របាក្សត្រ ទី ២ Chapter 18

For English

Read របាក្សត្រ ទី ២ Chapter 18 Online

Read របាក្សត្រ ទី ២ Chapter 18 online from the Holy Bible. This chapter is part of the Book of របាក្សត្រ ទី ២ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of របាក្សត្រ ទី ២ and the Holy Bible online.

Choose a Chapter

របាក្សត្រ ទី ២ 18

ជំពូក 18

1. រីឯ​យ៉ូសា‌ផាត​ទ្រង់​មាន​ទ្រព្យ‌សម្បត្តិ និង​កិត្តិយស​ជា​បរិបូរ ហើយ​ទ្រង់​ក៏​ភ្ជាប់​ពន្ធ​នឹង​អ័ហាប់

2. លុះ​ក្រោយ​មក​ពីរ​បី​ឆ្នាំ នោះ​ទ្រង់​យាង​ចុះ​ទៅ​ឯ​អ័ហាប់ នៅ​ក្រុង​សា‌ម៉ា‌រី ឯ​អ័ហាប់​ក៏​សម្លាប់​ចៀម និង​គោ​ជា​បរិបូរ ជប់‌លៀង​ទ្រង់ និង​ពួក​អ្នក​ដែល​តាម​ទ្រង់​ទៅ​ផង ក៏​បបួល​ទ្រង់​ឲ្យ​ឡើង​ទៅ​ច្បាំង​នឹង​ក្រុង​រ៉ាម៉ូត-កាឡាត

3. អ័ហាប់​ជា​ស្តេច​អ៊ីស្រា‌អែល ទ្រង់​ទូល​នឹង​យ៉ូសា‌ផាត ជា​ស្តេច​យូដា​ថា តើ​ទ្រង់​ចង់​ទៅ​ឯ​ក្រុង​រ៉ាម៉ូត-កាឡាត ជា​មួយ​នឹង​ទូល‌បង្គំ​ឬ​ទេ នោះ​ទ្រង់​ទូល​ឆ្លើយ​ថា ទូល‌បង្គំ​ក៏​ដូច​ជា​ទ្រង់ ហើយ​រាស្ត្រ​របស់​ទូល‌បង្គំ ក៏​ដូច​ជា​រាស្ត្រ​របស់​ទ្រង់​ដែរ យើង​រាល់​គ្នា​នឹង​នៅ​ជា​មួយ​នឹង​ទ្រង់ ក្នុង​ចម្បាំង​នេះ។

4. តែ​យ៉ូសា‌ផាត​ទូល​ដល់​ស្តេច​អ៊ីស្រា‌អែល​ថា សូម​ទ្រង់​ទូល​សួរ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​មុន​សិន

5. ដូច្នេះ ស្តេច​អ៊ីស្រា‌អែល​ក៏​ប្រមូល​ពួក​ហោរា​បាន​៤០០​នាក់ មក​សួរ​គេ​ថា តើ​ត្រូវ​ឲ្យ​យើង​ចេញ​ទៅ​ច្បាំង នឹង​ក្រុង​រ៉ាម៉ូត-កាឡាត​ឬ​ឈប់​ខាន គេ​ទូល​ឆ្លើយ​ថា សូម​យាង​ឡើង​ទៅ​ចុះ ដ្បិត​ព្រះ‌ទ្រង់​នឹង​ប្រគល់​គេ​មក ក្នុង​កណ្តាប់​ព្រះ‌ហស្ត​នៃ​ព្រះ‌ករុណា​ហើយ

6. តែ​យ៉ូសា‌ផាត​សួរ​ថា នៅ​ទី​នេះ​តើ​គ្មាន​ហោរា​ណា​ម្នាក់​របស់​ព្រះ‌យេហូវ៉ា ល្មម​ឲ្យ​យើង​សួរ​ពី​គាត់​ដែរ​ទេ​ឬ​អី

7. ស្តេច​អ៊ីស្រា‌អែល​ទូល​ឆ្លើយ​ថា មាន​ម្នាក់​ទៀត ដែល​ល្មម​ឲ្យ​យើង​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​បាន​ដែរ គឺ​មីកាយ៉ា ជា​កូន​យីមឡា តែ​ទូល‌បង្គំ​ស្អប់​វា ដ្បិត​វា​មិន​ដែល​ទាយ​ល្អ​ពី​ទូល‌បង្គំ​សោះ គឺ​ចេះ​តែ​ទាយ​អាក្រក់​ជា​ដរាប​វិញ យ៉ូសា‌ផាត​ទូល​ថា សូម​ទ្រង់​កុំ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ឡើយ

8. នោះ​ស្តេច​អ៊ីស្រា‌អែល​ទ្រង់​ហៅ​មហា‌តលិក​ម្នាក់​មក​បង្គាប់​ថា ចូរ​ទៅ​នាំ​មីកាយ៉ា ជា​កូន​យីមឡា មក​ជា​ឆាប់ៗ

9. ឯ​ស្តេច​អ៊ីស្រា‌អែល និង​យ៉ូសា‌ផាត ជា​ស្តេច​យូដា ទ្រង់​ព្រះ‌ពស្ត្រ‌រាជ្យ‌គង់​លើ​បល្ល័ង្ក​រៀង​អង្គ ត្រង់​ទី‌ធ្លា​នៅ​ទ្វារ​ក្រុង​សាម៉ារី ហើយ​ពួក​ហោរា​ក៏​ឈរ​ទាយ នៅ​ចំពោះ​ទ្រង់

10. ឯ​សេដេគា ជា​កូន​ក្នាណា គាត់​បាន​ធ្វើ​ស្នែង​ដែក ហើយ​ក៏​ទូល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ព្រះ‌ករុណា​នឹង​ជល់​ពួក​ស៊ីរី​ដោយ​ស្នែង​នេះ ដរាប​ដល់​គេ​វិនាស​សូន្យ​ទៅ

11. ហើយ​ពួក​ហោរា​ទាំង​អស់​ក៏​ទាយ​ដូច្នោះ​ដែរ​ថា សូម​យាង​ឡើង​ទៅ​ឯ​រ៉ាម៉ូត-កាឡា ហើយ​មាន​ជ័យ‌ជម្នះ​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ប្រគល់​ក្រុង​នោះ​មក​ក្នុង​កណ្តាប់​ព្រះ‌ហស្ត​នៃ​ព្រះ‌ករុណា​ហើយ។

12. រីឯ​អ្នក​ដែល​ទៅ​ហៅ​មីកាយ៉ា​មក ក៏​ប្រាប់​គាត់​ថា មើល ពួក​ហោរា​ទាំង​អស់​សុទ្ធ​តែ​ទាយ​ល្អ​ដល់​ស្តេច​ព្រម​គ្នា ដូច្នេះ សូម​ឲ្យ​ពាក្យ​លោក​បាន​ដូច​ជា​ពាក្យ​របស់​ហោរា​ទាំង​នោះ ដោយ​ពោល​តែ​សេចក្ដី​ល្អ​ដែរ

13. តែ​មីកាយ៉ា​ឆ្លើយ​ថា ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា ដ៏​មាន​ព្រះ‌ជន្ម​រស់​ថា សេចក្ដី​ណា​ដែល​ព្រះ​នៃ​ខ្ញុំ​ទ្រង់​មាន​ព្រះ‌បន្ទូល​មក នោះ​ខ្ញុំ​នឹង​បញ្ចេញ​តាម​សេចក្ដី​នោះ​ឯង

14. រួច​កាល​បាន​ចូល​ទៅ​គាល់​ស្តេច​ហើយ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា មីកាយ៉ា​អើយ តើ​ត្រូវ​ឲ្យ​យើង​ទៅ​ច្បាំង​នឹង​រ៉ាម៉ូត-កាឡាត ឬ​ឈប់​ខាន គាត់​ទូល​ឡក​ថា សូម​យាង​ទៅ ហើយ​មាន​ជ័យ‌ជម្នះ​ចុះ ដ្បិត​ព្រះ​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ព្រះ‌ហស្ត​នៃ​ព្រះ‌ករុណា​ហើយ

15. រួច​ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​បាន​ស្តី​ឯង​ប៉ុន្មាន​ដង​ហើយ ឲ្យ​បាន​និយាយ​តែ​សេចក្ដី​ពិត​ប៉ុណ្ណោះ ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា

16. គាត់​ទូល​ឆ្លើយ​ថា ទូល‌បង្គំ​បាន​ឃើញ​ពួក​អ៊ីស្រា‌អែល​ខ្ចាត់​ខ្ចាយ​ទៅ​នៅ​លើ​ភ្នំ ប្រៀប​ដូច​ជា​ហ្វូង​ចៀម ដែល​គ្មាន​អ្នក​គង្វាល ហើយ​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ថា ពួក​ទាំង​នេះ​គ្មាន​ចៅ‌ហ្វាយ​ទេ ចូរ​ឲ្យ​គេ​ត្រឡប់​ទៅ​ឯ​ផ្ទះ​រៀង​ខ្លួន​វិញ ដោយ​សេចក្ដី​សុខ​ចុះ

17. ដូច្នេះ ស្តេច​អ៊ីស្រា‌អែល​ទ្រង់​ទូល​ទៅ​យ៉ូសា‌ផាត​ថា តើ​ទូល‌បង្គំ​មិន​បាន​ទូល​ដល់​ទ្រង់​ទេ​ឬ​អី​ថា វា​មិន​ដែល​ទាយ​ល្អ​ពី​ទូល‌បង្គំ​ឡើយ គឺ​ទាយ​តែ​អាក្រក់​ម្យ៉ាង​ប៉ុណ្ណោះ

18. នោះ​មីកាយ៉ា​ទូល​ថា ដូច្នេះ សូម​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​សិន ទូល‌បង្គំ​បាន​ឃើញ​ព្រះ‌យេហូវ៉ា​ទ្រង់​គង់​លើ​បល្ល័ង្ក មាន​ទាំង​ពួក​ពល​បរិវារ​នៃ​ស្ថាន​សួគ៌​ទាំង​អស់ ឈរ​អម​អង្គ​ទាំង​ខាង​ស្តាំ និង​ខាង​ឆ្វេង​ផង

19. ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា តើ​អ្នក​ណា​នឹង​ចង់​ទៅ​បបួល​ឲ្យ​អ័ហាប់ ជា​ស្តេច​អ៊ីស្រា‌អែល ឡើង​ទៅ​ច្បាំង ហើយ​ដួល​ស្លាប់​នៅ​ត្រង់​រ៉ាម៉ូត-កាឡាត ម្នាក់​ក៏​ថា​យ៉ាង​នេះ ម្នាក់​ក៏​ថា​យ៉ាង​នោះ

20. រួច​មាន​វិញ្ញាណ​១​ចេញ​មក ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទូល​ថា ទូល‌បង្គំ​ចង់​ទៅ ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា ចុះ​ឯង​នឹង​ធ្វើ​យ៉ាង​ណា​ទៅ

21. វិញ្ញាណ​នោះ​ទូល​ថា ទូល‌បង្គំ​នឹង​ទៅ​ធ្វើ​ជា​វិញ្ញាណ​ភូត‌កុហក​នៅ​ក្នុង​មាត់​នៃ​ពួក​ហោរា​ទាំង​ប៉ុន្មាន​របស់​ស្តេច ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​ចេញ​ទៅ​ធ្វើ​ដូច្នោះ​ចុះ ឯង​នឹង​បបួល​វា​ឲ្យ​សម្រេច​បាន

22. ដូច្នេះ មើល​ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ដាក់​វិញ្ញាណ​ភូត‌កុហក​នៅ​ក្នុង​មាត់​នៃ​ពួក​ហោរា​របស់​ព្រះ‌ករុណា​ទាំង​នេះ ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល សម្ដែង​ពី​សេចក្ដី​អន្តរាយ ដែល​នឹង​កើត​ដល់​ព្រះ‌ករុណា។

23. លំដាប់​នោះ សេដេគា ជា​កូន​ក្នាណា ក៏​ចូល​ទៅ​ទះ​កំផ្លៀង​មីកាយ៉ា សួរ​ថា ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​បាន​ចេញ​ពី​អញ ទៅ​មាន​ព្រះ‌បន្ទូល​នឹង​ឯង​តាម​ផ្លូវ​ណា

24. នោះ​មីកាយ៉ា​ឆ្លើយ​ថា ចាំ​មើល នៅ​ថ្ងៃ​នោះ ឯង​នឹង​បាន​ឃើញ​ច្បាស់ ក្នុង​កាល​ដែល​ឯង​រត់​ទៅ​ពួន​នៅ​ក្នុង​បន្ទប់​ខាង​ក្នុង

25. ស្តេច​អ៊ីស្រា‌អែល​ទ្រង់​បង្គាប់​ថា ចូរ​នាំ​យក​មីកាយ៉ា​ទៅ​ឯ​អាំម៉ូន ជា​ចៅ‌ហ្វាយ​ទី​ក្រុង និង​យ៉ូអាស ជា​ព្រះ‌រាជ‌បុត្រា​វិញ​ទៅ

26. ហើយ​ប្រាប់​គេ​ថា ស្តេច​ទ្រង់​បង្គាប់​ដូច្នេះ គឺ​ឲ្យ​ដាក់​មនុស្ស​នេះ​នៅ​ក្នុង​គុក ចិញ្ចឹម​ដោយ​នំបុ័ង និង​ទឹក​ដ៏​វេទនា ទាល់​តែ​ដល់​វេលា​អញ​មក​វិញ​ដោយ​សុខ‌សាន្ត

27. មីកាយ៉ា​ទូល​ថា បើ​សិន​ណា​ជា​ទ្រង់​ដែល​យាង​មក​វិញ​ដោយ​សុខ‌សាន្ត​ពិត នោះ​គឺ​ព្រះ‌យេហូវ៉ា​មិន​បាន​មាន​ព្រះ‌បន្ទូល​ដោយ‌សារ​ទូល‌បង្គំ​ទេ រួច​គាត់​ថែម​ពាក្យ​នេះ​ថា ឱ​ជន​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​ចុះ។

28. ដូច្នេះ ស្តេច​អ៊ីស្រា‌អែល និង​យ៉ូសា‌ផាត ជា​ស្តេច​យូដា ក៏​ឡើង​ទៅ​ឯ​ក្រុង​រ៉ាម៉ូត-កាឡាត

29. ឯ​ស្តេច​អ៊ីស្រា‌អែល​ទ្រង់​ទូល​ទៅ​យ៉ូសា‌ផាត​ថា ទូល‌បង្គំ​នឹង​ក្លែង​ខ្លួន​ចូល​ទៅ​ច្បាំង តែ​ព្រះ‌អង្គ សូម​ឲ្យ​ព្រះ‌ករុណា​ទ្រង់​គ្រឿង​ព្រះ‌ពស្ត្រ‌រាជ្យ​របស់​ទ្រង់​វិញ ស្តេច​អ៊ីស្រា‌អែល​ក៏​ក្លែង​ខ្លួន​ចូល​ទៅ​ច្បាំង​នឹង​គេ

30. រីឯ​ខាង​ស្តេច​ស៊ីរី​បាន​បង្គាប់​ដល់​ពួក​មេ‌ទ័ព​រទេះ​ចម្បាំង​ទ្រង់​ថា កុំ​ឲ្យ​ត​នឹង​អ្នក​ណា ទោះ​តូច ឬ​ធំ​ក្តី​ចូរ​ត​តែ​នឹង​ស្តេច​អ៊ីស្រា‌អែល​១​ប៉ុណ្ណោះ

31. ដូច្នេះ កាល​ពួក​មេ‌ទ័ព​ទាំង​នោះ​បាន​ឃើញ​យ៉ូសា‌ផាត គេ​ក៏​នឹក​ថា នេះ​ជា​ស្តេច​អ៊ីស្រា‌អែល​ហើយ គេ​ក៏​បែរ​ទៅ​បម្រុង​ត​នឹង​ទ្រង់ តែ​យ៉ូសា‌ផាត​ទ្រង់​ស្រែក​ឡើង ហើយ​ព្រះ‌យេហូវ៉ា​ក៏​ប្រោស​ជួយ បណ្តាល​ឲ្យ​គេ​ថយ​ចេញ​ពី​ទ្រង់​ទៅ

32. កាល​ពួក​មេ‌ទ័ព​ឃើញ​ថា មិន​មែន​ជា​ស្តេច​អ៊ីស្រា‌អែល​ទេ នោះ​ក៏​លែង​តាម​ត​ទៅ

33. តែ​មាន​មនុស្ស​ម្នាក់​យឹត​ធ្នូ​បាញ់​ព្រាវ​ទៅ ត្រូវ​ស្តេច​អ៊ីស្រា‌អែល ត្រង់​ប្រឡោះ​អាវ​ក្រោះ​នៃ​ទ្រង់ ដូច្នេះ ទ្រង់​មាន​ព្រះ‌បន្ទូល​បង្គាប់​ដល់​អ្នក​បរ​ព្រះ‌រាជ‌រថ​ទ្រង់​ថា ចូរ​ញាក់​បង្ហៀរ​ត្រឡប់​រថ​នាំ​យើង​ចេញ​ពី​ពល‌ទ័ព​ទៅ ដ្បិត​យើង​មាន​របួស​ជា​ទំងន់

34. នៅ​ថ្ងៃ​នោះ ចម្បាំង​ក៏​កាន់​តែ​ខ្លាំង​ឡើង ប៉ុន្តែ ស្តេច​អ៊ីស្រា‌អែល​ទ្រង់​ផ្អែក​អង្គ នៅ​ក្នុង​ព្រះ‌រាជ‌រថ​ទ្រង់ តស៊ូ​នឹង​ពួក​ស៊ីរី ដរាប​ដល់​ល្ងាច លុះ​ដល់​ពេល​ប្រហែល​ជា​ថ្ងៃ​លិច នោះ​ទ្រង់​ក៏​សុគត​ទៅ។

About របាក្សត្រ ទី ២ Chapter 18

Read របាក្សត្រ ទី ២ Chapter 18 online from the Holy Bible. This chapter is part of the Book of របាក្សត្រ ទី ២ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: របាក្សត្រ ទី ២
Chapter: 18
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading របាក្សត្រ ទី ២. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading របាក្សត្រ ទី ២ Chapter 18 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is របាក្សត្រ ទី ២ Chapter 18?

របាក្សត្រ ទី ២ Chapter 18 is part of the Book of របាក្សត្រ ទី ២ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete របាក្សត្រ ទី ២ Chapter 18 online for free with easy chapter navigation.

More Chapters from ព្រះគម្ពីរសញ្ញាចាស់

  1. ហូសេ Chapter 2
  2. ហូសេ Chapter 1
  3. ហូសេ Chapter 4
  4. សាស្តា Chapter 1
  5. ហូសេ Chapter 10
  6. ហូសេ Chapter 8
  7. ហូសេ Chapter 6

Explore More from របាក្សត្រ ទី ២

  1. របាក្សត្រ ទី ២ Chapter 4
  2. របាក្សត្រ ទី ២ Chapter 24
  3. របាក្សត្រ ទី ២ Chapter 36
  4. របាក្សត្រ ទី ២ Chapter 12
  5. របាក្សត្រ ទី ២ Chapter 32
  6. របាក្សត្រ ទី ២ Chapter 2
  7. របាក្សត្រ ទី ២ Chapter 33

Related Chapters & Readings

  1. របាក្សត្រ ទី ១ Chapter 11
  2. របាក្សត្រ ទី ១ Chapter 4
  3. ហេព្រើរ Chapter 11
  4. ចោទិយកថា Chapter 29
  5. អេសេគាល Chapter 38
  6. យ៉ូស្វេ Chapter 9
  7. ចោទិយកថា Chapter 8
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *