Read សាការី Chapter 9 Online
Read សាការី Chapter 9 online from the Holy Bible. This chapter is part of the Book of សាការី in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of សាការី and the Holy Bible online.
Choose a Chapter
សាការី 9
ជំពូក 9
1. នេះជាព្រះបន្ទូលយ៉ាងធ្ងន់នៃព្រះយេហូវ៉ា ពីដំណើរស្រុកហាត្រាក ព្រះបន្ទូលនោះនឹងស្ថិតលើក្រុងដាម៉ាស ដ្បិតព្រះនេត្រនៃព្រះយេហូវ៉ា ទតមើលអស់ទាំងមនុស្សជាតិ ដូចជាទតមើលពូជអំបូរអ៊ីស្រាអែលទាំងប៉ុន្មានដែរ
2. ព្រមទាំងស្រុកហាម៉ាត ជាស្រុកដែលជាប់ព្រំដែននឹងគេ ហើយក្រុងទីរ៉ុស និងក្រុងស៊ីដូនផង ទោះបើមានប្រាជ្ញាជាច្រើនក៏ដោយ
3. ក្រុងទីរ៉ុសបានធ្វើទីមាំមួនសម្រាប់ខ្លួន ក៏បានប្រមូលប្រាក់គរទុក ដូចជាធូលីដី និងមាសយ៉ាងវិសេសដូចជាភក់នៅក្នុងផ្លូវ
4. តែមើល ព្រះអម្ចាស់ទ្រង់នឹងទម្លាក់គេចេញ ព្រមទាំងវាយកម្លាំងរបស់គេដែលនៅក្នុងសមុទ្រ ហើយទីក្រុងនោះនឹងត្រូវឆេះដោយភ្លើង
5. ឯក្រុងអាសកាឡូន ក៏នឹងឃើញដែរ ហើយនិងមានសេចក្ដីភ័យ ព្រមទាំងក្រុងកាសាផង នោះគេនឹងមានសេចក្ដីឈឺចាប់ជាខ្លាំងនឹងក្រុងអេក្រុន ដ្បិតទីសង្ឃឹមរបស់គេនឹងទៅ ជាទីអាម៉ាស់ខ្មាសវិញ ឯស្តេចនឹងវិនាសបាត់ពីក្រុងកាសា ហើយក្រុងអាសកាឡូននឹងឥតមានមនុស្សអាស្រ័យនៅទៀត
6. នឹងមានសុទ្ធតែពួកកូនកាត់នៅក្នុងក្រុងអាសដូឌ ហើយអញនឹងបំផ្លាញសេចក្ដីអំនួតរបស់សាសន៍ភីលីស្ទីន
7. អញនឹងដកយកឈាមចេញពីមាត់គេ ព្រមទាំងសាច់ដែលគួរស្អប់ខ្ពើម ចេញពីកណ្តាលធ្មេញគេដែរ នោះគេនឹងបានសល់នៅសម្រាប់គោរពដល់ព្រះនៃយើង ហើយនិងបានដូចជាចៅហ្វាយនៅស្រុកយូដា ឯពួកក្រុងអេក្រុននឹងដូចជាពួកក្រុងយេប៊ូសវិញ
8. អញនឹងបោះទ័ពនៅព័ទ្ធជុំវិញវិហាររបស់អញ ទាស់នឹងពលទ័ព ដើម្បីមិនឲ្យមានគេដើរកាត់ ឬវិលមកវិញឡើយ និងគ្មានពួកសង្កត់សង្កិនណាដើរកាត់ពួកគេទៀតឡើយ ដ្បិតឥឡូវនេះ ភ្នែកអញបានឃើញហើយ។
9. ឱកូនស្រីស៊ីយ៉ូនអើយ ចូររីករាយជាខ្លាំងឡើង ឱកូនស្រីយេរូសាឡឹមអើយ ចូរស្រែកហ៊ោចុះ មើល ស្តេចរបស់នាង ទ្រង់យាងមកឯនាង ទ្រង់ជាអ្នកសុចរិត ហើយមានជ័យជម្នះ ទ្រង់ក៏សុភាព ទ្រង់គង់លើសត្វលា គឺជាលាជំទង់ ជាកូនរបស់មេលា
10. អញនឹងកាត់រទេះចម្បាំងចេញពីស្រុកអេប្រាអិម និងសេះចេញពីក្រុងយេរូសាឡឹមដែរ ឯធ្នូចម្បាំងនឹងត្រូវកាត់ចេញ ហើយទ្រង់នឹងមានព្រះបន្ទូលជាសេចក្ដីសន្តិសុខដល់អស់ទាំងសាសន៍ ឯអំណាចគ្រប់គ្រងរបស់ទ្រង់ នឹងបានចាប់តាំងពីសមុទ្រម្ខាងដល់សមុទ្រម្ខាង ហើយពីទន្លេធំរហូតដល់ចុងផែនដីបំផុត។
11. ឯនាងដែរ អញបានលែងពួកជាប់គុករបស់នាង ឲ្យរួចចេញពីរណ្តៅដែលគ្មានទឹក ដោយព្រោះឈាមនៃសេចក្ដីសញ្ញារបស់ឯង
12. ឱពួកអ្នកជាប់គុក ដែលមានសេចក្ដីសង្ឃឹមអើយ ចូរវិលមកឯទីមាំមួនចុះ នៅថ្ងៃនេះឯង អញប្រកាសថា អញនឹងសងឯង១ជា២
13. ដ្បិតអញបានដំឡើងយូដាដូចជាធ្នូ ហើយដាក់អេប្រាអិមនៅធ្នូ អញទុកដូចជាព្រួញ ឱស៊ីយ៉ូនអើយ អញនឹងដាស់តឿនកូនប្រុសរបស់ឯង ឲ្យទាស់នឹងកូនប្រុសរបស់សាសន៍ក្រេក ហើយនិងធ្វើឲ្យឯងបានដូចជាដាវរបស់មនុស្សខ្លាំងពូកែ
14. គេនឹងឃើញព្រះយេហូវ៉ា ស្ថិតពីលើពួកកូនប្រុសរបស់ឯង ព្រួញទ្រង់នឹងហោះចេញទៅដូចជាផ្លេកបន្ទោរ ហើយព្រះអម្ចាស់យេហូវ៉ាទ្រង់នឹងផ្លុំត្រែ ក៏នឹងចេញទៅក្នុងខ្យល់កួចពីខាងត្បូង
15. ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់នឹងការពារគេ គេនឹងលេបបំបាត់ ហើយឈ្នះគ្រាប់ក្រួសដែលបាញ់មក គេនឹងផឹក ហើយធ្វើសូរសព្ទដូចជាសូរដែលកើតដោយសារស្រាទំពាំងបាយជូរ គេនឹងបានពេញដូចជាចាន គឺជាចាននៅជ្រុងអាសនៈ
16. នៅថ្ងៃនោះ ព្រះយេហូវ៉ាជាព្រះនៃគេ ទ្រង់នឹងជួយសង្គ្រោះគេ ទុកដូចជាហ្វូងចៀម ជារាស្ត្ររបស់ទ្រង់ ដ្បិតគេនឹងបានដូចជាត្បូងដាំនៅមកុដដែលភ្លឺផ្លេក នៅលើស្រុករបស់ទ្រង់
17. ដ្បិតសេចក្ដីចម្រើនរបស់គេធំណាស់ហ្ន៎ ហើយសេចក្ដីលំអរបស់គេក៏ខ្លាំងក្លាណាស់ហ្ន៎ ឯស្រូវនឹងធ្វើឲ្យពួកកំលោះៗចម្រើនកម្លាំងឡើង ហើយទឹកទំពាំងបាយជូរឲ្យពួកក្រមុំៗបានចម្រើនដូចគ្នា។
About សាការី Chapter 9
Read សាការី Chapter 9 online from the Holy Bible. This chapter is part of the Book of សាការី in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: សាការី
Chapter: 9
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading សាការី. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading សាការី Chapter 9 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is សាការី Chapter 9?
សាការី Chapter 9 is part of the Book of សាការី in the Holy Bible.
Can I read this chapter online?
Yes. You can read the complete សាការី Chapter 9 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- ហូសេ Chapter 8
- ហូសេ Chapter 6
- សាស្តា Chapter 1
- ហូសេ Chapter 12
Explore More from សាការី
- សាការី Chapter 13
- សាការី Chapter 11
- សាការី Chapter 3
- សាការី Chapter 10
- សាការី Chapter 2
- សាការី Chapter 12
- សាការី Chapter 8