Read ទំនុកដំកើង Chapter 65 Online
Read ទំនុកដំកើង Chapter 65 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ទំនុកដំកើង and the Holy Bible online.
Choose a Chapter
ទំនុកដំកើង 65
ជំពូក 65
1. ឱព្រះអង្គអើយ សេចក្ដីសរសើរចាំតែទ្រង់ នៅក្រុងស៊ីយ៉ូន នោះគេនឹងលាបំណន់ចំពោះទ្រង់
2. ឱព្រះដែលស្តាប់សេចក្ដីអធិស្ឋានអើយ អស់ទាំងមនុស្ស នឹងមូលមកឯទ្រង់
3. អស់ទាំងសេចក្ដីទុច្ចរិតតែងតែឈ្នះទូលបង្គំ ឯការរំលងរបស់យើងខ្ញុំ នោះទ្រង់នឹងជម្រះចោលចេញ
4. មានពរហើយ អ្នកណាដែលទ្រង់រើស ហើយនាំមកនៅចំពោះទ្រង់ ដើម្បីឲ្យបានអាស្រ័យនៅក្នុងព្រះលានទ្រង់ យើងខ្ញុំនឹងបានស្កប់ចិត្តដោយសេចក្ដីលំអ នៃដំណាក់ទ្រង់ គឺជាព្រះវិហារដ៏បរិសុទ្ធរបស់ទ្រង់
5. ឱព្រះដ៏ជួយសង្គ្រោះយើងខ្ញុំអើយ ទ្រង់នឹងឆ្លើយមកយើងខ្ញុំ ដោយការគួរស្ញែងខ្លាចតាម សេចក្ដីសុចរិត ទ្រង់ជាទីទុកចិត្តសង្ឃឹមស្មោះ នៃគ្រប់ទាំងចុងផែនដីបំផុត ហើយនិងចុងសមុទ្រនៅទីឆ្ងាយផង
6. ទ្រង់បានតាំងអស់ទាំងភ្នំឲ្យមាំមួន ដោយឥទ្ធិឫទ្ធិនៃទ្រង់ ទ្រង់ក្រវាត់ដោយឫទ្ធានុភាព
7. ទ្រង់ធ្វើឲ្យសូរសន្ធឹកនៃសមុទ្របានស្ងប់ឈឹង ព្រមទាំងសូរសន្ធឹកនៃរលក និងការជ្រួលជ្រើមនៃបណ្តាជនទាំងឡាយផង
8. ឯពួកអ្នកដែលនៅទីឆ្ងាយបំផុត គេក៏ខ្លាចដោយការអស្ចារ្យរបស់ទ្រង់ ទ្រង់បណ្តាលឲ្យពេលព្រលឹមស្រាង និងពេលល្ងាច ព្រលប់ បានអរសប្បាយផងគ្នា
9. ទ្រង់ក៏ថែរក្សា ហើយស្រោចស្រប់ផែនដី ព្រមទាំងធ្វើឲ្យមានផលកាន់តែច្រើនឡើង ដោយទន្លេនៃព្រះមានទឹកពេញ រួចទ្រង់ផ្គត់ផ្គង់ឲ្យមានស្រូវ ដោយរៀបចំផែនដីយ៉ាងនោះ
10. ទ្រង់ស្រោចគន្លងទាំងប៉ុន្មានជាបរិបូរ ក៏ពង្រាបអាចម៍បំណះ ហើយធ្វើឲ្យដីទន់ ដោយទឹកភ្លៀង ក៏ប្រទានពរដល់ពន្លក
11. ទ្រង់ប្រោសប្រទានឲ្យឆ្នាំបានប្រកបដោយ សេចក្ដីសប្បុរសនៃទ្រង់វិលខួប ហើយអស់ទាំងផ្លូវទ្រង់ក៏ស្រក់ជាសេចក្ដីបរិបូរ
12. នោះក៏ស្រក់មកលើដីឃ្វាលសត្វនៅទីរហោស្ថាន ហើយអស់ទាំងទួលក៏ព័ទ្ធដោយសេចក្ដីអំណរដែរ
13. អស់ទាំងដីឃ្វាលសត្វបានប្រដាប់ដោយហ្វូងចៀម ឯច្រកភ្នំទាំងប៉ុន្មាន នោះក៏មានស្រូវដាសពាសពេញ ទីទាំងនោះបន្លឺឡើង ដោយអំណរ ហើយក៏ច្រៀងផង។
About ទំនុកដំកើង Chapter 65
Read ទំនុកដំកើង Chapter 65 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ទំនុកដំកើង
Chapter: 65
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ទំនុកដំកើង. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ទំនុកដំកើង Chapter 65 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ទំនុកដំកើង Chapter 65?
ទំនុកដំកើង Chapter 65 is part of the Book of ទំនុកដំកើង in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ទំនុកដំកើង Chapter 65 online for free with easy chapter navigation.
More Chapters from ទំនុកដំកើង
- ទំនុកដំកើង Chapter 150
- ទំនុកដំកើង Chapter 125
- ទំនុកដំកើង Chapter 52
- ទំនុកដំកើង Chapter 148
- ទំនុកដំកើង Chapter 122
- ទំនុកដំកើង Chapter 106
- ទំនុកដំកើង Chapter 99
Explore More from ព្រះគម្ពីរសញ្ញាចាស់
- លោកុប្បត្តិ Chapter 43
- និក្ខមនំ Chapter 31
- របាក្សត្រ ទី ១ Chapter 27
- យ៉ូស្វេ Chapter 23
- លោកុប្បត្តិ Chapter 34
- របាក្សត្រ ទី ២ Chapter 33
- ចោទិយកថា Chapter 34