បទ ចំរៀង សាឡូម៉ូន Chapter 8

For English

Read បទ ចំរៀង សាឡូម៉ូន Chapter 8 Online

Read បទ ចំរៀង សាឡូម៉ូន Chapter 8 online from the Holy Bible. This chapter is part of the Book of បទ ចំរៀង សាឡូម៉ូន in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of បទ ចំរៀង សាឡូម៉ូន and the Holy Bible online.

Choose a Chapter

បទ ចំរៀង សាឡូម៉ូន 8

ជំពូក 8

1. ឱ​បើ​ទ្រង់​ជា​ប្អូន​ប្រុស​នៃ​ខ្ញុំ​ម្ចាស់​ទៅ​អេះ ជា​អ្នក​ដែល​បាន​បៅ​ដោះ​ម្តាយ​របស់​ខ្ញុំ​ម្ចាស់ ដូច្នេះ កាល​ណា​ខ្ញុំ​ម្ចាស់​ប្រទះ​នឹង​ទ្រង់​នៅ​ខាង​ក្រៅ នោះ​ខ្ញុំ​ម្ចាស់​នឹង​ថើប​ទ្រង់​ចេះ​តែ​បាន ឥត​មាន​អ្នក​ណា​មើល‌ងាយ​ខ្ញុំ​ម្ចាស់​ផង

2. ខ្ញុំ​នឹង​នាំ​ទ្រង់​ចូល​ទៅ​ក្នុង​ផ្ទះ​ម្ដាយ​របស់​ខ្ញុំ​ម្ចាស់ ម្តាយ​នឹង​បង្រៀន​ដល់​ខ្ញុំ​ម្ចាស់ ខ្ញុំ​ម្ចាស់​នឹង​យក​ស្រា​ដែល​លាយ​គ្រឿង​ក្រអូប ជា​ស្រា​ធ្វើ​ពី​ទឹក​ទទឹម​មក​ថ្វាយ​ទ្រង់​សោយ

3. នោះ​ព្រះ‌ហស្ត​ឆ្វេង​ទ្រង់​នឹង​ទ្រ​ក្បាល​ខ្ញុំ​ម្ចាស់ ហើយ​ព្រះ‌ហស្ត​ស្តាំ​នឹង​ឱប​ខ្ញុំ​ម្ចាស់

4. ឱ​ពួក​កូន​ស្រី​ក្រុង​យេរូ‌សាឡឹម​អើយ ខ្ញុំ​ចាប់​ឲ្យ​នាង​រាល់​គ្នា​ស្បថ​ថា នាង​ទាំង‌ឡាយ​នឹង​មិន​អង្រួន ឬ​ដាស់​ស្ងួន​សំឡាញ់​ខ្ញុំ​ឡើយ ចាំ​ទាល់​តែ​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ។

5. ៙ តើ​នាង​ណា​នុ៎ះ ដែល​ឡើង​មក​ពី​ទី​រហោ‌ស្ថាន កំពុង​ផ្អែក​លើ​អ្នក​ស្ងួន​សំឡាញ់​របស់​នាង​ដូច្នេះ។ ៙ អញ​បាន​បណ្តាល​ឲ្យ​ឯង​មាន​សេចក្ដី​ស្រឡាញ់​នៅ ក្រោម​ដើម​សារី ជា​ទី​ដែល​ម្តាយ​ឯង​បាន​ឈឺ​នឹង​សម្រាល ជា​ទី​ដែល​អ្នក​ឈឺ​នឹង​សម្រាល​បាន​បង្កើត​ឯង​មក។

6. ៙ សូម​ផ្ដិត​ខ្ញុំ​ម្ចាស់​និត្យ​នៅ​ព្រះ‌ហឫទ័យ​ទ្រង់​ដូច​ជា​ត្រា គឺ​ជា​ស្នាម​ត្រា​នៅ​លើ​ព្រះ‌ពាហុ​ទ្រង់​ផង ដ្បិត​សេចក្ដី​ស្រឡាញ់​មាន​កម្លាំង ដូច​ជា​សេចក្ដី​ស្លាប់ ហើយ​សេចក្ដី​ប្រចណ្ឌ​ក៏​សាហាវ ដូច​ជា​ស្ថាន​ឃុំ​ព្រលឹង មនុស្ស​ស្លាប់ ហើយ​ជំហួល​នៃ​សេចក្ដី​នោះ​ក៏​ជា​ជំហួល​នៃ​ភ្លើង ជា​អណ្តាត​ភ្លើង​យ៉ាង​សហ័ស​ដែល​មក​ពី​ព្រះ

7. ទឹក​ជា​ច្រើន​យ៉ាង​ណា​ក៏​មិន​អាច​នឹង​ពន្លត់​សេចក្ដី ស្រឡាញ់​បាន​ឡើយ ទឹក​ជំនន់​នឹង​ពន្លិច​ក៏​មិន​បាន​ដែរ ទោះ​បើ​អ្នក​ណា​នឹង​ចំណាយ​ទ្រព្យ‌សម្បត្តិ​នៅ​ផ្ទះ​ខ្លួន​អស់ រលីង​ឲ្យ​បាន​សេចក្ដី​ស្រឡាញ់ គង់​តែ​អ្នក​នោះ​នឹង​ត្រូវ​បាន​សេចក្ដី​មើល‌ងាយ ទទេៗ​វិញ។

8. ៙ យើង​មាន​ប្អូន​ស្រី​១ មិន​ទាន់​ដុះ​ដោះ​នៅ​ឡើយ តើ​យើង​នឹង​ធ្វើ​យ៉ាង​ណា​ចំពោះ​ប្អូន​យើង នៅ​ថ្ងៃ​ដែល​មាន​គេ​មក​ដណ្តឹង។

9. ៙ បើ​នាង​ជា​កំផែង យើង​នឹង​ធ្វើ​ប៉ម​ពី​ប្រាក់​នៅ​ពី​លើ បើ‌សិន​ជា​នាង​ជា​ផ្ទាំង​ទ្វារ នោះ​យើង​នឹង​ធ្វើ​ក្រប​ពី​ឈើ តាត្រៅ​ឲ្យ​នាង។

10. ៙ ឯ​ខ្ញុំ​ជា​កំផែង​ពិត ដោះ​របស់​ខ្ញុំ​ជា​ប៉ម​ហើយ តាំង​ពី​នោះ​ខ្ញុំ​នៅ​ចំពោះ​ព្រះ‌នេត្រ​ទ្រង់ ដូច​ជា​អ្នក​ដែល បណ្តាល​ឲ្យ​មាន​សេចក្ដី​សុខ

11. ស្តេច​សាឡូ‌ម៉ូន​ទ្រង់​មាន​ចម្ការ​ទំពាំង‌បាយ‌ជូរ នៅ​ត្រង់​បាល-ហាម៉ូន ទ្រង់​បាន​ប្រវាស់​ទៅ​ឲ្យ​ពួក​អ្នក​ដទៃ​ធ្វើ ដែល​ពួក​នោះ​គ្រប់ៗ​គ្នា​ត្រូវ​នាំ​យក​ប្រាក់ ១​ពាន់​ដួង​មក​ថ្វាយ ដើម្បី​ឲ្យ​បាន​ផល​ចម្ការ​នោះ

12. ឯ​ចម្ការ​ដែល​ជា​របស់​ផង​ខ្ញុំ​ម្ចាស់ នោះ​នៅ​ខាង​មុខ ខ្ញុំ​ម្ចាស់​នេះ​ហើយ ឯ​ទ្រង់ ឱ​សាឡូ‌ម៉ូន​អើយ ទ្រង់​នឹង​បាន​ប្រាក់​១​ពាន់​នោះ ហើយ​ពួក​អ្នក​ដែល​ធ្វើ​ចម្ការ​នឹង​បាន​ដល់​២​រយ​ដែរ

13. ឱ​នាង​ដែល​អាស្រ័យ​នៅ​ក្នុង​សួន​អើយ ពួក​ភឿន​រង់‌ចាំ​ស្តាប់​សំឡេង​ឯង សូម​ឲ្យ​អញ​បាន​ឮ​ផង។

14. ៙ ឱ​ស្ងួន​សំឡាញ់​របស់​ខ្ញុំ​ម្ចាស់​អើយ សូម​ឆាប់ៗ​ធ្វើ​ដូច​ជា​ប្រើស ឬ​ក្តាន់​ស្ទាវ នៅ​លើ​ភ្នំ​គ្រឿង​ក្រអូប​ទៅ។:៚

About បទ ចំរៀង សាឡូម៉ូន Chapter 8

Read បទ ចំរៀង សាឡូម៉ូន Chapter 8 online from the Holy Bible. This chapter is part of the Book of បទ ចំរៀង សាឡូម៉ូន in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: បទ ចំរៀង សាឡូម៉ូន
Chapter: 8
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading បទ ចំរៀង សាឡូម៉ូន. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading បទ ចំរៀង សាឡូម៉ូន Chapter 8 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is បទ ចំរៀង សាឡូម៉ូន Chapter 8?

បទ ចំរៀង សាឡូម៉ូន Chapter 8 is part of the Book of បទ ចំរៀង សាឡូម៉ូន in the Holy Bible.

Can I read this chapter online?

Yes. You can read the complete បទ ចំរៀង សាឡូម៉ូន Chapter 8 online for free with easy chapter navigation.

More Chapters from បទ-ចំរៀង សាឡូម៉ូន

  1. បទ ចំរៀង សាឡូម៉ូន Chapter 7
  2. បទ ចំរៀង សាឡូម៉ូន Chapter 3
  3. បទ ចំរៀង សាឡូម៉ូន Chapter 2
  4. បទ ចំរៀង សាឡូម៉ូន Chapter 5
  5. បទ ចំរៀង សាឡូម៉ូន Chapter 1
  6. បទ ចំរៀង សាឡូម៉ូន Chapter 6
  7. បទ ចំរៀង សាឡូម៉ូន Chapter 4

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. អេសេគាល Chapter 14
  2. ទំនុកដំកើង Chapter 35
  3. ទំនុកដំកើង Chapter 91
  4. អេសាយ Chapter 14
  5. ពង្សាវតារក្សត្រ ទី ១ Chapter 6
  6. របាក្សត្រ ទី ២ Chapter 18
  7. ទំនុកដំកើង Chapter 15

Related Chapters & Readings

  1. របាក្សត្រ ទី ២ Chapter 23
  2. របាក្សត្រ ទី ១ Chapter 10
  3. យ៉ូប Chapter 38
  4. ទំនុកដំកើង Chapter 134
  5. អេសេគាល Chapter 23
  6. យេរេមា Chapter 7
  7. យ៉ូហាន Chapter 13
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *