Read យេរេមា Chapter 33 Online
Read យេរេមា Chapter 33 online from the Holy Bible. This chapter is part of the Book of យេរេមា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of យេរេមា and the Holy Bible online.
Choose a Chapter
យេរេមា 33
ជំពូក 33
1. ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់យេរេមាម្តងទៀត ក្នុងកាលដែលលោកនៅជាប់ឃុំក្នុងទីលានគុកថា
2. ព្រះយេហូវ៉ាដែលធ្វើការទាំងនេះ គឺព្រះយេហូវ៉ាដែលជបសូនបង្កើត ដើម្បីនឹងតាំងឡើង ដែលមានព្រះនាមជាព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា
3. ចូរអំពាវនាវដល់អញ នោះអញនឹងឆ្លើយតប ហើយនិងបង្ហាញឲ្យឯងឃើញការយ៉ាងធំ ហើយមុតមាំ ដែលឯងមិនដឹង
4. ដ្បិតព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលពីដំណើរអស់ទាំងផ្ទះនៅទីក្រុងនេះ និងពីដំណាក់ស្តេចយូដា ដែលត្រូវរំលំ ដោយសារប្រដាប់ចម្បាំង ហើយនិងដាវ
5. ដែលគេចាកចេញទៅតយុទ្ធ នឹងពួកខាល់ដេ ហើយក៏បំពេញផ្ទះទាំងនោះ ដោយសាកសពនៃមនុស្ស ដែលអញសម្លាប់ ដោយសេចក្ដីកំហឹង និងសេចក្ដីឃោរឃៅរបស់អញ ហើយបានគេចមុខចេញពីទីក្រុងនេះ ដោយព្រោះអស់ទាំងអំពើអាក្រក់ទាំងប៉ុន្មានរបស់គេ
6. មើល អញនឹងនាំសេចក្ដីសុខស្រួល និងការរំងាប់រោគមកដល់ ហើយនិងមើលគេឲ្យជា ព្រមទាំងបើកសេចក្ដីសុខ និងសេចក្ដីពិតជាបរិបូរឲ្យគេឃើញ
7. អញនឹងធ្វើឲ្យពួកយូដា និងពួកអ៊ីស្រាអែល ដែលជាឈ្លើយវិលមកវិញ ហើយនិងសង់គេឡើងដូចកាលដើម
8. ក៏នឹងសម្អាតគេ ឲ្យស្អាតពីអស់ទាំងអំពើទុច្ចរិតរបស់គេ ជាអំពើដែលគេបានប្រព្រឹត្តរំលងនឹងអញ ហើយអញនឹងអត់ទោសចំពោះអស់ទាំងសេចក្ដីទុច្ចរិត ដែលគេបានធ្វើបាប ហើយប្រព្រឹត្តរំលងនឹងអញនោះ
9. ឯទីក្រុងនេះ នឹងបានសម្រាប់ជាហេតុនាំឲ្យអរសប្បាយដល់អញ សម្រាប់ជាសេចក្ដីសរសើរ និងសិរីល្អផង នៅចំពោះអស់ទាំងនគរនៅផែនដី ជាពួកអ្នកដែលនឹងឮនិយាយពីអស់ទាំងការល្អ ដែលអញប្រោសដល់គេ រួចគេនឹងកោតខ្លាច ហើយភ័យញ័រដោយព្រោះគ្រប់ទាំងសេចក្ដីល្អ និងសេចក្ដីសុខទាំងប៉ុន្មាន ដែលអញផ្តល់ដល់គេ។
10. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា នៅទីនេះដែលឯងរាល់គ្នាថា ជាទីខូចបង់ឥតមានមនុស្ស ឬសត្វណានៅទៀត គឺនៅក្នុងទីក្រុងនៃស្រុកយូដាទាំងប៉ុន្មាន ហើយនៅអស់ទាំងផ្លូវរបស់ក្រុងយេរូសាឡឹម ដែលចោលស្ងាត់នេះ ឥតមានអ្នកណាអាស្រ័យនៅ ឬមនុស្ស ឬសត្វណាឡើយ នោះនឹងមានឮសំឡេងមនុស្សម្តងទៀត
11. ជាសំឡេងអរសប្បាយ និងសំឡេងរីករាយ គឺសំឡេងរបស់ប្ដីប្រពន្ធថ្មោងថ្មី និងសំឡេងពួកអ្នកដែលពោលថា ចូរលើកសរសើរព្រះយេហូវ៉ានៃពួកពលបរិវារ ដ្បិតព្រះយេហូវ៉ាទ្រង់ល្អ ពីព្រោះសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅអស់កល្ប ហើយសំឡេងរបស់ពួកដែលនាំយកតង្វាយអរព្រះគុណចូលក្នុងព្រះវិហារនៃព្រះយេហូវ៉ាដែរ ដ្បិតអញនឹងធ្វើឲ្យពួកអ្នកស្រុកនេះ ដែលនៅជាឈ្លើយ បានវិលមកវិញដូចកាលពីដើម នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
12. ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលដូច្នេះថា នៅស្រុកនេះដែលខូចបង់ ឥតមានមនុស្ស ឬសត្វណាសោះ ហើយនៅអស់ទាំងទីក្រុង នោះនឹងមានទីលំនៅរបស់ពួកអ្នកគង្វាល ដែលឲ្យហ្វូងសត្វរបស់គេដេកសម្រាកម្តងទៀត
13. ហ្វូងសត្វនឹងចូលក្រោមដៃនៃអ្នកដែលរាប់វាម្តងទៀត នៅអស់ទាំងទីក្រុងនៅស្រុកភ្នំ ស្រុកទំនាប ស្រុកត្បូង ស្រុកបេនយ៉ាមីន និងគ្រប់កន្លែងជុំវិញក្រុងយេរូសាឡឹម ហើយនៅទីក្រុងស្រុកយូដាទាំងប៉ុន្មានផង នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
14. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល នឹងមានគ្រាមកដល់ ដែលអញនឹងសម្រេចតាមពាក្យល្អ ដែលអញបាននិយាយពីដំណើរពួកវង្សអ៊ីស្រាអែល និងពួកវង្សយូដា
15. នៅគ្រានោះ គឺនៅជាន់នោះឯង អញនឹងធ្វើឲ្យមានលំពង់ដ៏សុចរិតពន្លកឡើងដល់ដាវីឌ លំពង់នោះទ្រង់នឹងសម្រេចសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិតនៅក្នុងស្រុក
16. នៅគ្រានោះ ពួកយូដានឹងបានសង្គ្រោះ ហើយក្រុងយេរូសាឡឹមនឹងនៅដោយសុខសាន្ត ឯលំពង់នោះ គេនឹងហៅថា «ព្រះយេហូវ៉ាដ៏ជាសេចក្ដីសុចរិតនៃយើងរាល់គ្នា»
17. ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ដាវីឌនឹងមិនដែលអាក់ខានមានមនុស្សសម្រាប់អង្គុយលើបល្ល័ង្ករបស់ពូជពង្សនៃអ៊ីស្រាអែលឡើយ
18. ហើយពួកសង្ឃ និងពួកលេវី ក៏មិនដែលអាក់ខានមានមនុស្ស នៅចំពោះអញសម្រាប់ថ្វាយតង្វាយដុត តង្វាយម្សៅ ហើយនិងយញ្ញបូជាជាប់នៅជានិច្ចដែរ។
19. ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់យេរេមាថា
20. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ បើសិនជាឯងរាល់គ្នាអាចនឹងផ្តាច់សេចក្ដីសញ្ញារបស់អញ ពីដំណើរថ្ងៃ និងយប់ ដើម្បីមិនឲ្យមានថ្ងៃ ឬយប់តាមធម្មតាបាន
21. នោះសេចក្ដីសញ្ញាដែលអញបានតាំងនឹងដាវីឌ ជាអ្នកបម្រើអញក៏នឹងផ្តាច់ទៅបានដែរ ដើម្បីមិនឲ្យដាវីឌមានកូនចៅណាមួយសោយរាជ្យ នៅលើបល្ល័ង្ករបស់លោក ព្រមទាំងសេចក្ដីសញ្ញាដែលតាំងនឹងពួកលេវីដ៏ជាសង្ឃ ជាពួកអ្នកដែលទទួលការងាររបស់អញផង
22. ហើយដូចជាពុំអាចនឹងរាប់ពួកពលបរិវារនៅលើមេឃ ឬវាល់ខ្សាច់នៅសមុទ្រជាយ៉ាងណា នោះអញនឹងចម្រើនពូជដាវីឌ ជាអ្នកបម្រើអញ និងពួកលេវី ជាពួកអ្នកទទួលការងាររបស់អញឲ្យមានច្រើនឡើងយ៉ាងនោះដែរ។
23. រួចព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់យេរេមាថា
24. ឯងមិនបានពិចារណាសេចក្ដីដែលសាសន៍ទាំងនេះពោលថា គ្រួទាំង២ដែលព្រះយេហូវ៉ាបានរើសតាំង នោះទ្រង់បានបោះបង់ចោលវិញទេឬអី គឺយ៉ាងនោះដែលគេមើលងាយដល់រាស្ត្រអញ ដោយបំណងនឹងឲ្យគេលែងធ្វើជានគរនៅមុខខ្លួនតទៅ
25. ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា បើសិនជាសេចក្ដីសញ្ញាពីដំណើរថ្ងៃ ហើយនិងយប់ មិនស្ថិតស្ថេរនៅ បើអញមិនបានតាំងអស់ទាំងរបៀបនៃផ្ទៃមេឃ និងផែនដីទេ
26. នោះអញនឹងបោះបង់ចោលពូជពង្សយ៉ាកុប និងដាវីឌ ជាអ្នកបម្រើរបស់អញបានដែរ ដើម្បីមិនឲ្យពូជលោកណាមួយបានតាំងឡើងជាអ្នកគ្រប់គ្រង លើពូជនៃអ័ប្រាហាំ អ៊ីសាក និងយ៉ាកុបឡើយ ដ្បិតអញនឹងនាំពួកគេដែលជាប់ជាឈ្លើយឲ្យបានមកវិញ ហើយនិងអាណិតមេត្តាដល់គេផង។
About យេរេមា Chapter 33
Read យេរេមា Chapter 33 online from the Holy Bible. This chapter is part of the Book of យេរេមា in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: យេរេមា
Chapter: 33
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading យេរេមា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading យេរេមា Chapter 33 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is យេរេមា Chapter 33?
យេរេមា Chapter 33 is part of the Book of យេរេមា in the Holy Bible.
Can I read this chapter online?
Yes. You can read the complete យេរេមា Chapter 33 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 8
- ហូសេ Chapter 6
Explore More from យេរេមា
- យេរេមា Chapter 28
- យេរេមា Chapter 49
- យេរេមា Chapter 34
- យេរេមា Chapter 12
- យេរេមា Chapter 8
- យេរេមា Chapter 27
- យេរេមា Chapter 24