាក្សត្រ ទី ២ Chapter 24
  7. ទំនុកដំកើង Chapter 133

Related Chapters & Readings

  1. អេសាយ Chapter 18
  2. អេសេគាល Chapter 2
  3. យេរេមា Chapter 50
  4. លោកុប្បត្តិ Chapter 27
  5. សាំយូអែល ទី ២ Chapter 4
  6. លោកុប្បត្តិ Chapter 13
  7. អេសាយ Chapter 46
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *