យ៉ូប Chapter 39

For English

Read យ៉ូប Chapter 39 Online

Read យ៉ូប Chapter 39 online from the Holy Bible. This chapter is part of the Book of យ៉ូប in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of យ៉ូប and the Holy Bible online.

Choose a Chapter

យ៉ូប 39

ជំពូក 39

1. តើ​ឯង​ដឹង​ជា​វេលា​ណា​ដែល​ពពែ​ព្រៃ នៅ​ភ្នំ​ថ្ម​សម្រាល​កូន ឬ​នឹង​ចំណាំ​បាន​ពេល​ដែល​ក្តាន់​ញី​ទម្លាក់​កូន​ឬ​ទេ

2. តើ​ឯង​នឹង​កំណត់​ដឹង​ជា​វា​ត្រូវ​មាន​ទំងន់​ប៉ុន្មាន​ខែ ឬ​រដូវ​ដែល​នឹង​កើត​កូន​មក​ឬ​ទេ

3. វា​ចំកោង​ខ្លួន​សម្រាល​កូន​មក រួច​ផុត​ពី​សេចក្ដី​ឈឺ​ចាប់​របស់​វា

4. កូន​វា​ត្រឡប់​ជា​រឹង‌ប៉ឹង ហើយ​ក៏​ធំ​ឡើង​នៅ​វាល​ស្រឡះ រួច​ឃ្លាត​ចេញ​ពី​មេ​ទៅ ឥត​ត្រឡប់​មក​វិញ​ឡើយ។

5. តើ​អ្នក​ណា​បាន​លែង​លា​ព្រៃ​ឲ្យ​មាន​សេរី‌ភាព ឬ​អ្នក​ណា​បាន​ស្រាយ​ចំណង​លា​ផ្លាង

6. ដែល​អញ​បាន​ឲ្យ​មាន​ទី​កន្លែង​នៅ​ទី​រហោ‌ស្ថាន ហើយ​ទី​មាន​ដី​ប្រៃ​ជា​លំនៅ​វា

7. វា​តោះ‌តើយ​នឹង​ការ​អ៊ឹក‌ធឹក​នៅ​ទី​ក្រុង ក៏​មិន​ឮ​សម្រែក​នៃ​អ្នក​បញ្ចេរ​វា​ឡើយ

8. ដង​ភ្នំ​ជា​ទី​រក​ស៊ី​របស់​វា វា​ខំ​ស្វែង​រក​អស់​ទាំង​ស្លឹក​ខៀវ​ខ្ចី។

9. តើ​គោ​ព្រៃ​នឹង​សុខ​ចិត្ត​ឲ្យ​ឯង​ប្រើ​ឬ តើ​វា​នឹង​នៅ​ជាប់​ក្បែរ​ទ្រុង​ស្មៅ​របស់​ឯង​ឬ

10. ឯង​អាច​នឹង​ចង​គោ​ព្រៃ​ឲ្យ​ភ្ជួរ​តាម​គន្លង​បាន​ឬ​ទេ តើ​វា​នឹង​ព្រម​រាស់​វាល​ច្រក​ភ្នំ​តាម​ឯង​ទៅ​ឬ​ទេ

11. តើ​ឯង​នឹង​ទុក​ចិត្ត​ដល់​វា ដោយ​ព្រោះ​មាន​កម្លាំង​ខ្លាំង ឬ​នឹង​ទុក​ការ​ឯង​ឲ្យ​វា​ធ្វើ​បាន​ឬ​ទេ

12. តើ​ឯង​នឹង​ពឹង​វា​ឲ្យ​ដឹក​ស្រូវ​ឯង​ចូល​មក ព្រម​ទាំង​ប្រមូល​ស្រូវ​នៅ​លាន​ឯង​ឬ​ទេ។

13. ឯ​ស្លាប​សត្វ​អូសទ្រីច ញី វា​ទទះ​ដោយ​អំណរ តែ​ចំអេង​នឹង​ស្លាប​វា តើ​ជា​របស់​សត្វ​កុក​ឬ

14. វា​ពង​ចោល​នៅ​លើ​ដី ក៏​បង្ហប់​ពង​ឲ្យ​ក្តៅ​ដោយ‌សារ​ខ្សាច់

15. ដោយ​ឥត​នឹក​ថា ជើង​គេ​នឹង​ជាន់​បំបែក​បង់ ឬ​សត្វ​ព្រៃ​ណា​នឹង​ជាន់​ឈ្លី​ទៅ​ទេ

16. វា​ទុរជន​ចំពោះ​កូន ដូច​ជា​មិន​មែន​របស់​ខ្លួន​ទេ ហើយ​ដែល​វា​ពង​ជា​ឥត​ប្រយោជន៍​នោះ ក៏​មិន​រវល់​ផង

17. ពី​ព្រោះ​ព្រះ‌ទ្រង់​បង្អត់​ប្រាជ្ញា​ដល់​វា ក៏​មិន​បាន​ប្រទាន​ឲ្យ​វា​មាន​យោបល់​ដែរ

18. វេលា​ណា​ដែល​វា​ចំអើត​ខ្លួន​ខ្ពស់​ឡើង នោះ​វា​មើល‌ងាយ​ដល់​ទាំង​សេះ និង​អ្នក​ជិះ​ផង។

19. តើ​ឯង​ឬ​អី ដែល​ឲ្យ​សេះ​មាន​កម្លាំង តើ​ឯង​ឬ​អី​ដែល​តាក់‌តែង​ឲ្យ​សេះ​មាន​សក់​ដែល​រលាស់​ដោយ​ខ្យល់

20. តើ​ឯង​ឬ​អី ដែល​ធ្វើ​ឲ្យ​វា​អាច​លោត​ដូច​ជា​កណ្តូប ឯ​អាការៈ​កំញើញ​របស់​វា នោះ​គួរ​ស្ញែង​ខ្លាច

21. វា​កាយ​បូល​ដី​នៅ​វាល​ច្រក​ភ្នំ ហើយ​ក៏​អរ​សប្បាយ​ដោយ​កម្លាំង​វា ក៏​ចេញ​ទៅ​ប្រទល់​នឹង​មនុស្ស​ដែល​ពាក់​គ្រឿង​សស្ត្រា‌វុធ

22. វា​មើល‌ងាយ​សេចក្ដី​ភិត‌ភ័យ ហើយ​មិន​ចេះ​រុញ‌រា​ឡើយ ក៏​មិន​ដែល​គេច​ចេញ​ពី​ដាវ​ដែរ

23. បំពង់​ព្រួញ​ក៏​ឮ​ក្រុក‌ក្រាក់​នៅ​លើ​វា ព្រម​ទាំង​លំពែង​ដែល​ភ្លឺ‌ផ្លេកៗ និង​ដែក​ពួយ​ផង

24. វា​កញ្ជ្រោល​អន្ទះ‌សា​ទាំង​តន្ត្រំ​ដី ហើយ​កាល​ឮ​សូរ​ត្រែ នោះ​ទប់​វា​មិន​បាន​ឡើយ

25. វេលា​ណា​ដែល​វា​ឮ​សូរ​ត្រែ នោះ​វា​ស្រែក​ថា ហេះ‌ហេ វា​ស្រង​ក្លិន​ចម្បាំង​ពី​ចម្ងាយ ក៏​ស្គាល់​សម្រែក​នៃ​ពួក​មេ‌ទ័ព និង​សូរ​ទ្រហឹង​អឺង‌អាប់។

26. តើ​អក​ហើរ​សំកាំង​ស្លាប ហើយ​ត្រដាង​ស្លាប​វា​ទៅ​ទិស​ខាង​ត្បូង ដោយ​ប្រាជ្ញា​របស់​ឯង​ឬ

27. តើ​ឥន្ទ្រី​ហើរ​ទៅ​លើ ហើយ​ធ្វើ​សំបុក​នៅ​ទី​ខ្ពស់​តាម​បង្គាប់​ឯង​ឬ​អី

28. វា​នៅ​លើ​ទី​ចំហុង​ភ្នំ ក៏​ធ្វើ​សំបុក​នៅ​ទី​នោះ គឺ​នៅ​ទី​បំផុត​នៃ​ញក​ភ្នំ​ជា​ទី​មាំ‌មួន

29. ពី​ទី​នោះ​វា​ក្រឡេក​គន់​រក​រំពា ភ្នែក​វា​មើល​ទៅ​ឃើញ​ឆ្ងាយ

30. កូន​វា​ក៏​ជញ្ជក់​ស៊ី​ឈាម ឯ​កន្លែង​ណា​ដែល​មាន​គេ​សម្លាប់​គ្នា នោះ​វា​ក៏​មាន​នៅ​ទី​នោះ។

About យ៉ូប Chapter 39

Read យ៉ូប Chapter 39 online from the Holy Bible. This chapter is part of the Book of យ៉ូប in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: យ៉ូប
Chapter: 39
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading យ៉ូប. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading យ៉ូប Chapter 39 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is យ៉ូប Chapter 39?

យ៉ូប Chapter 39 is part of the Book of យ៉ូប in the Holy Bible.

Can I read this chapter online?

Yes. You can read the complete យ៉ូប Chapter 39 online for free with easy chapter navigation.

More Chapters from ព្រះគម្ពីរសញ្ញាចាស់

  1. ហូសេ Chapter 2
  2. ហូសេ Chapter 1
  3. សាស្តា Chapter 1
  4. ហូសេ Chapter 12
  5. ហូសេ Chapter 6
  6. ហូសេ Chapter 4
  7. ហូសេ Chapter 10

Explore More from យ៉ូប

  1. យ៉ូប Chapter 8
  2. យ៉ូប Chapter 24
  3. យ៉ូប Chapter 31
  4. យ៉ូប Chapter 29
  5. យ៉ូប Chapter 11
  6. យ៉ូប Chapter 12
  7. យ៉ូប Chapter 27

Related Chapters & Readings

  1. របាក្សត្រ ទី ១ Chapter 9
  2. ទំនុកដំកើង Chapter 105
  3. យ៉ូប Chapter 30
  4. កិច្ចការ Chapter 7
  5. សាំយូអែល ទី ១ Chapter 28
  6. រ៉ូម Chapter 6
  7. ធីម៉ូថេ ទី ២ Chapter 1
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *